ខែកុម្ភៈ ឆ្នាំ2012 អ្នកស្រីតែ ហ៊ុយគាវនៅទីក្រុងមួយនៃប្រទេសកម្ពុជាដែលកន្លងមកមានការលំបាក ក្អកជាប់ឥតដាច់ឡើយ អ្នកស្រីសង្ស័យថារាងកាយគាត់កើតមានអាការៈអ្វីមួយហើយ ក៏មកដល់ខេត្តបាត់ដំបងធ្វើការពិនិត្យ តាមពិតគាត់ស្មានតែជាការពិនិត្យរាងកាយដ៏សាមញ្ញមួយ មិននឹកស្មានថាចៃដន្យអីត្រូវបានគ្រូពេទ្យប្រាប់ថាគាត់មានជម្ងឺមហារីកសួតទៅវិញ។
ដើម្បីកុំឲ្យរំខានអារម្មណ៍ដល់ស្វាមី និងកូនៗ អ្នកស្រីសុខចិត្តស៊ូទ្រាំនៅក្នុងផ្ទះ មិនចង់ឲ្យស្វាមី និងកូនៗមានការព្រួយបារម្ភលើរូបគាត់។ ប៉ន្តែនៅអាធ្រាតុយប់ស្ងាត់ អ្នកស្រីតែងតែនឹកគិតថាខ្លួនគាត់នឹងអាចឃ្លាតឆ្ងាយពីពិភពលោកនេះនៅថ្ងៃបន្ទាប់ឬ? តើអាចនឹងមិនបានឃើញមុខស្វាមី និងកូនៗទៀតឬ? តើនឹងមិនអាចធ្វើម្ហូបឲ្យពួកគេទាំងអស់គ្នាពិសារទៀតឬ? អ្នកស្រីតែ ហ៊ុយគាវតែងតែទ្រាំមិនបាននូវអារម្មណ៍ភ័យខ្លាចទាំងនោះ។ ម៉្ងៃៗតែងតែរាប់ចំនួនថ្ងៃដែលគាត់បានរស់រានមានជីវិត ម៉្ងៃៗតែងតែមានការតទល់នឹងមហារីក នេះគឺជាជីវភាពក្រោយការកើតមានជម្ងឺរបស់អ្នកស្រីតែ ហ៊ុយគាវ។
តើនឹងបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់ឬ?
ក្រោយពេលស្វាមីរបស់អ្នកស្រីតែហ៊ុយគាវបានជ្រាបដឹងពីជម្ងឺ មានអារម្មណ៍ពិបាកចិត្តណាស់ និងកាន់តែមានការភ័យខ្លាចបាត់បង់ភរិយាជាទីស្រលាញ់របស់គាត់។ ដូច្នេះហើយគាត់ក៏នាំភរិយាទៅប្រទេសថៃធ្វើការពិនិត្យយ៉ាងម៉ត់ចត់ម្តងទៀត ជាក់ស្តែងសួតផ្នែកខាងស្តាំរបស់ប្រពន្ធគាត់មានដុំមហារីកដ៏ធំមួយ និងវិនិច្ឆ័យថាជាមហារីកសួតដំណាក់កាលចុងក្រោយ។ ដោយសារតែស្វាមីរបស់អ្នកស្រីមានអារម្មណ៍មិនទុកចិត្តលើបច្ចេកវិទ្យារបស់ប្រទេសថៃ ក៏នាំអ្នកស្រីមកស្វែងរកការព្យាបាលនៅប្រទេសវៀតណាមវិញម្តង។ ខែមីនា ឆ្នាំ2012 អ្នកស្រីតែ ហ៊ុយគាវទទួលការព្យាបាលនៅមន្ទីរពេទ្យវៀតណាមដោយការចាក់ថ្នាំគីមីចំនួន6ដង គាត់ស្មានតែស្ថានភាពជម្ងឺអាចទទួលបានការទប់ស្កាត់ មិននឹកស្មានថា នៅពេលដែលទ្រំាទ្រនឹងការចាក់គីមីដែលនាំមកនូវផលប៉ះពាល់ ដុំមហារីកមិនត្រឹមមិនមានការរួមតូច តែបែរជារីកធំ1/3បើប្រៀបកាលពី1ខែមុន អ្នកស្រី និងស្វាមីមានអារម្មណ៍ថាសេចក្តីសង្ឃឹមក្នុងការព្យាបាលកាន់តែមិនច្បាស់លាស់ទៅៗ។ ក្នុងកំឡុងពេលព្យាបាលនៅវៀតណាម ការក្អកពីម៉្ងៃទៅម៉្ងៃកាន់តែខ្លាំងឡើងៗ ការសំរាន្តក៏មានការប្រែប្រួលខ្សោយ ជាមធ្យមរៀងរាល់យប់គឺសំរាន្តបានតែ2-3ម៉ោងប៉ុណ្ណោះ។ ជារៀងរាល់យប់ ស្វាមីរបស់អ្នកស្រីតែងតែក្រោកមើលប្រពន្ធនៅលើគ្រែជម្ងឺនិងកំណត់ថាតើប្រពន្ធនៅមានដកដង្ហើមឬអត់ ទើបគាត់បន្តដំណេកទៀត។
