កុមារាដូដូ មកពីទីក្រុងហាណូយប្រទេសវៀតណាម អាយុត្រឹមតែ៤ឆ្នាំ ដើមឡើយអាចរស់នៅក្នុងពិភពកុមាររបស់ខ្លួនដែលមិនមានទុក្ខព្រួយ ប៉ុន្តែនៅខែមករាឆ្នាំ២០១១ គ្មានមូលហេតុអ្វីទាំងអស់ ច្រមុះខាងស្តាំរបស់ដូដូប្រទះមានដុំសាច់ក្នុងច្រមុះ។ ចាប់ពីពេលនោះមកស្នាមញញឹមរបស់ដូដូត្រូវបានបាត់បង់ ហើយជំនួសដោយការឈឺចាប់ និង ទឹកភ្នែកដែលពិបាកទទួលយក។
ក្តីស្រលាញ់ មិនដែលបោះបង់
ឪពុកម្តាយរបស់ដូដូប្រទះឃើញលើមុខកូនប្រុសមានដុំសាច់មួយនាំវាទៅកាន់មន្ទីរពេទ្យក្នុងស្រុកពិនិត្យ និង ព្យាបាលភា្លម ប៉ុន្តែត្រូវពិនិត្យខុសជាជម្ងឺឈាមស ការព្យាបាលខុសជម្ងឺមិនត្រឹមតែមិនបានសម្រាលការឈឺចាប់របស់ស៊ីវទួ តែធ្វើអោយស្ថានភាពជម្ងឺរបស់ដូដូកាន់តែធ្ងន់ធ្ងរឡើង។ ឃើញកូនប្រុសដ៏គួរអោយស្រលាញ់ត្រូវជម្ងឺកំណាចធ្វើបាប អ្នកដែលឈឺចាប់ជាងគេគឺម្តាយរបស់ដូដូហើយ ម្តាយរបស់ដូដូយកទឹកភ្នែកលាងមុខជារៀងរាល់ថ្ងៃ។ ដើម្បីអោយកូនប្រុសចាកផុតពីការឈឺចាប់នេះអោយបានឆាប់រហ័ស ឪពុកម្តាយរបស់ដូដូបានរត់រកមន្ទីរពេទ្យពេញប្រទេសវៀតណាមទាំងធំទាំងតូច។ ប៉ុន្តែដុំសាច់នៅលើមុខរបស់ដូដូធំទៅៗ ហើយសង្កត់ទៅលើច្រមុះ និង មាត់របស់វាទៀតផង ធ្វើអោយវាពិបាកដកដង្ហើម និយាយមិនច្បាស់ ផ្នែកភ្នែកត្រូវសង្កត់ដល់ខូចរូបរាង-ល-។
ស្វែងរកមួយលើកហើយមួយលើកទៀតតែអស់សង្ឃឹមមកវិញជារៀងរាល់ដង ប៉ុន្តែឪពុកម្តាយរបស់ដូដូនៅតែមិនបោះបង់ឡើយ ទីបំផុតនៅក្រោមការណែនាំរបស់គ្រូពេទ្យក្នុងមន្ទីរពេទ្យត្រចៀកច្រមុះបំពង់ក នៅកណ្តាលទីក្រុងហាណូយមួយ ក៏បានស្គាល់ថាមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកជាមន្ទីរពេទ្យជំនាញព្យាបាលមហារីក ដូចនេះដូដូមកតាមឪពុកម្តាយមកដល់ទីក្រុងក្វាងចូវប្រទេសចិនធ្វើការព្យាបាល។
ក្តីស្រលាញ់ មិនបែងចែកថាខ្ញុំឬអ្នក
ខែមិថុនាឆ្នាំ២០១២ក្រោយពីដូដូមកដល់មន្ទីរពេទ្យ លោកប្រធានពេទ្យ តាយ និង គ្រូពេទ្យប្រចាំផ្ទាល់លោក ឡាយ ធ្វើការពិនិត្យសព្វសារពាង្គកាយជាថ្មី ទីបំផុតកំណត់រោគវិនិច្ឆ័យជាមហារីកដុំសាច់សរិរាង្គទន់នៅថ្ពាល់ខាងឆ្វេង ហើយវិវត្តដល់ដំណាក់កាលទី៣ទៅហើយ មិនអាចធ្វើការវះកាត់បានឡើយ។ ផ្តោតលើស្ថានភាពជម្ងឺ និង ស្ថានភាពផ្ទាល់ខ្លួនជាក់លាក់រួចហើយ សំរេចប្រើការព្យាបាលបៃតងតាមបែបគីមីសាស្រ្តដែលដឹកនាំដោយវេជ្ជបណ្ឌិត ភឹង និងក្រុមអ្នកជំនាញរបស់គាត់ ហើយយោងតាមគំលាតនៃមនុស្សធំ និង កុមារ គ្រប់គ្រងយ៉ាងតឹងរឹងនូវសារជាតិថ្នាំ បរិមាណ គំលាតពេលវេលាប្រើថ្នាំ-ល-។ ឆ្លងកាត់ដំណើរការព្យាបាលអស់មួយរយៈពេល ដុំសាច់របស់ដូដូឃើញថារួមតូចជាងមុនគួរអោយកត់សំគាល់ ហើយអាចញុំាអាហារធម្មតា នេះហើយដែលធ្វើអោយឪពុកម្តាយរបស់វាមើលឃើញនូវកី្តសង្ឃឹម។
