ទិវាសិទ្ធិនារីអន្តរជាតិ 8 មិនា តំបន់ជម្ងឺមហារីកជាន់ទី7នៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកត្រូវបានក្តីស្រលាញ់ដ៏កក់ក្តៅរុំព័ទ្ធជិត។ លោកលីនហុងវួយ និង ភរិយាមកពីសឺរ៉ាបាយ៉ាប្រទេសឥណ្ឌូនេស៊ីបានផ្តល់ជូនអ្នកស្រីវេជ្ជបណ្ឌិតព្យាបាលជម្ងឺឈ្មោះហ៊ូអ៊ីងនូវបដាដែលសរសេរពី “បច្ចេកវិទ្យាដ៏ពិតប្រាកដ ថ្វីដៃដ៏ប៉ិនប្រសប់” ដើម្បីបង្ហាញពីការថ្លែងអំណរគុណដល់វេជ្ជបណ្ឌិតស្រីដ៏ល្អវិសេសវិសាលនេះ។
លោកលីនឆ្នាំនេះអាយុ63ឆ្នាំគឺជាអនិកជនដែលរស់នៅប្រទេសឥណ្ឌូនេស៊ី កាលពីមុនខែកក្កដា ឆ្នាំ2011 គាត់បានខាំត្រូវគល់អណ្តាតបណ្តាលឱ្យមានដំបៅ ក្រោយមកក៏បានធ្វើការច្រឹបយកសាច់អណ្តាតទៅធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យក្នុងស្រុកមួយបានបង្ហាញថា៖ ក្នុងអណ្តាតមានមហារីករាងឡើងដូចស្រកា។ ធ្វើការពិនិត្យPET-CTនៅប្រទេសសិង្ហបុរីបានបង្ហាញថា៖គល់អណ្តាតផ្នែកខាងស្តាំមានដុំគីស ហើយបរិវេណនោះឡើងកូនកណ្តុរជាបន្តបន្ទាប់។ គ្រូពេទ្យនៅសិង្ហបុរីផ្តល់យោបល់ថាត្រូវធ្វើការវះកាត់ ពីព្រោះដុំគីសនោះស្ថិតនៅគល់អណ្តាត ការវះកាត់ត្រូវកាត់ចេញពី50%ទៅ70%នៃអណ្តាតទាំងមូល ដូច្នេះលោកលីនគឺមិនអាចមានឱកាសនិយាយស្តីបានទៀតទេ គាត់ក៏បដិសេដន៍មិនទទួលការវះកាត់នោះ។
ដើម្បីស្វែងរកវិធីព្យាបាលកាន់តែប្រសើរ លោកលីនក៏មកកាន់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក តាមរយៈការពិនិត្យរបស់អ្នកស្រីវេជ្ជបណ្ឌិតហ៊ូអ៊ីងឃើញថា៖ផ្នែកគល់អណ្តាតមានដុំមហារីកទំហំ2*2CM ពិបាកគ្រលាស់អណ្តាតនិយាយស្តី ហើយមានដុំគីសនៅផ្នែកកទៀតផង។ មុនពេលចូលក្នុងមន្ទីរពេទ្យដំបូង ការនិយាយស្តីរបស់លោកលីនពិបាកនឹងស្តាប់គ្នាណាស់ បរិភោគចំណីអាហារក៏ពិបាកដែរ។ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានប្រើប្រាស់វិធីបព្យាបាលដោយការចាក់បញ្ចូលចំនួន4ដង ព្យាបាលដោយស្នាមរបួសតូចបំផុត និង ព្យាបាលដោយលើកកំពស់មុខងារប្រព័ន្ធការពាររាង្គកាយ និងធ្វើការពិនិត្យMRI ផ្នែកអណ្តាត និងកក៏បានជួបប្រទះថា៖ក្រោយពីព្យាបាលមហារីកអណ្តាតដុំគីសត្រូវរលាយបាត់បង់ កូនកណ្តុរផ្នែកកក៏រលាយបាត់ និងអាចមើលឃើញពីប្រសិទ្ធភាពបានយ៉ាងពិតបា្រកដ។
ក្រោយការមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់វេជ្ជបណ្ឌិត និងសហការីនៅតំបន់ជម្ងឺមហារីកជាន់ទី7ទាំងអស់នៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក បច្ចុប្បន្ននេះ ការនិយាយស្តីរបស់លោកលីនមានការល្អប្រសើរជាងមុនច្រើន គាត់អាចនិយាយស្តីបានពាក្យមួយឃ្លាថា “សូមអរគុណ” សំដែងពីទឹកចិត្តដ៏ស្មោះសរពីអាការៈជម្ងឺល្អប្រសើរជាងមុនដែលមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានព្យាបាលដល់គាត់។
ក្រោមការខិតខំប្រឹងប្រែងព្យាបាល និង មើលថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់សហការីទាំងអស់ក្នុងមន្ទីរពេទ្យ មហារីកអណ្តាតរបស់លោកលីនត្រូវបានរលាយបាត់បង់។
លោកលីនបានជូនបដាដែលសរសេរបង្ហាញពីការថ្លែងអំណរគុណដល់អ្នកស្រីវេជ្ជបណ្ឌិតហ៊ូអ៊ីង