តើអ្នកជំងឺដំបូងគួរតែណាត់ជួបវេជ្ជបណ្ឌិតដោយវិធីយ៉ាងណា?
1. ការណាត់ជួបទុកជាមុន ៖ គឺអាចទាក់ទងយើងខ្ញុំតាមរយៈការហៅទូរស័ព្ទ អ៊ីនធើណេតមកបុគ្គលិកផ្នែកបំរើសេវាកម្មរបស់យើងខ្ញុំ។ក្រោយពីធ្វើការណាត់ជួបជាមុនរួចមក
លោកអ្នកអាចមកធ្វើការប្រឹក្សាយោបល់ជាមួយអ្នកឯកទេសផ្នែកមហារីកយើងខ្ញុំដែលប្រចាំការនៅតាមទីស្នាក់ការនៅក្នុងប្រទេសរបស់លោកអ្នក។សូមកុំព្រួយបារម្ភ ការប្រឹក្សាយោបល់ជាមួយអ្នកឯកទេសផ្នែកមហារីករបស់មន្ទីរពេទ្យយើងខ្ញុំគឺឥតគិតថ្លៃសេវាទេ។
2. ការប្រឹក្សាយោបល់ដោយឥតគិតថ្លៃសេវា ៖ មុននឹងលោកអ្នកមកកាន់ការិយាល័យឬទីស្នាក់ការរបស់យើងខ្ញុំគ្រប់ប្រទេស សូមភ្ជាប់មកជាមួយលិខិតរឺក៏ឯកសារដែលធ្លាប់ពិនិត្យជំងឺរបស់លោកអ្នក និងលិខិតដែលបញ្ជាក់អំពីជំងឺរបស់លោកអ្នកមកជាមួយផង។ ពីព្រោះ
វេជ្ជបណ្ឌិតត្រូវការមើលឯកសារអោយបានម៉ត់ចត់និងប៉ាន់ស្មានអោយបានជាក់លាក់ក្នុងការពិគ្រោះជំងឺរបស់អស់លោកអ្នក បន្ទាប់ពីវេជ្ជបណ្ឌិតធ្វើការប៉ាន់ស្មានរកមូលហេតុសមរម្យហើយ គាត់នឹងណែនាំរបៀបព្យាបាលនិងគម្រោងថ្លៃព្យាលបាល។ល។ ប្រសិនបើ
លោកអ្នកសំរេចចិត្តមកធ្វើការព្យាលបាល លោកអ្នកអាចណាត់ជួបទុកជាមុនក្នុងការព្យាល
បាលនៅក្នុងមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ។
3. ការធ្វើលិខិតបែបបទនិងវីសារ រឺទិដ្ឋាការ។ បុគ្គលិកនៅក្នុងការិយាល័យរបស់យើងខ្ញុំ
ជួយរៀបចំទិដ្ឋាការនិងកក់សបុត្រយន្តហោះរឺក៏សំណៅផ្សេងៗដែលជាប់ទាក់ទងនឹងលោក
អ្នកទៅព្យាបាលនៅក្វាងចូវប្រទេសចិនដោយឥតគិតថ្លៃ។ មិត្តភក្តិបងប្អូនដែលមកមន្ទីរ
ពេទ្យក្វាងចូវទំនើបផ្នែកមហារីកទាំងអស់ជាលើកដំបូងនឹងទទួលបានកាតទូរស័ព្ទនៃប្រ
ទេសចិនដោយឥតគិតថ្លៃនៅក្នុងការរិយាល័យរបស់មន្ទីរពេទ្យ។
តើអ្នកជំងឺដែលមកត្រួតពិនិត្យឡើងវិញគួរតែណាត់ជួបជាមុនជាមួយវេជ្ជបណ្ឌិតដោយរបៀបណា?
បើសិនជាលោកអ្នកធ្លាប់មកមន្ទីរពេទ្យកា្វងចូវទំនើបផ្នែកមហារីកព្យាលបាលលោកអ្នកអាចទាក់ទងណាត់ជួបជាមួយយើងខ្ញុំជាមុន ដើម្បីត្រួតពិនិត្យឡើងវិញនូវជំងឺ។ ហើយនេះ
ក៏ជាវិធានការដ៏ងាយស្រួលដែលក្នុងការណាត់ជួប។ នេះជារបៀបរឺវិធីច្បាស់លាស់ដូច
ខាងក្រោម ៖
1. ក្រោយពីអ្នកបានព្យាបាលម្តងរួចមកហើយ វេជ្ជបណ្ឌិតឬក៏លោកគ្រូពេទ្យបានប្រាប់
លោកអ្នកនៃពេលវេលាដើម្បីមកធ្វើការត្រួតពិនិត្យឡើងវិញ។ ប្រសិនបើលោកអ្នកបាន
ភ្លេចពេលវេលានៃការមកត្រួតពិនិត្យឡើងវិញ លោកអ្នកអាចទូរស័ព្ទមកកាន់ការិយាល័យ
នៅក្នុងស្រុកឬក៏ទីស្នាក់ការនៅប្រទេសចិនដើម្បីអោយយោបល់និងសួរថ្ងៃមកត្រួតពិនិត្យ
ឡើងវិញ។
2. មុននឹងលោកអ្នកមកធ្វើការត្រួតពិនិត្យឡើងវិញ លោកអ្នកត្រូវតែប្រាប់ដំណឹងជាមុន
ដូចជាការទំនាក់ទំនងតាមរយៈទូរស័ព្ទឬក៏តាមរយៈអ៊ីនធើណេតដើម្បីណាត់ជួបពួកយើង
ជាមុន ហើយការមកព្យាលបាលនោះដូចនឹងការមកព្យាបាលលើកដំបូងនៅមន្ទីរពេទ្យ
ក្វាងចូវទំនើបផ្នែកមហារីកដែលលោកអ្នកធ្លាប់បានមកព្យាលបាលម្តងរួចមកហើយ។ ត្រូវ
កំណត់ពេលវេលាអោយបានច្បាស់លាស់ទៅកាន់ក្វាងចូវប្រទេសចិន។ រួចពួកយើងនឹង
ផ្តល់ជួននិងរៀបចំទិដ្ឋាការ និងកក់សំបុត្រយន្តហោះទុកជាមុននិងសេវាកម្មទទួល
អ្នកជំងឺនៅព្រលានយន្តហោះដូចលើកមុន។ ការផ្តល់យោបល់និងព័ត៌មានលំអិតនៅ
ទីស្នាក់ការគ្រប់ប្រទេសនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។