គាត់មានសក់ក្បាលឡើងសរ ប៉ុន្តែស្មារតីល្អ នៅមានកម្លាំងរឹងមាំ បើមើលតែសម្បកក្រៅ គាត់ប្រៀបបានដូចជាមនុស្សដែលមានសុខភាពល្អម្នាក់អញ្ចឹងដែរ។ នេះជាការមើលឃើញរបស់ខ្ញុំចំពោះលោក Song Gong Qing។ នៅមន្ទីរពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីក លោក Song Gong Qing បានឆ្លងកាត់ការព្យាបាលជម្ងឺមហារីកដោយប្រមូលផ្តុំបញ្ចូលគ្នា បច្ចុប្បន្នសុខភាពរបស់គាត់ក៏បានត្រឡប់មកធម្មតាវិញដែរ ឲ្យតែដល់ពេលកំណត់កន្លះឆ្នាំម្តង គាត់តែងតែរៀបចំត្រឡប់ទៅព្យាបាលនៅមន្ទីរពេទ្យវិញ។
និយាយដល់ស្ថានភាពដំបូងនៃជម្ងឺរបស់គាត់ លោក Song Gong Qing បានប្រើអារម្មណ៍ក្តុកក្តួលរៀបរាប់ប្រាប់ពួកយើងថា៖ នៅឆ្នាំ ២០០៩ នៅពេលពិសារអាហារម្តងៗតែងតែស្ទះបំពង់ករ ពិបាកក្នុងការលេបអាហារ ប៉ុន្តែសុខភាពក៏គ្មានអាការៈអ្វីផ្សេងប្រែប្រួលដែរ ដោយសារតែអាការៈបន្តិចបន្តួចនេះ ក៏មិនបានយកទុកក្នុងចិត្ត។ បន្ទាប់មក បំពង់កក៏ចាប់ផ្តើមកាន់តែធ្ងន់ធ្ងរឡើង រួចក៏បានទៅពិនិត្យនៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាមនេះ។ នៅពេលដែលវេជ្ជបណ្ឌិតប្រាប់ខ្ញុំថាខ្ញុំមានជម្ងឺមហារីកបំពង់អាហារ ខ្ញុំពិតជាច្របូកច្របល់ក្នុងចិត្ត និងមានការភ័យខ្លាចជាខ្លាំងដោយមិនដឹងថាគួរធ្វើអ្វីទាំងអស់។ ក្រោមការលួងលោមនិងលើកទឹកចិត្ត លោក Song Gong Qing បានគ្រប់គ្រងអារម្មណ៍ខ្លួនឯង ហើយក៏បានដុតកម្តៅអារម្មណ៍ក្នុងការសម្រេចចិត្តធ្វើការប្រឆាំងជម្ងឺមហារីកនេះ ។ វាជាសំណាងអាក្រក់ដែលកើតជម្ងឺមហារីក ប៉ុន្តែក្នុង១ម៉ឺននៃសំណាងមិនល្អនេះ លោក Song Gong Qing ដែលមានជម្ងឺមហារីកបំពង់អាហារនេះបានសម្រេចចិត្តធ្វើការព្យាបាលជម្ងឺនេះបន្តទៀត។ ឆ្លងកាត់ការពិគ្រោះជម្ងឺពីសំណាកវេជ្ជបណ្ឌិតឯកទេស លោក Song Gong Qing ទទួលបាននូវការសម្រេចចិត្តមួយដ៏ពិបាក គឺសម្រេចចិត្តធ្វើការវះកាត់ចេញនូវបំពង់អាហាមួយកំណាត់ក្រោម និងក្រពះទាំងមូលចេញ។
“ពេលវេលាក្រោយការវះកាត់រួចមកគឺវាមានការឈឺចាប់ជាខ្លាំង គីឡូក៏បានស្រកចុះអស់ជាង ១៧ គក ជីវិភាពរបស់នៅរបស់គាត់ក៏ចាប់ផ្តើមស្មុគស្មាញ ក្តីស្រឡាញ់ពីមនុស្សមួយចំនួនក៏ចាប់ផ្តើមបាត់បង់ ការទទួលទានអាហាគឺអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនតាមការផ្តែផ្តាំរបស់វេជ្ជបណ្ឌិត”។ លោក Song Gong Qing រៀបរាប់មិនឈប់អំពីជីវភាពរស់នៅរបស់គាត់ក្នុងកំឡុងពេលវះកាត់។ ដើម្បីគ្រប់គ្រងស្ថានភាពជម្ងឺឲ្យបានកាន់តែល្អ វេជ្ជបណ្ឌិតនៅប្រទេសវៀតណាមបានផ្តល់យោបល់ឲ្យធ្វើការព្យាបាលដោយគីមី ប៉ុន្តែលោក Song Gong Qing បានប្រកែកមិនទទួលយកការព្យាបាលនោះ ព្រោះតែគាត់ព្រួយបារម្ភពីផល់ប៉ះពាល់ដែលបន្សល់មកពីការព្យាបាលដោយគីមីដែលធ្វើឲ្យសុខភាពរបស់គាត់ទន់ខ្សោយជាងមុន។
