នេះគឺជាលើកទីបីហើយដែលលោក ថាមហួរមកទទួលការព្យាបាលនៅមន្ទីរពេទ្យចិនក្វាងចូវទំនើបផ្នែកមហារីក លទ្ធផលត្រួតពិនិត្យសារឡើងវិញធ្វើអោយគាត់សប្បាយចិត្តយ៉ាងក្រៃលែង។ គាត់និយាយថា ៖ វេជ្ជបណ្ឌិតនៅប្រទេសចិនពិតជាល្អណាស់ ឥលូវនេះសុខភាពរបស់គាត់មានភាពធូរស្រាលច្រើនណាស់ កម្លាំងស្មារតីក៏ល្អ គាត់សុខចិត្តចែករំលែកនូវប្រវត្តិរឿងរ៉ាវព្យាបាលរបស់គាត់ក្នុងការជួយ និងលើកទឹកចិត្តដល់មិត្តៗអ្នកជម្ងឺជាច្រើនដើម្បីកំចាត់នូវបញ្ហាលំបាកនៃជម្ងឺមហារីកនេះ។
ធ្វើការវះកាត់ម្តងធ្លាប់មានក្តីអស់សង្ឃឹម
ថ្ងៃមួយក្នុងខែកុម្ភៈ ឆ្នាំ២០១២ លោកថាមស្រាប់តែលេចចេញនូវអាការៈដូចជា ហើមពោះ ឈឺពោះ គាត់តែងតែមានសុខភាពមាំមួន គាត់នឹកស្មានថាខ្លួនឯងគ្រាន់តែកើតមានជម្ងឺក្រពះពោះវៀនធម្មតា ហើយក៏មិនបានខ្វល់ខ្វាយពីវាដែរ។ ស្រាប់តែរយៈពេលមួយខែបានកន្លងហួស ថ្នាំពេទ្យដែលបានពិសារអស់មិនតិចឡើយ អាការៈក៏មិនមានការប្រែប្រួលល្អអ្វីដែរ ភាពឈឺចាប់ក៏ចាប់ផ្តើមកែប្រែកាន់តែធ្ងន់ធ្ងរទៅៗ។ ជាការចាំបាច់នោះ លោកថាមគ្រាន់តែធ្វើការពិនិត្យចំនួនមួយដងនៅមន្ទីរពេទ្យមួយនៅក្នុងស្រុក ស្រាប់តែលទ្ធផលពិនិត្យបានធ្វើអោយលោកថាមមិននឹកស្មានដល់ថាគាត់កើតមានជម្ងឺមហារីកទាំងនៅអាយុក្មេងសោះ។
លទ្ធផលនេះ ថ្វីត្បិតធ្វើអោយលោកថាមពិបាកនឹងទទួលយក ប៉ុន្តែលោកវេជ្ជបណ្ឌិតបានប្រាប់គាត់ថា ចាំបាច់ត្រូវតែធ្វើការវះកាត់ឲ្យបានទាន់ពេល លោកថាមក៏មិនបានគិតអ្វីច្រើនដែរក៏យល់ព្រមធ្វើការវះកាត់ ពីព្រោះភាពឈឺចាប់ផ្នែកពោះដ៏ខ្លាំងក្លានោះ វាបានធ្វើឲ្យគាត់ពិបាកទ្រាំទ្រណាស់។
កាលវិភាគក្នុងការវះកាត់ អាចរង់ចាំគាត់ភ្ញាក់ដឹងខ្លួនក្រោយពេលចាក់ថ្នាំស្ពឹក ក៏ត្រូវបានវេជ្ជបណ្ឌិតជម្រាបប្រាប់ថា ការវះកាត់បានបរាជ័យហើយ។ មូលហេតុគឺក្រោយពេលវេជ្ជបណ្ឌិតបើកមើលផ្នែកពោះប្រទះឃើញស្ថានភាពក្នុងពោះពិតជាមានភាពរញ៉េរញ៉ៃក្រៃលែង គឺពិតជាគ្មានមធ្យោបាយធ្វើការវះកាត់ដុំមហារីកទេ។ វះមើលបានមួយកំបិតក៏មិនមានវះកាត់ជម្ងឺ ធ្វើអោយលោកថាមពិតជាអស់សង្ឃឹមយ៉ាងក្រៃលែង។ បន្ទាប់មក មានមិត្តភក្តិគាត់ម្នាក់បានណែនាំទៅមន្ទីរពេទ្យផ្សេងៗក្នុងស្រុក ប៉ុន្តែក៏ត្រូវបានគាត់បដិសេធន៍ ពីព្រោះការវះមួយកំបិតលើកមុននាំមកនូវការឈឺចាប់នោះមិនទាន់បំភ្លេចនៅឡើយទេ។ ចុងក្រោយ គាត់នឹកឃើញដល់មិត្តភក្តិជិតស្និទ្ធម្នាក់ដែលកើតមានជម្ងឺមហារីកដូចគាត់ ពីព្រោះពួកគេធ្លាប់មានប្រវត្តិព្យាបាលនៅបរទេស មានអ្នកខ្លះទៅព្យាបាលនៅឥណ្ឌូនេស៊ី ថៃ សាំងហ្គាពួរ ប៉ុន្តែលទ្ធផលគឺដូចគ្នា គឺធ្វើឲ្យលោកថាមអស់សង្ឃឹម ការព្យាបាលនៅបរទេសរបស់ពួកគេមិនមានភាពជោគជ័យទេ មានអ្នកខ្លះរហូតដល់ចំណាយលើការព្យាបាលអស់យ៉ាងច្រើន និងមិនទទួលបានលទ្ធផលព្យាបាលល្អណាមួយឡើយ។
ជឿជាក់លើខ្លួនឯង ជ្រើសរើសសារជាថ្មីម្តងទៀត
នៅពេលដែលលោកថាមស្រងាកចិត្តនោះ ឱកាសដ៏ចៃដន្យមួយធ្វើឲ្យគាត់បានស្វែងយល់ពីមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនៅទំព័រវេបសាយ រួមមានទាំងការពិគ្រោះតាមអនឡាយទៀតផងនោះ គាត់ក៏បានផ្ញើអ៊ីម៉ែលដល់អ្នកឯកទេសរបស់មន្ទីរពេទ្យ សង្ឃឹមថានឹងអាចទទួលការជួយជ្រោមជ្រែង។ អ្វីដែលធ្វើឲ្យលោកថាមមិននឹកស្មានថា សំបុត្រសារអេឡិចត្រូនិចនោះក៏បានឆ្លើយតបមកវិញយ៉ាងឆាប់រហ័ស។ ក្នុងចិត្តរបស់គាត់ពិតជាធូរស្រាលបានបន្តិច គាត់និយាយថា គាត់ចូលចិត្តអារម្មណ៍ដែលយកចិត្តទុកដាក់យ៉ាងនេះណាស់ ស្រាប់តែគាត់យោងតាមអត្ថន័យដែលបានឆ្លើយតបតាមសារអេឡិចត្រូនិចនោះក៏នាំយកនូវឯកសារពាក់ព័ន្ធក្នុងការពិនិត្យទាំងអស់មកជួបអ្នកឯកទេសនៃការិយាល័យតំណាងរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនៅបង់ក្លាដែស។ តាមរយៈការពិគ្រោះយោបល់ជាមួយអ្នកឯកទេសធ្វើឲ្យលោកថាមើលឃើញនូវក្តីសង្ឃឹម។
ប៉ុន្តែ ពេលគាត់ត្រលប់មកផ្ទះវិញ គាត់បានប្រាប់ដល់អ្នកផ្ទះពីគំនិតក្នុងការសំរេចចិត្តថានឹងឆ្ពោះទៅប្រទេសចិនព្យាបាលនោះ តែបែរជាមានការបដិសេធន៍ពីអ្នកផ្ទះទៅវិញ មានតែបងថ្លៃប្រុស និងប្អូនបង្កើតរបស់ខ្លួនដែលបានបង្ហាញនូវការយល់ព្រម និងគាំទ្រ។ លោកថាមហួរនិយាយថា ឲ្យតែមានអ្នកគាំទ្រម្នាក់ គាត់នឹងសំរេចចិត្តជ្រើសរើសការព្យាបាល។ ស្រាប់តែចុងខែឧសភា ឆ្នាំ២០១២ ក្រោមការទៅកំដរពីប្អូនប្រុសរបស់លោកថាមក៏បានមកដល់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។
ដំណើរកំសាន្តផ្នែកសុខភាពម្តងដ៏សប្បាយរីករាយ
