ពេលព្រឹកម៉ោង8:30នាទី។ លោកPeng xiaochi ជាប្រធានអ្នកដឹកនាំក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកចាប់ផ្តើមត្រួតពិនិត្យបន្ទប់អ្នកជំងឹ។ លោកប្រធានPeng ដើរចូលមកកាន់បន្ទប់របស់ខ្ញុំ ប្រើទឹកដមសម្តីរាងត្រេកអរបា្រប់ខ្ញុំថា ៖ លទ្ធផលពិនិត្យតាម PET/CT បានចេញមកហើយ។ របាយការណ៍បង្ហាញថា ដុំសាច់រស់ត្រូវបានបង្រ្កាប។ ឥឡូវនេះខ្ញុំគ្រាន់តែទទួលការព្យាបាលដោយស្ងប់ចិត្ត ដើម្បីការពារដុំសាច់លាប់ឡើងវិញ។ បន្ទាប់មកលោកប្រធានPeng អោយខ្ញុំហាមាត់ពិនិត្យបំពង់ក។ ខ្ញុំបន្លឺសំលេង“អា... ... ...”សំលេង“អា”ដ៏វែងរបស់ខ្ញុំបន្លឺឡើងជាប់គ្នាពី15ទៅ16វិនាទី។ បង្ហាញថាកំលាំងក្នុងដង្ហើមគ្រប់គ្រាន់ ហើយភរិយាខ្ញុំ និង គ្រូពេទ្យសុទ្ធតែអស់សំនើចសើចក្អាកក្អាយ។
ខ្ញុំបាទឈ្មោះYuan wenjingមកពីទីក្រុងហាណូយប្រទេសវៀតណាម។ នៅឆ្នាំ2010 ប្រទះឃើញថាខ្លួនខ្ញុំមានផ្ទុកជំងឺមហារីក ដោយសារតែមន្ទីរពេទ្យក្នុងស្រុកព្យាបាលមិនធូរសោះ។ ខ្ញុំនិងអ្នកផ្ទះក៏សារកសួរដំណឹងស្វែងរកមន្ទីរពេទ្យព្យាបាលជំងឺមហារីកដែលល្អ។ ក្នុងពេលមួយ ដោយចៃដន្យបានឃើញមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនៅលើកាសែតហើយបានស្វែងយល់អំពីមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកជាមន្ទីរពេទ្យព្យាបាលជំងឺមហារីកបែបអន្តរជាតិមួយ មានជំនាញព្យាបាលជំងឺមហារីក និង មានទីស្នាក់ការការិយាល័យនៅ ប្រទេសភីលីពីន វៀតណាម ឥណ្ឌូនេស៊ី ថៃ បង់កា្លដេស និង កម្ពុជា-ល- ហើយបានជួយដល់អ្នកជំងឺមហារីកជាច្រើនរួចមកហើយ។ដូចនេះខ្ញុំក៏ទៅកាន់ការិយាល័យសាកសួរព័ត៌មានអំពីមន្ទីរពេទ្យនេះ យល់ថាវិធីព្យាបាលរបស់ពួកគេមានលក្ខណៈទំនើប ក៏អោយក្រុមការងារនៅការិយាល័យជួយធ្វើសំណុំបែបបទទៅទទួលការព្យាបាលនៅទីក្រុងក្វាងចូវប្រទេសចិនតែម្តង។
ទៅកាន់មន្ទីរព្យាបាលលើកដំបួង