មានមិត្តភ័ក្ត្ររបស់គាត់ដែលធ្លាប់បានទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីក បានណែនាំឲ្យគាត់សាកទៅប្រទេសចិនដើម្បីស្វែងរកការព្យាបាល បន្ទាប់មក គាត់ក៏បានស្គាល់ពីអត្ថប្រយោជន៍នៃការព្យាបាលបន្សល់ស្នាមរបួសតូចរបស់មន្ទីរពេទ្យ ស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីក តាមរយៈការិយាល័យនៃទីក្រុងហាណូយ ការផ្សព្វផ្សាយតាមរយៈទស្សនាវដ្តី និងតាមរយៈអ៊ីនធឺណេត។ ឆ្លងកាត់ការប្រៀបធៀបគ្នារួចមក លោក Song Gong Qingក៏បានសំរេចចិត្តទៅធ្វើការព្យាបាលនៅប្រទេសចិន។ នៅមន្ទីរពេទ្យ ស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីក លោក Song Gong Qing បានឆ្លងកាត់ការព្យាបាលដោយការចាក់បញ្ចូលបិទសសៃរឈាម ការបណ្តុះកោសិការប្រព័ន្ធភាពស៊ាំជាដើម ក្រោយការព្យាបាលរួចមក សុខភាពរបស់គាត់ក៏ត្រឡប់មកប្រសើរឡើងវិញ ទម្ងន់ក៏បានឡើងមកវិញ។ នៅពេលដែលគាត់ត្រឡប់មកប្រទេសវៀតណាមវិញនោះ គាត់បានឆ្លងកាត់ការត្រួតពិនិត្យសុខភាពជាច្រើនដង សុទ្ធតែមិនប្រទះឃើញការរើឡើង ឬ រាលដាលនៃជម្ងឺណាមួយឡើយ។
នៅក្នុងរយៈពេលព្យាបាលនៅមន្ទីរពេទ្យស្តេមហ្វតក្វាងចូវទំនើបផ្នែកមហារីក គឺជាកំឡុងពេលពេលដែលខ្ញុំពីបាកនឹងភ្លេចបំផុត។ វេជ្ជបណ្ឌិត និង គិលានុបដ្ឋាកសុទ្ធតែបានផ្តល់នូវភាពកក់ក្តៅជាខ្លាំង សេវាកម្មក៏បានដិដល់ផងដែរ។ មួយវិញទៀត អ្វីដែលធ្វើឲ្យខ្ញុំរំជួលចិត្តនោះគឺ ក្រុមគ្រួសាររបស់ខ្ញុំបានគាំទ្រ និងជម្រុញទឹកចិត្តខ្ញុំរហូតមក មនោសញ្ចេតនា និង ស្មារតីរបស់ពួកគាត់បានជួយជំរុញទឹកចិត្តខ្ញុំជាខ្លាំង ហើយមានអ្នកម្តាយដែលមានជន្មាយុដល់ទៅ៩០ឆ្នាំដែលមិនខ្លាចនឿយហត់ បានកំដរខ្ញុំពីប្រទេសវៀតណាមមក ទីដ៏ឆ្ងាយរាប់ពាន់គីឡូមែត្រមកដល់ទីក្រុងក្វាងចូវនេះ។ ការប្រឆាំងជម្ងឺមហារីកអស់រយៈពេល ៥ ឆ្នាំនេះ គឺជាការជឿកជាក់លើខ្លួនឯងក្នុងការប្រឆាំងជម្ងឺមហារីកដែលពួកគាត់បានជំរុញមក ខ្ញុំពិជាថ្លែងអំណរគុណចំពោះពួកគាត់ខ្លាំងណាស់។ នេះជាសម្តីដែលចេញពីភាពដឹងគុណរបស់លោក Song Gong Qing ។ “អ្នកជម្ងឺដែលដឹងថាខ្លួនឯងមានជម្ងឺមហារីកម្នាក់ៗ សុទ្ធតែមានអារម្មណ៍ថាជ្រួលច្របល់ និងអស់សង្ឃឹម ប៉ុន្តែអ្នកមិនត្រូវបាត់បង់នូវភាពជឿជាក់លើខ្លួនេងនោះទេ ត្រូវតែជម្រុញខ្លួនេងឲ្យប្រឆាំងយកជ័យជម្នះលើវា ដូចនេះទើបអាវិលត្រឡប់ទៅសភាពធម្មតាវិញ”។ នេះគឺជាសម្តីរបស់លោក Song Gong Qing ផ្តល់ទៅឲ្យអ្នកជម្ងឺដទៃទៀត។
បច្ចុប្បន្ននេះ លោក Song Gong Qing បានវិលត្រឡប់ទៅកាន់ជីវភាពរស់នៅធម្មតាវិញហើយ ហើយក៏អាចត្រឡប់ទៅវាយស៊ីដូចមនុស្សគ្នានជម្ងឺវិញដែរ បន្តធ្វើអ្វីដែលគាត់ចូលចិត្តធ្វើ បន្តទទួលយកភាពរីករាយនៃជីវិតរបស់គាត់។ ទ្វីថ្បិតតែជម្ងឺមហារីកគឺជាជម្ងឺពីបាកសិក្សាខ្លាំងបំផុតសម្រាប់វេជ្ជសាស្ត្រទូទាំងពីភពលោក ប៉ុន្តែ ឲ្យតែស្វែងរកបាននូវការព្យាបាលមួយដែរត្រឹមត្រូវ ក្លាហាន និងរួតរះសហការក្នុងការព្យាបាល គឺអាចដូចលោក Song Gong Qing ដែលបានបង្កើតនូវភាពអស្ចារ្យសំរាប់ជីវិតគាត់។