អ្នកជម្ងឺ DHALI MOHAM អាយុ៤៧ឆ្នាំ បានដឹងថាខ្លួនឯងមានជម្ងឺនៅខែកុម្ភៈឆ្នាំ២០១៣ គាត់បានស្ទាបឃើញដុំមួយនៅផ្នែកខាងឆ្វេងនៃកញ្ជឹងករបស់គាត់ដោយចៃដន្យ ដុំនោះមិន ឈឺក៏មិនរមាស់ គាត់ក៏មិនបានជ្រើសរើសទៅមន្ទីរពេទ្យពិនិត្យមើល បែរជាទៅឱសថស្ថាន ទិញថ្នាំមកលេបដោយខ្លួនឯង។ ប៉ុន្តែកន្លងហួសមួយរយៈពេល ដុំនោះមិនបានរួមតូចដោយសារតែការលេបថ្នាំ តែបែរជាប្រែកាន់តែធំឡើង ហើយស្ទើតែជះឥទ្ធិពលដល់ការរស់នៅរបស់គាត់។ អ្នកជម្ងឺ DHALI MOHAM មិនអាចហូបបាយបាន មិនបានគេងស្រួល ក្រោយមកទៀតផ្នែកពោះក៏មានអាការៈមិនស្រួល មានការឈឺចាប់ និងក្អក។ល។ មើលទៅគាត់ឡើងចាស់យ៉ាងខ្លាំង ទម្ងន់ក៏ស្រកអស់៥គីឡូក្រាម។
រហូតដល់ខែមេសា អ្នកជម្ងឺ DHALI MOHAM ទើបទៅទទួលការពិនិត្យចាក់ចុះកូនកណ្តុរនៅផ្នែកខាងឆ្វេងនៃកញ្ជឹងកនៅមន្ទីរពេទ្យ លទ្ធផលបង្ហាញថាគឺ មហារីកក្រពេញកូនកណ្តុរនៅកញ្ជឹងក នេះបានធ្វើអោយ DHALI MOHAM ដែលមានសុខភាពល្អតាំងពីដើមមកនឹកស្មានមិនដល់ យ៉ាងណាក៏គាត់មិនធ្លាប់គិតថាខ្លួនឯងមានជម្ងឺមហារីកដែរ។
អ្នកជម្ងឺ DHALI MOHAMត្រូវបានស្នើសុំអោយទទួលការព្យាបាលដោយការចាក់គីមី ដូចជាអ្នកជម្ងឺមហារីកផ្សេងទៀត។ ប៉ុន្តែ អ្នកជម្ងឺ DHALI MOHAM បដិសេធន៍ ទោះបីគាត់មិនសូវយល់ចំពោះការព្យាបាលតាមការចាក់គីមី តែគាត់ឧស្សាហ៍លឺថាការព្យាបាលចាក់គីមីនាំមកនូវប្រតិកម្មជាច្រើន។ គាត់ដឹងថា អោយតែគាត់ទទួលការព្យាបាលតាមការចាក់គីមី គឺស្មើនឹងនាំអោយគាត់មានប្រតិកម្មមិនល្អដូចជា ខ្ពើមរអើម ក្អួតចង្អោរ ជ្រុះសក់-ល- សុខភាពរបស់គាត់នឹងប្រែកាន់តែខ្សោយទៅៗ។ គាត់ប្រាប់គ្រូពេទ្យថា គាត់បដិសេធការព្យាបាលចាក់គីមីតែមិនមែនបោះបង់ការព្យាបាលនោះទេ តែគឺចង់ស្វែងរកវិធីព្យាបាលមហារីកកាន់តែប្រសើរ។
គ្រូពេទ្យឃើញឥរិយាបថគាត់មានះយ៉ាងនេះ ក៏មានតែផ្តល់យោបល់អោយគាត់ទទួល ការព្យាបាលនៅប្រទេសចិន គ្រូពេទ្យប្រាប់គាត់ថា នៅប្រទេសចិនមានបច្ចេកវិទ្យាព្យាបាល កាន់តែច្រើនអាចជួយដល់គាត់បាន។
ការព្យាបាលបែបស្នាមរបួសតូច ដុំមហារីករួមតូច
