-
ផ្តល់ជូននូវសេវាកម្មផ្នែកវេជ្ជសាស្ត្រដ៏ពេញចិត្តបំផុតសំរាប់មនុស្សជាតិ
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានស្រាវជ្រាវដោយឥតឈប់នូវបច្ចេកវិទ្យាថ្មីបំផុតក្នុងវិស័យព្យាបាលជម្ងឺមហារីក និងប្រើប្រាស់យ៉ាងសកម្មនូវគំនិតថ្មីៗក្នុងការព្យាបាលមហារីកតាមលក្ខណៈស្តង់ដា ជាលក្ខណៈបុគ្គលភាព ជាលក្ខណៈមនុស្សជាតិ ការព្យាបាលដោយវិចារណញ្ញាណ ការព្យាបាលដោយស្នាមរបួសតូច និងព្យាបាលចំរុះគ្រប់ផ្នែក។ បង្កើតបានជាទំរង់ក្នុងការព្យាបាល "ការព្យាបាលតាមបច្ចេកវិទ្យាទំនើបដែលមុខរបួសមានទំហំតូច សំយោគបញ្ចូលជាមួយពេទ្យចិនបុរាណ និងពេទ្យសម័យទំនើបបច្ចុប្បន្ន" ទទួលបានការកោតសរសើរយ៉ាងខ្ពង់ខ្ពស់ពីសំណាក់អ្នកជម្ងឺមហារីកទាំងក្នុងនិងក្រៅប្រទេសជាច្រើន។
-
ជំរុញបន្ថែមនូវការសហការ និងការអភិវឌ្ឍវិស័យសុខាភិបាលសំរាប់កម្ពុជានិងចិន
ថ្នាក់ដឹកនាំក្រសួងសុខាភិបាលកម្ពុជាសង្ឃឹមថាសម្ព័ន្ធព្យាបាលប៉អាយ និងមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមិនត្រឹមតែបានបង្កើតការិយាល័យតំណាងនៅរាជធានីភ្នំពេញប៉ុណ្ណោះទេ ថែមទាំងសង្ឃឹមថាតាមរយៈបណ្តាញនានានឹងនាំយកបច្ចេកវិទ្យាឈានមុខ និងសេវាកម្មផ្នែកវេជ្ជសាស្ត្រដ៏ល្អមកផ្សព្វផ្សាយនៅកម្ពុជា ជាការជំរុញនូវការសហការ និងការអភិវឌ្ឍវិស័យសុខាភិបាលមួយជំហានបន្ថែមទៀតសំរាប់កម្ពុជានិងចិន។
-
បច្ចេកវិទ្យាឈានមុខមានការស្វាគមន៍លើសេវាកម្មយ៉ាងយកចិត្តទុកដាក់
ខែមិថុនា ឆ្នាំ2012 មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្កើតការិយាល័យតំណាងនៅរាជធានីភ្នំពេញប្រទេសកម្ពុជា។ ការិយាល័យតំណាងមិនត្រឹមតែបានអញ្ជើញអ្នកឯកទេសផ្តល់ជូននូវសេវាពិគ្រោះឥតគិតថ្លៃប៉ុណ្ណោះទេ ថែមទាំងផ្តល់ជូននូវសេវាកម្មជួយរៀបចំវីសារ កក់សំបុត្រយន្តហោះ ទទួលអ្នកជម្ងឺពីព្រលានយន្តហោះសំរាប់ពួកគាត់ទៀតផង។ បច្ចេកវិទ្យាឈានមុខ សេវាកម្មដ៏គួរឲ្យទុកចិត្តបានធ្វើឲ្យការិយាល័យតំណាងនៅរាជធានីភ្នំពេញទទួលបានការវាយតម្លៃល្អពីប្រជាជនកម្ពុជា។
-
កិច្ចសហប្រតិបត្តិកាកម្ពុជានិងចិនប្រឆាំងនឹងជម្ងឺមហារីក
ភាគតិចណាស់នៅលើសាកលលោកដែលក្តាប់បាននូវការព្យាបាលចាក់បញ្ចូលគ្រាប់អនុភាគអ៊ីយ៉ូដ125 ការព្យាបាលកករំលាយ ការព្យាបាលជីវសាស្ត្រ និងការព្យាបាលចាក់បញ្ចូលបិទសរសៃឈាម និងជាប្រទេសដែលមានវិធីព្យាបាលមហារីកដោយស្នាមរបួសតូច។ ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាលសង្ឃឹមថាមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនឹងផ្សព្វផ្សាយនូវបច្ចេកវិទ្យាឈានមុខនេះដល់កម្ពុជា ជំរុញអភិវឌ្ឍវិស័យវេជ្ជសាស្ត្រកម្ពុជាដើម្បីកម្ពុជានិងចិនរួមសហការគ្នាប្រឆាំងមហារីក។