បែននី ជាបុរសអាយុ៦៦ឆ្នាំមកពីទីក្រុងយ៉ាកាតាប្រទេសឥណ្ឌូនេស៊ី។ គាត់គឺជាអ្នកគ្រប់គ្រងអាជីពផ្នែកធនធានមនុស្សដ៏ជោគជ័យ។ ខែធ្នូឆ្នាំ២០១០ គាត់ស្រាប់តែស្រុតចុះ មានអាការៈចេញឈាមនិងក្អួតចង្អោរ។ ក្រុមគ្រួសារគាត់ពិតជាយកចិត្តទុកដាក់និងព្រួយបារម្ភ ដោយស្វះស្វែងរកវេជ្ជបណ្ឌិតព្យាបាល។ នៅពេលដែលមិត្តភក្តិកូនស្រីរបស់គាត់ណែនាំគាត់ទៅពិនិត្យដងខ្លួននៅក្រៅប្រទេស លទ្ធផលរកឃើញថាមានស្រមោលមួយនៅសួត។ ក្រោយមក គាត់ត្រូវបានណែនាំទៅវេជ្ជបណ្ឌិតឯកទេសផ្នែកសួតធ្វើការពិនិត្យពិសោធន៍ វិនិច្ឆ័យជាដុំមហារីកសួតមានទំហំ៣.៦សម។
ប្អូនស្រីរបស់បែននីមានមិត្តរួមការងារភេទស្រីម្នាក់កើតជម្ងឺមហារីក៥ឆ្នាំហើយ។ អ្នកជម្ងឺទៅព្យាបាលចាក់ថ្នាំគីមីនៅប្រទេសក្រៅរៀងរាល់៣សប្តាហ៍ម្តង ធ្វើអោយខ្លួនរបស់នាងទាំងមូលឡើងពណ៌ខ្មៅ។ ទីបំផុត នាងបានមកមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកទទួលការព្យាបាលបានលទ្ធផលល្អប្រសើរ ដុំមហារីកទំហំ៣.២សមបានរលាយបាត់ក្រោយពេលព្យាបាល។
បែននីទទួលការណែនាំរបស់អ្នកជម្ងឺផ្សេង សម្រេចចិត្តទៅប្រទេសចិនព្យាបាលមហារីក។
រឿងដែលគួរអោយខ្លាចនោះគឺដុំមហារីករបស់គាត់កាន់តែរីកលូតលាស់។ ពីរសប្តាហ៍ក្រោយមកបែននីពិនិត្យដងខ្លួននៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកឃើញថាដុំមហារីកធំដល់៤.៣សម។
បែននីលើកទីមួយទៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកស្នាក់នៅ៤សបា្តហ៍ ប្រើវិធីព្យាបាលមហារីកថ្មីចំនួន៤។ ទី១គឺវិធីកករំលាយ ទី២គឺបញ្ចូលគ្រាប់អនុភាគអ៊ីយ៉ូដ១២៥ ទី៣គឺវិធីព្យាបាលស្នាមរបួសតូចបំផុត និងចុងក្រោយគឺចាក់ថ្នាំគីមី។ ចប់ការព្យាបាលរួមបញ្ចូលស្នាមរបួសតូចបំផុត ស្ថានភាពសុខភាពរបស់បែននីបានល្អប្រសើរជាបណ្តើរៗ គាត់អាចវិលត្រលប់ទៅប្រទេសវិញនិងចូលធ្វើការធម្មតា។
អនុប្រធានមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកលោកលីនសាវហួរ និងលោកសាស្ត្រាចារ្យផឹង ស៊ាវឆឺប្រធានឯកទេសមហារីកប្រចាំមន្ទីរពេទ្យមកសួរសុខទុក្ខលោកបែននី
ឆ្លងកាត់ការព្យាបាល៣ដង លើកទី៤បែននីទៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក គាត់ពិនិត្យដោយភ្ញាក់ផ្អើលថា ដុំមហារីករបស់គាត់បានរលាយបាត់ទាំងស្រុងហើយ។
