ដោយការធ្វេសប្រហែស នៅពេលដឹងខ្លូនថាកើតមានជំងឺ វាបានឈានទៅដល់ដំណាក់កាលចុងក្រោយទៅហើយ
ជីវិតរបស់ខ្ញុំមិនអាចគិតថាអស្ចារ្យណាស់ណានោះទេ តែប្តីប្រពន្ធស្រលាញ់គ្នា កូនចៅស្តាប់បង្គាប់ ឪពុកម្តាយរបស់ខ្ញុំមានសុខភាពល្អ ទាំងនេះធ្វើអោយខ្ញុំមានអារម្មណ៍ថា ខ្ញុំជាមនុស្សដែលមានសុភមង្គលខ្លាំងណាស់។ តែសុភមង្គលទាំងនេះមានការប្រែប្រួលក្រោយពេលរឿងនោះបានកើតឡើង។ នាឆ្នាំ២០១១ ខែ កញ្ញា ដោយអាកាសធាតុមានភាពក្តៅស្ងួត សុខភាពរបស់ខ្ញុំក៏មានបញ្ហាតិចតូច ដូចជាហឹងត្រចៀក និង ឈាមច្រមុះជាដើម។ តែពេលនោះខ្ញុំត្រឹមតែ ៥០ ឆ្នាំទេ មានសុខភាពមាំមួនណាស់ មិនដែរកើតជំងឺអ្វីធំដុំឡើយ។ ខ្ញុំក៏គិតថាសភាពខុសប្រក្រតីនេះគឺបណ្តាលមកពីអាកាសធាតុមានការប្រែប្រួល ហើយខ្ញុំក៏មិនបានយកចិត្តទុកដាក់ទៅលើរឿងនេះទេ។ ដោយសារតែការធ្វេសប្រហែសបែបនេះ សូម្បីតែ ៣ ខែក្រោយមក កខាងស្តាំរបស់ខ្ញុំកើតមានដុំពកតូចមួយ ក៏ខ្ញុំមិនបានទៅយកចិត្តទុកដាក់វាផងដែរ ហើយក៏មិនបានធ្វើការព្យាបាលវាទេ។
ដោយសារតែភាពបព្រងើយកណ្តើយរបស់ខ្ញុំ ទើបធ្វើអោយបីសាចដ៏កាចសាហាវនេះលូតលាស់យ៉ាងឆាប់រហ័ស គ្រាន់តែ ៤ ខែ ប៉ុណ្ណោះដុំពកតូចដែលមានទំហំ 1*2cm បានរីកលូសលាស់ដល់ទៅ 3*5cm កខាងឆ្វេងរបស់ខ្ញុំក៏មានដុំពកទំហំ 2*2cm ផងដែរ ហើយសភាពហូរឈាមច្រមុះក៏កើតឡើងកាន់តែញឹកញាប់។ នាពេលនេះ អារម្មណ៍របស់ខ្ញុំមិនស្រួលដូចមុនទេ មានប្រផ្នូលមិនល្អមួយបានលេចចេញពីចិត្តខ្ញុំម្តងបន្តិចៗ។
ពេលឃើញសភាពជំងឺកាន់តែធ្ងន់ធ្ងរ ប្រពន្ធខ្ញុំក៏បានកំដរខ្ញុំទៅថត CT និងទទួលការពិនិត្យផ្សេងៗ នៅឯមន្ទីរពេទ្យក្នុងស្រុក លទ្ធផលដែលគ្រូពេទ្យប្រាប់មកខ្ញុំគឺដូចនឹងអ្វីដែលខ្ញុំបានគិតទុកជាមុន—មហារីកច្រមុះ។ បន្ទាប់ពីនោះ គ្រូពេទ្យបានប្រាប់អោយខ្ញុំធ្វើការព្យាបាលដោយគីមីកាន់តែឆាប់កាន់តែល្អ តែខ្ញុំបានបដិសេធគាត់។ ការបដិសេធវិធីព្យាបាលដោយគីមី មិនមានន័យថាខ្ញុំបោះបង់ការព្យាបាលទេ ខ្ញុំគ្រាន់តែចង់ស្វែងរកវិធីព្យាបាលដែលកាន់តែមានប្រសិទ្ធិភាពតែប៉ុណ្ណោះ។ ដោយហេតុនេះ ខ្ញុំបានទៅដល់ប្រទេសម៉ាលេស៊ី ខ្ញុំសង្ឃឹមថាទីនោះអាចព្យាបាលជំងឺខ្ញុំអោយជា។ តែវីធីថ្នាំបុរាណដែលគ្រូពេទ្យនៅប្រទេសម៉ាលេស៊ីបានប្រើ មិនអាចធ្វើអោយជំងឺរបស់ខ្ញុំធូរស្បើយឡើយ ខ្ញុំមិនត្រឹមតែមានសភាពហូរឈាមច្រមុះ តឹងច្រមុះ ថើមទាំងមានអាការៈឈឺបំពងក ហើយដុំពកនៅលើ ក របស់ខ្ញុំធំទៅៗ សូម្បីតែញ៉ាំបាយ និង សំរាន្តក៏មានការលំបាកដែរ។ ទាំងនេះធ្វើអោយខ្ញុំមានការឈឺចាប់ខ្លាំងណាស់ រាង្គកាយរបស់ខ្ញុំបានចុះស្គមពីមួយថ្ងៃទៅមួយថ្ងៃ។
