នៅថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០១៥ អ្នកស្រី Hong Li Zhen ក៏បានទទួលយកការព្យាបាលដោយបាញ់កាំរស្មី នៅខាងក្នុងដោយតំបន់ជាលើកដំបូង។ លើកទីមួយដែលអ្នកស្រី ទទួលយកការព្យាបាលគឺមានភាពតានតឹង អ្វីដែលធ្វើឲ្យអ្នកជម្ងឺ នឹកស្មានមិនដល់នោះគឺ បន្ទាប់ពីការព្យាបាលរួចមក គឺមិនមានផលប៉ះពាល់អ្វីទាំងអស់។
នៅឆ្នាំ ២០១១ អ្នកស្រី Hong Li Zhen បានដឹងថាខ្លួនគាត់កើតនូវជម្ងឺមហារីកក្រពេញអូវែ។ ដំណឹងអាក្រក់មួយរំពេចនោះបានបំបែកនូវភាពស្ងប់ស្ងាត់របស់ក្រុមគ្រួសារគាត់។ ក្រោមស្ថានភាពគាំទ្រ និងអមដំណើរដោយមិត្តភ័ក្រ្ត និង ក្រុមគ្រួសារ អ្នកស្រី Hong Li Zhen ក៏បានមកទទួលយកការព្យាបាលជម្ងឺមហារីកក្រពេញអូវ៉ែនៅមន្ទីរពេទ្យនៃប្រទេសម៉ាឡេស៊ី។ នៅមន្ទីរពេទ្យ អ្នកស្រី Hong Li Zhen បានធ្វើការវះកាត់ចំនួន២ ដង ដោយកាត់ចេញនូវក្រពេញអូវែ ព្រមទាំងបានព្យាបាលដោយការបាញ់កាំរស្មី និង ការចាក់គីមីជាច្រើនដង។
គំនិតដែលធ្លាប់គិតថាអ្នកស្រី បានឃ្លាតឆ្ងាយពីជម្ងឺមហារីកហើយ ជាអកុសល ៣ ឆ្នាំបន្ទាប់មកជម្ងឺមហារីកនេះក៏បានកើតឡើងវិញម្តងទៀត។ ក្រុមគ្រួសាររបស់អ្នកស្រី Hong Li Zhen បានធ្លាក់នៅក្នុងក្តីបារម្ភម្តងទៀត។ មានពេលមួយចៃដន្យ មិត្តភ័ក្ត្ររបស់គាត់បានលើកទឹកចិត្តគាត់ថា៖ “ជម្ងឺមហារីកមិនគួរឲ្យខ្លាចនោះទេ! ខ្ញុំក៏ធ្លាប់កើតជម្ងឺមហារីកនេះដែរ ឥឡូវនេះខ្ញុំក៏អាចរស់នៅបានល្អដូចគេ។ ពីមុនគឺ ខ្ញុំធ្លាប់ទៅទទួលការព្យាបាលនៅមន្ទីរពេទ្យ ស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីក។ អ្នកស្រីក៏អាចទៅព្យាបាលបានដែរ ដូចនេះ អ្នកស្រី Hong Li Zhen ក៏ចាប់ផ្តើមស្គាល់មន្ទីរពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីកចាប់ពីពេលនោះមក។
អ្នកស្រី Hong Li Zhen
ក្រោមការណែនាំរបស់មិត្តភ័ក្ត្រ អ្នកស្រី Hong Li Zhen ចាប់ផ្តើមស្វែងយល់អំពីមន្ទីរពេទ្យ ស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីក តាមរយៈ Internet ។ អ្នកស្រីក៏ចាប់អារម្មណ៏យ៉ាងជ្រាលជ្រៅទៅលើបច្ចេកវិទ្យាព្យាបាលដែលបន្សល់ស្នាមរបួសតូចដែលជាបច្ចេកវិទ្យាឈានមុខគេរបស់មន្ទីរពេទ្យ។ ដោយសារតែនៅប្រទេសឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី មានតែការព្យាបាលដោយការវះកាត់ បាញ់កាំរស្មី និងចាក់គីមី។ ដូច្នេះ អ្នកស្រី និងស្វាមី បានចូលរួមសិក្ខាសាលារបស់មន្ទីរពេទ្យ ស្តមហ្វតក្វាងចូវទំនើបផ្នែកមហារីក។ ក្នុងសិក្ខាសាលា លោកប្រធាន Peng បានធ្វើការណែនាំអំពីបច្ចេកវិទ្យាព្យាបាលមួយចំនួនដូចជា៖ ការព្យាបាលតាមរយៈការចាក់បញ្ចូលបិទសរសៃឈាម ការបាញ់កាំរស្មី និងបច្ចេកវិទ្យាដ៏ទៃជាច្រើនទៀតដែលបន្សល់ស្នាមរបួសតូចដែលនាំមុខគេក្នុងឆាកអន្តរជាតិ។
ដើម្បីកាន់តែយល់ច្បាស់អំពីមន្ទីរពេទ្យ អ្នកស្រីរបស់គាត់ក៏បានទៅការិយាល័យតំណាងដែលនៅទីក្រុងហ្សាកាតា។ នៅទីនោះ វេជ្ជបណ្ឌិតឯកទេសជម្ងឺមហារីក បានផ្តល់នូវពត៌មានលម្អិតអំពីការព្យាបាល និងដំណើរការព្យាបាលដោយយោងតាមស្ថានភាពជម្ងឺរបស់គាត់។ នៅខណៈពេលដែលពួកគាត់ចាកចេញ ពីការិយាល័យតំណាងនៅទីក្រុងហ្សាកាតា អ្នកស្រីនិង ស្វាមីរបស់គាត់បានជួបនឹងអ្នកជម្ងឺមហារីកម្នាក់។ គាត់ជាអ្នកជម្ងឺមហារីកម្នាក់ដែលមានសភាពធូស្បើយបន្ទាប់ពីការធ្វើការព្យាបាលនៅមន្ទីរពេទ្យ ស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីក។ ដូចនេះ គាត់ក៏មកការិយាល័យតំណាងដើម្បីថ្លែងអំណរគុណដល់ក្រុមគ្រួសារ និងបុគ្គលិកជាថ្មីម្តងទៀត។