អ្នកជម្ងឺបែននីឆ្លងកាត់ការជ្រុះសក់ធ្ងន់ធ្ងរដោយសារចាក់ថ្នាំគីមីពីមុន ធ្វើអោយក្បាលត្រង៉ោល។ ក្រោយមកក្រុមអ្នកឯកទេសប្រចាំមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកដែលដឹកនាំដោយលោកសាស្រ្តាចារ្យផឹងស៊ាវឆឺបានកំនត់វិធីស្នាមរបួសតូចបំផុតជាលក្ខណះបុគ្គលរូបគាត់។ ឆ្លងកាត់ការព្យាបាល ធ្វើអោយសក់គាត់ដុះឡើងមកវិញ។ រឿងដែលចម្លែកនោះគឺ ពីមុនសក់គាត់គឺត្រង់ តែឥលូវនេះវាហាក់ដូចជារួញបន្តិច។
បែននីមុនពេលមានជម្ងឺទម្ងន់៨៩គក ក្រោយពេលមានជម្ងឺទម្ងន់ស្រកចុះសល់៧៩គក។ ពេលគាត់ព្យាបាលនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក គាត់មិនមានការរើសចំណីទេ។ នៅពេលដុំមហារីកគាត់រលាយបាត់ សុខភាពរបស់គាត់មាំមួនមានលំនឹង ទម្ងន់របស់គាត់វិលទៅភាពដើមវិញ។ គាត់អាចគេងបានយ៉ាងស្រួល ពេលថ្ងៃក៏គេងរលីវបាន។ ពេលយប់គាត់អាចគេងនៅម៉ោងប្រហែល១០បានយ៉ាងស្រួល។ ការកែលំអរនៃគុណភាពរស់នៅរបស់គាត់ធ្វើអោយគាត់ក្លាយជាមនុស្សធម្មតាអាចទៅធ្វើការបាន។ ពេលគាត់ត្រលប់មកពីប្រទេសចិនវិញ គាត់គ្រាន់តែសម្រាកប៉ុន្មានថ្ងៃក៏អាចទៅធ្វើការបានធម្មតា។
បែននីបច្ចុប្បន្នសម្រាកនៅផ្ទះ ឧស្សាហ៍ទៅហែលទឹកនិងច្រៀងខារ៉ាអូខេ ព្រមទាំងរំលឹកខ្លួនឯងថា ពីមុនពេលនេះខ្លួនគាត់កំពុងច្រៀងខារ៉ាអូខេក្នុងមន្ទីរពេទ្យក្រុងក្វាងចូវ។ គាត់ក៏បានទៅដើរទិញឥវ៉ាន់និងទេសចរណ៍កំសាន្តប៉ុន្មានលើកហើយដែរ។ ក្នុងស្ថានភាពនេះ បែននីនឹកឃើញសេវាកម្មដ៏មហិមា នៅក្នុងមន្ទីរពេទ្យ គាត់លើកមេដៃពីរ លើផ្ទៃមុខគាត់បង្ហាញនិងទទួលយកយ៉ាងគួរអោយពេញចិត្ត។
លោកបែននីពេញចិត្តក្រៃលែងចំពោះមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក លើកមេដៃពីរឡើង។
លោកវេជ្ជបណ្ឌិតថាំងទទួលបន្ទុកបែននីជួនកាលទៅពិនិត្យបន្ទប់របស់គាត់ នាំអ្នកជម្ងឺមហារីកផ្សេងៗ សាកសួរអារម្មណ៍របស់គាត់ដូចម្តេចពេលព្យាបាលនៅមន្ទីពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ បែននីបានឆ្លើយតាមជាក់ស្តែងនូវបទពិសោធន៍ដ៍អស្ចារ្យរបស់គាត់។ ក្នុងនាមជាអ្នកជំនឿគោរពសាសនាដ៍សុទ្ធចិត្តមួយរូប គាត់សប្បាយចិត្តក្នុងការជួយអ្នកជម្ងឺដទៃ។