មានថ្ងៃមួយ មិត្តភ័ក្តបានមកលេងខ្ញុំ គាត់មានការអាណិតខ្ញុំយ៉ាងខ្លាំងពេលដែលឃើញខ្ញុំមានការឈឺចាប់យ៉ាងនេះ។ គាត់ក៏បានប្រាប់ខ្ញុំថា គាត់បានស្គាល់មន្ទីរពេទ្យមហារីកមួយនៅប្រទេសចិន———មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក មន្ទីរពេទ្យនេះមានគេនិយាយតៗគ្នាថាមានប្រសិទ្ធិភាពព្យាបាលខ្ពស់ ដូចនេះមិត្តភ័ក្តរបស់ខ្ញុំក៏បានណែនាំអោយខ្ញុំទៅនោះ។ តែខ្ញុំបានបដិសេធគាត់ ព្រោះថាខ្ញុំមិនដែលស្គាល់ទីនោះឡើយ ហើយក៏មិនមានការជឿជាក់នៅទីនោះ។
ការស្គាល់គ្នាឈានទៅដល់ការជឿជាក់
ពេលមើលឃើញបីសាចដ៏សាហាវនេះធ្វើអោយសុខភាពរបស់ខ្ញុំកាន់តែទ្រុឌទ្រោមទៅៗ ឯដុំមហារីកដែលនៅបរិវេណករបស់ខ្ញុំមានទំហំធំប៉ិនប៉ាល់ទៅហើយ។ ដើម្បីបង្កើនភាពជឿជាក់របស់ខ្ញុំ មិត្តភ័ក្តខ្ញុំបានរកអ្នកជំងឺដែលធ្លាប់ទៅព្យាបាលនៅមន្ទីរពេទ្យនោះមកបញ្ចុះបញ្ចូលខ្ញុំទៅទទួលការព្យាបាលផងដែរ។ ដោយសាតែស្មារតីដ៏ម៉ឺងម៉ាត់ និង ខ្សែភ្នែកដ៏ស្មោះត្រង់របស់មិត្តអ្នកកើតជំងឺមហារីកទាំងនេះ ធ្វើអោយខ្ញុំមានទស្សនៈផ្សេងមួយចំពោះមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។
នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១១ ខ្ញុំបានចាប់ផ្តើមកិច្ចដំណើរព្យាបាលជំងឺនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ ពេលទៅដល់មន្ទីរពេទ្យ គ្រួពេទ្យ Ma Xiao Ying បានទទួលខ្ញុំយ៉ាងរាក់ទាក់ ភាពផ្ចិតផ្ចង់ ទទួលខុសត្រូវរបស់គាត់ធ្វើអោយខ្ញុំមានការជឿជាក់ទៅលើមន្ទីរពេទ្យកាន់តែខ្លាំង។ គាត់ឧស្សាហ៍សួរនាំពីខ្ញុំណាស់ មិនថាស្ថានភាពជំងឺ រឺ ការហួបចុកប្រចាំថ្ងៃរបស់ខ្ញុំ ហើយគាត់ក៏បានផ្តល់យោបល់ល្អៗសំរាប់ខ្ញុំផងដែរ ។ ក្រោយពេលពិនិត្យជូនខ្ញុំហើយ ក្រុមគ្រូពេទ្យក៏មកជុំគ្នានៅបន្ទប់របស់ខ្ញុំ ហើយសួរនាំពីស្ថានភាពសុខភាពរបស់ខ្ញុំ បន្ទាប់ពីនោះ ពូកគាត់បានធ្វើការកំណត់វិធានការព្យាបាលសំរាប់ខ្ញុំគឺ៖ វិធីចាក់បញ្ចូល វិធីប្រើគ្រាប់អនុភាគអ៊ីយ៉ូដ និង វិធីពណ៌បៃតង។ គ្រូពេទ្យ Ma ដឹងថាខ្ញុំមិនដែលស្គាល់ពីវិធីព្យាបាលទាំងនោះឡើយ គ្រូពេទ្យ Ma ក៏បានពន្យល់ប្រាប់ខ្ញុំមួយៗ គាត់បាននិយាយថា ការព្យាបាលដោយវិធីចាក់បញ្ចូល និង វិធីគ្រាប់អនុភាគអ៊ីយ៉ួដ គឺជាបចេ្ចកវិទ្យាថ្មីបំផុតសំរាប់ព្យាបាលជំងឺមហារីកនៃសម័យកាលនេះ បើប្រៀបធៀបនឹងវិធីគីមី និង វិធីកាំរស្មីដែលគេនិយមប្រើពីមុនមក វិធីថ្មីទាំងពីនោះមានប្រសិទ្ធិភាពកាន់តែខ្ពស់ ហើយមិនមានផលប៉ះពាល់ខ្លាំង។ វិធីចាក់បញ្ចូលគឺជាបច្ចេកវិទ្យាព្យាបាលដែលមានមុខរបស់តូច ធ្វើការចាក់បញ្ចូលថ្នាំចូលទៅក្នុងដុំមហារីកតាមរយៈសរសៃឈាមធំ ការប្រើប្រាស់វិធីនេះអាចលើកបង្កើនប្រសិទ្ធិភាពនៃការព្យាបាល និង កាត់បន្ថយផលប៉ះពាល់។ ឯវិធីព្យាបាលដោយគ្រាប់អនុភាគអ៊ីយ៉ូដ គឺដូចនឹងការបាញ់កាំរស្មីដែរ គឺមានប្រសិទ្ធិភាពជាក់លាក់សំរាប់ដុំមាហារីកដែលមានទំហំធំដូចដុំមហារីករបស់ខ្ញុំ។
មិនបាច់ធ្វើការវះកាត់ ក៏ដុំមហារីករួមតូចបានដែរ។
ក្រោយពេលព្យាបាលបានមួយសប្តាហ៍ រឿងដែលចំឡែកបានកើតឡើងហើយ។ អាការៈហួរឈាមច្រមុះរបស់ខ្ញុំមិនបានកើតឡើងទៀតទេ ហើយពេលស្ទាបដុំពកដែលនៅបរិវេណក ក៏មិនឃើញរីកធំជាងមុនដែរ។ នេះធ្វើអោយខ្ញុំនិងភរិយារបស់ខ្ញុំមិនមានការភ័យខ្លាច និង បារម្ភ។ គ្រូពេទ្យព្យាបាលជំងឺ និង អ្នកគ្រូពេទ្យថែទាំអ្នកជំងឺ បានមើលថែខ្ញុំយ៉ាងឌិតដល់ខណៈពេលដែលខ្ញុំត្រូវសំរាក់ព្យាបាលនៅក្នុងមន្ទីរពេទ្យ។ បន្ថែមពីនេះទៀតគឺខាងមន្ទីរពេទ្យឧស្សាហ៍រៀបចំដំណើរកំសាន្ត នាំអ្នកជំងឺទាំងអស់ចេញទៅធ្វើទស្សនកិច្ចនៅខាងក្រៅ ធ្វើអោយខ្ញុំបានឃើញរឿងប្លែកៗកាន់តែច្រើន បានស្គាល់មនុស្សកាន់តែច្រើន ធ្វើអោយដំណើរព្យាបាលជំងឺនៅក្រៅប្រទេសរបស់ខ្ញុំកាន់តែមានភាពសំបូរបែប។
នេះគឺជាលើកទី៣ ដែលខ្ញុំមកដល់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ នៅពេលនេះ ខ្ញុំមានអារម្មណ៍រំភើបនិងដឹងគុណយ៉ាងខ្លាង់។ ព្រោះតែក្រោយពេលធ្វើការពិនិត្យ គ្រូពេទ្យបានប្រាប់ខ្ញុំថាដុំមហារីកដែលនៅបរិវេណករបស់ខ្ញុំបានរួមតូច 60% ហើយកោសិកាមហារីកទាំងអស់នោះមិនមានភាពរស់រវើកទៀតទេ។ ពេលនេះ អ្នកទាំងអស់គ្នាមិនបានភ័យខ្លាចដោយសារតែឃើញដុំមហារីកដ៏ធំនៅបរិវេណករបស់ខ្ញុំទៀតទេ។
លោក SUBRI MATHAN ក្រោយពេលទទួលការព្យាបាល ថតរួបជុំគ្នាជាមួយក្រុមការងារពេទ្យ
លោកវេជ្ជបណ្ឌិត Bai Hai Shan, លោក SUBRI MATHAN និង វេជ្ជបណ្ឌិត Ma Xiao Ying