យុវជន ស៊ីវអ៊ី មកពីអារ៉ា់ប់ តាមពិតជាយុវជនអាយុ១៧ឆ្នាំដែលអត្តចរិតរួសរាយរាក់ទាក់ តែដោយសារគ្រោះថ្នាក់ចរាចរណ៍មួយលើកផ្លាស់ប្តូរឆាកជីវិតរបស់គាត់។ គ្រោះថ្នាក់នោះបានឆក់យកស្នាមញញឹមរបស់គាត់ ក៏បានយកទៅជើងទាំងសងខាងរបស់គាត់ដែរ។
គ្រោះថា្នក់ចរាចរណ៍បានបំផ្លាញជីវិតយុវជ័យអាយុ១៧ឆ្នាំ
ខែសីហាឆ្នាំ២០០៩ ដោយសារតែមានគ្រោះថ្នាក់ចរាចរណ៍ស៊ីវអ៊ីត្រូវបានគេបញ្ចូនទៅមន្ទីរពេទ្យក្នុងស្រុកជាបន្ទាន់ ឳពុកម្តាយរបស់គាត់គិតមិនដល់ថា នៅពេលព្រឹកឡើងកូនប្រុសនូវមានរូបរាងល្អប្រក្រតី ឥឡូវបែរជាគេងលើគ្រែវះកាត់ទាំងទន់ខ្សោយ។ គ្រោះថ្នាក់ចរាចរណ៍ធ្វើអោយស៊ីវអ៊ី រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានបុកទង្គិចប៉ះបែកគ្រឿងក្នុងលំពែងទៀតផង។ គ្រូពេទ្យផ្តល់យោបល់ទៅឳពុកម្តាយអោយស៊ីវអ៊ីធ្វើការវះកាត់ជាបន្ទាន់ ប្រសិនបើពន្យាការវះកាត់លំពែងចោល ជើងទាំងសងខាងរបស់ស៊ីវអ៊ី មិនអាចធ្វើចលនាដោយខ្លួនឯងបានទៀតឡើយ។ ក្រោយការវះកាត់ហើយ៦ថ្ងៃ ស៊ីវអ៊ីទទួលការព្យាបាលដោយការកាត់ឆ្អឹងខ្នងបន្ថយសំពាធ និង ការព្យាបាលធ្វើអោយរូបរាងកាយជុំវិញមានលំនឹង។ ក្រោយការព្យាបាលស៊ីវអ៊ីចេញពីពេទ្យត្រលប់មកផ្ទះខ្លួនវិញ។ ឳពុកម្តាយប្រទះឃើញ ស៊ីវអ៊ីមានស្ថានភាពបាត់បង់ការគ្រប់គ្រងការបន្ទោរបង់ និង ស្ថានភាពពិការអវៈយវៈខាងក្រោមនៅតែមិនមានការប្រសើរ។
ចាប់ពីពេលនោះមក យុវជនដែលធ្លាប់តែមានភាពរួសរាយ ប្រែជាស្ងប់ស្ងាត់ម្តងបន្តិច រហូតដល់បាត់បង់ការគ្រប់គ្រងសតិអារម្មណ៍។ ឃើញស៊ីវអ៊ីមានសភាពដូចនេះ ឳពុកម្តាយរបស់គាត់ពិបាកចិត្តជាខ្លាំង តែងតែដើរស្វែងរកវិធី និង របៀបដែលអាចព្យាបាលស៊ីវអ៊ីអោយជាសះស្បើយបាន។ នៅក្នុងឱកាសចៃដន្យមួយ ឪពុកម្តាយស៊ីវអ៊ីបានឃើញព័ត៌មានដែលទាក់ទងនឹង មន្ទីរពេទ្យកា្វងចូវទំនើបផ្នែកមហារីក ក្នុងនោះបានលើកដល់ប្រសិទ្ធភាពល្អក្នុងការព្យាបាលការរងរបួសខួរឆ្អឹងខ្នងដោយបណ្តុះកោសិកា។ ដោយទឹកចិត្តចង់សាកល្បងមើល ឳពុកម្តាយស៊ីវអ៊ី និង ស៊ីវអ៊ី ក៏មកកាន់ទីក្រុងក្វាងចូវប្រទេសចិនទទួលការព្យាបាល។
ការយកចិត្តទុកដាក់យ៉ាងកក់ក្តៅផ្តល់ជំនឿចិត្តក្នុងការព្យាបាល
