និយមន័យ
PET/CT គឺជាឧបករណ៌ពេទ្យក្នុងការធ្វើរោគវិច្ឆ័យតាមការថតហ្វីលដ៏ទាន់សម័យបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន ជាមុខងារដំណើរការមួយប្រភេទដែលមានទ្រង់ទ្រាយជារបៀបវះកាត់បច្ចេកទេសឆ្លុះដំណើរដុតរលាយអាហារ និង សសៃប្រសាទទទូល ដែលអាចពិនិត្យឃើញដុំសាច់មហារីកបង្កជំងឺដ៏តូច និង អាចប្រទះឃើញបានឆាប់រហ័សនូវដុំសាច់មហារីកបង្កជំងឺដ៏តូចដែលលាក់ខ្លួន ដោយគ្មានបន្សល់មុខរបួស លទ្ធភាពបំនែងចែកខ្ពស់ មានភាពឆ្លាតវៃ។ អត្រាពិនិត្យឃើញឈានលើសពី90%។ ការធ្វើរោគវិច្ឆ័យតាម PET/CT ជាដំណាក់កាលសំខាន់ក្នុងការកំនត់យកផែនការព្យាបាលមួយកំរិតទៀត។
គោលការណ៍
កោសិកាមហារីកមានលទ្ធភាពបង្កើតកូនឥតព្រំដែន សារធាតុរំលាយអាហារត្រូវបានបង្កើនបរិមាណប្រើប្រាស់ដូចជា DNA ដែលប្រមូលផ្សំកើនឡើង អាមីនូអាស៊ីត គ្លុយកូស -ល- នាំឲ្យបង្ហាញភាពខុសប្លែកគ្នាយ៉ាងជាក់ស្តែងរវាងកោសិកាសរីរាង្គដុតរំលាយអាហារធម្មតា។ ដំណើរដុតរលាយអាហារ សំខាន់គឺឆ្លងកាត់ការបញ្ចូលគ្រាប់វិទ្យុសកម្មនុយកេ្លអ៊ែរ 18F-FDG(18F-2-fluro-D-deoxy-glucose)ចំពោះសារធាតុរំលាយអាហារនៅខាងបាតទាំងនេះ ឬ អាចប្រៀបធៀបនឹងអ្វីមួយទៀតក្នុងដំណើរការដើម្បីកំនត់ជាផ្លាកសញ្ញា និងបង្ហាញជារូបភាពត្រង់ៗចេញមកតែម្តង មានលក្ខណៈច្បាស់លាស់ ភាពខុសប្លែកគ្នាពីសរីរាង្គដុំសាច់មហារីកមានចលនារំញោច និង កោសិកាសរីរាង្គសាច់ដុំដុតរំលាយអាហារប្រក្រតី នាំឲ្យឈានទៅដល់គោលដៅ ដំណើរការត្រួតពិនិត្យឆាប់រហ័ស ជ្រើសរើសផែនការព្យាបាល
និង ការតាមដានប្រសិទ្ធិភាពព្យាបាល។
ដំណើរការត្រួតពិនិត្យតាម PET-CT
1.អ្នកជំងឺ៖ មុនពេលពិនិត្យ6ម៉ោងហាមបរិភោគអាហារ ភេសជ្ជៈ ហាមទទូលទានសារធាតុគ្លុយកូស ជៀសវាងលំហាត់ប្រាណរយៈពេលយូរ និង ហួសហេតុពេក។
2.គិលានុប្បដ្ឋាយិកា ៖ ណែនាំដំណើរការត្រួតពិនិត្យ វាស់កំពស់ និងថ្លឹងទំងន់ បំពេញតារាងកំនត់ត្រាត្រួតពិនិត្យ។
3.គ្រូពេទ្យ ៖ សាកសួរប្រវតិ្តជំងឺ វាស់បរិមាណជាតិស្ករ ព្រមព្រៀងទទូលស្គាល់។
4.ចាក់បញ្ចូលថាំ្នPDG សំរាក45នាទី
5.រក្សាភាពស្ងៀមស្ងាត់ កាត់បន្ថយការដើរចុះឡើង គាប់គួរជៀសវាងការសន្ទនាជាមួយមនុស្ស បន្ទោរបង់តូចអោយអស់ទឹកនោមមុនពេលធ្វើការពិនិត្យ
