មន្ទីរពេទ្យយើងខ្ញុំបាននឹងកំពុងចាប់ផ្តើមផ្តល់ជូនដល់លោកអ្នកនូវសេវាកម្មពន្យាទិដ្ឋាការ និង ពន្យាសំបុត្រយន្តហោះ ព័ត៌មានដែលទាក់ទងមានដូចខាងក្រោម ៖
ពន្យាទិដ្ឋាការ
ម៉ោងធ្វើការ ៖ រៀងរាល់ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ (ព្រឹកម៉ោង 8:30ដល់ 12:00 ; រសៀលម៉ោង13:30 ដល់ 17:30)
បង់ប្រាក់ជាក់លាក់ ៖ 200.00 យ័ន(លុយចិន) (ចេញចូលច្រកព្រំដែនប៉ុស្តិ៍រដ្ឋបាល ប្រមូលថ្លៃបង់ប្រាក់ពន្យាទិដ្ឋាការក្នុងមួយក្បាល 160.00យ័ន(លុយចិន)/ដង + បង់ថ្លៃថតរូប40.00 យ័ន(លុយចិន)/នាក់ ។
ផ្គត់ផ្គង់នូវឯកសារ
1. (អ្នកជម្ងឺត្រូវផ្តល់នូវ) ៖ លិខិតឆ្លងដែនច្បាប់ដើម + រូបថតទំហំ4X6ចំនួន2សន្លឹក(រូបថតទិដ្ឋាការដែលថតជាក់លាក់ពេលចេញចូលច្រកព្រំដែនក្វាងចូវ) + រូបថតប័ណ្ណទទួលបង្កាន់ដៃ1ច្បាប់(សំគាល់ ៖ អ្នកជម្ងឺម្នាក់អាចស្នើសុំពន្យាពេលស្នាក់នៅសមាជិកគ្រួសារបានមួយនាក់តែប៉ុណ្ណោះ )
2. (មន្ទីរពេទ្យយើងខ្ញុំផ្គត់ផ្គង់នូវ) ៖ ហ្វូតូលិខិតឆ្លងដែនច្បាប់ដើម និង ទិដ្ឋាការចំនួន3ច្បាប់ + លិខិតបញ្ជាក់ពីវេជ្ជបណ្ឌិតក្នុងការធ្វើរោគវិនិច្ឆ័យ(មានបោះត្រាចេញពីមន្ទីរពេទ្យ) + លិខិតបញ្ជាក់ចុះឈ្មោះពីការស្នាក់នៅបណ្តោះអាសន្នរបស់ជនបរទេសនៃប៉ុស្តិ៍ប៉ូលីសក្នុងស្រុក + ពាក្យសុំពន្យាទិដា្ឋការជនបរទេសចំនួន1ច្បាប់
ដំណើរការរៀបចំសំណុំបែបបទ
អ្នកជម្ងឺផ្តល់ឱ្យនូវលិខិតឆ្លងដែនច្បាប់ដើម + រូបថត→ការិយាល័យផ្នែករៀបចំសំណុំបែបបទទិដ្ឋាការអន្តរជាតិ(TEL:1005) →បុគ្គលិកបំរើការងារហ្វូតូលិខិតឆ្លងដែន ទិដ្ឋាការមួយឈុតចំនួន3ច្បាប់(លិខិតឆ្លងដែនសាម៉ីខ្លួន1ច្បាប់ ច្រកចេញចូលច្រកព្រំដែន និង ឯកសារដែលមាននីមួយៗចំនួន1ច្បាប់) →លិខិតបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យអ្នកជម្ងឺចេញដោយវេជ្ជបណ្ឌិតប្រធានផ្នែក (មានបោះត្រាចេញពីមន្ទីរពេទ្យ) → បង្ហាញចេញនូវតារាងកត់ត្រាជនបរទេសស្នាក់នៅបណ្តោះអាសន្ន→ច្រកចេញចូលប៉ុស្តិ៍រដ្ឋបាល(ជាន់ទី6)ប្រគល់ពាក្យសុំពន្យាទិដា្ឋការជនបរទេស + ឯកសារដូចខាងលើ→ច្រកចេញចូលប៉ុស្តិ៍រដ្ឋបាល(ជាន់ទី3)បង់បា្រក់(លិខិតឆ្លងដែនមួយក្បាលតំលៃ160.00យ័ន(លុយចិន)/ដង)→ច្រកចេញចូលប៉ុស្តិ៍រដ្ឋបាល(ជាន់ទី6)ឱ្យបង្កាន់ដៃត្រលប់មកវិញ→យោងតាមពេលវេលាបង្កាន់ដៃដែលសំណូមពរទទួលត្រលប់ច្បាប់ដើមមកវិញហើយប្រគល់ត្រលប់ឱ្យអ្នកជម្ងឺដើម្បីចុះហត្ថលេខាទទួលយក(ជាទូទៅស្ថានភាពជាក់ស្តែងចំនួន15ថ្ងៃ)
ពន្យាសំបុត្រយន្តហោះ
លោកអ្នកត្រូវការពន្យាពេលសំបុត្រយន្តហោះ លោកអ្នកគ្រាន់តែឱ្យសំបុត្រយន្តហោះលិខិតឆ្លងដែន និង ទិដ្ឋាការច្បាប់ដើមមកយើងខ្ញុំ ដើម្បីឱ្យខាងភ្នាក់ងារយើងខ្ញុំពន្យាពេលសំបុត្រយន្តហោះ និង តំរូវការផ្សេងៗទៀត ព្រមទាំងបង់ថ្លៃចំណាយពន្យាពេលសំបុត្រយន្តហោះនោះ យើងខ្ញុំនឹងទំនាក់ទំនងក្រុមហ៊ុនអាកាសចរណ៍ដើម្បីរៀបចំសេវាកម្មពន្យាពេលសំបុត្រយន្តហោះ រួចឆ្លើយតបត្រលប់មកវិញពីព័ត៌មានពន្យាពេលនោះដល់លោកអ្នកឱ្យបានទាន់ពេលវេលា។