ជារៀងរាល់ថ្ងៃលោកRuan Hong Heដែលជាអ្នកជំងឺមកពីទីក្រុងហាណូយប្រទេសវៀតណាមតែងតែធ្វើភារកិច្ចជាមួយមនុស្សទូទៅហាក់បីដូចជាមានកំលាំងពលំពេញខ្លួន និង
នៅរៀងរាល់ព្រឹកព្រលឹមគាត់តែងតែក្រោកធ្វើលំហាត់ប្រាណតាមរយះការវាយថៃជី ហាត់កំលាំងធាតុ មើលទៅហាក់ដូចជាមានសុខភាពល្អណាស់ ប៉ុន្ដែតើមាននរណាធ្លាប់ដឹងទេថាគាត់ធ្លាប់បានដើរត្រលប់មកពីផ្លូវមច្ចុរាជម្ដងរួចមកហើយនោះ!
ការធ្វើលំហាត់ប្រាណហួសកំរិតក៏អាចបណ្ដាលអោយកើតជំងឺមហារីកដែរ
នៅខែកក្កដា ឆ្នាំ2011 លោកRuan Hong Heស្រាប់តែលេចចេញនូវអាការះហូរឈាមច្រមុះដោយឯកឯងនៅក្នុងផ្ទះរបស់គាត់ រួចគាត់បានឆ្លុះកញ្ចក់មើលស្រាប់តែឃើញដុំសាច់មួយដុំនៅករបស់គាត់ ហើយគាត់ក៏ស្ទាបឬចុចទៅលើវាតែមិនមានការឈឺចាប់អ្វីសោះ
គាត់ក៏មិនបានខ្វល់ពីវាដែរ។មួយថ្ងៃៗបានកន្លងផុតទៅដុំសាច់នៅករបស់ចេះតែរីកលូតលាស់ធំឡើងជាលំដាប់ មិត្តភក្កិរបស់គាត់ឃើញស្ថានភាពគាត់ដូចនេះបានប្រាប់គាត់ថាគាត់ប្រហែលជាកើតជំងឺមហារីកហើយ និង បានផ្ដល់ជាយោបល់អោយគាត់ប្រញាប់ប្រញាល់ទៅធ្វើការពិនិត្យនៅមន្ទីរពេទ្យ ។
ដើម្បីកុំអោយអ្នកផ្ទះមានការបារម្មណ៍ លោកRuan Hong Heបានមកធ្វើការពិនិត្យនៅមន្ទីរពេទ្យក្នុងស្រុក លទ្ធផលនៃការពិនិត្យបានបង្ហាញថាគាត់កើតជំងឺមហារីកច្រមុះផ្នែក(Nasopharynx)។ថ្វីត្បិតតែគាត់ត្រូវបានគេប្រាប់ថាគាត់កើតជំងឺមហារីកក្ដី ប៉ុន្ដែគាត់មិនមានការអស់សង្ឃឹមក្នុងឆាកជីវិតទេ គាត់ហ៊ានប្រឈមមុខជាមួយនឹងការពិត និងបានសំរេចចិត្តដោយឆន្ទៈយ៉ាងមុតមាំក្នុងការប្រឆាំងនឹងជំងឺមហារីក។
ក្នុងអំឡុងពេលធ្វើការព្យាបាលនៅក្នុងប្រទេស លោកវេជ្ជបណ្ឌិតបានធ្វើការបកស្រាយយ៉ាងក្បោះក្បាយពីស្ថានភាពជំងឺរបស់គាត់ដល់រូបគាត់ ទើបបានគាត់ភ្ញាក់ខ្លួនថាជំងឺមហារីកមានភាពគួរអោយខ្លាចដល់ថ្នាក់នេះ ហើយគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាច ពីការបែកពីប្រពន្ធនិងកូនស្រីរបស់គាត់។
