នៅអំឡុងពេលចូលឆ្នាំថ្មីឆ្នាំ២០០៧ អ្នកជម្ងឺហាតតាស្រាប់ត្រូវបំភ័យដោយគាត់ បត់ជើងមកចេញឈាម។ រំលឹកឡើងវិញ មុនពេលគាត់បត់ជើងចេញឈាមគាត់មិនបាន ហូបអ្វីដែលមិនគួរហូបទេ ក៏មិនយល់ថាឈឺពោះ តើដោយសារតែហេតុអី្វដែលទៅ? ក្រោមការកំដរពីក្រុមគ្រួសារគាត់ អ្នកជម្ងឺហាតតាបានទៅស្វែងរកចម្លើយនៅម៉ាលេស៊ី។ សំដីគ្រូពេទ្យមួយម៉ាត់៖ “គឺអ្នកមានជម្ងឺមហារីកពោះវៀនដំណាក់កាលកណ្តាល”ធ្វើអោយ គាត់យល់ថាដូចជាមេឃបាក់ចុះមក ប៉ុន្តែយោបល់ដែលគ្រូពេទ្យលើកឡើងបន្តមកទៀតធ្វើ អោយគាត់កាន់តែអស់សង្ឃឹម“គ្រួពេទ្យផ្តល់យោបល់អោយគាត់ឆាប់ទទួលការវះកាត់ ដុំមហារីកនិងធ្វើទ្វារធំសិប្បនិមិត្ត។”នឹកដល់ថ្ងៃក្រោយខ្លួនគាត់ត្រូវរស់នៅដោយយកថង់សិប្បនិមិត្តដាក់តាមខ្លួន គាត់យ៉ាងណាក៏គ្មានមធ្យោបាយទទួលស្គាល់។ គាត់បដិសេធនឹងគ្រូពេទ្យ ហើយក៏ចាប់ផ្តើមប្រើថ្នាំនៅផ្ទះដោយខ្លួនឯង។ ប៉ុន្តែស្ថានភាពជម្ងឺមិនបានធូរស្រាល ហើយប្រែកាន់តែធ្ងន់ធ្ងរ។ រាល់ថ្ងៃចំនួនបត់ជើងធំបានឡើងដល់ស្ទើតែ៧ទៅ៨ដង បរិមាណឈាមនៅក្នុងលាមកក៏មិនកាត់បន្ថយ សូម្បីដៃជើងក៏ចាប់ផ្តើមស្ពឹកគ្មានកំលាំង។
ដើម្បីស្វែងរកការព្យាបាលកាន់តែប្រសើរ អ្នកជម្ងឺហាតតាជ្រើសរើសយកមន្ទីរពេទ្យ ក្វាងចូវទំនើបផ្នែកមហារីក។ ឆ្លងកាត់ការពិនិត្យរួចរាល់ គ្រូពេទ្យបានកំណត់វិធីព្យាបាលរួម បញ្ចូលគ្នារវាងព្យាបាលតាមវិធីចាក់បញ្ចូល +បណ្តុះកោសិកាDC-CIK+ព្យាបាលដោយថ្នាំ ចិន+បាញ់កាំរស្មី។ វិធីព្យាបាលបែបបញ្ចូលគ្នានេះ មិនត្រឹមតែអាចលើកកម្ពស់ប្រសិទ្ធភាព ព្យាបាលទេ នៅរំសាយទុកកង្វល់ក្នុងចិត្តហាតតា——គឺការវះកាត់។ បច្ចេកវិទ្យាពេទ្យយ៉ាង អស្ចារ្យនិងការយកចិត្តដាក់មើលថែពីគិលានុប្បដ្ឋាយិកា ធ្វើអោយស្ថានភាពជម្ងឺរបស់ ហាតតាបានធូរស្រាលឡើងវិញ ស្ថានភាពលាមកមានឈាមក៏លែងមានបន្តិចម្តងៗ ចំណែកការស្ពឹកដៃជើងក៏លែងមានទៀត។ ៦ឆ្នាំមកនេះ អ្នកជម្ងឺហាតតាស្តាប់តាមការផ្តែផ្តាំ របស់គ្រូពេទ្យណាស់ ចាប់ពីការយកចិត្តទុកដាក់លើរបបអាហារដល់ការមើលថែ ម្យ៉ាងទៀតតស៊ូមកធ្វើការពិនិត្យតាមកំណត់។ ការពិតក៏បានបញ្ជាក់ថាជម្រើសនិងការតស៊ូ របស់គាត់គឺត្រឹមត្រួវ។ ៦ឆ្នាំកន្លងហួសទៅហើយ ដុំមហារីករបស់អ្នកជម្ងឺហាតតាមិនត្រឹមមិនរើឡើងទេ ម្យ៉ាងទៀតស្ថានភាពស្មារតីក៏ប្រសើរ ឡើងវិញដូចមុនពេលមិនទាន់មានជម្ងឺ គឺពោលពេញដោយកំលាំង។ ដើម្បីសម្តែងនូវអារម្មណ៏អគុណដែលមានជាច្រើនឆ្នាំនេះ ថ្មីៗនេះហាតតានិងគ្រួសារបានសរសេរសំបុត្រមួយច្បាប់នេះ។ អត្ថន័យគឺដូចខាងក្រោមនេះ៖
សុបិន្តដ៏ស្រស់ស្អាតបំផុត សុបិន្តប្រទេសចិន
មន្ទីរពេទ្យព្យាបាលមហារីកជម្រើសទី១គឺមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក
ក្រុមគ្រូពេទ្យលំដាប់ទី១ បច្ចេកវិទ្យាពេទ្យលំដាប់ទី១ ស្នាមញញឹមនិងការមើលថែដ៏ឌិតដល់ពីគិលានុប្បដា្ឋយិកា បុគ្គលិកអនាម័យដ៏ឧស្សាហ៏។ ព្រោះភាពរីករាយនៅថ្ងៃនេះគឺអ្នកទាំងអស់គ្នាផ្តល់ដល់ពួកខ្ញុំ ពួកខ្ញុំសូមគោរពអគុណដ៏ខ្ពង់ខ្ពស់ដល់អ្នកទាំងអស់គ្នា នាំយកស្នាមញញឹមអ្នកទាំងអស់គ្នាទៅឥណ្ឌូនេស៊ី មិនបំភ្លេចជារៀងរហូត។
ជូនពរអ្នកទាំងអស់គ្នាមានសុខភាពល្អ សមប្រកបគ្រប់ការងារ
សង្ឃឹមថាមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកកាន់តែរីកចំរើនទៅ
ឥណ្ឌូនេស៊ី
ហាតតា លីនម៉ាងឈីងសូមអគុណ
2013-5-20ជាន់ទី៧