ដើមខែមករា ឆ្នាំ២០១៣ មនុស្សជាច្រើនកំពុងរីករាយក្នុងបរិយាកាសអបអរឆ្នាំថ្មី ប៉ុន្តែ គ្រួសារមួយនៅរាជធានីភ្នំពេញប្រទេសកម្ពុជាបែរជាស្ថិតក្រោមបរិយាកាសគួរឲ្យសោកសៅ។ លោកយ៉ិន សាម៉ន អាយុ៧១ឆ្នាំ ដោយសារតែញុំាអាហារពិបាកនឹងលេបចូលក៏បានទៅមន្ទីរពេទ្យធ្វើការត្រួតពិនិត្យ តែត្រូវបានគ្រូពេទ្យប្រាប់ថាមានជម្ងឺមហារីកបំពង់អាហាររាលដាលចូលសួតខាងឆ្វេង។
ជម្ងឺគ្មានមេត្តា សាច់ញាតិមានក្តីអាណិតស្រលាញ់
ជម្ងឺមហារីកសំរុកមក ធ្វើអោយលោកយ៉ិន សាម៉នមានបញ្ហាក្នុងការបរិភោគ អាចហូបបាន តែអាហារទឹក អាហាររឹងបន្តិចគឺគ្មានមធ្យោបាយលេបចូលទេ។ ទោះបីជម្ងឺមហារីកគ្មានមេត្តា ក៏ធ្លាប់ធ្វើអោយគាត់អស់សង្ឃឹម តែពេលគាត់ឃើញភរិយាជាទីស្រលាញ់ កូនប្រុសកត្តញ្ញូ និងមិត្តភក្តិទាំងអស់ដើម្បីជម្ងឺគាត់រត់ទៅរត់មកមិនឈប់ឈរ ក្តីស្រលាញ់របស់ពួកគេធ្វើអោយគាត់រំភើបយ៉ាងខ្លាំង ហើយក៏ធ្វើអោយគាត់សម្រេចចិត្តយ៉ាងមោះមុតប្រឈមមុខនឹងជម្ងឺមហារីក។ សាច់ញាតិមិត្តភក្តិបានធ្វើការស៊ើបសួរគ្រប់ទិសទីរកមន្ទីរពេទ្យល្អនិងគ្រូពេទ្យល្អដើម្បីព្យាបាលជម្ងឺមហារីក។
ឆ្លងកាត់ការប្រឹងប្រែងមិនឈប់ឈររបស់អ្នកទាំងអស់គ្នា ទីបំផុតមានមិត្តភក្កិម្នាក់បាននាំដំណឹងល្អមកអោយគាត់។ ការពិតមិត្តភក្តិរបស់គាត់គឺធ្លាប់មកមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកព្យាបាលដុំមហារីក ហើយទទួលបានប្រសិទ្ធភាពព្យាបាលល្អណាស់។ និយាយ ចំពោះគ្រួសារលោកយ៉ិន សាម៉ន នេះជាដំណឹងល្អមួយដោយគ្មានការសង្ស័យ។ ហេតុនេះ ក្រោយពេលស្វែងយល់ពីព័ត៌មានទាក់ទងនឹងមន្ទីរពេទ្យក្វាងចូវទំនើបហើយ លោក យ៉ិន សាម៉នបានសម្រេចចិត្តធ្វើដំណើរមកក្វាងចូវ។
លោកយ៉ិន សាម៉ន និងភរិយាថតរូបជុំគ្នាជាមួយបុគ្គលិកពេទ្យ
ជឿជាក់លើគ្រូពេទ្យ សហការព្យាបាលយ៉ាងស្វាហាប់
នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៣ ក្រោមការកំដររបស់ភរិយាគាត់ គាត់ធ្វើដំណើរមក មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកដោយមានក្តីសង្ឃឹម។ មន្ទីរពេទ្យគឺដូចមិត្តភក្តិគាត់បាន ប្រាប់អញ្ចឹង ការបម្រើរបស់បុគ្គលិកពេទ្យល្អិតល្អន់ កាន់តែធ្វើអោយអារម្មណ៏គាត់ដែលតានតឹងប្រែជាធូរស្រាល។ ដើម្បីក្តាប់និងប្រាកដស្ថានភាពជម្ងឺអោយបានច្បាស់ លោកគ្រូពេទ្យផាង គ្រូពេទ្យជំនាញបានរៀបចំពិនិត្យទូទាំងខ្លួនលោកយ៉ិន សាម៉ន ចុងក្រោយបញ្ជាក់ថាគឺ មហារីកបំពង់អាហាររាលដាលចូលសួតខាងឆ្វេង។ ក្រោយពេលឆ្លងកាត់គ្រូពេទ្យជំនាញនិង អ្នកជំនាញស្រាវជ្រាវជាមួយគ្នាហើយ បានកំណត់យកវិធីព្យាបាលដំណាក់កាលទីមួយ នោះគឺវិធីព្យាបាលកករំលាយ និងវិធីព្យាបាលចាក់បញ្ចូលបិតសរសៃឈាម រួមបញ្ចូលគ្នាលើដុំមហារីកសួតខាងឆ្វេង។