ដោយសារតែថ្នាំពេទ្យនិងការព្យាបាលនៅក្នុងស្រុកនៅមានកំរិត សុខភាពរបស់គាត់កាន់តែខ្សោយទៅៗ ថ្មីត្បិតតែគាត់មិនបង្ហាញចេញនូវអារម្មណ៍ភ័យខ្លាចពីជំងឺ ប៉ុន្ដែ ប្រពន្ធរបស់គាត់តែងតែលួចយំតែម្នាក់ឯង។ ប្រពន្ធរបស់គាត់តែងតែគិតថាប្ដីរបស់គាត់កើតជំងឺមហារីកគឺប្រៀបដូចជាគេកាត់អោយមានទោសប្រហារជីវិតអញ្ចឹង រាល់ការធ្វើការព្យាបាលម្ដងៗ គាត់មិនដែលគិតថាមានសេចក្ដីសង្ឃឹមម្ដងណាទេ ដោយមើលឃើញពីប្ដីរបស់គាត់ចេះតែស្គមទៅៗដោយសារការធ្វើទុកបុកម្នេញរបស់ជំងឺ ប្រពន្ធរបស់គាត់មានការឈឺចាប់ជាពន់ពេក។
ការយកចិត្តទុកដាក់ក្នុងការមើលថែរអ្នកជំងឺគឺវាបានផ្ដល់នូវទំនុកចិត្តដល់អ្នកជំងឺ
ថ្វីត្បិតតែការព្យាបាលពុំសូវមានប្រសិទ្ធិភាពក្ដី ប៉ុន្ដែលោកRuan Hong Heនិងក្រុមគ្រួសាររបស់គាត់ពុំបានបោះបង់នូវការព្យាបាលចោលទេ គឺនៅតែខ្នះខ្នែងធ្វើការស្វែងរកការព្យាបាល។ក្នុងពេលដ៏ចៃដន្យមួយ លោកRuan Hong He និងប្រពន្ធរបស់គាត់បានមើលឃើញពីការផ្សព្វផ្សាយរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកដែលធ្វើអោយពួកគាត់មានចំណាប់អារម្មណ៍ជាខ្លាំងនៅលើកញ្ចក់ទូរទស្សន៍និងកាសែត ដែលធ្វើការនែនាំស្ដី អំពីបច្ចេកវិទ្យាសំរាប់ធ្វើការព្យាបាលជំងឺទំនើបៗទាំង12 ដូច្នេះហើយគាត់និងប្រពន្ធរបស់គាត់បានមកធ្វើការសួរនាំនៅទីស្នាក់ការរបស់មន្ទីរពេទ្យយើងប្រចាំការនៅទីក្រុងហាណូយ។ក្រោយពីការសួរនាំយ៉ាងក្បោះក្បាយរួចមក លោកRuan Hong Heនិងប្រពន្ធរបស់គាត់បានសំរេចចិត្តទៅធ្វើការព្យាបាលនៅទីក្រុងក្វាងចូវប្រទេសចិន។
ក្រោយពីធ្វើដំនើរមកដល់មន្ទីរពេទ្យដែលមានរយៈចំងាយដ៏ឆ្ងាយ លោកRuan Hong
He និងប្រពន្ធរបស់គាត់មានអារម្មណ៍ថានឿយហត់ជាខ្លាំង ប៉ុន្ដែខាងគិលានុបដ្ឋាយិការបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកយើងបានធ្វើនូវសំនុំបែបបទចូលសំរាកធ្វើការព្យាបាលនៅមន្ទីរពេទ្យ រៀបចំបន្ទប់ស្នាក់នៅដល់ពួកគាត់យ៉ាងយកចិត្តទុកដាក់ និង ធ្វើការសួរនាំពួកគាត់ថាតើមានអ្វីត្រូវការអោយពួកយើងជួយទេ រួចប្រាប់ពួកគាត់ថាក្រុមគ្រូពេទ្យនឹងធ្វើការពិនិត្យព្យាបាលដល់ពួកគាត់ឆាប់ៗនេះ ពួកគាត់លឺដូច្នេះមានអារម្មណ៍ធូរចិត្តជាខ្លាំង។
