លោកស្រី LAM SOOK YEE
លោកស្រី LAM SOOK YEE មកពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មានអាជីវកម្មបើកភោជនីយដ្ឋានផ្ទាល់ខ្លួន ដែលគាត់ធ្លាប់តែរស់នៅជាមួយជីវភាពដ៏ប្រសើរមួយ។ ទោះបីជាយ៉ាងណា ព្រហ្មលិខិតបានលេខសើចជាមួយជីវិតរបស់គាត់។ នៅពាក់កណ្តាលឆ្នាំ ២០១៤ លោកស្រី LAM SOOK YEE ឧស្សាហ៍ជួបប្រទះអាការៈពិបាកក្នុងការទទួលទានអាហារ ឈឺពោះ និងរាគរូសជាដើម ក្រោយពីយកឈាមទៅពិនិត្យរួចមក វេជ្ជបណ្ឌិតនៅទីនោះបានបង្ហាញថាមានជាតិអាស៊ីតនៅក្នុងក្រពះ ប៉ុន្តែគ្មានអ្វីធ្ងន់ធ្ងរខ្លាំងនោះទេ។ ថ្វីត្បិតតែអាការៈជម្ងឺរបស់គាត់បានធូរស្រាលបន្តិចក៏ពិតមែន ផ្ទុយទៅវិញនោះ គឺនៅពេលគាត់បន្ទោបង់គឺមានឈាម និងអាការពិបាកក្នុងការបន្ទោរបង់ ហើយគាត់ក៏បានទៅមន្ទីរពេទ្យធ្វើការពិនិត្យម្តងទៀត។ ការពីបូមឈាមទៅពិនិត្យរួចមក គាត់បានធ្វើការពិនិត្យដោយ CT Scan ឆ្លុះអេកូ និងសុងពោះវៀនជាដើម ទីបំផុតការពិនិត្យក៏បានបង្ហាញថាបញ្ហាមកពីមាន ជម្ងឺមហារីកពោះវៀនតូច រាលដាលដល់ថ្លើម ដំណាក់កាលទី៤។
ក្រោយពីពិនិត្យច្បាស់រួចមក វេជ្ជបណ្ឌិតនៅទីនោះបានផ្តល់យោបល់ដល់លោកស្រី LAM SOOK YEE ឲ្យទទួលយកការព្យាបាលដោយវះកាត់ដំបៅនៃមហារីកពោះវៀនតូចនេះ បន្ទាប់មកធ្វើការព្យាបាលដោយគីមីទៅលើកោសិការមហារីកដែលរាលដាលដល់ថ្លើម។ លោកស្រី LAM SOOK YEE ក៏បានទៅមន្ទីរពេទ្យទទួលយកការព្យាបាលដោយគីមីតាមសម្តីរបសវេជ្ជបណ្ឌិតយ៉ាងប្រញាប់ប្រញាល់។ មុនការព្យាបាលដោយគីមី មហារីកដែលដុះនៅលើថ្លើមរបស់ លោកស្រី LAM SOOK YEE គឺមានទំហំប្រមាណ៣០%-៤០%នៃសរីរាង្គថ្លើមទាំងមូលបាត់ទៅហើយ ក្រោយការព្យាបាលដោយគីមីចំនួន៩ លើកក្រោយមក ដុំមហារីកបានស្រកអស់ ២០%។ ទោះបីជាយ៉ាងណា កន្លះឆ្នាំក្រោយមក ការពិនិត្យបានបង្ហាញឲ្យលោកស្រី LAM SOOK YEE ដឹងថាដុំមហារីកដែឡមាននៅលើថ្លើម មិនត្រឹមតែមិនរលាយបាត់នោះទេ វាថែមទាំងរីកធំទៅដល់៧០%នៃថ្លើមទាំងមូល។ វេជ្ជបណ្ឌិតនៅទីនោះបានប្រាប់លោកស្រី LAM SOOK YEE ថា ប្រសិនបើមិនបន្តរការព្យាបាលដោយគីមីទៀតនោះទេ ថ្លើមរបស់គាត់នឹងងាប់ក្នុងរយៈពេល២ខែ។