ក្រោយពេលគាត់និងអ្នកផ្ទះស្វែងយល់ពីវិធីព្យាបាលហើយ ពួកគាត់ក៏យល់ព្រមដោយ មិនស្ទាក់ស្ទើរ។ “ទោះបីពួកយើងមិនធ្លាប់លឺ វិធីព្យាបាលកករំលាយ និងវិធីព្យាបាលចាក់បញ្ចូលបិតសរសៃឈាម ប៉ុន្តែចាប់ពីពេលចូលមន្ទីរពេទ្យ ចំពោះការជួយ និងព្យាបាលពីគ្រូពេទ្យ និងករណីរបស់មិត្តភកិ្តខ្ញុំ ធ្វើអោយខ្ញុំសម្រេចចិត្តជឿជាក់លើគ្រូពេទ្យ។ មានតែប្រឹងប្រែងសហការការព្យាបាលពីគ្រូពេទ្យទេ ទើបស្ថានភាពជម្ងឺអាចឆាប់ទទួលបានការទប់ស្កាត់បាន។” ឆ្លងកាត់ការព្យាបាលបញ្ចូលគ្នា អាការៈពិបាកលេបអាហាររបស់លោក យ៉ិន សាម៉ន ប្រែជាល្អឡើងវិញ។ មុនពេលនោះ គាត់អាចពិសារបានតែអាហារទឹកប៉ុណ្ណោះ បច្ចុប្បន្ន គាត់អាចពិសារបាយទន់ៗបន្តិចបានហើយ។ គាត់និងភរិយាប្រាប់ពួកយើងដោយស្នាមញញឹមថា អាចទទួលបានប្រសិទ្ធភាពល្អយ៉ាងនេះ គុណសម្បត្តិគឺនៅលើវិជ្ជាពេទ្យដ៏ខ្លាំងពូកែរបស់គ្រូពេទ្យ និងការមើលថែដ៏ល្អិតល្អន់របស់គិលានុប្បដ្ឋាយិកា។
លោកយ៉ិន សាម៉ន និងភរិយាថតរូបជាមួយលោកគ្រូពេទ្យផាង
គ្រប់គ្រងស្ថានភាពជម្ងឺនិងទន្ទឹងរង់ចាំជួបជុំជាមួយក្រុមគ្រួសារ
ពេលដែលគាត់មកមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកធ្វើការព្យាបាលដំណាក់កាលទី២ គាត់យល់ថាខ្លួនគាត់ធូរស្រាលខ្លាំងណាស់ ព្រោះស្ថានភាពជម្ងឺរបស់គាត់គ្រប់គ្រងបានល្អ អំរែកនៅក្នុងចិត្តក៏បានកាត់បន្ថយជាច្រើន។“ក្តីសង្ឃឹមធំបំផុតរបស់ពួកខ្ញុំគឺ ខែមិថុនាគាត់ អាចចូលរួមពិធីអាពាហ៏ពិពាហ៏កូនប្រុសគាត់ដោយរីករាយ” មុខភរិយាគាត់ពោរពេញដោយស្នាមញញឹម។ ប្រាកដណាស់ ការទន្ទឹងរង់ចាំខ្លាំងបំផុតរបស់លោកយ៉ិន សាម៉នគឺ អាចជួបជុំជាមួយក្រុមគ្រួសារ ជជែកជាមួយមិត្តភក្តិ និងរស់នៅដោយរីករាយ។ ព្រោះតែការទន្ទឹងរង់ចាំនេះ ទើបធ្វើអោយចិត្តគាត់ពោរពេញដោយកំលាំងតតាំងយកឈ្នះជម្ងឺមហារីក។ ចុងក្រោយ គាត់នៅប្រាប់ពួកយើងថា មួយរយៈមុនគាត់និងភរិយាបានទៅសួនកំសាន្ត យាគស៊ីវ មានអារម្មណ៏ថាប្រទេសចិនប្រែប្រួលច្រើនណាស់។ គាត់សង្ឃឹមថាអាចមានឱកាស ដើរទស្សនាគ្រប់ទិសទី គយគន់ទេសភាពដ៏ស្រស់ស្អាតរបស់ប្រទេសចិន។
លទ្ធផលពិនិត្យCTរបស់លោកយ៉ិន សាម៉នមុនពេលទទួលការព្យាបាល
លទ្ធផលពិនិត្យCTរបស់លោកយ៉ិន សាម៉នក្រោយពេលទទួលការព្យាបាល