ដើម្បីព្យាបាលជម្ងឺ ឪពុកម្តាយរបស់ដូដូបានចំណាយនូវទ្រព្យសម្បតិ្តទាំងអស់។ ការចំណាយលើការព្យាបាលមានបន្ទុកធ្ងន់ដូចភ្នំមួយសង្កត់លើពួកគេ។ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកយើងខ្ញុំដឹងពីព័ត៌មាននេះហើយ ក៏ផ្សព្វផ្សាយក្នុងនាមថា“វិទ្យាពេទ្យគ្មានដែនកំនត់ ក្តីស្រលាញ់មិនអាចកាត់ថ្លៃបាន”ជួយធ្វើកម្មវិធីសប្បុរសប្រមូលថវិកាអោយពួកគេ។ បុគ្គលិកមន្ទីរពេទ្យជាង៣០០រូប និង ក្រុមគ្រួសារអ្នកជម្ងឺមហារីកដទៃទៀតក៏ចូលរួមក្នុងកម្មវិធីនេះដែរ ហើយនាំគ្នាជួយ បង្ហាញចេញនូវក្តីស្រលាញ់។ ខណៈនោះ មន្ទីរពេទ្យក៏ឆ្លងកាត់ការបន្ថយតម្លៃព្យាបាលលើផ្នែកខ្លះដើម្បីជួយដល់ដូដូទៅប្រឆាំងនឹងជម្ងឺមហារីក សង្ឃឹមថាវានឹងបង្ហាញស្នាមញញឹមដ៏ស្រស់ថ្លាសារជាថ្មីក្នុងពេលឆាប់ៗនេះ។
ការស្រលាញ់ដ៏ស្មោះត្រង់យ៉ាងនេះ ធ្វើអោយឪពុកម្តាយដូដូរំភើបដល់ស្រក់ទឹកភ្នែកជាច្រើនសារ។ គាត់បានថ្លែមអំណរគុណយ៉ាងអស់ពីដួងចិត្តចំពោះក្រុមការងារក្នុងមន្ទីរពេទ្យគ្រប់រូបដែលខំប្រឹងជួយបរិចា្ចក និង ផ្តល់ជំនួយគ្រប់បែបយ៉ាងទាំងក្នុងជីវភាពប្រចាំថ្ងៃ និង ក្នុងការព្យាបាល។
ក្តីស្រលាញ់ នៅតែបន្ត
ដោយសារតែប្រសិទ្ធភាពព្យាបាលលើកទី១ល្អប្រសើរ ដូដូមកមន្ទីរពេទ្យពិនិត្យសារជាថ្មី២ដងរួចមកហើយ។ ខែសីហាឆ្នាំ២០១២ ឆ្លងកាត់ការព្យាបាលដោយចាក់បញ្ចូលថ្នាំគីមីតាមសរសៃឈាមក្រហម និង ការចាក់ថ្នាំធ្វើអោយស្ទះទៅផ្នែកក្នុងដុំសាច់។ ថ្នាំគីមី និង សារជាតិស្ទះលាយចូលគ្នា នឹងអាចផ្តាច់ការផ្តល់ឈាមទៅកាន់ដុំមហារីក ហើយអាចមានប្រសិទ្ធភាពព្យាបាលតាមបែបគីមីសាស្រ្តនៅផ្នែកខ្លះដែរ នៅក្រោមការបង្រ្កាប និង ព្យាបាលមហារីកហើយមិនអាចធ្វើអោយមានផលប៉ះពាល់ដោយព្យាបាលតាមបែបគីមីសាស្រ្ត។ ខែកញ្ញាឆ្នាំ២០១២ នៅការពិនិត្យព្យាបាលលើកទី២ ក្រុមអ្នកជំនាញបានបន្តការព្យាបាលដោយចាក់បញ្ចូលអោយដូដូ។ ឆ្លងកាត់ការព្យាបាល២លើក ដុំសាច់ដែលនៅលើថ្ពាល់ដូដូដែលកាលពីមុនមានទំហំ15*12*10cm រួញតូចដល់9*6*2cm។ នៅក្រោមការថែទាំយ៉ាងដិតដល់របស់គិលានុប្បដ្ឋយិកា សុខភាព និង ស្ថានភាពជម្ងឺរបស់ដូដូមានការធូរស្បើយ ហើយអត្តចរិតកូនក្មេងដែលស្រស់ថ្លារស់រវើកបានត្រលប់មកវិញបន្តិចម្តងៗ តែងទាមទាអោយម្តាយនាំខ្លួនទៅលេងនៅខាងក្រៅ នៅក្នុងមន្ទីរពេទ្យតែងឃើញស្រមោលសប្បាយរីករាយរបស់វា។
នៅមុនពេលមកពិនិត្យព្យាបាលជាលើកទី២ ឪពុកមា្តយនាំដូដូមកកាន់ទីសា្នក់ការមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកដែលនៅទីក្រុងហាណូយ ពួកគាត់ប្រើពាក្យពេចន៍ចេញពីចិត្តបង្ហាញការថ្លែងអំណរគុណយ៉ាងស្មោះសរ ៖ ដើមឡើយកូនប្រុសដែលត្រូវបាន“ដាក់ទោសប្រហារជីវិត” ឥឡូវអាចនៅក្បែរខ្លួន ហើយស្ថានភាពជម្ងឺក៏ប្រសើរឡើងបន្តិចម្តងៗ ជីវិតបានត្រលប់មកប្រក្រតី នេះជាការលួងលោម និង សុភមង្គលធំបំផុតរបស់ឪពុកមា្តយ។