លោកស្រី LAM SOOK YEE
ប៉ុន្តែ លោកស្រី LAM SOOK YEE ក៏គ្មានមធ្យោបាយដោះស្រាយបញ្ហាមានតែទទួលយកការព្យាបាលដោយគីមីដែលមានផលប៉ះពាល់នេះទេ។ ជ្រុះសក់ ឡើងមុន ស្រកគីឡូ ស្បែកប្រែជាខ្មៅងងឹត ទាំងនេះបានធ្វើឲ្យគាត់រស់ទាំងពិបាក។ លោកស្រី LAM SOOK YEE បានបន្តទៀតថា នៅកំឡុងពេលដែលគាត់ធ្វើការព្យាបាលដោយគីមីគឺគាត់បានត្រឹមតែរស់ទាំងក្តីអស់សង្ឃឹម គាត់មិនជង់ចេញពីផ្ទះ មិនចង់ចេញជួបមុខអ្នកដ៏ទៃឡើយ។ ក្រោយពីបានដឹងថាដុំមហារីករបស់ខ្លួនឯងបានរីកធំហើយត្រូវធ្វើការព្យាបាលដោយគីមីទៀតនោះ លោកស្រី LAM SOOK YEE បានគិតថាបោះបង់ចោលនូវជីវិតមួយនេះបាត់ទៅហើយ។ តែអ្វីជាសំណាងរបស់គាត់នោះគឺ នៅពេលដែគាត់អស់សង្ឃឹមបំផុតនោះ គាត់ក៏បានស្គាល់មន្ទីរពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីក។ នៅពេលនោះមន្ទីរពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីក បានរៀបចំសិក្ខាសាលាមួនៅប្រទេសម៉ាឡេស៊ី។ ក្រោយពីសិក្ខាបានបញ្ចប់ លោក Peng Shao Chi ដែលជាប្រធានផ្នែកមហារីកនៃមន្ទីរពេទ្យ ស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីក បានធ្វើរោគវិនិច្ឆ័យជូនគាត់យ៉ាងហ្មត់ចត់ និងបានកំណត់នូវគំរោងការណ៍ព្យាបាលយ៉ាងច្បាស់លាស់ជូនគាត់។ ក្រោយពីធ្វើរោគវិនិច្ឆ័យរួចមក លោកស្រី LAM SOOK YEE មានទំនុកចិត្តលើជម្ងឺរបស់ខ្លួនឯង ហើយក៏បានសំរេចចិត្តទៅធ្វើការព្យាបាលនៅប្រទេសចិន។
នៅពេលចូលមន្ទីរពេទ្យ មុខងារថ្លើមរបស់លោកស្រី LAM SOOK YEE បានឈានទៅរកសភាពដុនដាបទៅហើយ។ ពិចារណាដល់ជម្ងឺរបស់លោកស្រី LAM SOOK YEE ក្រុមវេជ្ជបណ្ឌិតមន្ទីរពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីក បានប្រញាប់ប្រញាល់បញ្ចូនគាត់ទៅធ្វើការព្យាបាលដោយការចាក់បញ្ចូល និងការព្យាបាលដោយការកករំលាយ និងការព្យាបាលប្រមូលផ្តុំជាដើម។ លោកស្រី LAM SOOK YEE បានបន្តទៀតថា នៅពេលគាត់ទទួលយកការព្យាបាលលើកទីមួយគាតើមានអារម្មណ៍ជ្រួលច្របល់ ប៉ុន្តែមុខងារថ្លើមរបស់គាត់ក៏គ្រាន់បើជាងមុនដែលធ្វើឲ្យលោកស្រី LAM SOOK YEEឃើញក្តីសង្ឃឹមឡើងវិញ។ ក្រោយពីធ្វើការព្យាបាលដោយចាក់បញ្ចូល ចំនួន៧លើក និងការព្យាបាលដោយកករំលាយចំនួន ២ លើក ហើយកោសិការមហារីកដែលនៅលើថ្លើមរបស់លោកស្រី LAM SOOK YEE ក៏ បានរួមតូចមកវិញ។