6.ដើម្បីធ្វើការពិនិត្យពេញសារពាង្គកាយ PET—CT អ្នកត្រូវត្រៀមខ្លូនពី2,5ម៉ោង ទៅ3ម៉ោង
ចំនុចល្អ
1. សុវត្ថិភាព គ្មានបន្សល់មុខរបួស ៖ សារធាតុវិទ្យុសកម្មដែលប្រើប្រាស់ក្នុងការថតហ្វីលPET ស្ថិតក្នុងសារពាង្គមានរយៈពេលខ្លី មិនមានការប៉ះពាល់ដ៏សារពាង្គកាយមនុស្សឡើយ។
2. ការបែងចែកប្រភេទដុំសាច់កាច ឬ ស្លូត និង ដំណាក់កាលមហារីក មានអត្រាច្បាស់លាស់ខ្ពស់ ៖ អាចបង្ហាញឲ្យឃើញកំរិតធ្ងន់ឬមិនធ្ងន់ធ្ងររបស់ដុំសាច់ប្រភេទកាច ក្នុងនោះក៏អាចវាស់ស្ទង់យ៉ាងច្បាស់លាស់ថាមានគ្រោះក្រពេញទឹករងៃ និង ការផ្លាស់ទីនៅតំបន់ឆ្ងាយ ឬអត់។
3. កាត់បន្ថយការចំនាយក្នុងការព្យាបាល ៖ ឆ្លងកាត់ការប្រទះឃើញបានលឿន និង ព្យាបាលដោយឆាប់រហ័ស ឬ ឆ្លងកាត់ PET/CT ទទួលបានរោគវិនិច្ឆ័យជាក់លាក់ងាយស្រូលក្នុងការព្យាបាលដោយមានប្រសិទ្ធិភាព អាចកាត់បន្ថយការចំនាយក្នុងកាព្យាបាល
បានទាំងមូល។
តារាងវាយតម្លៃភាពសុក្រិតនៃ ការពិនិត្យតាម PET/CT ទៅលើមហារីកដែលនិយមឃើញ:
(សំគាល់ ៖ តួលេខមកពីតួលេខរបស់មន្ទីរពេទ្យSan Jiaប្រទេសចិន)
ការប្រើប្រាស់ក្នុងផ្នែកវេជ្ជសាស្ត្រ
1.ការស្កេនមើលនៃការការពារជំងឺមហារីក អាចពិនិត្យឃើញដុំសាច់មហារីកបង្កជំងឺដំណាក់កាលដ៏តូចយ៉ាងសកម្ម
2.បែងចែកដំណាក់កាលដុំសាច់ដោយជាក់លាក់ និង ទំនើប
3.សែ្វងរកប្រភពដើមនៃជំងឺ ប្រទះឃើញប្រភពជំងឺដែលធ្វើឲ្យផ្លាស់ទី
4.ការព្យាបាលតាមការបាញ់វិទ្យុសកម្ម និង វិធីវះកាត់
5.បំនែងចែកប្រភេទដុំសាច់កាច ឬ ស្លូត និង វិភាគកំរិតធ្ងន់ ឬ មិនធ្ងន់ធ្ងររបស់ដុំសាច់ប្រភេទកាច
6.កំណត់ព្រំដែនតំបន់ជីវសាស្រ្តដុំសាច់ដែលត្រូវព្យាបាលតាមការបាញ់វិទ្យុសកម្ម
7.ជូយកំណត់ផ្នែកដែលត្រូវចាក់បញ្ចូលមុនវះកាត់
ក្រុមមនុស្សដែលសក្តិសមប្រើប្រាស់
1.្ថុជាសញ្ញាសំគាល់ដុំសាច់ខុសប្រក្រតី
2.រុមគ្រូសារមានប្រវតិ្តកើតមហារីក
3.ុស្សដែលតែងប៉ះពាល់នឹងវត្ថុមានសារធាតុបង្កជំងឺមហារីក
4.រុមមនុស្សដែលមានអាការៈជំងឺមហារីក
5.នកជំងឺមហារីកដែលត្រូវយល់ដឹងពីសា្ថនភាពមហារីក
6.រពិនិត្យសុខភាពដោយផ្តោតការពិនិត្យមហារីកចំពោះអ្នកមានអាយុ30ឆ្នាំឡើង