នៅពេលដែលអ្នកស្រីឃើញ អ្នកជម្ងឺជាច្រើនធ្លាប់ទៅព្យាបាលនៅមន្ទីរពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីក មានសភាពធូរស្បើយច្រើន អ្នកស្រីក៏សម្រេចចិត្តទៅទទួលការព្យាបាលនៅមន្ទីរពេទ្យនេះ។
នៅពេលដែលអ្នកស្រី ទើបមកដល់មន្ទីរពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីក គឺមានសភាពជម្ងឺធ្ងន់ធ្ងរ កោសិការមហារីកបានរីករាលដាលដល់ថ្លើម និង ស្រោមពោះ ថែមទាំងមានកើតទាចទឹកទៀតផង។ ក្រុមវេជ្ជបណ្ឌិត MDT ក៏ប្រញាប់ប្រញាល់ធ្វើឲ្យផែនការព្យាបាលដ៏សមស្របមួយសម្រាប់អ្នកជម្ងឺ ដោយយោងតាមអាការៈជម្ងឺរបស់គាត់។ នៅថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០១៥ អ្នកស្រី Hong Li Zhen ក៏បានទទួលយកការព្យាបាលដោយបាញ់កាំរស្មី នៅខាងក្នុងដោយតំបន់ជាលើកដំបូង។ លើកទីមួយដែលអ្នកស្រី ទទួលយកការព្យាបាលគឺមានភាពតានតឹង អ្វីដែលធ្វើឲ្យអ្នកជម្ងឺ នឹកស្មានមិនដល់នោះគឺ បន្ទាប់ពីការព្យាបាលរួចមក គឺមិនមានផលប៉ះពាល់អ្វីទាំងអស់។ កាលពីមុនពេលអ្នកស្រីធ្វើការព្យាបាល នៅប្រទេសម៉ាឡេស៊ីរួច ផល់ប៉ះពាល់ដែលបណ្តាលមកពីការព្យាបាលដោយបាញ់កាំរស្មី ធ្វើឲ្យគាត់ឈឺចាប់ខ្លាំង ក្អួតញឹកញាប់ទៀតផង។ នៅថ្ងៃទី ១០ ខែ មិថុនា អ្នកស្រីក៏បានបន្តរការព្យាបាលតាមរយៈការចាក់បញ្ចូលបិទសសៃរឈាម។ បន្ទាប់ពីការព្យាបាលគឺមានផលប៉ះពាល់បន្តិចបន្តួចបំផុត ប៉ុន្មានថ្ងៃក្រោយមក ចំណង់អាហារ និងស្មារតីរបស់គាត់ក៏បានវិលត្រលប់ទៅសភាពដើមវិញ។
អ្នកស្រី Hong Li Zhen និងស្វាមីព្រមទាំងវេជ្ជបណ្ឌិតថតរូបជុំគ្នា
អ្នកស្រី Hong Li Zhen បានប្រាប់ឲ្យយើងដឹងថា៖ "ក្រុមវេជ្ជបណ្ឌិត MDT របស់មន្ទីរពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីក បានធ្វើឲ្យខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំង ក្រុមវេជ្ជបណ្ឌិតមួយក្រុមបានវិភាគអំពីអាការៈជម្ងឺរបស់ខ្ញុំកំណត់នូវផែនការព្យាបាលសំរាប់ខ្ញុំ ពិតជាធ្វើឲ្យខ្ញុំមានទំនុកចិត្ត។ នៅពេលយប់ ជាញឹកញាប់វេជ្ជបណ្ឌិត ក៏ដូចជាគិលានុបដ្ឋាយិកាតែងតែចូលមកត្រួតពិនិត្យមើលអាការៈជម្ងឺរបស់ខ្ញុំ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍កក់ក្តៅខ្លាំងណាស់។"
រហូតមកដល់ពេលនេះ អ្នកស្រីបានធ្វើការព្យាបាលដោយការចាក់បញ្ចូលបិទសសរសៃឈាមចំនួន៧លើក និងការបាញ់កាំរស្មីខាងក្នុងដោយប្រមូលផ្តុំគោលដៅចំនួន ២ លើក។ វេជ្ជបណ្ឌិតរបស់អ្នកស្រីបាននិយាយថា៖ ដុំមហារីករបស់អ្នកស្រីជាក់ស្តែងមានការរួមតូចហើយ មិនមានអ្វីផ្សេងដែលមិនស្រួលនោះទេ។ អ្នកស្រី Hong Li Zhen ក៏បានប្រាប់ពួកយើងថា ឥឡូវនេះចំណង់អាហាររបស់អ្នកស្រី មានសភាពល្អប្រសើរឡើងវិញហើយ ស្មារតីក៏ល្អដែរ សង្ឃឹមថានឹងឆាប់ជាសះស្បើយ និងឆាប់បានធ្វើដំណើរកំសាន្តជាមួយស្វាមីរបស់គាត់ទៅកាន់ប្រទេសអ៊ីតាលី។