ពាក្យកុហករបស់ប្រពន្ធ
លោកឆឹងយៀនមកពីប្រទេសកម្ពុជា គាត់និយាយថា គាត់និងប្រពន្ធរបស់គាត់បាន រៀបអាពាពិពាហ៍អស់រយៈពេលជាង៣០ឆ្នាំមកហើយ។ មើលពីសំបកក្រៅប្រពន្ធគាត់មានភាពទន់ខ្សោយតែតាមការពិតរឹងមាំណាស់។ លោកឆឹងយៀនត្រូវបានភាពឯករាជ្យប៉ិនប្រសប់របស់ប្រពន្ធគាត់ទាក់ទាញជាប់យ៉ាងជ្រាលជ្រៅ។ តាំងពីពេលរៀបអាពាពិពាហ៍មកដល់សព្វថ្ងៃ នេះជាពាក្យកុហកលើកទី១ដែលប្រពន្ធគាត់កុហកគាត់។ នៅពេលដែលប្រពន្ធគាត់ដឹងថាគាត់កើតជម្ងឺមហារីកនោះប្រពន្ធគាត់គ្រាន់តែប្រាប់គាត់ថាជាជម្ងឺសួតធម្មតា។ តាមការពិត ប្រពន្ធគាត់រងភាពភ័យខ្លាចនិងទុក្ខសោកតែម្នាក់ឯង ខំប្រឹងស្វះស្វែងរកវិធីព្យាបាលគាត់ សង្ឃឹមថាមានអភូតហេតុនឹងអាចកើតមានឡើង។
ជម្ងឺមហារីកខិតជិតមកដល់
ចាប់តាំងពីខែកញ្ញាឆ្នាំ២០១១ លោកឆឹងយៀនចាប់ផ្តើមក្អក។ ប្រពន្ធគាត់គិតថាប្រហែល អាកាសធាតុប្រែប្រួលប៉ុណ្ណោះ ក៏មិនបានយកចិត្តទុកដាក់ គ្រាន់តែដាស់តឿនគាត់ផឹកទឹកអោយបានច្រើន។ ហើយមួយខែកន្លងផុតទៅ លោកឆឹងយៀននៅតែបន្តការក្អកទាំងថ្ងៃទាំងយប់ ។ នៅក្រោមយោបល់របស់គ្រូពេទ្យក្នុងស្រុកនៅប្រទេសកម្ពុជា គាត់ចាប់ផ្តើមទទួលទានគ្រាប់ថ្នាំបំបាត់ស្លេះនិងក្អកយ៉ាងច្រើន ប៉ុន្តែនៅតែមិនបាត់ការក្អក បែរជាកាន់តែក្អកខ្លាំងឡើងៗ។ ខែឧសភា ឆ្នាំ២០១២ ជីវភាពរបស់លោកឆឹងយៀនប្រែជាអាក្រក់ណាស់ ជាពិសេសនៅពេលយប់ ការក្អករិតតែខ្លាំងក្លាឡើងៗ លោកឆឹងយៀនមានអារម្មណ៍ថាសួតរបស់គាត់សឹងតែចង់ផ្ទុះបែកទៅហើយ។ ប្រពន្ធនិងកូនប្រុសស្រីពិបាកនឹងចូលដំនេកដោយសារតែសំលេងក្អករបស់គាត់។ ក្នុងចិត្តគាត់ពោរពេញដោយសេចក្តីព្រួយបារម្ភ ក៏ទៅរកគ្រូពេទ្យតែម្នាក់ឯង គ្រូពេទ្យយល់ថាវាគ្រាន់តែការធ្វើទុក្ខដោយមេរោគក្លាយ ហើយមិនមានយោលបល់ល្អអ្វីឡើយ។
ការក្អកធ្វើឲ្យលោកឆឹងយៀនឈឺចង្កេះ ពិបាកដកដង្ហើម ព្រោះថាការពិបាកសំរាន្តលក់ធ្វើឲ្យគាត់កាន់តែស្គមទៅបន្តិចម្តងៗ។ ខែមិថុនាឆ្នាំ២០១២ ប្រពន្ធគាត់បានកំដរគាត់ទៅកាន់មន្ទីរពេទ្យខ្នាតធំនៅប្រទេសវៀតណាមធ្វើការពិនិត្យ។ លទ្ធផលពិនិត្យរបស់គ្រូពេទ្យដោយការសុងតាមបំពង់កបង្ហាញថា ស្រទាប់ស្បែកបំពង់កខូចខាត។ តាមការពិនិត្យតាមប្រព័ន្ធកុំព្យូទ័រ CT ឃើញថាមានមហារីកនៅចុងខាងស្តាំសួត និង មានគ្រួសរូបរាងដូចគ្រាប់ស្រូវនៅពេញសួត។ គ្រូពេទ្យប្រាប់ប្រពន្ធលោកឆឹងយៀនថា ៖ “អត្រាកើតជម្ងឺមហារីកធំណាស់ ប្រសិនបើគាត់មិនធ្វើការបញ្ជាក់ការពិនិត្យអោយច្បាស់ នៅទីនេះខ្វះខាតបច្ចេកទេសខ្លះ ពួកយើងពិបាកនឹងធ្វើការព្យាបាល”។