លោកស្រី LAM SOOK YEE នឹងវេជ្ជបណ្ឌិតទទួលបន្ទុកព្យាបាលរូបគាត់
លោកស្រី LAM SOOK YEE និយាយថា មន្ទីរពេទ្យស្តេមហ្វត ក្វាងចូវទំនើបផ្នែកមហារីកគឺពិតជាជំនាញ គិលានុបដ្ឋាយិការគឺមានមនសិកាខ្ពស់ មានការយកចិត្តទុកដាក់ខ្លាំងចំពោះការថែទាំអ្នកជម្ងឺ ទោះបីជាអ្នកមកព្យាបាលនៅប្រទេសចិនតែម្នាក់ឯងក៏ដោយ ប៉ុន្តែមិនមានបញ្ហាអ្វីប្រឈមចំពោះអ្នកឡើយ។ មន្ទីរពេទ្យក៏តែងតែរាប់ចំអ្នកជម្ងឺមកជួបជុំគ្នាដើម្បីរៀបចំកម្មវិធី ដូចជា ដំណើរកំសាន្តលំហែរកាយ ឬ ទិញទំនេញជាដើមផងដែរ។ លោកស្រី LAM SOOK YEE បានប្រាប់ពួកយើងថា មុនពេលគាត់មកធ្វើការព្យាបាលគឺគាត់បាននាំយកទឹកចិត្តភ័យខ្លាច ប៉ុន្តែនៅពេលដែលមកប្រទេសចិនលើកនេះ មិនត្រឹមតែកែប្រែទស្សនៈរបស់ខ្ញុំទៅលើប្រទេសចិននោះទេ ហើយក៏បានធ្វើឲ្យខ្ញុំយល់កាន់តែច្បាស់អំពីប្រវត្តិសាស្ត្ររបស់ប្រទេសចិនផងដែរ។
ដោយសារតែមុខងារថ្លើមដំណើរការធម្មតាវិញ ការទទួលទានអាហារ និងការសំរាន្តរបស់លោកស្រី LAM SOOK YEE សុទ្ធតែប្រែមកជាធម្មតាឡើងវិញ ទឹកចិត្តសប្បាយរីករាយ មិនមានភាពភ័យខ្លាចណាមួយឡើយ ហើយក៏មានចិត្តចង់ចេញទៅក្រៅនិយាយលេងជាមួយមនុស្សម្នាផ្សេងទៀតផងដែរ។ ក្រៅពីនេះ លោកស្រី LAM SOOK YEE ក៏ប្រកបការងាររបស់គាត់ធម្មតាវិញផងដែរ។ លោកស្រី LAM SOOK YEE បាននិយាយថា៖ “ទ្វីត្បិតតែក្រោយពីមានេះជម្ងឺមហារីក សំរាប់ខ្ញុំរយៈពេល២ឆ្នាំនេះវាមិនមែនជារៀងអាក្រក់នោះទេ ក្នុងរយពេល២ ឆ្នាំនេះខ្ញុំបានកាន់តែយល់ច្បាស់អំពីជីវភាពរបស់ខ្ញុំ រយៈពេល២ឆ្នាំនេះ មានល្អមាអាក្រក់។” ក្រៅពីនេះ លោកស្រី LAM SOOK YEE បានចែករំលែកបទពិសោធន៍ប្រឆាំងជម្ងឺមហារីករបស់គាត់ទៅកាន់អ្នកជម្ងឺដ៏ទៃថា៖ “ខ្ញុំសង្ឃឹមថាអ្នកជម្ងឺទាំងអស់នៅតែមានទំនុកចិត្តបន្តរការព្យាបាល ត្រូវមានក្តីសង្ឃឹម ចូរកុំបោះបង់!”