ចាប់តាំងពីវ័យកុមារភាពរហូតមកដល់បច្ចុប្បន្នមានអាយុ66ឆ្នាំ ពេលវេលាយ៉ាងច្រើនសណ្ឋឹកសណ្ឋាប់របស់ខ្ញុំសុទ្ធតែទទួលនឹងការប្រយុទ្ធប្រឆាំងជាមួយនឹងជម្ងឺគ្រប់ប្រភេទ។ លើកនេះខ្ញុំកើតមានជម្ងឺមហារីកយ៉ាងធ្ងន់ធ្ងរជាទីបំផុត ពេលដែលលោកវេជ្ជបណ្ឌិតបានប្រាប់ខ្ញុំថាកើតមានជម្ងឺមហារីក ខ្ញុំដឹងថាជីវិតរបស់ខ្ញុំលើកនេះគឺបានប្រលងប្រណាំងជាមួយនឹងសេចក្តីស្លាប់ហើយ មិនអាចប្រកួតប្រជែងគ្រប់វិនាទីណាទាំងអស់។ ឬក៏អ្នកទាំងអស់គ្នាយល់ឃើញថាក្នុងចិត្តរបស់ខ្ញុំពោរពេញដោយភាពតក់ស្លុត ទោះបីជាយ៉ាងណាក៏ដោយឥលូវនេះខ្ញុំអាចពិភាក្សាជាមួយលោកអ្នកបានយ៉ាងស្រួល ដោយគ្មានការភ័យស្លន់ស្លោរអ្វីឡើយ។ ខ្ញុំចង់និយាយថា ខ្ញុំគឺជាអ្នកជោគជ័យម្នាក់ បទពិសោធន៍ព្យាបាលលើកនេះបានធ្វើឱ្យជឿទុកចិត្តទៅលើសមាជិកក្រុមគ្រួសាររបស់ខ្ញុំ និង លោកវេជ្ជបណ្ឌិតព្យាបាលខ្ញុំ ពួកគាត់បានផ្តល់ជាជំនួយយ៉ាងធំធេងណាស់មកលើរូបខ្ញុំ។
ជឿទុកចិត្តមកលើសមាជិកក្រុមគ្រួសារខ្ញុំ ពួកគាត់បានផ្តល់ឱ្យខ្ញុំនូវការលើកទឹកចិត្ត និង ការមើលតំហែទាំ
ប្អូនប្រុសជាទីស្រលាញ់របស់ខ្ញុំ និង ភរិយារបស់គាត់បានផ្តល់ឱ្យខ្ញុំនូវជំនួយដ៏ធំធេងលើជីវភាព និង មើលតំហែទាំយ៉ាងល្អិតល្អន់ចំពោះខ្ញុំ។ កាលពីខែ មិថុនា ឆ្នាំ2007 ខ្ញុំបានធ្វើការវះកាត់ប្រមាត់ ក្រោយការវះកាត់ហើយក៏កើតមានបញ្ហារលាកប្រមាត់។ ខែតុលា ឆ្នាំ2011 ជារឿយៗ ខ្ញុំតែងតែមានអារម្មណ៍ថាពោះខាងលើផ្នែកខាងស្តាំមានការឈឺចាប់ក្រៃលែង ពេលចាប់ផ្តើមដំបូងខ្ញុំចង់ទ្រាំទ្រនឹងការឈឺចាប់នោះមិនចង់ទៅធ្វើរោគវិនិច្ឆ័យព្យាបាលទេ។ ប្អូនថ្លៃស្រីរបស់ខ្ញុំតែងតែមកលេងផ្ទះកំដរនិយាយលេងជាមួយខ្ញុំ នាងបានជ្រាបដឹងពីបញ្ហារបស់ខ្ញុំលឿនណាស់ ថែមទាំងជំរុញឱ្យខ្ញុំប្រញាប់ប្រញាល់ទៅធ្វើការពិនិត្យ។ លទ្ធផលពីការធ្វើរោគវិនិច្ឆ័យក៏ចេញជាលទ្ធផលយ៉ាងឆាប់រហ័សផងដែរ លោកវេជ្ជបណ្ឌិតប្រទេសបង់ក្លាដេសបានប្រាប់ខ្ញុំថា