“ខ្ញុំគិតថាអ្វីទាំងនេះមិនមែនជាការពិតឡើយ ខ្ញុំសង្ឃឹមថាស្វាមីរបស់ខ្ញុំគ្រាន់តែកើតជម្ងឺសួតធម្មតាប៉ុណ្ណោះ”។ ប្រពន្ធរបស់លោកឆឹងយៀនគិតដល់ពេលនោះក្នុងចិត្តរបស់ខ្លួននៅតែមានប្រផ្នូលល្អ គាត់សំរេចចិត្តលាក់បាំងលទ្ធផលពិនិត្យរបស់ស្វាមី។ នៅថ្ងៃទី១៥ខែសីហាឆ្នាំ២០១២ គាត់លួងលោមស្វាមីអោយទៅកាន់មន្ទីរពេទ្យជំនាញខាងផ្នែកសួតដែលមានល្បីឈ្មោះជាងគេនៅប្រទេសវៀតណាមធ្វើការពិនិត្យមហារីកផ្នែកសួតដោយច្រឹបយកសាច់ទៅធ្វើកោសល្យវិច្ច័យ។ ប្រពន្ធលោកឆឹងយៀនចង់បានលទ្ធផលព្យាបាលដែលកាន់តែច្បាស់លាស់មួយ។ ប៉ុន្តែលទ្ធផលលើកនេះបែរជាធ្វើអោយគាត់ធ្លាក់ក្នុងក្តីអស់សង្ឃឹម ៖ មហារីកក្រពេញនៃសួតដែលមានបំនែងចែកខ្ពស់ដំណាក់កាលទី៥ ហើយគ្រូពេទ្យប្រាប់គាត់ថា បច្ចេកទេសព្យាបាលក្នុងប្រទេសវៀតណាមពិបាកនឹងពន្យាអាយុជីវិតស្វាមីរបស់គាត់ទៀត។
និយាយចេញនូវការពិត ព្រោះថាមើលឃើញមានក្តីសង្ឃឹម
ប្រពន្ធលោកឆឹងយៀនបានរ៉ាយរ៉ាប់ពីអារម្មណ៍របស់គាត់នៅគ្រានោះ ៖ “គ្រូពេទ្យប្រាប់ខ្ញុំឲ្យដាំថ្នាំស្មៅឲ្យស្វាមីពិសារដើម្បីបន្តអាយុជីវិត។ ខ្ញុំបញ្ចេញកំហឹងដាក់គ្រូពេទ្យ ខ្ញុំពិតជាខឹងខ្លាំងណាស់ និង ត្អូញត្អែរប្រទេសវៀតណាមមិនមានបច្ចេកវិទ្យាពេទ្យកាន់ទំនើប។ ខ្ញុំឈឺចិត្តចំពោះស្វាមីខ្ញុំ ប៉ុន្តែនៅវៀតណាមខ្ញុំគ្មានវិធីអ្វីទៀតឡើយ។” គាត់ប្រាប់ស្ថានភាពសា្វមីទៅកាន់មិត្តភក្តិដោយអស់ក្តីរំពឹង តែព័ត៌មានថ្មីមួយរបស់មិត្តគាត់ធ្វើអោយគាត់ស្រាប់តែមានក្តីសង្ឃឹមឡើងវិញ។ មិត្តភក្តិគាត់ប្រាប់គាត់ថានៅក្នុងទូរទស្សន៍មានការផ្សាយពាណិជ្ជកម្មរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ ប្រពន្ធលោកឆឹងយៀនមិនមានការរារែកអ្វីទាំងអស់ យកឯកសារពិនិត្យរបស់ស្វាមីទាំងប៉ុន្មានទៅកាន់ទីស្នាក់ការមន្ទីរពេទ្យនៅកម្ពុជាដែលបានផ្សាយតាមកញ្ចក់ទូរទស្សន៍។
ក្រោយពីត្រលប់មកផ្ទះវិញ ប្រពន្ធលោកឆឹងយៀនបានបើកអង្គប្រជុំគ្រួសារយ៉ាងម៉ឺងម៉ាត់មួយ។ គាត់ប្រាប់ស្វាមីនិងកូនប្រុសស្រីថា មហារីកបានធ្លាក់លើខ្លួនរបស់លោកឆឹងយៀន។ “ប៉ុន្តែប្រហែលជាមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកអាចជួយប៉ារបស់ពួកឯងបាន គ្រូពេទ្យរបស់ពួកគេនិយាយថានៅអាចទទួលការព្យាបាលនៅតែមានសង្ឃឹម