ភ្លាមៗនោះលោកវេជ្ជបណ្ឌិតប្រធានផ្នែកDaiនិងលោកវេជ្ជបណ្ឌិតLaiបានមកដល់បន្ទប់របស់ពួកគាត់ ក្រោយពីវេជ្ជបណ្ឌិតបានសួរអំពីស្ថានភាពជំងឺរបស់គាត់យ៉ាងលំអិតរួចមក ពួកគាត់បានរៀបចំអោយលោកRuan Hong Heទៅធ្វើការពិនិត្យថតស្គេន ហើយប្រាប់លោកRuan Hong Heនិងប្រពន្ធរបស់គាត់ថាលទ្ធផលនឹងដឹងនៅ3ថ្ងៃបន្ទាប់ ដល់ពេលនោះក្រុមអ្នកឯកទេសនឹងកំនត់ធ្វើការព្យាបាលដល់លោកRuan Hong Heដោយវិធីណាមួយដោយផ្អែកទៅតាមស្ថានភាពជាក់ស្ដែងនៃជំងឺ អាយុនិងសុខភាពរបស់គាត់។
របាយការណ៍នៃការពិនិត្យបានបង្ហាញថាលោកRuan Hong Heគឺពិតជាកើតជំងឺមហារីកច្រមុះផ្នែក(Nasopharynx) និងមានការរីករាលដាលទៅសរីរាង្គដទៃៗទៀតផង។3ថ្ងៃក្រោយមកលោកវេជ្ជបណ្ឌិតប្រធានផ្នែកDaiនិងលោកវេជ្ជបណ្ឌិតLaiបាននាំអ្នកបកប្រែមកដល់បន្ទប់លោកRuan Hong Heនិងបានធ្វើការអត្ថាធិប្បាយពីស្ថានភាពជំងឺរបស់គាត់
វិធីនៃការព្យាបាល និងប្រសិទ្ធិភាពនៃការព្យាបាលដល់រូបគាត់។ក្រោយពីការស្ដាប់ចប់ពីការអត្ថាធិប្បាយរបស់វេជ្ជបណ្ឌិត លោកRuan Hong Heបាននិយាយទៅកាន់ប្រពន្ធរបស់គាត់ដោយក្ដីរំភើបថា៖បងមានសង្ឃឹមអាចរស់នៅតទៅទៀតហើយ! ក្រោយពីស្ដាប់ឮនូវពាក្យនេះ ប្រពន្ធរបស់គាត់មានក្ដីរំភើបឥតឩប្បមា។អោយតែនឹកឡើងពីរឿងនេះលោកRuan Hong Heនិងប្រពន្ធរបស់គាត់តែងតែស្ងើចសរសើរមិនដាច់ពីមាត់ពីមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកថាធ្វើការព្យាបាលមានភាពលឿនរហ័សទាន់ចិត្ត ដែលផ្ដល់ទំនុកចិត្តដល់អ្នកជំងឺតាមរយៈសកម្មភាពជាក់ស្ដែង។
ឆន្ទៈក្នុងការធ្វើការប្រឆាំងនឹងជំងឺមហារីក
លោកវេជ្ជបណ្ឌិតប្រធានផ្នែកDaiនិងលោកវេជ្ជបណ្ឌិតTangនឹងធ្វើការព្យាបាលលោកRuan Hong Heតាមរយះវិធីបី គួបផ្សំបញ្ចូលគ្នាតែម្ដង គឺវិធី កករំលាយ(Cryosurgery) ការប្រើគ្រាប់អនុភាគ(Radioactive Seed Implantation) និង វិធីចាក់បញ្ចូល(Interventional Therapy)។ក្រោយការព្យាបាលដុំសាច់នៅលើថ្លើមរបស់លោកRuan Hong Heដែលរីករាលដាលមកពីជំងឺមហារីកច្រមុះផ្នែក(Nasopharynx)បានរួមតូចជាលំដាប់ រីឯការឈឺចាប់របស់គាត់បានកាត់បន្ថយអស់ប្រមាណជា90% ។ តាមរយៈការមើលថែ យ៉ាងដិតដល់របស់គិ លានុដ្ឋាយិកា ស្មារតី ការបរិភោគ និង សុខភាពរបស់គាត់មានភាពល្អប្រសើរជាងមុន រីឯទំងន់របស់គាត់ក៏មានការកើនឡើងទៅរកភាពប្រក្រតីជាលំដាប់ផងដែរ។