ខែកញ្ញាឆ្នាំ២០១០ ឳពុកម្តាយស៊ីវអ៊ី និង ស៊ីវអ៊ីមកកាន់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក នៅក្រោមជំនួយរបស់បុគ្គលិកមន្ទីរពេទ្យបានបំពេញសំបុត្រស្នើសុំចូលសំរាក ពេទ្យបានយ៉ាងឆាប់រហ័ស ព្រមទាំងរៀបចំអោយចូលបន្ទប់អ្នកជម្ងឺ។ បុគ្គលិកតំហែទាំ និង អ្នកបកប្រែមកដល់បន្ទប់ជម្ងឺហើយណែនាំពីបរិយាកាសមន្ទីរពេទ្យខ្លីៗជូនពួកគាត់ សាកសួរទៅកាន់ស៊ីវអ៊ីយ៉ាងម៉ត់ចត់ថាមានកន្លែងណាមិនស្រួលឬអត់ ហើយបកស្រាយប្រាប់ថាគ្រូពេទ្យនឹងមកកាន់បន្ទប់ជម្ងឺសាកសួរពីស្ថានភាពជម្ងឺរបស់គាត់ក្នុងពេលឆាប់ៗនេះ ហើយរៀបចំអោយគាត់ធ្វើការត្រួតពិនិត្យដែលត្រូវធ្វើ។
លោកគ្រូពេទ្យ ជាវយៀន យករបាយការណ៍ពិនិត្យរបស់ស៊ីវអ៊ីមកស្រាវជ្រាវយ៉ាងល្អិតល្អន់ ហើយបើកអង្គប្រជុំអ្នកជំនាញធ្វើការពិភាក្សាពិនិត្យព្យាបាល ផ្តោតលើស្ថានភាពជម្ងឺ និង អាការៈរបស់ស៊ីវអ៊ីធ្វើផែនការព្យាបាលដែលពេញលេញមួយ។ លោកគ្រូពេទ្យ ជាវយៀន នាំអ្នកបកប្រែមកកាន់បន្ទប់ជម្ងឺស៊ីវអ៊ី ប្រាប់គាត់ពីស្ថានភាពជម្ងឺ និង អាការៈរបស់ខ្លួន ហើយនឹងធ្វើការបកស្រាយទាំងអស់អំពីវិធីព្យាបាលក្នុងផែនការ ដំណើរការ ប្រសិទ្ធភាពព្យាបាល-ល-។ ក្រោយពីបានស្តាប់ការបកស្រាយរបស់លោកគ្រូពេទ្យ ជាវយៀនរួចហើយ ឳពុកមា្តយស៊ីវអ៊ី និង ស៊ីវអ៊ីមានការទុកចិត្ត និង រំភើបយ៉ាងខ្លាំង ហើយជឿជាក់ថាកូនប្រុសខ្លួននឹងទទួលបានការព្យាបាលដ៏ល្អមួយ។
ការព្យាបាលជម្ងឺតាមការរំងាប់កោសិកា
អ្នកជំនាញទាំងអស់ដែលដឹកនាំដោយលោកគ្រូពេទ្យ ជាវយៀន ធ្វើការវះកាត់រំងាប់កោសិកា យកកោសិកាសរសៃប្រសាទបណ្តុះទៅក្នុងខួរឆ្អឹងដែលរងរបួស ឆ្លងកាត់សមត្ថភាពនៃការជួសជុលរបស់កោសិកាខ្លួនវា នឹងបំលែងសារធាតុកោសិកាបន្តបន្ទាប់មកជួសជុលកោសិកាសរសៃប្រសាទដែលរងរបួសនៅក្នុងរាងកាយស៊ីវអ៊ី។ ក្រោយការព្យាបាលរួមផ្សំនឹងការធ្វើលំហាត់ប្រាណលើមុខងាររដែលរងរបួស និង ហ្វឹកហាត់ការតោងឈរ -ល- ព្យាបាលអោយចំជម្ងឺរបស់ស៊ីវអ៊ី។ ឆ្លងកាត់ការព្យាបាលនិងថែទាំយ៉ាងម៉ត់ចត់របស់គ្រូពេទ្យ និង គិលានុប្បដ្ឋយិកា សុខភាពរបស់ស៊ីវអ៊ីមានលក្ខណៈប្រសើរឡើង អាការៈជម្ងឺក៏ធូរស្រាលដែរ។ នៅពេលដែលពួកគេត្រលប់ទៅប្រទេសខ្លួនវិញ ស៊ីវអ៊ីបានបង្ហាញប្រាប់ឳពុកម្តាយថាខ្លួនអាចរឹងពឹងឡើង រក្សាទឹកចិត្តស្រស់ស្រាយ និង គំនិតដែលសមស្របទៅប្រយុទ្ធនឹងជម្ងឺ។