ពួកយើងទៅមួយព្យាបាលសាកល៍មើលទៅ។”យោបស់របស់គាត់ទទួលបានការគាំទ្ររបស់កូនប្រុសស្រី។ លោកឆឹងយៀនក៏ដឹងថា ប្រពន្ធខ្លួនដោយសារតែរក្សាអាថ៌កំបាំងនេះទទួលរងសំពាធខាងសតិអារម្មណ៍មិនតិចឡើយ។ ក្រោយពីការរៀបចំយ៉ាងសាមញ្ញរួច លោកឆឹងយៀននិងប្រពន្ធធ្វើដំណើរតាមយន្តហោះទៅកាន់ទីក្រុងក្វាងចូវប្រទេសចិន។
បច្ចេកវិទ្យាពេទ្យយ៉ាងទំនើបកែប្រែលទ្ធផលចុងក្រោយ
នៅពេលមកដល់ប្រទេសចិន មហារីកក្រពេញបំនែងចែកខ្ពស់នៅចុងខាងស្តាំនៃសួត ក៏មានកូនកណ្តុររាលដាលដល់ថ្លើម ឆ្អឹង និង ផ្នែកកផងដែរ។ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានធ្វើការព្យាបាលដោយចាក់បញ្ចូលប្រមាណបីដងអោយលោកឆឹងយៀន និងដាក់ថ្នាំតាមអាការៈ ព្រមទាំងព្យាបាលតាមបែបជីវសាស្រ្ត។ លោកឆឹងយៀននិយាយដោយទឹកមុខស្រស់ស្រាយថា ៖“ខ្ញុំមិនដែលលឺការព្យាបាលដោយបន្សល់មុខរបួសតូចទាំងនេះសោះ ប៉ុន្តែជាក់ស្តែងការព្យាបាលនេះមានប្រសិទ្ធភាពណាស់។ ក្រោយពីការព្យាបាល ខ្ញុំមិនសូវក្អក ប្រពន្ធខ្ញុំអាចកំដរខ្ញុំដោយគេងលក់ស្រួល។”ប្រពន្ធគាត់សប្បាយនឹងឃើញបម្រែបម្រួលប្រសើរឡើងរបស់សា្វមីនិយាយថា ៖“ចាប់ផ្តើមតាំងពីមិនចង់បរិភោគអាហារ ដល់ឥឡូវចំណង់អាហាររបស់គាត់ក៏ប្រសើរឡើង គាត់ឡើងទំងន់បីគីឡូក្រាម អាការៈក៏បានល្អឡើងដែរ”។
លោកគ្រូពេទ្យម៉ីមៀវ គ្រូពេទ្យផ្ទាល់របស់លោកឆឹងយៀងបានថ្លែងថា ៖ “គន្លឹះសំខាន់នៅលើការធានាដល់ថ្នាំគីមី និង ទឹកថ្នាំបង្កកចាក់ចូលទៅចំទីតាំងនៃជម្ងឺមហារីក។ ការព្យាបាលដោយបន្សល់មុខរបួសតូចរបស់លោកឆឹងយៀនលើកនេះចាំបាច់ពឹងពាក់លើបច្ចេកទេសព្យាបាលចាក់បញ្ចូលដែលស្ទាត់ជំនាញ ការចាក់បញ្ចូលធ្វើឡើងតែមួយដងអោយដល់ចំគោលដៅ។ ខណៈនោះត្រូវយល់ដឹងច្បាស់នូវចំណេះដឹងអំពីការវះកាត់លើសរសៃឈាម អាចសែ្វងរកសរសៃឈាមមហារីកយ៉ាងជាក់លាក់។ ក្រៅពីនេះនៅត្រូវការមូលដ្ឋានយ៉ាងរឹងមាំនៃរូបភាពវិទ្យា”។
“ខ្ញុំទន្ទឹងចង់ត្រលប់ទៅផ្ទះសោយសុខជីវិតនាពេលចាស់ជាមួយកូនប្រុសស្រីទាំងបួន។ ពួកគេនៅក្មេងហើយកតញ្ញូ បានគាំទ្រខ្ញុំជារៀងរហូតមក។ នៅមានប្រពន្ធខ្ញុំ ដើម្បីខ្ញុំនាងមានការលំបាកហត់នឿយយ៉ាងខ្លាំង។ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានជួយឲ្យខ្ញុំ មានពេលវេលាសប្បាយជាមួយពួកគេកាន់តែច្រើន។”ទោះបីជាចេញពីមន្ទីរពេទ្យក៏លោកឆឹងយៀនពោរពេញដោយក្តីសង្ឃឹមចំពោះអនាគតផងដែរ។