ថ្ងៃទី១៦ខែសីហា មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានរៀបចំកម្មវិធីអោយអ្នកជម្ងឺ និង ក្រុមគ្រួសារទៅកាន់ផ្លូវប៉េកំាងធ្វើទស្សនកិច្ច ទិញទំនិញ តែចេញដំណើរលើកនេះខុសពីសព្វដងត្រង់ បានផ្លាស់ប្តូរការធ្វើដំណើរដោយទ្បានជូនទៅមក ដោយតាមការសំណូមពររបស់អ្នកជម្ងឺទៅជិះឡានក្រុង និង រថភ្លើងក្រោមដី អោយអ្នកជម្ងឺសាកល្បងផ្ទាល់អំពីការធ្វើដំណើរដោយល្បឿនដ៏លឿននៅទីក្រុងក្វាងចូវ។
ដើម្បីធានាអំពីសុវតិ្ថភាពយ៉ាងរលូនក្នុងការធ្វើដំណើរ នៅមុនពេលចេញដំណើរ បុគ្គលិកមន្ទីរពេទ្យដែលទទួលខុសត្រូវលើកម្មវិធីនេះបានណែនាំអំពីករណីដែលត្រូវប្រុងប្រយ័ត្ននៅពេលធ្វើដំណើរ ហើយគេចចេញពីពេលដែលចូល និង ចេញពីធ្វើការងារដែលជាពេលមមាញឹកក្នុងការធ្វើដំណើរ ដឹកនាំអ្នកជម្ងឺចេញដំណើរពីមន្ទីរពេទ្យ នៅចំណតរថយន្តផ្លូវLian quan ចាំជិះឡានក្រុង ទៅដល់គោលដៅនៅចំណតរថភ្លើងខាងកើតរថភ្លើងក្រោមដីលេខរៀងទី១ ។
ទៅដល់ចំណតរថភ្លើងក្រោមដី នៅក្រោមការចង្អុលបង្ហាញរបស់ក្រុមការងារមន្ទីរពេទ្យ ពួកគេមិនត្រឹមតែរៀនចេះមើលរូបបង្ហាញផ្លូវ នៅរៀនចេះទិញសំបុត្រតាមម៉ាស៊ីនលក់សំបុត្រទៀត ហើយបានចូលទៅតាមចំណតយ៉ាងរលូន ចូលទៅអង្គុយក្នុងរថភ្លើងក្រោមដីលេខរៀងទី១ចេញដំណើរពីចំណតរថភ្លើងខាងកើត។ នៅក្នុងបន្ទប់ដែលស្រស់ស្អាត មានអនាម័យ អ្នកជម្ងឺនិងក្រុមគ្រួសារនិយាយលេងសើចសប្បាយ ស្រែកភ័យនឹងល្បឿនដ៏លឿនរបស់រថភ្លើងក្រោមដី ផ្លាកពាណិជ្ជកម្មដ៏ស្អាតក្នុងចំណត នៅក្នុងកែវភ្នែករបស់ពួកគេអ្វីទាំងអស់សុទ្ធតែថ្មីស្រឡាង ហើយពួកគេនាំគ្នាយកកាំមេរា ទូរស័ព្ទថតរូបទុកជាអនុស្សវរិ៍យ។ ពួកគេនិយាយថា នៅវៀតណាម ភីលីពីន-ល- ទីនោះមិនមានរថភ្លើងក្រោមដីបែបនេះឡើយ ពីមុនមិនដែលបានធ្លាប់ជិះសោះ លើសនេះអាចអោយពួកគេសាកល្បងផ្ទាល់នៅអាម្មរណ៍ដែលបានជិះរថភ្លើងក្រោមដីដល់លឿននេះ។
នៅកំឡុងពេលជិះឡានក្រុងប្តូរទៅរថភ្លើងក្រោមដីទៀត មុនក្រោមមានរយៈពេលមិនដល់មួយម៉ោង ពួកគេបានទៅគោលដៅ——មុខចំណតGong yuan។ ក្រោមការដឹកនាំរបស់ក្រុមការងារមន្ទីរពេទ្យ ពួកគេចេញពីចំណតយ៉ាងមានរបៀប ហើយចាប់ផ្តើមដំណើរកំសាន្តមួយថ្ងៃនៅផ្លូវបេកាំង។
នេះជាដំណើរកំសាន្តដ៏អស្ចារ្យមួយលើក អាចអោយអ្នកជម្ងឺ និង ក្រុមគ្រួសារសាកល្បងអោយដឹងពីការធ្វើដំណើរដែលងាយស្រួល នៅក្នុងទីក្រុងក្វាងចូវដ៏ទាន់សម័យនេះ ក៏បានទទួលនូវសេវាកម្មដ៏រាក់ទាក់ ហ្មត់ចត់ របស់ក្រុមបុគ្គលិកនៅលើរថភ្លើងក្រោមដីរបស់ទីក្រុងក្វាងចូវ។
ចំណតរថភ្លើងក្រោមដី——ថតរូបទុកជាអនុស្សវរិ៍យនៅចំណតរថភ្លើងខាងកើត
ការថតរូបរួមគ្នានៅក្នុងរថភ្លើងក្រោមដី
ការថតរូបរួមគ្នាពេលទៅដល់ផ្លូវបេកាំង