¡¡ãក្តីសុបិន្តនៅប្រទេសចិនជាក្តីសុបន្តិដ៏ល្អបំផុត
មន្ទីរពេទ្យឯកទេសព្យាបាលមហារីកដ៏ល្អបំផុតគឺមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។
ក្រុមគ្រូពេទ្យដ៏ចំណាន បច្ចេកវិទ្យាព្យាបាលដ៏ល្បីល្បាញ ការថែទាំដ៏ផ្ចិតផ្ចង់និងស្នាមញញឹមជាប់ជានិច្ចរបស់គិលានុបដ្ឋាយិកា និងបុគ្គលិកអនាម័យខិតខំព្យាយាមធ្វើការ។ សេចក្តីសប្បាយរីករាយក្នុងថ្ងៃនេះគឺដោយសារអ្នកទាំងអស់គ្នាបានផ្តល់អោយខ្ញុំ ពួកខ្ញុំសូមគោរពដ៏ខ្ពង់ខ្ពស់ដល់អ្នកទាំងអស់គ្នា ពួកខ្ញុំនឹងនាំយកស្នាមញញឹមរបស់អ្នកទាំងអស់គ្នាទៅប្រទេសឥណ្ឌូនេស៊ី និងចង់ចាំក្នុងចិត្តជាប់ជានិច្ច។
ជូនពរអ្នកទាំងអស់គ្នាមានសុខភាពល្អ រកស៊ីមានបាន។
ជូនពរអោយមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមានឆន្ទៈក្នុងការរីកចំរើនទៅមុខបន្តទៀត¡¡À
ឥណ្ឌូនេស៊ី
ដោយការគោរពពី ៖ លីវមាវតា និង LIM NAM KHING
ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣ ជាន់ទី៧¡¡À
នេះគឺជាសំបុត្រថ្លែងអំណរគុណពីអ្នកជម្ងឺពីររូបមកពីប្រទេសឥណ្ឌូនេស៊ី។ លីវមាវតា និង LIM NAM KHINGមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ដោយអកុសលដែលបានកើតឡើងចំពោះអ្នកជម្ងឺទាំងពីររូប ប៉ុន្តែពួកគាត់សុទ្ធតែទទួលបានក្តីសង្ឃឹមសារជាថ្មីម្តងទៀតនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនេះ។
កាលពីឆ្នាំ២០០៧ លោកលីវដោយសារកើតជម្ងឺមហារីកពោះវៀនត្រង់និងជាលើកទីមួយដែលបានចូលមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ គាត់ធ្លាប់ស្វែងរកការព្យាបាលនៅប្រទេសម៉ាឡេស៊ី ប្រទេសសឹង្ហបុរី ប៉ុន្តែជម្រើសចុងក្រោយគឺមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ ពីព្រោះមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកអាចបំពេញនូវក្តីបំណងដែលមិនចង់ធ្វើការវះកាត់ចំពោះគាត់ បន្ទាប់មក នរណាក៏ចង់ទប់ស្កាត់ការបត់ជើងតូចឬបត់ជើងធំអោយបានស្រួលដែរ និងមិនចង់រស់នៅក្នុងជីវភាពដែលវះបើកប្រហោងសម្រាប់ការបត់ជើងធំដែរ។
គ្រូពេទ្យដែលស្និទ្ធស្នាលនិងយកចិត្តទុកដាក់ជាទីបំផុត
លោកលីវនិយាយថា ៖ ¡¡ãថ្វីត្បិតតែខ្ញុំត្រូវបានស្រូបយកបច្ចេកវិទ្យាព្យាបាលរបស់មន្ទីរពេទ្យហើយក៏ដោយ ប៉ុន្តែអ្វីដែលធ្វើអោយមានក្តីរំភើបបំផុតនោះគឺ ទំនួលខុសត្រូវ ភាពអត់ធ្មត់របស់គ្រូពេទ្យ ការយកចិត្តទុកដាក់ដ៏កក់ក្តៅរបស់សហការី នៅទីនេះខ្ញុំបានជួបគ្រូពេទ្យដែលស្រួលធ្វើការទំនាក់ទំនងគ្នា និងមានភាពយល់អធ្យាស្រ័យគ្នាជាទីបំផុត។¡¡À ដោយសារចូលក្នុងមន្ទីរពេទ្យចិនជាលើកទីមួយ ប្តីប្រពន្ធពីរនាក់មិនសូវជាទុកចិត្តទេ ដូច្នេះពួកគាត់សុទ្ធតែមានក្តីសង្ឃឹមយល់ដឹងច្បាស់ពីស្ថានភាពព្យាបាលរាល់ដំណាក់កាលនីមួយៗយ៉ាងក្រៃលែង និងបានសួរសំណួរមកកាន់គ្រូពេទ្យគ្រប់សំណួរ។ ថ្វីត្បិតតែមានសំណួរខ្លះពួកគាត់បានសួរហើយជាច្រើនដងក៏ដោយ ប៉ុន្តែគ្រូពេទ្យនៅតែព្យាយាមឆ្លើយបកស្រាយដោយទឹកមុខប្រកបដោយភាពញញឹមរាក់ទាក់ជាប់ជានិច្ច។ ¡¡ãរាល់ពេលដែលខ្ញុំមានអារម្មណ៍តប់ប្រមល់ ឬមួរម៉ៅនោះគ្រូពេទ្យ គិលានុបដ្ឋាយិកាសុទ្ធតែព្យាយាមពន្យល់បកស្រាយ និងកំដរខ្ញុំជជែកគ្នាលេង។ ក្រោយពេលជជែកលេងជាមួយពួកគាត់ហើយផ្លូវចិត្តរបស់ខ្ញុំអាចធូរស្បើយបានយ៉ាងច្រើន។ អ្នកជម្ងឺដែលកើតមហារីកភាគច្រើនគឺចាំបាច់ត្រូវមានការលើកទឹកចិត្តទាំងផ្នែកផ្លូវចិត្តនិងលួងលោមផ្នែកស្មារតី។¡¡À លោកលីវមាវតានិយាយចេញប្រកបដោយមនោសញ្ចេតនាយ៉ាងក្រៃលែង ¡¡ãចំណុចល្អនេះគឺមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកធ្វើបានល្អណាស់!¡¡À ប្រហែលជាលោកលីវមានស្មារតីរួសរាយបើកចំហរចិត្តគំនិតនិងអាចបង្ក្រាបនឹងជម្ងឺមហារីក ដូច្នេះធ្វើអោយប្រសិទ្ធភាពព្យាបាលរបស់គាត់ពិតជាល្អក្រៃលែង សុខភាពប្រសើរឡើងវិញយ៉ាងឆាប់រហ័ស។ ៦ឆ្នាំមកនេះ មហារីកពោះវៀនត្រង់របស់គាត់មិនដែលរើឡើងវិញឡើយ។ លោកលីវបានទៅធ្វើការពិនិត្យCTនៅប្រទេសម៉ាឡេស៊ី ពីមុនគ្រូពេទ្យបានផ្តល់យោបល់គាត់អោយធ្វើការវះកាត់ គាត់ភ្ញាក់ផ្អើលខ្លាំងណាស់ សូម្បីតែកោសិកាមហារីកបន្តិចសោះក៏រកមិនឃើញដែរ។
មន្ទីរពេទ្យពោរពេញដោយសកម្មភាព
ប៉ុន្តែការលំបាកក្នុងជីវិតមិនបានបញ្ចប់នៅឡើយទេ។ ខែមេសា ឆ្នាំ២០១៣ ភរិយារបស់លោកលីវឈ្មោះ LIM NAM KHINGត្រូវបានពិនិត្យឃើញកើតមានជម្ងឺមហារីកថង់ប្រម៉ាត់។ ពួកគាត់ទាំងពីរនាក់សំរេចចិត្តឆ្ពោះទៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកម្តងទៀត។ លោកលីវមាវតានិយាយទៅកាន់ភរិយាថា ៖ ¡¡ãឥរិយាបថល្អគឺជាអាវុធដ៏ល្អបំផុតប្រឆាំងនឹងជម្ងឺមហារីក ខ្ញុំជឿថាអ្នកនិងខ្ញុំនឹងអាចទទួលបានសុខភាពល្អនៅទីនេះ។¡¡À
ជាទូទៅនៅក្នុងមន្ទីរពេទ្យនឹងរៀបចំសកម្មភាពជាច្រើន អោយតែស្មារតីផ្លូវចិត្តរបស់ភរិយារាងល្អប្រសើរបន្តិច លោកលីវមាវតានាំភរិយាទៅចូលរួម មានដូចជា ឡើងភ្នំផ្កាឈូក ទស្សនាទន្លេជូជាំងពេលរាត្រី មើលទូរទស្សន៍ ដើរទិញឥវ៉ាន់ ទស្សនាទីក្រុងក្វាងចូវ-ល-។ សកម្មភាពទាំងនេះធ្វើអោយអ្នកស្រីLIMនឹកឃើញនូវស្ថានភាពជម្ងឺរបស់ខ្លួនជារៀងរាល់ថ្ងៃ។ ការសួរសុខទុក្ខយ៉ាងយកចិត្តទុកដាក់របស់សហការីនិងគ្រូពេទ្យ ការយកចិត្តទុកដាក់មើលថែទាំពីភរិយា ការថែទាំដ៏កតញ្ញូពីកូនប្រុសនិងកូនស្រីរបស់គាត់ធ្វើអោយគាត់កាន់តែមានជំនឿចិត្តក្នុងការប្រឆាំងមហារីកកាន់តែខ្លាំង។
ដោយសារភាគច្រើននៃអ្នកជម្ងឺមកពីប្រទេសឥណ្ឌូនេស៊ីគឺនៅជាន់ទី៧ ដូច្នេះលោកលីវមាវតា និង LIM NAM KHINGក៏បានស្គាល់អ្នកជម្ងឺមហារីកជាច្រើន ពួកគាត់បានពិភាក្សាគ្នាពីស្ថានភាពជម្ងឺ និងលើកទឹកចិត្តគ្នាទៅវិញទៅមក។ ពេលនិយាយពីមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក តែងតែឮសំឡេងកោតសរសើរចេញពីទឹកចិត្តផ្ទាល់។ លោកលីវនិយាយថា ៖ ¡¡ãមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកគឺជាមន្ទីរពេទ្យព្យាបាលមហារីកដ៏សមស្របបំផុត ជាក់ស្តែងនៅទីនេះបានខិតខំប្រឹងប្រែងពីសុខភាព និងមានគំនិតបន្តរស់នៅទៀត។¡¡À
គិលានុបដ្ឋាយិកាបានប្រារព្ធពិធីខួបកំណើតដល់អ្នកស្រី LIM NAM KHING