ការសម្រេចចិត្តមកទទួលការព្យាបាលនៅទីក្រុងក្វាងចូវប្រទេសចិនរបស់អ្នកជម្ងឺ DHALI MOHAM ទទួលបានការគាំទ្រពីគ្រួសារ។ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣ ក្រោមការកំដរពីប្អូនប្រុស អ្នកជម្ងឺ DHALI MOHAMបានមកដល់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ ពួកគាត់ស្មានមិនដល់នោះគឺ ដំណើរទទួលការព្យាបាលនៅប្រទេសដទៃមិនពិបាកដូចជាគាត់ស្មាននោះទេ ផ្ទុយទៅវិញ សេវាបំរើនៅមន្ទីរពេទ្យមានការដិតដល់ បូករួមទាំងក្រុមអ្នកបកប្រែ និងបុគ្គលិករង់ចាំទទួលនិងជូនដំណើរនៅព្រលានយន្តហោះ បញ្ហាបារម្ភថាភាសាផ្សេងគ្នាក៏លែងមានទៀត។
នៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក អ្នកជម្ងឺ DHALI MOHAMទទួលការពិនិត្យចាក់ចូលកូនកណ្តុរដែលនៅកញ្ជឹងក លទ្ធផលបង្ហាញថា៖ គឺ មហារីកក្រពេញកូនកណ្តុរនៅកញ្ជឹងក។ ប្រៀបនឹងការពិនិត្យលើកទី១ ដុំមហារីករីកធំពី 2*3 សង់ទីម៉ែត្រដល់ 7.2*9 សង់ទីម៉ែត្រ។ ចំពោះស្ថានភាពជម្ងឺរបស់អ្នកជម្ងឺ DHALI MOHAM អ្នកឯកទេសបានធ្វើការប្រជុំ ដើម្បីកំណត់វិធីព្យាបាលដែលសាកសមនឹងស្ថានភាពជាក់ស្តែងរបស់គាត់។ ដោយហេតុនេះ អ្នកជម្ងឺ DHALI MOHAMបានដឹងពីបច្ចេកវិទ្យាចាក់គ្រាប់អនុភាគជាលើកទី១ គាត់បានដឹងថាបច្ចេកវិទ្យាចាក់គ្រាប់អនុភាគជាបច្ចេកវិទ្យាម្យ៉ាងក្នុងការព្យាបាលមហារីកតាមបែបស្នាមរបួសតូច មិនបាច់វះកាត់បែរជាអាចតែអាចមានប្រសិទ្ធភាពដូចគ្នា ម្យ៉ាងទៀតមិនធ្វើអោយប៉ះពាល់សរីរាង្គធម្មតានៅក្នុងខ្លួន។
ដំណើរការចាក់គ្រាប់អនុភាគគឺធ្វើឡើងក្រោយការចាក់ថ្នាំស្ពឹក ហេតុនេះក្នុងដំណើរការព្យាបាលអ្នកជម្ងឺ DHALI MOHAMនៅដឹងខ្លួន ហើយដំណើរការនេះធ្វើទៅយ៉ាងរលូន ក្រោយការព្យាបាលគាត់ក៏គ្មានអារម្មណ៏ថាមិនស្រួលត្រង់ណាដែរ។ អ្នកជម្ងឺ DHALI MOHAM ពិតជាភ្ញាក់ផ្អើលចំពោះបច្ចេកវិទ្យាព្យាបាលតាមការចាក់បញ្ចូលគ្រាប់អនុភាគនេះណាស់។
បច្ចុប្បន្ន ដុំមហារីកនៅផ្នែកកញ្ជឹងកបានរួមតូចយ៉ាងខ្លាំង ការឈឺចាប់និងអាការៈក្អក ពីមុនក៏លែងមានទៀត។ គាត់អរគុណបុគ្គលិកថែទាំរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកដែលជួយមើលថែគាត់ដោយយកចិត្តទុកដាក់ ស្របពេលជាមួយគ្នានេះ គាត់ក៏សង្ឃឹមថាអ្នកជម្ងឺដែលមានជម្ងឺមហារីកដូចជាគាត់ អាចទទួលបានប្រសិទ្ធភាពព្យាបាលដូចជាគាត់ដែរ។
DHALI MOHAM
រូបថតរួមគ្នារវាង DHALI MOHAM និងគ្រួសារ
រូបថតរួមគ្នារវាង DHALI MOHAM និងគ្រូពេទ្យ