“គ្រានោះគាត់គ្រាន់តែមានអារម្មណ៍ថាឈឺចាប់ក្តៅផ្នែកថ្លើម។” លោកអ៊ូឈុនហឺមកពីហាណូយប្រទេសវៀតណាមបានរៀបរាប់ត្រួសៗពីដំណើរក្នុងការប្រឆាំងជម្ងឺមហារីករបស់គាត់។ ខែវិច្ឆិកា ឆ្នំា2011 លោកអ៊ូឈុនហឺពិតជាពិបាកក្នុងការពិសារអាហារ ស្រកទម្ងន់ចំនួន4គីឡូ ដោយមានសមាជិកក្រុមគ្រួសារកំដរមកពិនិត្យនៅមន្ទីរពេទ្យក្នុងស្រុកមួយ គាត់ក៏ត្រូវបានគេប្រាប់ឲ្យដឹងថាកើតមានជម្ងឺមហារីកថ្លើមដែលមានប្រវែង7*5CM។“គ្រានោះខ្ញុំមានអារម្មណ៍តុកស្លុតខ្លាំងណាស់ ខ្ញុំពិតជាមិនចង់ឃ្លាតឆ្ងាយពីលោកនេះទេ?” ចាប់តាំងពីលោកអ៊ូឈុនហឺជ្រាបដឹងថាកើតមានជម្ងឺមហារីកមក ថ្វីត្បិតតែលោកមានភាពអន្ទះអន្ទែងក៏ពិតមែន ប៉ុន្តែលោកនៅតែស្វះស្វែងសួរវេជ្ជបណ្ឌិតថាតើព្យាបាលមហារីកថ្លើមដោយរបៀបណាទៅ? ក្រោមការពន្យល់ណែនាំពីវេជ្ជបណ្ឌិតនៅប្រទេសវៀតណាមរួចមក ការភ័យខ្លាចរបស់លោកអ៊ូឈុនហឺក៏បានស្ងប់ស្ងាត់បន្តិចម្តងៗ។
សមាជិកក្រុមគ្រួសាររបស់លោកអ៊ូឈុនហឺក៏មិននៅទំនេរដែរ ពួកគាត់បានខិតខំស្វែងរកឱសថព្យាបាល សង្ឃឹមថាអាចរកឃើញឱសថព្យាបាលមានប្រសិទ្ធភាពដ៏ល្អដើម្បីជួយព្យាបាលដល់ជម្ងឺរបស់លោកអ៊ូឈុនហឺ។ ក្រោមការរៀបចំរបស់វេជ្ជបណ្ឌិតវៀតណាម លោកអ៊ូឈុនហឺបានទទួលនូវការវះកាត់ដុំសាច់ផ្នែកថ្លើម។ ឆ្លងកាត់ការសំរាកមួយរយៈពេលមក លោកអ៊ូឈុនហឺមានអារម្មណ៍ថាការឈឺចាប់ថ្លើមមានភាពធូរស្រាល ការក្អកក៏មិនធ្ងន់ធ្ងរទៀតដែរ។ សាម៉ីខ្លួនយល់ថាគ្រាន់តែធ្វើការពិនិត្យសារឡើងវិញក្រោមកាលកំណត់របស់វេជ្ជបណ្ឌិត ជម្ងឺមហារីកនឹងអាចឃ្លាតឆ្ងាយហើយ ប៉ុន្តែមិននឹកស្មានថា……
សូមទេវតាកុំនាំយករូបខ្ញុំទៅអី!
មិននឹកស្មានថារយៈពេលកន្លះឆ្នាំក្រោយ កោសិកាមហារីកដែលវះកាត់នោះមានការរាលដាល និងបានប្រទះឃើញមានដុំមហារីកមួយដុំទៀតនៅផ្នែកសួត ពេលនោះលោកអ៊ូឈុនហឺបានភ័យខ្លាចដូចលើកមុនម្តងទៀត។ ក្នុងនាមជាអ្នកជិតស្និទ្ធនឹងសាសនាកាតូលិច លោកអ៊ូឈុនហឺបានបួងសួងដល់ព្រះជារៀងរាល់ថ្ងៃ “សូមព្រះកុំនាំយករូបខ្ញុំទៅអី ខ្ញុំនៅមានប្រពន្ធ មានកូនពីរនាក់ ខ្ញុំចង់បន្តជំនះពីជីវិត និងសុខភាពរបស់ខ្ញុំ ខ្ញុំមិនចង់បរាជ័យនឹងជម្ងឺមហារីកឡើយ!”