ដោយសារតែលទ្ធផលព្យាបាលនៅវៀតណាមមិនទទួលបានផលល្អ អ្នកស្រីនិងស្វាមីក៏ត្រលប់មកជួបជុំក្នុងផ្ទះនៅប្រទេសកម្ពុជាវិញ និងបន្តស្វែងរកបណ្តាញព្យាបាលផ្សេងៗទៀត។ ចាប់តាំងពីខែកុម្ភះ ប្រទះឃើញមានជម្ងឺរហូតមកដល់ពេលនេះ រាងកាយរបស់អ្នកស្រីមានការប្រែប្រួលស្គមស្គាំង ស្ថានភាពស្មារតីក៏កាន់តែខ្សោយទៅៗ សូម្បីតែការដុសធ្មេញ លាងមុខដ៏ងាយស្រួលសោះក៏អ្នកស្រីធ្វើមិនបានដែរ ឡើងឬចុះជណ្តើរត្រូវការអ្នកកំដរជួយគ្រាគាត់ទើបអាចដើររួច។ ស្វាមីឃើញពីជម្ងឺមហារីកតាមយាយីប្រពន្ធគាត់ គាត់មានអារម្មណ៍ឈឺចាប់ណាស់ កូនៗរបស់ពួកគាត់ពិតជាមានចម្ងល់យ៉ាងខ្លាំងពីសុខភាពរបស់ម្តាយគេ ឥលូវនេះសំរាកនៅលើគ្រែជារៀងរាល់ថ្ងៃ គ្មានមធ្យោបាយនឹងបន្តធ្វើម្ហូបដ៏មានឱជារសដល់ពួកគេទៀតទេ។
ថ្ងៃដែលឈឺចាប់របៀបនេះ រហូតដល់ពួកគាត់បានដឹងព័ត៌មានតាមរយៈទូរទស្សន៍ពីមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកទើបមានភាពធូរស្រាលចិត្តបន្តិច។ ក្រោមស្ថានភាពអស់សង្ឃឹមនោះ អ្នកស្រីតែ ហ៊ុយគាវនិងស្វាមីបានសំរេចចិត្តពីព្រេងវាសនាម្តងទៀត ក៏សំរេចចិត្តឆ្ពោះទៅប្រទេសចិនស្វែងរកការព្យាបាលកាន់តែល្អថែមទៀត។
បន្តជំនឿចិត្តប្រឆាំងមហារីកមិនភ័យខ្លាចទៀតឡើយ
ខែកញ្ញា ឆ្នាំ2012 ក្រោមការទៅជាមួយស្វាមី អ្នកស្រីក៏មកដល់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ វេជ្ជបណ្ឌិតផាងប្រញាប់រៀបចំធ្វើការពិនិត្យយ៉ាងល្អិតល្អន់ ដើម្បីកំណត់នូវស្ថានភាពរបស់គាត់ឲ្យកាន់តែល្អ។ ឆ្លងកាត់ការពិនិត្យធ្វើរោគវិនិច្ឆ័យកំណត់ថាជាមហារីកកោសិកាសួត ហើយទំហំ2/3នៃសួតផ្នែកខាងស្តាំត្រូវបានដុំមហារីកវាទទី។ យោងតាមស្ថានភាពរបស់អ្នកស្រីតែ ហ៊ុយគាវ វេជ្ជបណ្ឌិតផាង និងក្រុមអ្នកជំនាញធ្វើរោគវិនិច្ឆ័យ និងកំណត់នូវមធ្យោបាយព្យាបាលចំរុះមួយកំប្លេដល់គាត់ ជាដំបូងប្រើប្រាស់វិធីព្យាបាលកករំលាយដើម្បីឲ្យដុំមហារីកនោះកកស្លាប់50%-60% បូកផ្សំនឹងការព្យាបាលដោយចាក់បញ្ចូលបិទសរសៃឈាមចំនួន2ដង ជាទិសដៅមួយឈានទៅដល់ការទប់ស្កាត់ និងព្យាបាលមហារីកបានយ៉ាងល្អ។