ឆ្នាំ2011 នៅពេលដែលមកចូលទៅកាន់មន្ទីរពេទ្យជាលើកដំបូង លោកគ្រួពេទ្យបានរៀបចំការធ្វើរោគវិនិច្ឆ័យពេញសារពាង្គកាយអោយខ្ញុំ រួមមាន ការពិនិត្យតាម CT ការធ្វើតេស្ត៍សរីរាង្គកាយ និង ការពិនិត្យដទៃទៀត។ លទ្ធផលពិនិត្យបង្ហាញថា ជាមហារីកកូនកណ្តុរ។ ក្រោយការធ្វើរោគវិនិច្ឆ័យចប់សព្វគ្រប់ គ្រូពេទ្យនិងអ្នកជំនាញបានយោងតាមស្ថានភាពជំងឺសំរេចយកការព្យាបាលដោយចាក់បញ្ចូល និង ការព្យាបាលដោយការលើកកំពស់មុខងារប្រព័ន្ធការពាររាង្គកាយរូមបញ្ចូលគ្នាដើម្បីព្យាបាល។
ការព្យាបាលដោយចាក់បញ្ចូលរួមមានការព្យាបាលតាមគីមីសាស្រ្តលើការបិទសរសៃឈាម។ ការបិទសរសៃឈាមជាការបិទសរសៃឈាមនៃដុំសាច់មហារីក ដើម្បីកុំអោយកោសិកាមហារីកស្រូបយកសារធាតុចិញ្ចឹមបាន បង្អត់អោយកោសិកាមហារីកាឃ្លានស្លាប់។ ការព្យាបាលតាមគីមីសាស្រ្តលើផ្នែកខ្លះ គឺ ទៅសំលាប់កោសិកាមហារីកដោយផ្ទាល់។ ក្នុងនោះការព្យាបាលដោយការលើកកំពស់មុខងារប្រព័ន្ធការពាររាង្គកាយអាចជួយបង្កើនកំលាំងការពាររាង្គកាយក្នុងសារពាង្គកាយរបស់ខ្ញុំ។
ឆ្លងកាត់ការព្យាបាលបន្តបន្ទាប់មក លោកគ្រូពេទ្យប្រចាំរបស់ខ្ញុំប្រាប់ខ្ញុំថា៖ លទ្ធផលបង្ហាញនៃការពិនិត្យតាមCT ឃើញថា ជំងឺរបស់ខ្ញុំបានជាសះស្បើយប្រហែល80%ហើយ។ ខ្ញុំមានអារម្មណ៍ធូរស្រាលយ៉ាងខ្លាំង ជំងឺជាហើយ ហូបបាយក៏ឆ្ងាញ់ គេងក៏លក់ស្រួលដែរ។ ខ្ញុំក៏បន្តទទួលការព្យាបាលដំណាក់កាលទី2បន្តទៀត រហូតដល់ដំណាក់កាលទី5 លោកប្រធានPeng និង គ្រូពេទ្យប្រចាំរបស់ខ្ញុំប្រាប់ខ្ញុំថា ឆ្លងកាត់លទ្ធផលនៃការធ្វើPET/CT ដុំសាច់របស់ខ្ញុំត្រូវបានកំចាត់ចោលហើយ នៅសល់តែសរីរាង្គងាប់ប៉ុណ្ណោះ។ ក្រោយពីបានលឺដំណឹងល្អនេះ ខ្ញុំនិងប្រពន្ធរបស់់ខ្ញុំសប្បាយចិត្តក្រៃលែង ហើយរិតតែជឿជាក់លើវិធីព្យាបាលរបស់មន្ទីរពេទ្យ កាន់តែមានភាពជឿជាក់ទៅបង្រ្កាបមហារីក។
បច្ចេកវិទ្យាខ្ពស់ និង សេវាកម្មដ៏កក់ក្តៅ
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមានបច្ចេកវិទ្យាព្យាបាលខ្ពស់ៗរហូតដល់12ប្រភេទ។ វិធីព្យាបាលទាំងនេះខ្ញុំសុទ្ធតែបានស្រាវជ្រាវយ៉ាងម៉ត់ចត់រូចមកហើយ ក៏បានយល់ដឹងអំពីបែបផែនការព្យាបាល និង ប្រសិទ្ធភាពព្យាបាលរបស់អ្នកជំងឺផេ្សងៗទៀតដែរ។ គ្រាន់តែមហារីកអាមីដាល់(Tonsil cancer)របស់ខ្ញុំនៅត្រង់បំពង់ក ការព្យាបាលនៅមានកំរិតនៅឡើយ វាសក្តិសមនឹង ការចាក់បញ្ចូល ការព្យាបាលតាមគីមីសាស្រ្ត និងវិធីព្យាបាលដទៃទៀតមិនសូវសក្តិសមឡើយ។ ខ្ញុំបានដឹងពីមិត្តភក្តិដែលមកទីនេះព្យាបាលជំងឺ ឃើញថាសុទ្ធតែមានប្រសិទ្ធភាពល្អ លើសពីនេះទៅទៀតអ្នកជំងឺរាងធ្ងន់ធ្ងរក៏សក្តិសមនឹងវិធីព្យាបាលទាំងអស់នេះដែរ។
ដើម្បីបង្ហាញពីអំណគុណរបស់ខ្ញុំបាទ ខ្ញុំបានសរសេរសំបុត្រអរគុណមួយច្បាប់នេះផ្ងើទៅក្រុមអ្នកដឹកនាំមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ខណៈនោះក៏ចង់លើកចេញយល់បល់ខ្លះៗរបស់ខ្ញុំ។ គួរអោយនឹកស្មានមិនដល់លោកប្រធានមន្ទីរពេទ្យបានសសេរតបសំបុត្រដោយផ្ទាល់ ហើយបានមកកាន់បន្ទប់អ្នកជំងឺមើលខ្ញុំ និងបានផ្តែផ្តាំថាលោកគ្រូពេទ្យបានយកចិត្តទុកដាក់តាមដានជំងឺរបស់ខ្ញុំគ្រប់ពេលវេលា។ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមានបច្ចេកវិទ្យាពេទ្យខ្ពស់ គិលានុបដ្ឋាយិកាពោរពេញដោយស្នាមញញឹម បរិយាកាសល្អធ្វើអោយខ្ញុំមានអារម្មណ៍ដិតដាម ខ្ញុំមិនបាច់បញ្ច្រៀតនៅក្នុងបន្ទប់តែមួយជាមួយមនុស្សបីនាក់ដូចនៅមន្ទីរពេទ្យវៀតណាមទៀតឡើយ។ គ្រូពេទ្យ និងគិលានុបដ្ឋាយិកាគ្រប់រូបថែទាំខ្ញុំដូចអ្នកផ្ទះតែមួយអញ្ចឹង ខ្ញុំមានអារម្មណ៍ថានៅទីនេះដូចនៅផ្ទះអញ្ចឹង។
ការមកសូរសុខទុកនៅពេលត្រលប់មកប្រទេសវិញ
ក្រោយចប់់ការព្យាបាលនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ខ្ញុំនិងភរិយាបានត្រលប់មកប្រទេសវៀតណាមវិញ។ គ្រូពេទ្យដែលនៅការិយាល័យមន្ទីរពេទ្យតែងតែមកសូរសុខទុក និង យកចិត្តទុកដាក់លើសុខភាពរបស់ខ្ញុំ ហើយតែងផ្តែផ្តាំអោយខ្ញុំប្រយ័ត្ននិងសុខភាព។ ខ្ញុំនិងភរិយាពេលដែលនៅមន្ទីរពេទ្យ ទោះជាយ៉ាងណាក៏សា្មនមិនដល់ថាអាចអង្គុយបរិភោគអាហារ និង ជជែកគ្នាលេងជាមួយក្រុមគ្រួសារ។ នៅពេលដែលបានដឹងថាបានកើតជំងឺមហារីក ភរិយារបស់ខ្ញុំពិបាកចិត្ត និង ព្រួយបារម្ភយ៉ាងខ្លាំង ទឹកមុខក្រៀមក្រំជារៀងរាល់ថ្ងៃ បានលួចយំប៉ុនា្មនដងមកហើយ។ ខ្ញុំគ្រាន់តែអាចលួងលោមភរិយារបស់ខ្ញុំកុំអោយភ័យព្រួយ ហើយស្ងប់ចិត្ត ហើយក្រោយពេលទៅសាកសួរព័ត៌មាននៅទីសា្នក់ការការិយាល័យ ខ្ញុំសំរេចចិត្តថាទៅប្រទេសចិនព្យាបាលជំងឺ តែក្រុមគ្រួសារសុទ្ធតែបដិសេធន៍ ក៏ដោយសារការគាំទ្រនិងលើកទឹកចិត្តរបស់ភរិយាខ្ញុំទើបខ្ញុំមានកំលាំងចិត្តទៅទទួលការព្យាបាលនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។
ពេលមកដល់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកលើកដំបួង ខ្ញុំនិងភរិយាខ្ញុំទទួលបាននូវភាពកក់ក្តៅនិងស្មោះត្រង់។ លោកគ្រូពេទ្យ និង គិលានុបដ្ឋាយិកាទាំងអស់យកចិត្តទុកដាក់តាមដានជំងឺរបស់ខ្ញុំគ្រប់ពេលវេលា។ លោកគ្រូពេទ្យប្រចាំការមានការយកចិត្តទុកដាក់ពួកយើងយ៉ាងខ្លាំង បានធ្វើការពិនិត្យអោយស្វាមីខ្ញុំយ៉ាងម៉ត់ចត់។ ដល់ពេលធ្វើការព្យាបាលចាក់បញ្ចូលលើកទី1 ខ្ញុំឃើញគាត់ប្រើថ្នាំយ៉ាងហត់នឿយ ជាពិសេសគឺក្រោយពេលប្រើថ្នាំហើយមួយសបា្តហ៍ គាត់គ្មានអារម្មណ៍បរិភោគអាហារ ហើយរាង្គកាយនឿយហត់ណាស់។
ខ្ញុំព្រួយបារម្ភយ៉ាងខ្លាំង រហូតដល់10ថ្ងៃក្រោយមក សុខភាពស្វាមីរបស់ខ្ញុំធូរស្បើយយ៉ាងច្រើន ហួបបាន ហើយអាចនិយាយលេងសើចជាមួយខ្ញុំថែមទៀត។
អ្នកជំនាញថែទាំសុខភាពបានយោងតាមស្ថានភាពរបស់ខ្ញុំហើយរៀបចំអាហារដ៏មានជីវជាតិយ៉ាងច្រើន។ នៅទីនេះខ្ញុំមិនដែលមានអារម្មណ៍ភ័យខ្លាចដូចនៅកន្លែងមិនធ្លាប់ស្គាល់ដទៃទៀតឡើយ អ្នកបកប្រែវៀតណាមបានជួយក្នុងការទំនាក់ទំនងរបស់ពួកយើង។ នៅក្នុងមន្ទីរពេទ្យមានជនជាតិវៀតណាមជាច្រើន ពួកយើងលើកទឹកចិត្តគ្នា ជួយគ្នាទៅវិញទៅមក មានភាពកក់ក្តៅដូចនៅក្រោមដំបូលផ្ទះធំតែមួយ។
ឥឡូវនេះដុំសាច់មហារីករបស់ខ្ញុំរួមតូចអស់70%ទៅ80% នេះបានផ្តល់នូវកំលាំងប្រឆំាងនិងមហារីកដល់ខ្ញុំ។ សង្ឃឹមថាខ្ញុំក៏អាចផ្តល់នូវកំលាំងចិត្តជូនដល់អ្នកជំងឺមហារីកដទៃទៀតដែរ។ សង្ឃឹមថាមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកអាចជួយដល់អ្នកជំងឺមហារីក និង ក្រុមគ្រួសារអ្នកជំងឹបានកាន់តែច្រើន។