WILLEM “ខ្ញុំបានជ្រើសរើសយកវិធីសាស្ត្រព្យាបាលជម្ងឺមហារីកសួតបានត្រឹមត្រូវ ធ្វើឲ្យដុំមហារីករបស់ខ្ញុំស្រកពី ៥សង់ទីម៉ែត មកត្រឹម ២ សង់ទីម៉ែត”
ខ្ញុំឈ្មោះ MUIJT CORNELIS WILLEM មកពីប្រទេសហូឡង់។ នៅឆ្នាំ២០១៤ ខ្ញុំមានអារម្មណ៍ថាខ្លួនប្រាណដូចជាគ្មានកំលាំង ហត់ខ្លាំង បន្ទាប់មកក៏ទៅមន្ទីរពេទ្យដើម្បីត្រួតពិនិត្យ។ ក្រោយពេលលិទ្ធផលនៃការត្រួតពិនិត្យចេញមក វេជ្ជបណ្ឌិតនៅហូឡង់បានប្រាប់ថាខ្ញុំមានជម្ងឺមហារីកសួត។ ខ្ញុំមិនដែលបានធ្លាប់គិតពីវាទេ ស្រាប់តែលេចចេញដំណឹងអាក្រក់មួយនេះ ធ្វើឲ្យពិភពលោករបស់ខ្ញុំប្រែជាស្រអាប់។
វេជ្ជបណ្ឌិតនៅហូឡង់បានណែនាំឲ្យខ្ញុំទទួលយកការព្យាបាលដោយចាក់គីមីចំនួនមួយលើកដែលមានរយៈពេលមួយឆ្នាំ។ ដោយសារតែខ្ញុំដឹងថាការព្យាបាលដោយការចាក់គីមីធ្វើឲ្យសុខភាពកាន់តែទន់ខ្សោយ និងមានផល់ប៉ះពាល់ជាច្រើនទៀត ដូច្នេះខ្ញុំក៏ច្រានចោលនូវការណែនាំរបស់វេជ្ជបណ្ឌិត។ ស្របពេលដែសុខភាពខ្ញុំបានស្រុតចុះៗទៅ ខ្ញុំក៏បានបើកអ៊ីនធើណេត ក៏ប្រទះឃើញមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។
បច្ចេកវិទ្យាព្យាបាលដែលមានស្នាមរបួសតូចរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក បានទាក់ទាញខ្ញុំ។ ខ្ញុំបានយល់អំពីវិធីសាស្ត្រព្យាបាលជម្ងឺមហារីកសួត ដែលក្រៅពីការចាក់គីមី និងបាញ់កាំរស្មី នៅមានការចាក់បញ្ចូល ការកករំលាយ និងវិធីសាស្ត្រផ្សេងៗជាច្រើនទៀត។ បើធ្វើការប្រៀបធៀបជាមួយយការបាញ់កាំរស្មី និងការចាក់គីមី បច្ចេកវិទ្យាបន្សល់ស្នាមរបួសតូចមានផល់ប៉ះពាល់តិចតួច និងមានប្រសិទ្ធភាពខ្ពស់ផងដែរ។ បន្ទាប់មកខ្ញុំក៏បានទៅការិយាល័យតំណាងមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក នៅប្រទេសម៉ាឡេស៊ីធ្វើការពិគ្រោះ បន្ទាប់ការិយាល័យតំណាងក៏បានរៀបចំឲ្យខ្ញុំមកទទួលការព្យាបាលនៅមន្ទីរពេទ្យក្វាចូវទំនើបផ្នែកមហារីក។
នៅខែមិថុនា ឆ្នាំ២០១៥ ខ្ញុំបានមកដល់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ នៅពេលនោះ សុខភាពរបស់ខ្ញុំចុះខ្សោយជាខ្លាំង សឹងតែឈរមិននឹង។ ក្រោយពេលចូលមន្ទីរពេទ្យ ក្រុមវេជ្ជបណ្ឌិតបានធ្វើការពិនិត្រសុខភាពរបស់ខ្ញុំយ៉ាងប្រញាប់។ ឆ្លងកាត់ការពិភាក្សានៃក្រុមវេជ្ជបណ្ឌិត MDT ពួកគាត់បានសម្រេចឲ្យធ្វើការព្យាបាលខ្ញុំដោយប្រើប្រាស់ការព្យាបាលដោយ ការកករំលាយ ការចាក់បញ្ចូល។
លើកទីមួយដែលធ្វើការព្យាបាលដោយការកករំលាយ ពួកគាត់បានប្រើប្រាស់ថ្នាំចាក់ចូលតាមខ្នងរបស់ខ្ញុំ។ ក្រោយពេលធ្វើការព្យាបាលដោយការកករំលាយរួចរាល់ សុខភាពរបស់ខ្ញុំនៅតែទ្រុឌទ្រមដ៏ដែល ៣-៤ថ្ងៃបន្ទាប់ សុខភាពរបស់ខ្ញុំក៏បានធូរស្រាលម្តងមួយកំរិតៗ កំលាំងក៏ចាប់ផ្តើមមានឡើងវិញ។ ពេលនោះ ខ្ញុំក៏គិតថាការជ្រើសរើសការព្យាបាលរបស់ខ្ញុំគឺត្រឹមត្រូវណាស់។
តាំងពីពេលនោះរហូតមកដល់សព្វថ្ងៃនេះ ខ្ញុំបានធ្វើការព្យាបាលដោយកករំលាយចំនួនមួយលើក ការចាក់បញ្ចូលចំនួន៤លើក។ វេជ្ជបណ្ឌិតប្រាប់ខ្ញុំថា ដុំមហារីករប់ខ្ញុំស្រកពី៥សង់ទីម៉ែត មកត្រឹម២សង់ទីម៉ែត នៅពេលដែលខ្ញុំស្តាប់លឺដំណឹងដ៏ល្អនេះហើយ ខ្ញុំសប្បាយចិត្តជាខ្លាំង។ នេះបញ្ជាក់ថាខ្ញុំជ្រើសរើសដើរផ្លូវត្រូវហើយ។
នៅទីនេះ វេជ្ជបណ្ឌិត គិលានុបដ្ឋាក និងអ្នកបកប្រែសុទ្ធតែល្អចំពោះខ្ញុំ ពួកគាត់ដូចជាមិត្តភ័ក្រ្តរបស់ខ្ញុំដែរ ថែទាំខ្ញុំ លើកទឹកចិត្ត ជំរុញខ្ញុំរហូតមក។ អរគុណមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ខ្ញុំនឹងបន្តរការខិតខំក្នុងការយកជម្នះជម្ងឺមហារីកនេះ សង្ឃឹមថាអ្នកជម្ងឺមហារីកផ្សេងទៀត នឹងបន្តរស្វែងរកនូវកម្មវិធីព្យាបាលដែលសមស្របដូចរូបខ្ញុំផងដែរ។