គោលបំណងនៃកម្មវិធី៖
សិក្ខាសាលាលើកនេះគឺមានការអញ្ជើញចូលរួមពីសំណាកលោកសាស្រ្តាចារ្យ Wu Qing Kai ដែលជាសាស្ត្រចារ្យ ឯកទេសនៃជម្ងឺមហារីក ដើម្បីធ្វើជាវាគ្មិនក្នុងការបកស្រាយពីបច្ចេកវិទ្យាថ្មីក្នុងការព្យាបាលជម្ងឺមហារីកដែលមានស្នាមរបួស តូច ដូចជាបច្ចេកវិទ្យាចាក់បញ្ចូល បច្ចេកវិទ្យាកាំបិតណាណូ បច្ចេកវិទ្យាកករំលាយ និងបច្ចេកវិទ្យាទំនើបៗដែលមានស្នាម របួសតូចជាច្រើនទៀត។
អ្នកជម្ងឺដែលចូលរួមសិក្ខាសាលានេះទទួលបានដូចជា៖
១ ពិគ្រោះជម្ងឺជាមួយសាស្ត្រាចារ្យឯកទេសដោយឥតគិតថ្លៃ ប្រសិនបើអ្នកជម្ងឺណាដែលមានចំណាប់អារម្មណ៍សូមភ្ជាប់ជាមួយ ឯកសារពាក់ព័ន្ធជម្ងឺដូចជា៖ PET/CT、SCAN/MRI ជាដើម។
២ ស្រស់ស្រូបអាហារថ្ងៃត្រង់ដោយឥតគិតថ្លៃ។
៣ឯកសារនៃបច្ចេកវិទ្យាព្យាបាល និងប្រឆាំងជម្ងឺមហារីក និងវត្ថុអនុស្សាវរីយ៍ជាដើម។
យោងតាមស្ថិតិរបស់អង្គការសុខភាពពិភពលោកដែលបានបង្ហាញពីដំណើរយ៉ាងលឿនអ្នកជម្ងឺមហារីកដែលអត្រានេះកំពុង មានការ កើនឡើងយ៉ាងខ្លាំងពីឆ្នាំ២០១២ ដែលមានចំនួនអ្នកកើតជម្ងឺមហារីកមានចំនួន១៤លាននាក់ និងកើនឡើងដល់១៩លាន នាក់នៅ ឆ្នាំ២០២៥ ហើយនឹងមានអ្នកជម្ងឺមហារីក២៤លាននាក់នៅក្នុងឆ្នាំ២០៣៥។ ការសិក្សានេះបានបង្ហាញឲ្យឃើញថាស្ថាន ភាពអ្នកជម្ងឺ មហារីក ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចជា នៅក្នុងតំបន់ អាស៊ីកណ្តាល អាហ្វ្រិក និងអាមេរិកខាងត្បូង គឺមានលក្ខណៈ ធ្ងន់ធ្ងរបំផុត។ ទោះបីជាយ៉ាងនេះក៏ដោយ ការកើតជម្ងឺមហារីក មិនមែនមានន័យថាត្រូវស្លាប់នោះទេ។
មន្ទីរពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីកគឺជាមន្ទីរពេទ្យដែលស្ថិតក្រោមការវិនាយោគទុនពីសម្ព័ន្ធ Perennial នៃប្រទេស សឹង្ហបុរី រួមជាមួយសម្ព័ន្ធប៉អាយដែលជាសម្ព័ន្ធដ៏ធំជាងគេក្នុងប្រទេសចិន ក្នុងវិស័យវេជ្ជសាស្ត្រ ដែលមន្ទីរពេទ្យនេះជាមន្ទីរពេទ្យ មួយធ្វើ ការព្យាបាលជំនាញជម្ងឺមហារីក។ ដោយសារតែសេវាកម្ម និងការគ្រប់គ្រងនៅក្នុងមន្ទីពេទ្យមានលក្ខណៈស្តងដារ ដែល ទទួល បានការទទួលស្គាល់គុណភាពដោយ JCI ។ មន្ទីរពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីកមានបច្ចេកវិទ្យាទំនើបៗក្នុងការ ព្យាបាលជម្ងឺ មហារីកដែលបន្សល់ស្នាមរបួសតូចដូចជា៖ បច្ចេកវិទ្យាព្យាបាលដោយចាក់បញ្ចូល បច្ចេកវិទ្យាព្យាបាលដោយ កករំលាយ បច្ចេកវិទ្យាកាំបិតណាណូ និងបច្ចេកវិទ្យាដ៍ទៃជាច្រើនទៀត ។ គិតមកដល់ពេលនេះ មន្ទីរពេទ្យ ស្តេមហ្វតក្វាងចូវទំនើប ផ្នែកមហារីក បានទទួលបានជោគជ័យក្នុងការព្យាបាលជម្ងឺមហារីកជូនអ្នកជម្ងឺដែលមកពីប្រទេសផ្សេងៗគ្នាជាច្រើនដូចជា៖ ប្រទេស ឥណ្ឌូនេស៊ី ប្រទេសថៃ ប្រទេសវៀតណាម ប្រទេសម៉ាឡេស៊ី ប្រទេសកម្ពុជា និងប្រទេសជាច្រើនផ្សេងទៀតក្នុងតំបន់អាស៊ី អាគ្នេយ៍ផងដែរ។
នៅថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០១៦ ខាងមុខនេះមន្ទីរពេទ្យ ស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីក បានរៀបចំបើកសិក្ខាសាលា ស្តីអំពីជម្ងឺមហារីក ហើយលោកអ្នកអាចក៏ចូលរួមស្តាប់នឹងទទួលយកនូវចំនេះដឹងស្តីអំពីជម្ងឺមហារីក បានដោយឥតគិតថ្លៃ។ ពួកយើងបាននាំយកនូវ បច្ចេកវិទ្យាព្យបាលទាំង១៨ ដែលជាបច្ចេកវិទ្យាព្យាបាលថ្មីមួយដែលផ្តល់នូវក្តីសង្ឃឹមថ្មីសំរាប់អ្នកជម្ងឺ មហារីក ។ ទន្ទឹមនឹងនេះដែរ អ្នកជម្ងឺមហារីក ជាច្រើននាក់ នឹងត្រូវបានអញ្ជើញដើម្បីចែករំលែកបទពិសោធន៍របស់ពួកគាត់មកកាន់ ពួកយើងនូវប្រវត្តិរឿងរ៉ាវរបស់ ពួកគាត់ក្នុងការប្រឆាំងនឹងជម្ងឺមហារីក និងបង្កើននូវទំនុកចិត្តផងដែរ។
សិក្ខាសាលាលើកនេះគឺមានការអញ្ជើញចូលរួមពីសំណាកលោកសាស្រ្តាចារ្យ Wu Qing Kai ដែលជាសាស្ត្រចារ្យ ឯកទេសនៃជម្ងឺមហារីក ដើម្បីធ្វើជាវាគ្មិនក្នុងការបកស្រាយពីបច្ចេកវិទ្យាថ្មីក្នុងការព្យាបាលជម្ងឺមហារីកដែលមានស្នាមរបួសតូច ប្រសិនបើអ្នកជម្ងឺណាដែលមានចំណាប់អារម្មណ៍សូមភ្ជាប់ជាមួយឯកសារពាក់ព័ន្ធជម្ងឺដូចជា៖ PET/CT、SCAN/MRI ជាដើម វេជ្ជបណ្ឌិតឯកទេសរបស់យើងខ្ញុំនិងផ្តល់ដំបូន្មានក្នុងការព្យាបាលជូនលោកអ្នក។
សមាជិកសមាគមប្រឆាំងជម្ងឺមហារីកប្រទេសចិន
សាស្ត្រចារ្យនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ ហឺណាន
សាស្ត្រចារ្យប្រឹក្សានៃសកលវិទ្យាល័យ ណានហ្វាង
វេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីក
ឆ្លងកាត់ការសិក្សាស្រាវជ្រាវលើគ្លីនិកនៃជម្ងឺមហារីកអស់រយៈពេលជាង៣០ឆ្នាំ លោកសាស្ត្រាចារ្យ Wu Qing Kai មានបទពិសោធន៍ ក្នុងវិស័យវេជ្ជសាស្ត្រ និង គ្លីនិក ជាច្រើនអនេក ជាមួយនឹងភាពប៉ិនប្រសព្វក្នុងការធ្វើរោគវិនិច្ឆ័យជម្ងឺ។ គាត់មិនត្រឹមតែមានស្នាដៃក្នុងការ ព្យាបាលជម្ងឺមហារីកដំណាក់កាលកណ្តាល និង ដំណាក់កាលចុងក្រោយប៉ុណ្ណោះទេ គាត់ក៏មានភាពប៉ិនប្រសព្វក្នុងការប្រើប្រាស់ឳសថ បុរាណចិនក្នុងការព្យាបាល និងយកជម្នះលើជម្ងឺស្មុគស្មាញជាច្រើនទៀតផង មិនតែប៉ុណ្ណោះគាត់ក៏មានស្នាដៃក្នុងការប្រើប្រាស់បច្ចេកវិទ្យា ព្យាបាលដោយស្នាមរបួសតូចផងដែរ។ គាត់ក៏ទទួលបាននូវមេដាយមាសកិត្តិយសនៃបច្ចេកវិទ្យាព្យាបាលជម្ងឺមហារីកដោយបន្សល់ស្នាម របួសតូចប្រចាំខេត្តក្វាងតុងអស់ពេលជាង៣ឆ្នាំជាប់ៗគ្នា ពីឆ្នាំ ២០១៣ ដល់ ឆ្នាំ ២០១៥។
ម្ចាស់កម្មវិធី៖សម្ព័ន្ធវេជ្ជសាស្ត្រប៉អាយ នៃប្រទេសចិន ទីស្នាក់ការតំណាងនៃមន្ទីរពេទ្យក្វាងចូវទំនើប ផ្នែកមហារីក រាជធានីភ្នំពេញ
ដៃគូរសហការ៖គ្លីនិកឯកជននៃរាជធានីភ្នំពេញ
អ្នកដែលសាកសមចូលរួម៖១ អ្នកជម្ងឺមហារីក ២ ក្រុមគ្រួសារអ្នកជម្ងឺមហារីក ៣ អ្នកដែលចាប់អារម្មណ៍ពីការប្រឆាំង និងការពារជម្ងឺមហារីក