ខែមិនា ឆ្នាំ2012 លោកអានមកពីម៉ានីលប្រទេសហ្វីលីពីនបានជួបប្រទះថាខ្លួនគាត់ចាប់ផ្តើមបត់ជើងធំមានឈាម ដោយសារតែបរិមាណឈាមមិនច្រើន ក៏មិនមានរោគសញ្ញាអ្វីធ្ងន់ធ្ងរទេ ដោយសារគ្រាន់តែបត់ជើងធំក្តៀនក៏មិនបានយកចិត្តទុកដាក់ ប៉ុន្តែមិននឹកស្មានថាស្ថានភាពសុខភាពគាត់កាន់តែធ្ងន់ធ្ងរទៅៗ។ ខែមិថុនា គាត់បានទៅពិនិត្យអេកូ និងស្គេនCT នៅមន្ទីរពេទ្យក្នុងស្រុកមួយបានជួបប្រទះថាកើតមានជម្ងឺមហារីកពោះវៀនពិតប្រាកដមែន។
លោកអានមានអាយុ48ឆ្នាំ គាត់មិនយល់ព្រមទទួលនូវដំណឹងដ៏ឃោរឃៅនេះឡើយ ប៉ុន្តែគាត់នៅតែខិតខំប្រឹងប្រែងប្រឈមមុខនឹងវា គាត់បានធ្វើការពិគ្រោះជាមួយបុគ្គលិកការងារនៅការិយាល័យតំណាងមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនៅម៉ានីលប្រទេសហ្វីលីពីន ហើយក៏សំរេចចិត្តទៅព្យាបាលនៅប្រទេសចិន។ ថ្ងៃទី29 ខែឧសភា លោកអានបានចូលសំរាកនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ ក្រោយពេលចូលមន្ទីរពេទ្យ លោកអានត្រូវបានធ្វើការពិនិត្យយ៉ាងច្បាស់លាស់ម្តងទៀត។ លទ្ធផលបានបញ្ជាក់ថា៖មហារីកពោះវៀនរាលដាលមកពីថ្លើម។ ប្រឈមមុខនឹងជម្ងឺរបស់លោកអាន ក្រុមអ្នកឯកទេសឆ្លងកាត់ការកំនត់វិនិច្ឆ័យនូវវិធីព្យាបាលគឺ វិធីព្យាបាលកករំលាយ ព្យាបាលដោយការចាក់បញ្ចូល និងការព្យាបាលជីវសាស្ត្រមកសំយោគបញ្ចូលគ្នាដើម្បីព្យាបាល។
រយៈពេល4ខែសំរាកក្នុងមន្ទីរពេទ្យធ្វើជាអ្នកជម្ងឺហ្វីលីពីននៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក លោកអាន និងសមាជិកក្រុមគ្រួសារទទួលអារម្មណ៍យ៉ាងជ្រាលជ្រៅពីបុគ្គលិកការងារគ្រប់រូបដ៏គួរឱ្យគោរពស្រលាញ់នៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ បច្ចេកវិទ្យាដ៏ច្បាស់លាស់របស់វេជ្ជបណ្ឌិតធ្វើឱ្យស្ថានភាពសុខភាពរបស់គាត់កាន់តែប្រសើរឡើងៗ។ អ្នកបកប្រែបានផ្តល់នូវសេវាកម្មដល់គាត់យ៉ាងយកចិត្តទុកដាក់ដែលធ្វើឱ្យការសន្ទនារវាងពួកគាត់ និង សហការីមិនមានឧបសគ្គណាមួយកើតឡើងឡើយ និងមិនមានប្រកាន់អាកប្បកិរិយាឆ្មើងឆ្មៃឡើយ ការថែទាំយ៉ាងយកចិត្តទុកដាក់របស់គិលានុដ្ឋាយិកាកាន់តែធ្វើឱ្យពួកគាត់មានអារម្មណ៍កក់ក្តៅ។ បញ្ហាទាំងអស់នេះសុទ្ធតែមានសុវត្ថិភាព និង ផ្តល់ភាពកក់ក្តៅ ពួកគាត់មានអារម្មណ៍ថាគឺគា្រន់តែអាចសរសេរ “សំបុត្រថ្លែងអំណរគុណ”មកបង្ហាញពីសេចក្តីស្រលាញ់របស់ពួកគាត់។
“អ្វីដែលខ្ញុំនិយាយគឺ ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោកវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា អ្នកបកប្រែ និង បុគ្គលិកដទៃៗទៀតក្នុងមន្ទីរពេទ្យ។ ការសំរាកព្យាបាលនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានធ្វើឱ្យមនុស្សមានភាពកក់ក្តៅ និង មានសុវត្ថិភាពយ៉ាងក្រៃលែង។ ក្រលេកមើលសុខភាពរបស់លោកអានពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរឡើងៗ យើងខ្ញុំយល់ឃើញថាការឆ្លងប្រទេសពីហ្វីលីពីនមកព្យាបាលនៅចិន បញ្ហាទាំងអស់សុទ្ធសឹងតែសមនឹងទទួលយកយ៉ាងក្រៃលែង!
ពួកខ្ញុំមិនដែលនឹកគិតថា ពួកខ្ញុំឃ្លាតឆ្ងាយពីស្រុកកំណើត ហើយត្រូវបានមនុស្សដែលមានបទពិសោធន៍ជាច្រើននាក់បានផ្ចិតផ្ចង់ព្យាយាមដោយមិនលំអៀងណាមួយឡើយ! ពួកខ្ញុំមានអារម្មណ៍ថា “សេវាកម្មដ៏ជំនាញ បច្ចេកវិទ្យាព្យាបាលដ៏ថ្មីបំផុត គិលានុបដ្ឋាយិកាជំនាញថែទាំ និង អ្នកបកប្រែដែលពោរពេញដោយក្តីសន្តោសប្រណី និងជាទីស្រលាញ់” ទាំងនេះសុទ្ធតែជាការរចនាដ៏ពិតប្រាកដនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ សហការីទាំងអស់នៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក អ្នកទាំងអស់គ្នាពិតជាល្អខ្លាំងណាស់!
អ្នកទាំងអស់គ្នាសុទ្ធតែញញឹមយ៉ាងស្រស់ស្រាយជារៀងរហូតដែលផ្តល់អោយអ្នកជម្ងឺគ្រប់រូបនូវសេវាកម្មដ៏ល្អ អ្នកទាំងអស់គ្នាប្រកាន់ខ្ជាប់នូវសំដីយ៉ាងពិតប្រាកដដល់អ្នកជម្ងឺ! អ្នកទាំងអស់គ្នាបានមើលថែទាំអ្នកជម្ងឺជារៀងរាល់ថ្ងៃដោយមិនខ្លាចនឿយហត់អ្វីឡើយដែលនេះគឺជាការគោរព និង គួរឱ្យស្រលាញ់! ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា!”
TJ and Marose Joson
ម៉ានីល ហ្វីលីពីន
ខែតុលា ឆ្នាំ2010