ខ្ញុំកើតជម្ងឺមហារីកថ្លើមប្រភេទpoorly differentiated adenocarcinomaដែលបណ្តាលមកពីការរាលដាលនៃជម្ងឺមហារីកប្រមាត់។ ប្អូនប្រុសបានជ្រាបដឹងពីលទ្ធផលនោះភ្លាមក៏ប្រញាប់ប្រញាប់រៀបចំចាត់ចែងខ្ញុំឱ្យទៅធ្វើការពិនិត្យនៅប្រទេសសឹង្ហបុរីម្តងទៀត។ លទ្ធផលក្រោយការពិនិត្យរបស់មន្ទីរពទ្យសឹង្ហបុរីក៏មិនបានធ្វើឱ្យខ្ញុំមានការភ្ញាក់ផ្អើលអ្វីដែរ ហើយក៏កំនត់ជាថ្មីមួយជំហានទៀតថា ខ្ញុំកើតជម្ងឺមហារីកប្រមាត់និងវាបានរាលដាលទៅដល់ថ្លើមហើយ។
វាមិនដូចនឹងអ្នកជម្ងឺមហារីកមួយចំនួនធំផ្សេងៗត្រង់ថា ខ្ញុំមានភាពស្ងប់ស្ងាត់ពេលប្រឈមមុខនឹងបញ្ហាជម្ងឺនេះ ខ្ញុំគ្រាន់តែចង់ដឹងថា តើធ្វើដូចម្តេចទើបអាចកាត់បន្ថយការឈឺចាប់នៃជម្ងឺនោះ។ ម៉្យាងទៀត រឿងរ៉ាវដែលកាន់តែព្រួយបារម្ភកាន់តែងាយនឹងកើតមាន។ ពេលត្រលប់មកកាន់ប្រទេសបង់ក្លាដេសវិញបានទទួលការព្យាបាលតាមរយៈគីមីសាស្ត្រអស់6ដង រាល់ពេលដែលព្យាបាលតាមរយៈគីមីសាស្ត្រស្ទើរតែធ្វើឱ្យខ្ញុំឈឺចាប់មិនចង់រស់ទៀតទេ។ ផលប៉ះពាល់ដោយសារការព្យាបាលតាមរយៈគីមីសាស្ត្ររបស់ខ្ញុំមានដូចជា៖ក្អួតចង្អោរ ជ្រុះសក់ ឈឺចុកចាប់ អត់រសអាហារ មានចិត្តមួរម៉ៅពិបាកទ្រាំទ្រ ជួនកាលខ្ញុំចង់បញ្ចប់នូវដំណាក់កាលព្យាបាលដ៏ឈឺចុកចាប់នោះ។ ខែឧសភា ឆ្នាំ2012 ខ្ញុំទ្រំាទ្រមិនបានជាមួយនឹងការឈឺចាប់នេះហើយក៏បញ្ឈប់ការព្យាបាលតាមរយៈគីមីសាស្ត្រ។ ភ្លាមៗនោះ អារម្មណ៍អស់សង្ឈឹមក្នុងជីវិតបានចាប់ផ្តើមដិតដាមក្នុងខួរក្បាលរបស់ខ្ញុំ។ មិនបន្តការព្យាបាល? ជម្ងឺរបស់ខ្ញុំនឹងកាន់តែយ៉ាប់យ៉ឺនហើយ។ បន្តការព្យាបាល? ខ្ញុំខ្លាចឈឺ ភ័យខ្លាចអត់មានប្រសិទ្ធភាព។ ចំណែកឯប្អូនប្រុសខ្ញុំហាក់បីដូចជាដឹងរាល់ការគិតរបស់ខ្ញុំណាស់។ គាត់បានជួយខ្ញុំស្វែងរកពីដំណឹងធ្វើការព្យាបាលគ្រប់ច្រកល្ហក ថ្ងៃមួយនោះ គាត់បានអានកាសែតក៏បានប្រទះឃើញការផ្សព្វផ្សាយពីមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ ពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធបានស៊ើបសួរយ៉ាងល្អិតល្អន់ទាក់ទងនឹងស្ថានភាពមន្ទីរពេទ្យនោះ។ មានការកោតសរសើរយ៉ាងខ្លាំងបន្ទាប់ពីពិភាក្សាគ្នារួមមក ប្អូនថ្លៃស្រីរបស់ខ្ញុំបានប្រាប់ខ្ញុំថា នាងអាចកំដរខ្ញុំឆ្ពោះទៅព្យាបាលនៅប្រទេសចិននិងអាចមើលតំហែទាំខ្ញុំបាន។
ជឿទុកចិត្តមកលើប្រទេសចិន ទីនោះមានមនុស្សដែលផ្តល់ភាពកក់ក្តៅនិងមានបច្ចេកវិទ្យាព្យាបាលដ៏ឈានមុខគេ
ខែមិថុនា ក្រោមការទៅកំដរជាមួយប្អូនថ្លៃស្រីរបស់ខ្ញុំ ខ្ញុំបានមកកាន់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ មុននឹងចាកចេញទៅ ប្អូនប្រុសបាននិយាយមកកាន់ខ្ញុំថា៖“ជឿទុកចិត្តមកលើប្រទេសចិន ទីនោះមានមនុស្សដែលផ្តល់ភាពកក់ក្តៅនិងមានបច្ចេកវិទ្យាព្យាបាលដ៏ឈានមុខគេ។”ភ័ស្តុតាងបញ្ជាក់ពីពាក្យសំដីរបស់ប្អូនប្រុសបាននិយាយនោះគឺពិតជាត្រឹមត្រូវពិតប្រាកដមែន។
ចាប់តាំងពីក្រោយពេលដែលខ្ញុំបានបញ្ជាក់ថាមានការភ័យខ្លាចចំពោះការប្រើប្រាស់គីមីសាស្ត្រ គ្រូពេទ្យឈ្មោះSun Junបាននិយាយមកកាន់ខ្ញុំថា៖“មធ្យោបាយព្យាបាលរបស់ពួកយើងខ្ញុំគឺមានការខុសប្លែកពីការប្រើគីមីសាស្រ្តតាមបែបបុរាណដែលមានភាពងាយៗនោះទេ ផលប៉ះពាល់មានតិចតួច ដូច្នេះហើយអាចមានប្រសិទ្ធភាពកាន់តែប្រសើរជាងការប្រើគីមីសាស្ត្រទៅទៀត។”មន្ទីរពេទ្យចាប់ផ្តើមធ្វើរោគវិនិច្ឆ័យខ្ញុំ ឈានទៅដល់ការពិនិត្យមួយជំហានទៀតលទ្ធផលបានបញ្ជាក់ឱ្យឃើញថា៖ ខ្ញុំបានកើតជម្ងឺមហារីកប្រមាត់និងវាបានរាលដាលទៅដល់ថ្លើមនិងកូនកណ្តុរខាងលើឆ្អឹងដងកាំបិតផ្នែកខាងឆ្វេង។ លោកប្រធានផ្នែកឈ្មោះSun Junបានកំនត់នូវវិធីព្យាបាលកូនកណ្តុរនៅខាងលើឆ្អឹងដងកាំបិតខាងឆ្វេងដោយវិធីដាក់គ្រាប់អនុភាគនិងជម្ងឺមហារីកថ្លើមដោយវិធីចាក់បញ្ចូល។លោកវេជ្ជបណ្ឌិតSunមានប្រសាសន៍ថាការព្យាបាលដោយគ្រាប់អនុភាគអ៊ីយ៉ូត