នៅមុនពេលឃ្លាតឆ្ងាយរបស់សមាជិកក្រុមគ្រួសាររបស់លោកថានដែលជាអ្នកជម្ងឺមហារីកពោះវៀនមកពីបង់ក្លាដេស គាត់បានសរសេរសំបុត្រដើម្បីបង្ហាញពីការថ្លែងអំណរគុណ និង ការអាណិតស្រលាញ់ចំពោះបុគ្គលិកសហការី។
គោរពជូនលោកប្រធានផឹង អ្នកស្រីវេជ្ជបណ្ឌិតហ៊ូអ៊ីង គិលានុបដ្ឋាយិកាទាំងអស់ និង អ្នកជម្ងឺបរទេសតាមផ្នែកនីមួយៗជាទីស្រលាញ់ ៖
ខ្ញុំឈ្មោះ Musfeq ជាសមាជិកក្រុមគ្រួសាររបស់លោក Tanដែលជាអ្នកជម្ងឺមហារីកពោះវៀនមកពីប្រទេសបង់ក្លាដេស។ ថ្ងៃនេះ ខ្ញុំចង់និយាយទៅកាន់លោកអ្នកថាលាទៅវិញហើយ ពីព្រោះថ្ងៃនេះត្រូវឃ្លាតឆ្ងាយពីប្រទេសចិនត្រលប់ទៅប្រទេសបង់ក្លាដេសវិញហើយ ចំណែកឯប្អូនស្រីរបស់លោកTanនឹងមកកំដរលោកម្តង។ មុនពេលចាកចេញ ខ្ញុំចង់ថ្លែងអំណរគុណបង្ហាញពីដួងចិត្តស្មោះចំពោះសហការីទាំងអស់ដូចខាងក្រោមនេះ ៖
ដូចដែលខ្ញុំបានមានប្រសាសន៍អញ្ចឹង ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងចំពោះលោកប្រធានផឹង សេចក្តីទុកចិត្តនេះនៅឋិតថេរមិនប្រែប្រួលឡើយ។ ខ្ញុំចង់ថ្លែងអំណរគុណចំពោះលោកដែលបានប្រើប្រាស់វិធីព្យាបាលដ៏ទំនើបឈានមុខគេធ្វើការព្យាបាល ថែមទាំងទទួលបានប្រសិទ្ធភាពល្អថែមទៀតផង។ អ្វីដែលគួរឱ្យសោកស្តាយនោះគឺថាពេលដែលខ្ញុំឃ្លាតឆ្ងាយពីប្រទេសចិនគឺមិនបានជួបលោកទេ។ ខ្ញុំពិតជាដឹងគុណចំពោះលោកណាស់ដែលខ្ញុំបានពាំនាំលទ្ធផលព្យាបាលដ៏គួរឱ្យពេញចិត្តឃ្លាតឆ្ងាយពីទីនេះ។
និយាយមកដល់អ្នកស្រីវេជ្ជបណ្ឌិតដ៏ស្រស់ស្អាតឈ្មោះហ៊ូអ៊ីងវិញ អ្នកស្រីគឺមានចិត្តសប្បុរសចំពោះអ្នកជម្ងឺ អ្នកស្រីឧស្សាហ៍ព្យាយាម និង មានចិត្តសប្បុរស នេះគឺជាពាក្យសំដីដែលពិបាកនឹងបង្ហាញឱ្យឃើញណាស់។ អ្នកស្រីដឹកនាំបានល្អនិងខិតខំតាមដានស្ថានភាពជម្ងឺរបស់អ្នកជម្ងឺយ៉ាងម៉ត់ចត់។ តាមរយៈការតាមដានរបស់អ្នកស្រីតាមបន្ទប់ជារៀងរាល់ថ្ងៃ ការព្យាបាលរបស់ពួកយើងកាន់តែមានទំនុកចិត្តទៅៗ ខ្ញុំចង់បង្ហាញពីភាពកតញ្ញូចំពោះអ្នកស្រីវេជ្ជបណ្ឌិតហ៊ូអ៊ីង។
លោកវេជ្ជបណ្ឌិតចូវម៉ីងលាង និង អ្នកបកប្រែ គាត់គឺជាមនុស្សល្អ។ គាត់បានជួយអនុវត្តន៍កិច្ចការរវាងពួកយើង និង ក្រុមវេជ្ជបណ្ឌិតទៅវិញទៅមក ក៏បានជួយក្នុងដំណើរការព្យាបាលផងដែរ។ ប្រសិនបើមិនមានការជួយជ្រោមជ្រែងរបស់គាត់ ពួកយើងក៏មិនអាចដំណើរការព្យាបាលលើកនេះបានយ៉ាងរលូនដែរ សូមអរគុណចំពោះវេជ្ជបណ្ឌិតចូវម៉ីងលាង។
បុគ្គលិកអ្នកជម្ងឺបរទេសតាមផ្នែកនីមួយៗពិតជាល្អណាស់ រីករាយក្នុងការជួយ និង មានភាពស្មោះត្រង់។ កញ្ញាឆាយបានជួយខ្ញុំកំឡុងពេលខ្ញុំនៅបង់ក្លាដេស មកដល់ពេលនេះនាងនៅតែជួយខ្ញុំច្រើនយ៉ាងណាស់។ កញ្ញាហាន និង កញ្ញាចុងដ៏គួរឱ្យស្រលាញ់ក៏បានជួយខ្ញុំយ៉ាងច្រើនផងដែរ នៅមានកញ្ញាលូ លោកឈិនហាយ និង លោកសិន ពួកគាត់ទាំងអស់សុទ្ធតែល្អ។ ខ្ញុំសូមថ្លែងអំណរគុណបង្ហាញពីដួងចិត្តស្មោះចំពោះសហការីទាំងអស់ដូចខាងលើនេះផង។
រយៈពេលពីរសប្តាហ៍កន្លងផុតទៅ សហការីទាំងអស់បានបន្សល់នូវស្នាមអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅក្នុងចិត្តរបស់ខ្ញុំ។ ពួកគាត់ពិតជាល្អក្រៃលែង! ពួកគាត់អាចធ្វើឱ្យអប្បកិរិយាអ្នកជម្ងឺមានភាពតស៊ូក្នុងរយៈពេលមួយវិនាទី។ ពួកគាត់បានមើលថែអ្នកជម្ងឺដល់ថ្នាក់គេងមិនលក់ ប៉ុន្តែមិនមានផលរំខានដល់អ្នកកំដរឡើយ។ នេះគឺជាភាពភ្ញាក់ផ្អើលដ៏សំបើមខ្លាំងណាស់! ខ្ញុំចាំបាច់ត្រូវនិយាយថាពួកគាត់គឺល្អណាស់ និង សូមថ្លែងអំណរគុណចំពោះពួកគាត់ផង!
សូមជូនពរលោកអ្នកមានស្មារតីល្អ សុខភាពមាំមួន។ សូមអរគុណយ៉ាងអនេកកប្បកា!
សូមលាអ្នកទាំងអស់គ្នាហើយ!
សូមស្វាគមន៍ដោយចិត្តស្មោះ និង ថ្លែងអំណរគុណម្តងទៀត!
Musfeq
ថ្ងៃទី 14 ខែមិថុនា ឆ្នាំ2012 ម៉ោង3:30ព្រឹក