នៅកំឡុងឆ្នាំ ២០០៧ ដែលជាថ្ងៃចូនឆ្នាំចិន អ្នកជម្ងឺជនជាតិ ឥណ្ឌូនេស៊ី ម្នាក់ឈ្មោះលោក LIU MIAO DA ស្រាប់តែមានអការៈរាគរូស ថែមទាំងមានរោគសញ្ញាលាមកមានរលាយឈាមក្រហមខ្មៅងងឹតនិងទឹករំអិលទៀតផង ដូចនេះគាត់ក៏នៅទទួលការព្យាបាលនៅប្រទេសជិតខាង។ ការពិនិត្យ CT បង្ហាញថានៅជុំវិញរន្ធគូថរបស់លោក LIU MIAO DA មានដំបៅធំ កូនកណ្តុរដែលនៅ ផ្នែកខាងឆ្វេងជិតពោះវៀនឡើងហើម។ តាមការយកសាច់រន្ធគូតដែលហើមទៅធ្វើការពិនិត្យ ធ្វើរោគវិនិច្ឆ័យឃើញថាមានជម្ងឺមហារីករន្ធគូថ ដែលមានលក្ខណៈបំបែកខ្លួន គ្រូពេទ្យបានណែនាំឲ្យគាត់ធ្វើការវះកាត់រន្ធគូថ ដោយប្តូមកប្រើរន្ធគូតសប្បិនិមិត្ត គឺមានន័យថាការរស់នៅបន្ទាប់របស់គាត់គឺត្រូវមានហោប៉ៅមួយនៅជាប់ជាមួយរូបគាត់។ លោក LIU MIAO DA បានបដិសេធដាច់ខាតចំពោះសំណើរនេះ លោក LIU MIAO DA ជឿជាក់ថា នោះមិនមែនជាវិធីសាស្ត្រល្អបំផុតនៃការព្យាបាលទេ!
បន្ទាប់ពីត្រឡប់មកផ្ទះវិញ រោគសញ្ញាដែលបន្ទោរបង់លាមកឈាមនោះមិនមានភាពប្រសើរឡើង បន្ទោរបង់ច្រើនដងហើយរូបរាងលាមកខុសប្រកតីមួយថ្ងៃបន្ទោរបង់ ៧ - ៨ ដង ជាធម្មតាគឺមានលាយឈាមក្រហមខ្មៅ។
ឳកាសមួយដោយចៃដន្យ លោក LIU MIAO DA បានលឺថាមន្ទីរពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីក មានការព្យាបាលដោយចំគោលដៅបន្សល់នូវ ស្នាមរបួសតូចបំផុតដែលអាចសំរេចបំណងប្រាថ្នារបស់លោកដែលមិនចង់ធ្វើការវះកាត់ថែមទាំងអាចទទួលបានប្រសិទ្ធភាពដូចនឹងការវះកាត់។ នេះបានធ្វើឲ្យ លោក LIU MIAO DA មានក្តីសង្ឃឹមឡើងវិញ។ នៅខែ ឧសភា ឆ្នាំ ២០០៧ លោកបានមកដល់មន្ទីរពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីក។
ដោយធ្វើការពិចារណាទៅដល់លោក LIU MIAO DA ក្នុងការសំណូមពរបដិសេធដោយមិនធ្វើការវះកាត់ ក្រុមវេជ្ជបណ្ឌិតឯកទេសរបស់មន្ទីរពេទ្យបានធ្វើការពិភាក្សាគ្នាបានកំណត់នូវផែនការបឋម នៃការព្យាបាលដោយធ្វើការព្យាបាលតាមការយៈការចាក់បញ្ចូលបិទសសៃឈាម រួមនិងការព្យាបាលតាមប្រព័ន្ធភាពស៊ាំបែបជីវសាស្ត្រ។
ចាប់តាំពីថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ ២០០៧ អំឡុងពេលដែល លោក LIU MIAO DA ធ្វើការព្យាបាលតាមការចាក់បញ្ចូល មិនសូវមានការគៀបសង្កត់ទៅលើឆ្អឹង រីឯប្រតិ្តកម្មទៅលើប្រព័ន្ធរំលាយអាហារក៏មិនសូវមានដែល។ បន្ទោរបង់មានឈាមក៏មានភាពប្រសើរឡើង។ ក្នុងអំឡុងពេលព្យាបាល ក្រុមវេជ្ជបណ្ឌិតក៏បានធ្វើការព្យាបាលតាមបែបជីវសាស្ត្រ ដែលអាចបង្កើតនូវប្រព័ន្ធភាពស៊ាំរបស់អ្នកជម្ងឺ និងធ្វើការព្យាបាលដោយឧសថចិន និងអ៊ឺរ៉ុបរួមបញ្ចូលគ្នា ស្មារតីរបស់លោក LIU MIAO DA មានភាពល្អប្រសើរឡើងពីមួយទៅមួយថ្ងៃ។ បន្ទាប់ពីធ្វើការព្យាបាលបាន៦ដង ដើម្បីពង្រឹងនូវប្រសិទ្ធិភាពនៃការព្យាបាលក្រុមវេជ្ជបណ្ឌិតក៏បានធ្វើនូវផែនការព្យាបាលថ្មីមួយទៀតគឺការព្យាបាលដោយបាញ់កាំរស្មីដែលការព្យាបាលគឺធ្វើនៅ ខែសីហា នាឆ្នាំដដែល បន្ទាប់ពីបញ្ចប់ការព្យាបាលដោយបច្ចេកវិទ្យាច្រើនចំរុះគ្នា នៅខែមីនា ឆ្នាំ ២០០៨ ជាលើកដំបូងដែលជាសះស្បើយ។ បន្ទាប់ពីបញ្ចប់ការព្យាបាលដោយបច្ចេកវិទ្យាច្រើនចំរុះគ្នា នៅខែ មិនា ឆ្នាំ ២០០៨ ជាលើកដំបូងដែល លោក LIU MIAO DA បានវិលត្រឡប់ទៅមន្ទីរពេទ្យដែលគាត់បានទៅលើកដំបូង វេជ្ជបណ្ឌិតដែលពីមុនធ្លាប់ណែនាំឲ្យគាត់ធ្វើការវះកាត់ពេលដែលឃើញលិទ្ធផល CT របស់គាត់ហើយមានការភា្ញក់ផ្អើលជាខ្លាំងស្ទើរតែនិយាយមិនរួច គឺមិនឃើញមានដុំកោសិការមហារីកទាល់តែសោះ។
រហូតមកដល់សព្វថ្ងៃនេះ ប្រាំបីឆ្នាំបានកន្លងផុតទៅហើយ លោក LIU MIAO DA ដែលមានវ័យ ៧៥ ឆ្នាំនៅតែអាចរស់រានមានជីវិតធម្មតា ជម្ងឺមហារីករន្ធគូថរបស់គាត់គឺមិនដែលលាប់ឡើងវិញទេ រាល់ឆ្នាំលោកតែងតែត្រឡប់មកមន្ទីរពេទ្យ ស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីក ធ្វើការពិនិត្យយ៉ាងទៀងទាត់។
លោក LIU MIAO DA បានិយាយថា៖ "មន្ទីរពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីក គឺជាជម្រើសល្អបំផុតក្នុងការព្យាបាលជម្ងឺមហារីក នៅទីនេះអាចធ្វើឲ្យខ្ញុំមានសុខភាពល្អឡើងវិញ បន្តរនូវក្តីសុបិន្ត ថ្ងៃថ្មីក្នុងការរស់រានមានជីវិតឡើងវិញ"។ "ថ្វីត្បិតតែពេលនេះបច្ចេកវិទ្យាព្យាបាលរបស់មន្ទីរពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីកបានទាក់ទាញឲ្យខ្ញុំមកធ្វើការព្យាបាល ប៉ុន្តែអ្វីដែលពិតជាធ្វើឲ្យខ្ញុំរំភើបនោះគឺ ទំនួលខុសត្រូវ និង ភាពអំណត់ធ្មត់របស់វេជ្ជបណ្ឌិត និងការមើលថែទាំយ៉ាងកក់ក្តៅ និងម៉ត់ចត់របស់ក្រុមបុគ្គលិកនៃមន្ទីរពេទ្យ។ បើនឹកគិតដល់រយៈពេលដែលគាត់ស្នាក់នៅមន្ទីរពេទ្យជាលើកដំបូង លោក LIU MIAO DAទទួលបានបទពិសោធន៍ច្រើនណាស់។ ដោយសារនេះជាលើកទីមួយដែលស្នាក់នៅក្នុងមន្ទីរពេទ្យចិន លោក LIU MIAO DA ពោរពេញទៅដោយក្តីបារម្ភ លោកតែងតែចោទសួរសំនួរជាច្រើនទៅកាន់វេជ្ជបណ្ឌិត។ ពេលខ្លះ សំនួរតែមួយតែសួរជាច្រើនដង ក៏ប៉ុន្តែវេជ្ជបណ្ឌិត HU YING នៅតែមានចិត្តអំណត់ក្នុងការឆ្លើយតបសំនួរដោយទឹកមុខរីករាយ។ រាល់លើកនៅពេលដែលខ្ញុំមានអរម្មណ៍ល្អប្រសើរឡើងវិញ។ អ្នកជម្ងឺមហារីកកាន់តែត្រូវការការលួងលោម និង ការលើកទឹកចិត្តទាំងផ្លូវចិត្ត និង ស្មារតី។ ខ្ញុំយល់ថារាល់ចំនុចទាំងនេះមន្ទីរពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីក ពិតជាធ្វើបានល្អណាស់។