នៅខែកុម្ភៈ ឆាំ្ន2012 លោកTan ជាអ្នកជំងឹមហារីកពោះវៀន ស្រាប់តែមានការឈឺពោះ ហើម និងពេលខ្លះតឹងទ្រូងចង់ក្អួតថែមទៀត។ លោកTan និងសមាជិកក្រុមគ្រួសារមានការចំលែកចិត្ត ហើយសមាជិកក្រុមគ្រួសារគាត់ក៏ជំរុញគាត់ទៅមនី្ទរពេទ្យត្រួតពិនិត្យ។ មួយខែក្រោយមក លោកTanបានទៅកាន់មនី្ទរពេទ្យក្នុងស្រុកDa Kaនោះធ្វើការពិនិត្យដោយប្រព័ន្ធPET/CT បានឃើញដុំសាច់មួយដុំនៅត្រង់ពោះ និងបានវិនិច័្ឆយថាជាមហារីកពោះវៀន ព្រមទាំងប្រទះឃើញដុំសាច់ដែលមានឈ្មោះថាgreater omentum និង ជញ្ជាំងនៃផ្ទៃពោះមានការរាលដាល។ ដំណឹងដ៏អាក្រក់នេះបានវាយប្រហារដល់លោកTan និង សមាជិកក្រុមគ្រួសារយ៉ាងខាំ្លង។ ដើម្បីគ្រប់គ្រង និងព្យាបាល លោកTan បានទៅទទួលការព្យាបាលនៅមនី្ទរពេទ្យក្នុងស្រុកមួយកន្លែង តែមិនមានប្រសិទ្ធិភាពប៉ុនា្មនឡើយ។
នៅឱកាសដ៏ចៃដន្យមួយ លោកTan និងសមាជិកក្រុមគ្រួសារបានដឹងដណ្តឹងថា មនី្ទរពេទ្យក្វាងចូវទំនើបផ្នែកមហារីកគឺជាមនី្ទរពេទ្យជំនាញព្យាបាលជំងឺមហារីក ក៏ដើម្បីអោយការព្យាបាលមានការរីកចំរើនមួយកំរិតទៀត លោកTan និងក្រុមគ្រួសារសំរេចចិត្តឆ្ពោះទៅទីក្រុងកា្វងចូវទទួលការព្យាបាលជំងឺមហារីកពោះវៀនរបស់គាត់។ ខែឧសភា ឆាំ្ន2012 ក្រោយពេលដែលលោកចូលសំរាកពេទ្យអ្នកជំនាញនៃមនី្ទរពេទ្យយើងខ្ញុំបានធ្វើការពិនិត្យយ៉ាងលិ្អតល្អន់ ក៏ប្រទះឃើញនៅផ្នែកខាងលើពោះគាត់មានដុំសាច់5*6សង់ទីម៉ែត្រ ។ ដូចនេះក្រោយការវិនិច្ឆ័យយោងតាមអាការៈរបស់លោកTan អ្នកជំនាញនៃមនី្ទរពេទ្យយើងខ្ញុំបានកំនត់ផែនការព្យាបាលសំរាប់គាត់។ ជាដំបូងប្រើប្រាស់គ្រាប់អនុភាគអ៊ីយ៉ូត និងការព្យាបាលដោយការចាក់បញ្ចូលដើម្បីព្យាបាលមហារីកពោះវៀន ក្រោយការព្យាបាលគ្មានភាពមិនប្រក្រតីទេ ហើយកំលាំងកាយ និងទឹកចិត្តរបស់គាត់មានលក្ខណៈប្រសើរឡើង។
ក្នុងកំឡុងពេលសំរាកនៅមនី្ទរពេទ្យ អ្នកជំនាញ លោកគ្រូពេទ្យ គិលានុបដា្ឋយិកា និង អ្នកបកប្រែនៃមនី្ទរពេទ្យក្វាងចូវទំនើបផ្នែកមហារីកយើងខ្ញុំយកចិត្តទុកដាក់នូវតម្រូវការ និង លក្ខណៈសុខភាពលោកTanជានិច្ច ព្រមទាំងលើកទឹកចិត្តលោកTan និង សមាជិកក្រុមគ្រួ
