គោលបំណងនៃកម្មវិធី៖ សិក្ខាសាលាលើកនេះគឺមានការអញ្ជើញចូលរួមពីសំណាកលោកស្រីសាស្រ្តាចារ្យLiu Lu Guangដែលជាសាស្ត្រចារ្យ ឯកទេសនៃជម្ងឺមហារីក ដើម្បីធ្វើជាវាគ្មិនក្នុងការបកស្រាយពីបច្ចេកវិទ្យាថ្មីក្នុងការព្យាបាលជម្ងឺមហារីកដែលមានស្នាមរបួស តូច ដូចជាបច្ចេកវិទ្យាចាក់បញ្ចូល បច្ចេកវិទ្យាកាំបិតណាណូ បច្ចេកវិទ្យាកករំលាយ និងបច្ចេកវិទ្យាទំនើបៗដែលមានស្នាម របួសតូចជាច្រើនទៀត។
អ្នកជម្ងឺដែលចូលរួមសិក្ខាសាលានេះទទួលបានដូចជា៖
១ ពិគ្រោះជម្ងឺជាមួយសាស្ត្រាចារ្យឯកទេសដោយឥតគិតថ្លៃ ប្រសិនបើអ្នកជម្ងឺណាដែលមានចំណាប់អារម្មណ៍សូមភ្ជាប់ជាមួយ ឯកសារពាក់ព័ន្ធជម្ងឺដូចជា៖ PET/CT、SCAN/MRI ជាដើម។
២ ស្រស់ស្រូបអាហារថ្ងៃត្រង់ដោយឥតគិតថ្លៃ។
៣ឯកសារនៃបច្ចេកវិទ្យាព្យាបាល និងប្រឆាំងជម្ងឺមហារីក និងវត្ថុអនុស្សាវរីយ៍ជាដើម។
ន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកគឺជាមន្ទីរពេទ្យដែលស្ថិតក្រោមការវិនាយោគទុនពីសម្ព័ន្ធ Perennial នៃប្រទេសសឹង្ហបុរី រួមជាមួយសម្ព័ន្ធប៉អាយដែលជាសម្ព័ន្ធដ៏ធំជាងគេក្នុងប្រទេសចិន ក្នុងវិស័យវេជ្ជសាស្ត្រ ដែលមន្ទីរពេទ្យនេះជាមន្ទីរពេទ្យមួយធ្វើ ការព្យាបាលជំនាញជម្ងឺមហារីក។ ដោយសារតែសេវាកម្ម និងការគ្រប់គ្រងនៅក្នុងមន្ទីពេទ្យមានលក្ខណៈស្តងដារ ដែលទទួល បានការទទួលស្គាល់គុណភាពដោយ JCI ។ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមានបច្ចេកវិទ្យាទំនើបៗក្នុងការព្យាបាលជម្ងឺ មហារីកដែលបន្សល់ស្នាមរបួសតូចដូចជា៖ បច្ចេកវិទ្យាព្យាបាលដោយចាក់បញ្ចូល បច្ចេកវិទ្យាព្យាបាលដោយកករំលាយ បច្ចេកវិទ្យាកាំបិតណាណូ និងបច្ចេកវិទ្យាដ៍ទៃជាច្រើនទៀត ។ គិតមកដល់ពេលនេះ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក បានទទួលបានជោគជ័យក្នុងការព្យាបាលជម្ងឺមហារីកជូនអ្នកជម្ងឺដែលមកពីប្រទេសផ្សេងៗគ្នាជាច្រើនដូចជា៖ ប្រទេស ឥណ្ឌូនេស៊ី ប្រទេសថៃ ប្រទេសវៀតណាម ប្រទេសម៉ាឡេស៊ី ប្រទេសកម្ពុជា និងប្រទេសជាច្រើនផ្សេងទៀតក្នុងតំបន់អាស៊ី អាគ្នេយ៍ផងដែរ។
នៅថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៦ គណប្រតិភូនៃប្រទេសកម្ពុជា ដែលមានដូចជា លោកប្រធានមន្ទីរពេទ្យសេតេ ក្រុងព្រះសីហនុ នាយកកាសែតជានហ្វា កាសែត ហូសាន ការសែតខ្មែរដេលី និងកាសែតកោះសន្តិភាពកម្ពុជា និង គណប្រតិភូផ្សេងៗទៀតចំនួន ១៥នាក់ បានមកធ្វើទស្សនកិច្ច នៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ ការពិភាក្សា ឆ្លងប្រទេសលើកនេះ ក្នុងបំណងលើកកំពស់ និងចែកចាយបទពិសោធន៍នៃបច្ចេកវិទ្យាទំនើបៗក្នុងការព្យាបាលដោយបន្សល់ ស្នាមរបួសតូច របស់មន្ទីរពេទ្យយើងខ្ញុំ និងបង្កើនកិច្ចសហការក្នុងវិស័យព្យាបាលរវាងកម្ពុជា ចិនឲ្យបានកាន់តែប្រសើរឡើង។ ដើម្បីធ្វើឲ្យប្រជាជនបានស្គាល់នូវបច្ចេកវិទ្យាព្យាបាលដែលមានស្នាមរបួសតូចទាំង១៨ មន្ទីរពេទ្យយើងខ្ញុំបានរៀបចំសិក្ខា សាលាដែលចូលរួមដោយឥតគិតថ្លៃ ការពិគ្រោះជម្ងឺ និងបកស្រាយពីបច្ចេកវិទ្យាព្យាបាលដោយសាស្ត្រាចារ្យវេជ្ជបណ្ឌិត Liu Lu Guang ដោយឥតគិតថ្លៃផងដែរ។
សិក្ខាសាលាលើកនេះគឺមានការអញ្ជើញចូលរួមពីសំណាកលោកស្រីសាស្រ្តាចារ្យ Liu Lu Guangដែលជាសាស្ត្រចារ្យ ឯកទេសនៃជម្ងឺមហារីក ដើម្បីធ្វើជាវាគ្មិនក្នុងការបកស្រាយពីបច្ចេកវិទ្យាថ្មីក្នុងការព្យាបាលជម្ងឺមហារីកដែលមានស្នាមរបួសតូច ប្រសិនបើអ្នកជម្ងឺណាដែលមានចំណាប់អារម្មណ៍សូមភ្ជាប់ជាមួយឯកសារពាក់ព័ន្ធជម្ងឺដូចជា៖ PET/CT、SCAN/MRI ជាដើម វេជ្ជបណ្ឌិតឯកទេសរបស់យើងខ្ញុំនិងផ្តល់ដំបូន្មានក្នុងការព្យាបាលជូនលោកអ្នក។
អ្នកជំនាញជម្ងឺមហារីកដ៏ល្បីរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក សមាជិកនៃសមាគមមហារីក អ៊ូហាន និង សមាគម ចុងហ័រ នាយកនៃសមាគមប្រឆាំងជម្ងឺមហារីកប្រចាំ ខេត្តហ៊ូប៉ី ប្រទេសចិន សមាជិកឯកទេសនៃគណកម្មធិការព្យាបាលដោយគីមីនៃខេត្តហូប៉ី ប្រទេសចិន សមាជិកឯកទេសនៃគណកម្មធិការប្រឆាំងជម្ងឺមហារីកស្បូន និងជម្ងឺមហារីកសុដន នៃខេត្តហ៊ូប៉ីប្រទេសចិន សមាជិកនៃសមាគមជម្ងឺមហារីកនៃមនុស្សចាស់ទូទាំងប្រទេសចិន ស្ថាបនិកគណកម្មាធិការវេជ្ជសាស្ត្រ ប្រជុំដោយវេជ្ជបណ្ឌិតឯកទេសជម្ងឺមហារីក MDT
ចុចទីនេះដើម្បីណាត់ជួបអ្នកស្រីសាស្ត្រាចារ្យធ្លាប់មានបទពិសោធន៍ក្នុងវិស័យវេជ្ជសាស្ត្រជាង៥០ឆ្នាំមកហើយ ជាពិសេសនោះគឺធ្លាប់មានស្នាដៃជាកត់ សម្គាល់លើការព្យាបាលជម្ងឺមហារីកផ្នែករោគស្ត្រីផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រីសាស្ត្រាចារ្យបានចែករំលែកនូវបទពិសោធន៏ របស់គាត់ជាច្រើនឆ្នាំមកនេះ នៅលើទស្សនាវដ្ដី និងអត្ថបទឯកទេសជាច្រើនផងដែរ។
ម្ចាស់កម្មវិធី៖សម្ព័ន្ធវេជ្ជសាស្ត្រប៉អាយ នៃប្រទេសចិន ទីស្នាក់ការតំណាងនៃមន្ទីរពេទ្យក្វាងចូវទំនើប ផ្នែកមហារីក រាជធានីភ្នំពេញ
ដៃគូរសហការ៖គ្លីនិក សេតេ ក្រុងព្រះសីហនុ ក្រុមហ៊ុនធានារ៉ាប់រង ហ្វរតេ FORTE
អ្នកដែលសាកសមចូលរួម៖១ អ្នកជម្ងឺមហារីក ២ ក្រុមគ្រួសារអ្នកជម្ងឺមហារីក ៣ អ្នកដែលចាប់អារម្មណ៍ពីការប្រឆាំង និងការពារជម្ងឺមហារីក