និងការព្យាបាលដោយការចាក់បញ្ចូលគឺសុទ្ធតែអាចប្រឆាំងឥទ្ធិពលនៃមហារីក អាចសំលាប់កោសិកាមហារីកនិងមិនអាចមានផលប៉ះពាល់ទៅដល់កោសិកាផ្សេងៗក្នុងសារពាង្គកាយឡើយ ដូច្នេះហើយគឺមិនអាចដូចនឹងការព្យាបាលតាមរយៈគីមីសាស្រ្តតាមបែបបុរាណដែលធ្វើឱ្យកើតមានផលប៉ះពាល់ដល់កោសិកាផ្សេងៗឡើយ។ វិធីព្យាបាលពីរយ៉ាងនេះពិតជាដំណើរការបានយ៉ាងរលូនខ្លាំងណាស់ ខ្ញុំស្ទើរតែគ្មានអារម្មណ៍ថាឈឺចាប់សោះ វាពិតជាធ្វើឱ្យខ្ញុំឆ្ងល់ខ្លាំងណាស់។ កាន់តែធ្វើឱ្យខ្ញុំពេញចិត្តថែមទៀតនោះត្រង់ថា ក្រោយពេលពិនិត្យឡើងវិញ ជាលិកានៃដុំមហារីកតូចជាងមុនច្រើនណាស់។
ថ្ងៃ3 ខែតុលា ឆ្នាំ2012 ក្រោយរយៈពេល3ខែដែលបានជាសះស្បើយ ខ្ញុំបានឆ្ពោះទៅធ្វើការពិនិត្យឡើងវិញនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ មន្ទីរពេទ្យបានធ្វើការព្យាបាលខ្ញុំជាលើកទីពីរដោយប្រើវិធីគ្រាប់អនុភាគដើម្បីធ្វើការព្យាបាលដុំមហារីកនៅក្នុងថ្លើមរបស់ខ្ញុំ និងវិធីហ្រ្វេកង់វិទ្យុសកម្មសំរាប់ធ្វើការព្យាបាលដុំមហារីកនៅក្នុងថ្លើម និង ការព្យាបាលដោយការលើកកំពស់មុខងារប្រព័ន្ធការពាររាង្គកាយ។ ខ្ញុំពិតជាជឿជាក់យ៉ាងក្រៃលែងពីបច្ចេកវិទ្យានៃមន្ទីរក្វាងចូវទំនើបផ្នែកមហារីក ខ្ញុំសង្ឃឹមថាជម្ងឺរបស់ខ្ញុំអាចមានការប្រសើរឡើងច្រើនជាងមុននៅទីនេះ។ ទីនេះ នៅពេលណាក៏ដោយគឺមានស្នាមញញឹមដោយក្តីសោមនស្សរីរាយជានិច្ច នៅមានការយកចិត្តទុកដាក់មើលថែទាំពីគិលានុបដ្ឋាយិកា កន្លងមកខ្ញុំមិនដែលឆ្លងការព្យាបាលដែលមានភាពសប្បាយរីករាយដូចនេះទេ។ ជារឿយៗខ្ញុំតែងតែប្រាប់ប្អូនប្រុសរបស់ខ្ញុំ និង មិត្តភក្តិទាំងអស់ដែលនៅប្រទេសបង់ក្លាដេសថា៖ “ខ្ញុំពិតជាមានការជឿទុកចិត្តយ៉ាងក្រៃលែង ខ្ញុំទទួលបានការរស់នៅម្តងទៀតពីមន្ទីរពេទ្យចិនក្វាងចូវទំនើបផ្នែកមហារីក នេះក៏ជាការបង្ហាញឱ្យឃើញថាប្រទេសចិនបានបន្សល់នូវអនុស្សាវរីយ៍ដ៏ល្អបំផុតដល់ខ្ញុំ។