លោកRuan Hong Heយល់ឃើញថាការប្រឆាំងនឹងជំងឺមហារីកមិនត្រឹមតែពឹងផ្អែកទៅលើវេជ្ជបណ្ឌិតប៉ុណ្ណោះទេ នៅត្រូវពឹងផ្អែកទៅលើឆន្ទះរបស់អ្នកជំងឺផងដែរ អញ្ចឹងហើយបានជា តាំងពីគាត់ចាប់ផ្ដើមមានជំងឺ រហូតមកដល់ឥលូវ គាត់ជំនះក្នុងការក្រោកពេលព្រឹកព្រលឹម ដើម្បី ធ្វើលំហាត់ប្រាណ និងរក្សាទំលាប់នេះ អោយជាប់ឋិតថេរ ជារៀងរហូត។
កាលពីពេលមកដល់មន្ទីរពេទ្យដំបូង ថ្វីត្បិតតែសុខភាពរបស់លោកRuan Hong Heនៅតែមានភាពទន់ខ្សោយ ប៉ុន្ដែគាត់បានតាំងស្មារតីអោយរឹងប៉ឹងឡើងក្នុងការចូលរួមនូវសកម្មភាពដែលបង្កើតឡើងដោយមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ព្រិត្តិការណ៍ដែលធ្វើអោយគាត់ចាំមិនភ្លេចក្នុងពេលនោះគឺដំនើរកំសាន្ដនៅលើនាវានាពេលរាត្រីនៅលើទន្លេZhu Jiang ពេលនោះហើយដែលគាត់បានទទួលអារម្មណ៍ពីទេសភាពដ៏ស្រស់ត្រកាលនៅឯនាយសមុទ្រ ហើយក៏ទទួលអារម្មណ៍ថាជីវិតគឺមានភាពស្រស់បំព្រង ធ្វើអោយចិត្តគំនិតក្នុងការប្រឆាំងនឹងជំងឺមហារីករបស់គាត់កាន់តែមានភាពខ្លាំងក្លាជាងមុនថែមទៀត។
លោកRuan Hong Heមានការចូលចិត្តជាខ្លាំងនូវសម្មភាពទាំងនេះ គាត់យល់ថាសកម្មភាពទាំងនេះអាចធ្វើអោយចិត្តគំនិតអ្នកជំងឺមហារីកមានការសប្បាយរីករាយ និងជួយជាកំលាំងចិត្តដល់ពួកគាត់ក្នុងការប្រឆាំងជាមួយជំងឺមហារីក។
នេះគឺជាលើកទីបីហើយដែលលោកRuan Hong Heបានមកធ្វើការព្យាបាលនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកធ្វើការព្យាបាល ដោយមើលឃើញពីពេលត្រលប់ទៅផ្ទះរបស់គាត់កាន់តែខិតជិតមកដល់ គាត់បាននិយាយប្រាប់ប្រពន្ធរបស់គាត់ថារឿងដែលគាត់ចង់ធ្វើជាងគេឥទ្បូវគឺត្រលប់ទៅកសិដ្ឋាននៅផ្ទះរបស់គាត់ ទៅមើលថាតើកសិដ្ឋានរបស់គាត់ឥទ្បូវយ៉ាងម៉េចហើយ? ក្រោយពីស្ដាប់លឮពាក្យនេះហើយ ប្រពន្ធរបស់គាត់បានសើចដោយសេចក្ដីត្រេកអរជាខ្លាំង នេះបង្ហាញថាទាំងសុខភាពនិងស្មារតីរបស់ប្ដីគាត់មានភាពល្អប្រសើរឡើងហើយ ទាំងនេះហើយដែលធ្វើអោយគាត់មានការសប្បាយចិត្ត ហើយគាត់ក៏សង្ឃឹមថារាល់អ្នកជំងឺមហារីកទាំងអស់គឺអាចមាននូវជំនឿចិត្តយ៉ាងមុតមាំដូចប្ដីរបស់គាត់ក្នុងការធ្វើការប្រឆាំងនឹងជំងឺមហារីកដែរ។