លោក MUHAMMAD NASIR ជាអ្នកជម្ងឺមកពីប្រទេសឥណ្ឌូនេស៊ី ខ្ញុំជាអ្នកជម្ងឺមហារីកសួតដំណាក់កាលទី៤ ដែលរាលដាលដល់កូនកណ្តុរ។
នៅដើមខែមេសាឆ្នាំ២០១៦ ជើងទាំងសងខាងរបស់លោក MUHAMMAD NASIRបានចាប់ផ្តើមឡើងហើម។ គាត់ក៏មិនបានដឹងច្បាស់មកពីមូលហេតុអ្វី ហើយក៏មិនដឹងថាខ្លួនគាត់មានជម្ងឺអ្វីឲ្យប្រាកដដែរ ពីព្រោះក្រៅពីជើងទាំងសងខាងឡើងហើម សុខភាពរបស់គាត់គឺសុទ្ធតែប្រកតី។ ណាមួយគាត់ក៏កាន់តែចាស់ ដើម្បីយល់ច្បាស់ពីសុខភាពផ្ទាល់ខ្លួនរបស់គាត់ គាត់ក៏បាសំរេចចិត្តទៅមន្ទីរពេទ្យធ្វើការត្រួតពិនិត្យដោយមានការលើកទឹកចិត្ត និងកំដរពីសំណាក់ភរិយា និងកូនប្រុសរបស់គាត់។ លោក MUHAMMAD NASIR បានទៅពិនិត្យជាមួយវេជ្ជបណ្ឌិតជាច្រើន ព្រមទាំងវេជ្ជបណ្ឌិតឯកទសជម្ងឺទូទៅ វេជ្ជបណ្ឌិតព្យាបាលជម្ងឺបេះដូង និងវេជ្ជបណ្ឌិតព្យាបាលជម្ងឺសួតផងដែរ ទីបំផុតវេជ្ជបណ្ឌិតបានកំណត់ចេញនូវរោគសញ្ញានៃជម្ងឺថាជាជម្ងឺមហារីកសួត។ ប៉ុន្តែ ដើម្បីមិនចង់ឲ្យរូបគាត់បារម្ភ ភរិយានិងកូនប្រុសរបស់គាត់មិនបានប្រាប់គាត់តាមត្រង់នោះទេ កាលនោះលោក MUHAMMAD NASIR មិនដឹងថាខ្លួនមានជម្ងឺបែបនេះឡើយ។
បន្តបន្ទាប់មក លោក MUHAMMAD NASIRបានសំរាកព្យាបាលនៅមន្ទីរពេទ្យនៃប្រទេសឥណ្ឌូនេស៊ី។ ឆ្លងកាត់ការព្យាបាលដោយគីមីអស់រយៈពេល២សប្តាហ៍រួចមក វេជ្ជបណ្ឌិតបាននិយាយថា ការព្យាបាលដោយគីមីនេះបានត្រឹមតែទប់ស្កាត់ជម្ងឺរបស់គាត់ឲ្យនឹងនរតែប៉ុណ្ណោះ វាមិនអាចព្យាបាលឲ្យជាសះស្បើយបានទេ បន្តរទៅទៀតតម្រូវឲ្យគាត់បន្តមកទទួលការព្យាបាលបន្តរទៅទៀត។ ស្តាប់លឺវេជ្ជបណ្ឌិតនិយាយដូចនោះ កូនប្រុសរបស់លោក MUHAMMAD NASIR បានស្វែងរកការព្យាបាលណាដែលមានប្រសិទ្ធភាពជូនឪពុករបស់ខ្លួន ថ្វីថ្បិតតែការព្យាបាលដោយគីមីនៅប្រទេសឥណ្ឌូនេស៊ីមិនត្រឹមតែចំណាយថវិការច្រើនប៉ុណ្ណោះទេវាថែមទាំងបន្សល់នូវផលប៉ះពាល់ជាច្រើន ដែលធ្វើឲ្យឪពុកដែលមានអាយុ៦៦ឆ្នាំ ពិបាកក្នុងការទទួលយកផលប៉ះពាល់ជាច្រើនទាំងនេះ។
កូនប្រុសរបស់លោក MUHAMMAD NASIR បានស្វែងយល់អំពីប្រសិទ្ធភាពនៃការព្យាបាលជម្ងឺមហារីកសួតនៅប្រទេសចិន និងប្រទេសអាមេរិកតាមរយៈបណ្តាញអ៊ីនធើណេត ហើយបច្ចេកវិទ្យាព្យាបាលដែលបន្សល់ស្នាមរបួសតូចទាំង ១៨ របស់មន្ទីរពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីកបានធ្វើឲ្យគាត់ភ្លឺភ្នែក។ បន្ទាប់មកកូនប្រុសរបស់លោក MUHAMMAD NASIR នៅតែបានបន្តការស្វែងរកតាមអ៊ីធើណេតដើម្បីចូលរួមសិក្ខាសាលាស្តីអំពីការការពារជម្ងឺមហារីក ឆ្លងកាត់ការប្រជុំធ្វើរោគវិនិច្ឆ័យពីសំណាក់វេជ្ជបណ្ឌិតរួចមក ក៏បានសម្រេចចិត្តបញ្ចូនឪពុករបស់គាត់ទៅធ្វើការព្យាបាលនៅប្រទេសចិន។
នៅថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០១៦ លោក MUHAMMAD NASIR បានមកដល់មន្ទិរពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែមហារីក នៅពេលនោះដែរ កូនប្រុសរបស់គាត់ក៏បានប្រាប់គាតពីរឿងពិតពីស្ថានភាពជម្ងឺរបស់គាត់ ហើយដុំមហារីករបស់គាត់ក៏រីកដល់៧cm។ ឆ្លងកាត់ការត្រួតពិនិត្យនិងធ្វើរោគវិនិច្ឆ័យរួចមក លោក MUHAMMAD NASIR ត្រូវបានពិនិត្យឃើញថាមាជម្ងឺមហារីកសួតដំណាក់កាលទី ៤ ក្រុមវេជ្ជបណ្ឌិតMDT បានកំណត់ការព្យាបាលដោយចាក់បញ្ចូល និងកករំលាយ ជូនគាត់។ កាលពីលោក MUHAMMAD NASIR មកស្នាក់នៅមន្ទីរពេទ្យអស់ពេលជាង១ខែ នៅថ្ងៃ១២ ខែមិថុនា បានទទួលយកការព្យាបាលដោយកករំលាយលើសួតខាងឆ្វេងលើកទីមួយ នៅថ្ងៃទី ១៦ ខែ មិថុនា និង ថ្ងៃទី៥ ខែកក្កដា បានទទួលយកការព្យាបាលដោយចាក់បញ្ចូលចំនួន២ លើក។ លិទ្ធផលនៃការព្យាបាលបានបង្ហាញជាក់ស្តែង លិទ្ធផលបានបង្ហាញថា ៖ ជម្ងឺរបស់លោក MUHAMMAD NASIR បានធូរស្រាលជាងមុខ៥០%ហើយ។ ក្រោយពីចេញពីមន្ទីរពេទ្យរយៈពេល២សប្តាហ៍រួចមក ស្ថានភាពជម្ងឺរបស់កាត់បានធូរស្រាលជាងមុន៨០%។ លើកទី៣ដែលលោក MUHAMMAD NASIRបានមកមន្ទីរពេទ្យ នៅពេលដែលគាត់ទទួលការព្យាបាលដោយចាក់បញ្ចូល និងកករំលាយរួចមក គាត់មិនមានកន្លែងណាមិនស្រួលឡើយ ព្យាបាលយ៉ាងស្រួលខ្លួន។ ក្រោយពីការព្យាបាលបានបញ្ចប់ គាត់ក៏មិនមានទទួលផល់ប៉ះពាល់ណាមិនល្អឡើយ។
លោក MUHAMMAD NASIR ដែលជាមនុស្សរួសរាយពីកំណើត ចាប់តាំងពីគាត់មានជម្ងឺមហារីកនេះមកដល់សព្វថ្ងៃ គាត់បានត្រឹមតែអត់ធ្មត់ ភរិយាដែលធ្លាប់ជាមនុស្សស្ងប់ស្ងាត់ ចាប់តាំងពីដឹងពីស្ថានភាពជម្ងឺរបស់ស្វាមីគាត់មក គាត់មានភាពអំណាត់ជាខ្លាំងក្នុងការថែទាំស្វាមីរបស់គាត់។ គាត់មើលឃើញថា មានជម្ងឺគឺត្រូវតែធ្វើការព្យាបាល មានអ្វីដែលត្រូវរុញរាទៀតនោះ។ គាត់បានរៀបការជាមួយលោក MUHAMMAD NASIR អស់រយៈពេល៤៥ ឆ្នាំហើយ គាត់សង្ឃឹមថាក្តីស្រឡាញ់មួយនេះអាចបន្តទៅមុខទៀត។ គាត់និយាយថា ដាច់ខាតមិនត្រូវគិតថាខ្លួនឯងចាស់ជរានោះទេ ត្រូវរក្សានូវគំនិតគិតថាខ្លួនឯងនៅជាយុវវ័យ។
លោក MUHAMMAD NASIR យល់ថា វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីកពោរពេញទៅដោយការយកចិត្តទុកដាក់ និងបានពន្យល់ប្រាប់គាត់មិនឲ្យបារម្ភពីជម្ងឺរបស់គាត់បានឡើយ។ ប្រឈមមុខនឹងបច្ចេកវិទ្យាព្យាបាលថ្មី វេជ្ជបណ្ឌិតជំនាញៗ ការយកចិត្តទុកដាក់នៃគិលានុបដ្ឋាក និងក្រុមគ្រួសារដែលគាតើស្រឡាញ់ គាត់ក៏បានយល់ព្រមទទួលយកការព្យាបាល។ ទោះបីជាវាពីបាកក្នុងការប្រើប្រាស់ភាសារទំនាក់ទំនងគ្នា ប៉ុន្តែភ្នាក់ងារបកប្រែដ៏ប៉ិនប្រសព្វបានបោះសំអាតនូវភាពលំបាកទាំងឡាយនៃការទំនាក់ទំនងគ្នា។ គាត់ក៏បានប្រើប្រាស់សម្តីលើកទឹកចិត្តទៅអ្នកជម្ងឺដ៏ទៃទៀតថា៖ “មិត្តភ័ក្ត្រជាទីស្រឡាញ់របស់ខ្ញុំ ខ្ញុំសង្ឃឹមថាអ្នកនឹងមកទទួលយកការព្យាបាលនៅមន្ទីរពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីក អ្នកត្រូវតែជឿលើខ្លួនឯង អ្នកនឹងអាចទទួលបានការព្យាបាលមួយយ៉ាងល្អ!”