ស្ត្រីវ័យក្មេងអាយុ22ឆ្នាំ ឈ្មោះធីសៀងអ៊ីមមកពីរាជធានីភ្នំពេញទីក្រុងដ៏ស្រស់ស្អាតនៃប្រទេសកម្ពុជា នាងមានស្វាមីជាទីស្រលាញ់ម្នាក់ និងរស់នៅក្នុងផ្ទះតូចមួយដ៏សែនកក់ក្តៅ។ ប្រសិនបើមិនមែនជម្ងឺមហារីកថ្លើម នាងយល់ឃើញថាខ្លួននាងនឹងអាចរស់នៅក្នុងជីវភាពមួយដ៏សែនសុខដុមរមនា។
ឈឺចាប់ផ្នែកពោះផ្ទួនៗនិងកើតជម្ងឺថ្លើមប្រភេទB រ៉ាំរ៉ៃរហូតកើតជាជម្ងឺមហារីកថ្លើម
ធីសៀងអ៊ីមមានជម្ងឺថ្លើមប្រភេទBរយៈពេល8ឆ្នាំ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ2011មក នាងមានអារម្មណ៍ថាពោះផ្នែកខាងលើជួនឈឺជួនមិនឈឺ យកដៃស្ទាបទៅដូចជាមានដុំសាច់មួយដុំទំហំប៉ុនស៊ុត នាងមានអារម្មណ៍ថាមិនមានការឈឺចាប់អ្វីខ្លាំងក្លា ហើយដុំសាច់នោះហាក់បីដូចជាមិនមានសភាពប្រែប្រួលអ្វីដែរ ដូច្នេះហើយធីសៀងអ៊ីមក៏យល់ឃើញថាអត់ធ្មត់ទៅនឹងការឈឺចាប់នោះវានឹងរលាយបាត់បង់ហើយ និងមិនប្រញាប់ប្រញាល់ទៅធ្វើរោគវិនិច្ឆ័យព្យាបាលនៅមន្ទីរពេទ្យដែរ។ ដុំសាច់ផ្នែកពោះមានសភាពធំទៅៗ ខែកក្កដានាងមានអារម្មណ៍ថាដុំសាច់ផ្នែកពោះនោះរីកធំយ៉ាងឆាប់រហ័ស នាងបានទៅធ្វើការពិនិត្យនៅប្រទេសវៀតណាមប្រទះឃើញថាមានដុំសាច់មហារីកផ្នែកពោះ សង្ស័យថាកើតមានជម្ងឺមហារីកថ្លើម។ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យនិងព្យាបាលពីអ្នកជំនាញឲ្យល្អិតល្អន់មួយជំហានទៀតនោះ នាងក៏បានមកកាន់មន្ទីរពេទ្យចិនក្វាងចូវទំនើបផ្នែកមហារីក។
អាយុ22ឆ្នាំ ដុំសាច់មហារីកមានទំហំ8×11×14CM
ក្រោយពេលពិនិត្យCTស្គេន លទ្ធផលបានបង្ហាញថា ៖ ផ្នែកខាងឆ្វេងថ្លើមមានដុំសាច់មហារីកដែលមានទំហំ8×11×14CM ។មានកូនកណ្តុរនៅក្នុងពោះ និងមានដុំមួយនៅសួតខាងស្តាំ។ ត្រូវបានវិនិច្ឆ័យថាជាជម្ងឺមហារីកថ្លើម។
វេជ្ជបណ្ឌិតម៉ីនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្ហាញថា បច្ចុប្បន្ននេះអត្រានៃការកើតមហារីកថ្លើមលើយុវវ័យមានការកើនឡើងខ្ពស់ នេះគឺបណ្តាលមកពីបញ្ហាបរិស្ថានជុំវិញ តំណពូជក្នុងក្រុមគ្រួសារ មានការឆ្លងវីរុសថ្លើមប្រភេទB កត្តាចំណីអាហារ និងកត្តាផ្សេងៗទៀត។ អ្នកជម្ងឺចាប់តាំងពីតូចកើតមានជម្ងឺថ្លើមប្រភេទB រយៈពេល8ឆ្នាំ ហើយម្តាយ និងប្អូនៗសុទ្ធតែជាអ្នកជម្ងឺថ្លើមប្រភេទBទាំងអស់។ ក្រៅពីនេះទៀតគឺអ្នកជម្ងឺទំលាប់ “ទ្រំាឈឺ” មិនបានចាប់អារម្មណ៍ចំពោះស្ថានភាពជម្ងឺបណ្តាលឲ្យធ្ងន់ធ្ងរយ៉ាងនេះ និងមានការធ្វេសប្រហែសនូវឱកាសព្យាបាលដ៏សំខាន់នេះ។
ព្យាបាលមហារីកថ្លើមដោយចាក់បញ្ចូលបិទសរសៃឈាមស្នាមរបួសតូច
ដោយសារតែទំហំនៃមហារីកថ្លើមមានទំហំធំ មិនមានមធ្យោបាយនឹងធ្វើការវះកាត់ ជួនកាលអាចកើតមានដុំគីសផ្នែកថ្លើម និង រហែកភ្នាសរបស់ថ្លើម បណ្តាលឲ្យមានគ្រោះថ្នាក់ចេញឈាមខ្លាំង។ អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកឆ្លងកាត់វិធីព្យាបាលចាក់បញ្ចូលបិទសរសៃឈាមស្នាមរបួសតូច ដែលដោតបំពង់សរសៃល្អិតឆ្មារមានតួនាទីផ្គត់ផ្គង់ការផ្តល់ឈាមគ្រប់គ្រាន់ ហើយបញ្ចូលថ្នាំតាមបំពង់ល្អិតឆ្មារទៅដល់ទីតាំងដុំមហារីក ដើម្បីកាត់បន្ថយការបំផ្លាញដល់សរសៃឈាមដទៃទៀត និងកោសិកាធម្មតាផ្សេងៗទៀត។ រយៈពេលបីសប្តាហ៍ក្រោយពេលដែលព្យាបាលដោយចាក់បញ្ចូលបិទសរសៃឈាមស្នាមរបួសតូចរួចមក ធ្វើការពិនិត្យCTស្គេនឃើញថាដុំមហារីកបានរួមតូចត្រឹមតែ6×7CMប៉ុណ្ណោះ។
ស្នាមញញឹមបានវិលត្រលប់រកធីសៀងអ៊ីមវិញ នាងនិងស្វាមីបាននាំយកក្តីរំភើបរីករាយពីមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមកកាន់រាជធានីភ្នំពេញទីក្រុងស្រស់ស្អាតនៃប្រទេសកម្ពុជាវិញ។
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានជូននំសែនព្រះខែដល់អ្នកជម្ងឺក្នុងពិធីសែនព្រះនៅប្រទេសចិន
ធីសៀងអ៊ីមនិងស្វាមី(ឆ្វេង2) និងវេជ្ជបណ្ឌិតមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកថតរូបជុំគ្នា
ទំហំនៃជម្ងឺមហារីកថ្លើមឈានដល់8×11×14CM