ស្រាប់តែលោកអ៊ូឈុនហឺបានមើលឃើញពីសេចក្តីសង្ឃឹមជាថ្មីម្តងទៀត គាត់បានមើលឃើញពីព័ត៌មានទាក់ទងនឹងមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនៅទំព័រវេបសាយ ក្រោមការជួយកំដរពីបងប្រុសរបស់លោក លោកបានមកកាន់ប្រទេសចិនដើម្បីព្យាបាលជម្ងឺ។ ក្រោយពេលដល់មន្ទីរពេទ្យ ភាពកក់ក្តៅនិងយកចិត្តទុកដាក់ពីលោកវេជ្ជបណ្ឌិតចុងដែលបានផ្តល់នូវស្នាមដិតដាមដ៏ស៊ីជម្រៅដល់លោកអ៊ូឈុនហឺ។ ជារៀងរាល់ថ្ងៃលោកវេជ្ជបណ្ឌិតចុងបានមកមើលគាត់ ពិនិត្យបន្ទប់ជម្ងឺ ពន្យល់រៀបរាប់ពីការវិវត្តន៍ជម្ងឺរបស់លោកអ៊ូឈុនហឺយ៉ាងល្អិតល្អន់ និងបានកំណត់នូវផែនការព្យាបាលមួយយ៉ាងឆាប់រហ័ស។ ឆ្លងកាត់ការព្យាបាលចាក់បញ្ចូលបិទសរសៃឈាមចំនួន9ដង ព្យាបាលកករំលាយចំនួន1ដង និងព្យាបាលបែបជីវសាស្រ្តចំនួន3ដងរួចមក លោកអ៊ូឈុនហឺផ្ទាល់មានអារម្មណ៍ថាអាការៈជម្ងឺរបស់លោកមានការប្រែប្រួលល្អប្រសើរច្រើនណាស់ មិនមានការនឿយហត់ដូចពីមុនឡើយ រសអាហារ និងការចូលសំរាន្តសុទ្ធតែមានភាពល្អប្រសើរទាំងអស់។
ក្រោយពេលវះកាត់របាយការណ៍បានចេញមក លោកវេជ្ជបណ្ឌិតចុងបានជំរាបប្រាប់លោកអ៊ូឈុនហឺថា ជាក់ស្តែងដុំសាច់មហារីកដែលមានទំហំ7*5CMនោះបានរួមតូចត្រឹមតែ2.5*2.5CMប៉ុណ្ណោះ។ “ក្រោយពីបានស្តាប់លឺដូច្នេះ ស្មារតីរបស់លោកអ៊ូហាក់បីដូចជាធូរស្រាលជាងមុនច្រើន។” បច្ចុប្បន្ននេះលោកអ៊ូទទួលពង្រឹងការព្យាបាលបន្ត ដើម្បីកាត់បន្ថយអត្រាការរើឡើងវិញនៃជម្ងឺមហារីកនោះ។
ជម្ងឺមហារីកពិបាកនឹងព្យាបាល ប៉ុន្តែនៅតែបន្តការខិតខំប្រឹងប្រែង
ក្នុងកំឡុងពេលព្យាបាលជម្ងឺ លោកអ៊ូបានចូលរួមនូវសកម្មភាពគ្រប់ទាំងអស់របស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ក្នុងនោះរួមមានដូចជា ៖ លំហែកំសាន្តទេសភាពខាងក្រៅ កិច្ចប្រជុំអ្នកជម្ងឺ រាត្រីសែនលោកខែ រាត្រីចូលឆ្នំាសាកល-ល-។ ពេលនិយាយដល់សកម្មភាពទាំងអស់នោះ លោកអ៊ូបានអារម្មណ៍ដិតដាមយ៉ាងជ្រាលជ្រៅក្នុងពិធីប្រជុំចំពោះអ្នកជម្ងឺ ដែលក្នុងកិច្ចប្រជុំនោះអ្នកជម្ងឺមហារីកទាំងអស់បានស្វែងយល់ពីចំណេះដឹងមហារីក សំណេះសំណាលគ្នា ប្តូរមតិយោបល់គ្នាទៅវិញទៅមក។ ក្រុមវេជ្ជបណ្ឌិតបានធ្វើការអធិប្បាយដល់អ្នកជម្ងឺពីវិធីព្យាបាលជម្ងឺមហារីក ប្រសិទ្ធភាពក្នុងការព្យាបាល ពន្យល់ប្រាប់ថាតើថែទាំជម្ងឺមហារីកយ៉ាងដូចម្តេច និងផ្នែកផ្សេងៗទៀតយ៉ាងល្អិតល្អន់ ដើម្បីបង្កើននូវជំនឿទុកចិត្តក្នុងពេលព្យាបាលដល់អ្នកជម្ងឺឲ្យបានច្រើន។
មើលឃើញពីស្ថានភាពជម្ងឺរបស់ប្អូនប្រុសទទួលបានការទប់ស្កាត់ បងប្រុសរបស់លោកអ៊ូឈុនហឺពិតជាសប្បាយរីករាយយ៉ាងក្រៃលែង។ គាត់យល់ឃើញថាជម្ងឺមហារីកគឺជាជម្ងឺមួយដែលពិបាកក្នុងការព្យាបាល ប៉ុន្តែប្រសិនបើជួបប្រទះនៅដំណាក់កាលដំបូង ប្រសិទ្ធភាពព្យាបាលនៅមានភាពល្អប្រសើរច្រើន អ្នកជម្ងឺនិងសមាជិកក្រុមគ្រួសារអ្នកជម្ងឺគួរតែចូលរួមខិតខំក្នុងការព្យាបាល មិនត្រូវបោះបង់ការព្យាបាលឡើយ។ លោកអ៊ូតែងតែជជែកលេងជាមួយអ្នកជម្ងឺមហារីកផ្សេងៗទៀតដែលសំរាកនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក គាត់សង្ឃឹមថាអ្នកជម្ងឺមហារីកទាំងអស់នេះនឹងអាចមានប្រសិទ្ធភាពព្យាបាលល្អដូចគាត់អញ្ចឹង និងឆាប់ជាសះស្បើយពីការរាំងស្ទះនៃជម្ងឺមហារីកនេះ!