សារអោយមានមានភាពជឿជាក់ប្រឆាំងនឹងមហារីក មិនត្រូវបោះបង់ចោលដោយងាយៗឡើយ។ ដូចនេះដើម្បីថ្លែងអំណរគុណ និង បង្ហាញនូវសេចកី្តរំភើបរបស់ខ្លួន លោកTan និង សមាជិកក្រុមគ្រួសារ បានសរសេរសំបុត្រសសើរមួយច្បាប់។
លោក Peng ប្រធានឯកទេសផ្នែកមហារីក លោកគ្រូអ្នកគ្រូពេទ្យ និង គិលានុបដា្ឋយិកាគ្រប់រួបជាទីស្រលាញ់ ៖
ខ្ញុំឈ្មោះMusfeq មកពីប្រទេសបង់ក្លាដេស ជាសាច់ញាតិរបស់លោកTanដែលជាអ្នកជំងឺ
មហារីកពោះវៀន។ កន្លងទៅប្រាំថ្ងៃមុន ខ្ញុំបានកំដរគាត់ព្យាបាលនៅមនី្ទរពេទ្យក្វាងចូវទំនើបផ្នែកមហារីកទទួលការព្យាបាល។ ទោះបីលោកTanជាជំងឺមហារីកពោះវៀនដំណាក់ កាលចុងក្រោយក៏ដោយ តែខ្ញុំនៅតែពេញចិត្តយ៉ាងខាំ្លងនូវបរិសា្ថនព្យាបាលដ៍ល្អរបស់មនី្ទរពេទ្យនេះ។
ចាប់តាំងពីពេលចូលសំរាកពេទ្យ លោកPeng ប្រធានឯកទេសផ្នែកមហារីកយកចិត្តទុក
ដាក់លើអាការៈជំងឺរបស់លោកTan យ៉ាងខ្លាំង។ លោកPeng ពិតជាល្អប្រសើរណាស់ ខ្ញុំជឿជាក់លើលោកប្រធានPeng និងបទពិសោធន៍ព្យាបាលរបស់គាត់អាចជួយដល់លោកTan បាន។ ខ្ញុំសង្ឃឹមថា លោកTan ក្រោយពីការព្យាបាលនឹងបានសះស្បើយយ៉ាងឆាប់រហ័ស។ សូមព្រះជួយថែរក្សាគាត់ផង។
ទោះជាយ៉ាងណាក៏ដោយ បង់ក្លាដេស និងនៅទីនេះមានលក្ខណៈខុសប្លែកគ្នា ប៉ុនែ្តលោកគ្រូពេទ្យSakib Bengali និង អ្នកបកប្រែបានជួយពួកខ្ញុំឲ្យធ្លាប់នឹងប្រទេសចិនហើយ មិនបានអោយពួកខ្ញុំមានអារម្មណ៍មិនស្រួលដោយសារការមិនទំលាប់ទេ។ ជូនពរអោយលោកគ្រូពេទ្យSakib Bengali ជួបនឹងសំណាងល្អ។
គិលានុប្បដា្ឋយិកានៃមនី្ទរពេទ្យក្វាងចូវទំនើបផ្នែកមហារីកសុទ្ធតែមានបុគ្គលិកលក្ខណៈល្អណាស់ ពួកខ្ញុំមិនដែលមានអារម្មណ៍ឯកកោដាច់ដោយឡែកពីគេទេ នៅពេលដែលលោកTan ត្រូវការជំនួយ គិលានុប្បដា្ឋយិកាតែងនៅមើលថែគាត់ជានិច្ច។ គិលានុប្បដា្ឋយិកាទាំងអស់បំពេញការងាររហ័សរហួន ម៉ត់ចត់និង យកចិត្តទុកដាក់។ ពួកគេគឺជាគិលានុប្បដា្ឋយិកាដែលមានសមត្ថភាពជាងគេក្នុងចំនោមគិលានុប្បដា្ឋយិកាដែលខ្ញុំធា្លប់ស្គាល់។
ជាចុងក្រោយ ខ្ញុំសង្ឃឹមថា លោកTan នៅក្រោមការព្យាបាលរបស់ក្រុមអ្នកជំនាញនៃមនី្ទរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនឹងបានជាសះស្បើយយ៉ាងឆាប់រហ័ស។ សូមព្រះជួយថែរក្សាគាត់ អោយជៀសឆា្ងយពីការឈឺចាប់នៃជំងឺមហារីកពោះវៀននេះផង។
សូមអរគុណ!