ក្រោយពេលឆ្លងកាត់ការព្យាបាលចំរុះ អ្នកស្រីមានអារម្មណ៍ថាការក្អកមានភាពធូរស្រាលជាងមុន ក៏មិនមានបាតុភាពលំបាកក្នុងការដកដង្ហើមដែរ។ ឡើងឬចុះជណ្តើរ និងជីវភាពប្រចាំថ្ងៃក៏ធ្វើបានដោយខ្លួនឯងមិនមានការជួយពីស្វាមីឡើយ។ អ្វីដែលធ្វើឲ្យអ្នកស្រី និងស្វាមីមានអារម្មណ៍សប្បាយរីករាយបំផុតនោះគឺ លោកវេជ្ជបណ្ឌិតផាងបានយករបាយណ៍ក្រោយការពិនិត្យប្រាប់គាត់ថា ដុំមហារីកបានរួមតូច1/3 ផ្នែកដែលដុំមហារីកនោះក៏រលាយបាត់បង់ដែរ។ “ ចាប់តាំងពីពេលនោះមក នាងខ្ញុំនិងស្វាមីមិនមានការភ័យខ្លាចទៀតឡើយ មានអារម្មណ៍ថាអាចតតាំងនឹងជម្ងឺមហារីក។” នេះគឺដោយសារតែប្រសិទ្ធភាពដ៏ល្អពិតបា្រកដ និងការថែទាំយ៉ាងយកចិត្តទុកដាក់ពីលោកវេជ្ជបណ្ឌិតផាង អ្នកស្រីតែ ហ៊ុយគាវនិងស្វាមីមានអារម្មណ៍កក់ក្តៅពីមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។
ទន្ទឹងរង់ចាំត្រលប់ទៅជួបជុំគ្រួសារ
អ្នកស្រីតែ ហ៊ុយគាវ និងស្វាមីមានអារម្មណ៍ដែលបន្សល់នូវស្នាមដិតដាមយ៉ាងជ្រាលជ្រៅពីសំណាក់វេជ្ជបណ្ឌិត គិលានុប្បយិកា បុគ្គលិកបកប្រែ និងបរិស្ថានជុំវិញពេលសំរាកនៅមន្ទីរពេទ្យ។ ជាពិសេសគឺវេជ្ជបណ្ឌិតអាចយោងតាមការធ្វើម្ហូបស្របតាមរសអាហាររបស់អ្នកជម្ងឺ និងតែងតែមានសកម្មភាពដើរកំសាន្តនៅខាងក្រៅ អ្នកស្រីនិងស្វាមីធ្លាប់បានចូលរួមទស្សនាកំសាន្តផ្លូវទីក្រុងប៉េកាំងពេញមួយថ្ងៃផងដែរ។ ពួកគាត់មិនត្រឹមតែមានអារម្មណ៍ពីទេសភាពវប្បធម៌ដែលឃ្លាតឆ្ងាយពីប្រទេសប៉ុណ្ណោះទេ បញ្ហាសំខាន់នោះគឺអាចទៅកំសាន្តជាមួយអ្នកជម្ងឺផ្សេងៗធ្វើឲ្យអ្នកជម្ងឺមានអារម្មណ៍ធូរស្រាលក្នុងចិត្ត ធ្វើឲ្យអ្នកជម្ងឺមានការស្គាល់គ្នាទៅវិញទៅមក ពិភាក្សាពីបទពិសោធន៍ប្រឆាំងមហារីក និងមានការគាំទ្រ និងកោតសរសើរពីគ្នាទៅវិញទៅមក នេះគឺជាអ្វីដែលមិនមាននៅមន្ទីរពេទ្យផ្សេងៗឡើយ។
អាស្រ័យដោយសារពេលវេលាចេញពីពេទ្យខិតជិតមកដល់ អ្នកស្រីតែ ហ៊ុយគាវកាន់តែមានការយកចិត្តទុកដាក់ ស្ថានភាពជម្ងឺមានការទប់ស្កាត់ អ្នកស្រីនឹកគិតជាបន្ទាន់ថានឹងទៅធ្វើម្ហូបឲ្យស្វាមី និងកូនៗពិសារដោយដៃខ្លួនឯងផ្ទាល់។ និងចង់រ៉ាយរ៉ាប់ពីប្រវត្តិប្រឆាំងមហារីកប្រាប់ទៅអ្នកដែលទទួលរងនឹងមហារីកដែលយាយីនោះថា ប្រសិនបើរាងកាយមិនសូវស្រួលត្រូវប្រញាប់ទៅមន្ទីរពេទ្យធ្វើការពិនិត្យ និងព្យាបាល កុំអូសបន្លាយជម្ងឺ បណ្តាលឲ្យជម្ងឺកាន់តែធ្ងន់ធ្ងរ។ អ្នកស្រីក៏ចង់ប្រាប់ទៅអ្នកជម្ងឺផ្សេងៗទៀតដែលនៅក្បែរគាត់ថា មានមន្ទីរពេទ្យដែលមានប្រសិទ្ធភាពព្យាបាលល្អ និងលក្ខណៈមនុស្សធម៌បែបនេះ។