ពេលថ្ងៃដែលចូលក្នុងពេទ្យ អ្នកឯកទេសក៏បានរៀបចំការពិនិត្យគ្រប់ប្រភេទ លទ្ធផលត្រូវបានវិនិច្ឆ័យថា ៖ មហារីកក្រពះមានការរាលដាលដោយសារពោះ។ ឆ្លងកាត់អ្នកឯកទេសធ្វើការវិនិច្ឆ័យ មធ្យោបាយព្យាបាលក៏បានកំណត់ចេញយ៉ាងឆាប់រហ័ស។ ដូច្នេះ រយៈពេលកន្លះឆ្នាំបន្តបន្ទាប់នេះ គាត់បានព្យាយាមសហការបំពេញនូវការព្យាបាលដោយចាក់បញ្ចូលចំនួន៥ដង និងការព្យាបាលដោយដាក់គ្រាប់អនុភាគចំនួន១ដង។ បច្ចុប្បន្ន កម្លាំងស្មារតីរបស់លោកថាមពិតជាមានភាពល្អប្រសើរជាងកាលចូលមន្ទីរពេទ្យលើកដំបូងយ៉ាងជាក់ស្តែង ពេលដែលទទួលការសម្ភាសន៍ គាត់បានមាននិយាយថា បច្ចេកវិទ្យាព្យាបាលរបស់ចិនពិតជាទំនើបឈានមុខមែន ចំណែកបច្ចេកវិទ្យាព្យាបាលទាំងនេះក៏កន្លងមកគាត់មិនដែលលឺដែរ។ ជាក់ស្តែងបច្ចេកវិទ្យាទំនើបឈានមុខទាំងនេះធ្វើឲ្យគាត់ដែលពីមុនធ្លាប់មានអាការៈពិបាកទ្រាំទ្រ ការឈឺចុកចាប់នោះឥលូវក៏រលាយបាត់បង់អស់ដែរ ការបរិភោគក៏មានភាពធូរស្រាលដូចធម្មតា ក្នុងរយៈពេលដ៏ខ្លីសោះទម្ងន់របស់គាត់បានឡើងដល់១៤គីឡូក្រាម សុខភាពរបស់គាត់ពីមួយថ្ងៃទៅមួយថ្ងៃក៏កាន់តែរឹងមាំទៅៗ។
នឹករលឹកដល់ថ្ងៃដែលនៅព្យាបាលនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក លោកថាមនិយាយទាំងក្តុកក្តួលក្នុងចិត្តថា ¡¡ãរយៈពេលដែលខ្ញុំសំរាកនៅមន្ទីរពេទ្យ ខ្ញុំតែងតែទូរស័ព្ទទៅអ្នកផ្ទះរបស់ខ្ញុំជារៀងរាល់ថ្ងៃ ខ្ញុំបានប្រាប់ពួកគាត់ថា ខ្ញុំនិងគ្រូពេទ្យ បុគ្គលិកសហការីទាំងអស់ពិតជាសប្បាយរីករាយក្រៃលែង ពួកគេមកមើលថែខ្ញុំជារៀងរាល់ថ្ងៃ និងផ្តល់នូវជំនឿចិត្ត និងភាពក្លាហានក្នុងការប្រឆាំងនឹងមហារីកដល់ខ្ញុំ ពួកគេគឺជាមិត្តដ៏ល្អរបស់ខ្ញុំ។ ខ្ញុំក៏បានប្រាប់អ្នកផ្ទះថា ខ្ញុំបានទៅចូលរួមពីសកម្មភាពដំណើរកំសាន្តជាលក្ខណៈក្រុមជាមួយនឹងមន្ទីរពេទ្យ និងបានទៅទស្សនាទេសភាពដ៏ល្បីល្បាញនៅក្វាងចូវ ខ្ញុំមានអារម្មណ៍ថា ទីក្រុងក្វាងចូវប្រទេសចិនគឺជាទីក្រុងមួយដែលពោរពេញដោយភាពកក់ក្តៅ ដំណើរកំសាន្តនៅចិនលើកនេះគឺជាដំណើរកំសាន្តផ្នែកសុខភាពដែលសប្បាយរីករាយជាទីបំផុត។
រូបថតជុំគ្នារវាងលោកថាម និងប្អូនប្រុស
រូបថតជុំគ្នារវាងលោកថាម និងបុគ្គលិកសហការីទាំងអស់