១. អ្នកជម្ងឺក្រៅប្រទេសអាចឆ្លងកាត់ការបង់ថ្លៃព្យាបាលតាមវិធីបួនយ៉ាងគឺ ៖
A,ក្រដាស់ប្រាក់ ៖ អ្នកជម្ងឺក្រៅប្រទេសអាចប្រើក្រដាស់ប្រាក់ (ក្រដាស់ប្រាក់ចិន ហុងកុង ឬ ដុល្លា) មកបង់កំឡុងពេលទទួលការព្យាបាល។ ផ្នែកគណនេយ្យនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនឹងប្តូរក្រដាស់លុយហុងកុង ឬ ដុល្លា ជាក្រដាស់ប្រាក់ចិន។ យោងតាមអត្រាប្តូរប្រាក់របស់ធនាគារ រក្សាទុកក្នុងគណនេយ្យសន្សំសំរាប់ព្យាបាលរបស់អ្នកជំងឺ។ ប្រសិនបើអ្នកជម្ងឺមានបញ្ហាក្នុងអត្រាប្តូរប្រាក់របស់ពួកយើង អាចយកទៅប្តូរនៅធនាគារជាលុយចិន(យេន) និង ជារូបិយវត្ថុបរទេសក្នុងការចំនាយការព្យាបាល។
B,កាតឥណ្ឌទាន៖ អ្នកជម្ងឺក្រៅប្រទេសអាចបង់ប្រាក់តាមកាតឥណទាន (VISA Card, Master Card,JCB Card ដែលជាកាតឥណ្ឌទានដែលគេទទូលស្គាល់ជាធរមាន)។ អ្នកអាចអោយបុគ្គលិកទទួលប្រាក់របស់យើង ទទួលការបង់ប្រាក់តាមកាតឥណទាន។ ប្រសិនបើជាប្រាក់ដុល្លា ប្រាក់ក្រៅប្រទេសផ្សេងទៀត ធនាគារនឹងផ្លាស់ប្តូរប្រាក់របស់អ្នកជាប្រាក់យេនដោយយោងតាមអត្រាប្តូរប្រាក់។
C,អ្នកជម្ងឺក្រៅប្រទេសអាចបង់ថ្លៃព្យាបាលនៅស្នាក់ការការិយាល័យដែលនៅក្នុងប្រទេសអ្នក។ ស្នាក់ការការិយាល័យនឹងផ្ទេរមកអោយពួកយើងតាមគណនេយ្យសំរាប់តំកល់ថ្លៃព្យាបាល។ ថ្លៃសុំណុំបែបបទផ្ទេរប្រាក់មន្ទីរពេទ្យជាអ្នករ៉ាប់រង។
D,អ្នកជម្ងឺក្រៅប្រទេសអាចផ្ទេរប្រាក់ជាថ្លៃព្យាបាលចូលកុងធនាគារនៃមន្ទីរពេទ្យរបស់យើងដោយផ្ទាល់តែម្តង។
២. អ្នកជម្ងឺផ្ទេរប្រាក់ជាថ្លៃព្យាបាលចូលកុងធនាគារនៃមន្ទីរពេទ្យរបស់យើងដោយផ្ទាល់ មិនអាចប្តូរប្រាក់នៅពាក់កណ្តាលទីបានឡើយ គឺត្រូវរក្សាទុកដល់ពេលចេញពីមន្ទីរពេទ្យទើបគិតគូរបិទបញ្ជីតែម្តង។
៣. មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនឹងផ្តល់ជាតារាងថ្លៃព្យាបាលជារៀងរាល់ថ្ងៃដល់អ្នកជម្ងឺក្រៅប្រទេសក្នុងកំឡុងពេលស្នាក់នៅក្នុងមន្ទីរពេទ្យ។ ប្រសិនបើថ្លៃព្យាបាលមិនគ្រប់គ្រាន់នឹងផ្តល់ដំណឹងជូនដល់អ្នកជំងឺភ្លាម។
៤. ក្រុមគ្រួសារអ្នកជម្ងឺអាចឆ្លងកាត់ស្នាក់ការការិយាល័យដែលនៅក្នុងប្រទេសអ្នក ផ្ញើប្រាក់ (ប្រាក់យេន) ដែលត្រូវប្រើប្រាស់ប្រចាំថ្លៃទៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ ពួកយើងនឹងយកប្រាក់ជូនដល់អ្នកជម្ងឺ ប៉ុន្តែមួយខែត្រូវផ្ញើប្រាក់នៅក្រោម 10,000 យេន។ ថ្លៃសុំណុំបែបបទផ្ទេរប្រាក់មន្ទីរពេទ្យជាអ្នករ៉ាប់រង។
៥. អ្នកជម្ងឺក្រៅប្រទេសអាចប្រើកាតATM ដកលុយសុទ្ធជាលុយចិន ដូចជា Master Card និង VISA Card។ ប្រសិនបើត្រូវការជំនួយសូមទាក់ទងទៅប្រធានផ្នែកគិលានុបដ្ឋាយិកា ឬ លោកគ្រូពេទ្យប្រចាំការ។
៦. អ្នកជម្ងឺអាចយកអត្តសញ្ញាណប័ណ្ណឬ ប៉ាស្ទ័រ ទៅកាន់ធនាគារដើម្បីប្តូរប្រាក់។ ប្រសិនបើត្រូវការជំនួយ សូមសុំការអនុញ្ញាតិពីប្រធានផ្នែកគិលានុបដ្ឋាយិកា។ ក្រុមការងារនឹងទំនាក់ទំនងជាមួយលោកអ្នក ហើយប្រឹងប្រែងផ្តល់ជំនួយអស់ពីសមត្ថភាព។ ម៉ោងធ្វើការរបស់ធនាគារ ៖ ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ ពីម៉ោង៩ព្រឹក ដល់ ៥ល្ងាច។
៧. ផ្នែកគិលានុបដ្ឋាយិកានៅតាមជាន់នីមួយៗនឹងថតចំលងតារាងចំណាយលើការព្យាបាលជារៀងរាល់ថ្ងៃ។ ពេលចេញពីមន្ទីរពេទ្យ យើងខ្ញុំនឹងចេញវិក័យប័ត្រធ្វើជាភស្តុតាងនៃការចំណាយផ្តល់ជូនទៅអ្នកជម្ងឺ សូមអ្នករក្សាទុកអោយបានល្អ។
ឯកសារផ្សេងៗដែលទាក់ទងនឹងធនាគារដែលនៅជិតមន្ទីរពេទ្យ៖
ធនាគារសា្ថបនាចិន (China Construction Bank) ៖ ផ្លូវលេខ1949 Guang yuan dong(មាត់ច្រកចំណតឡានក្រុងLianquanលេខ540)។
ធនាគារអភិវឌ្ឍន៍ក្វាងទុង (Guangdong Development Bank) ៖ ផ្លូវលេខ1835 Guang yuan dong(អាចជិះឡានក្រុងលេខ540)។
ធនាគារសហប្រតិបត្តិការណ៍ (Bank of Communications) ៖ ភោជនីយ៍ដ្ឋានXin tian diជាន់ទីមួយ ផ្លូវលេខ1862 Guang yuan dong
ធនាគារចិន (China Bank) (អាគារពាណិជ្ជកម្មអន្តរជាតិ) ៖ Guangzhou Lin និង xi lu (Da duhui guangchang)