ពេលបានឃើញសា្នមញញឹមដ៏ស្រស់បំព្រង និង ការស្លៀកពាក់ដ៏ទាន់សម័យរបស់អ្នកស្រីYue អ្នកកាសែតភីលីពីនទោះជាយ៉ាងណាក៏ស្មានមិនដល់ថាអ្នកស្រីYue ជាអ្នកជំងឺមហារីកកស្បូនសោះ។ នៅក្រោយពេលសំណេះសំណាលជាមួយអ្នកកាសែតហើយ អ្នកកាសែតទាំងអស់ចាប់ផ្តើមសំភាសន៍អ្នកស្រីYue។ អ្នកកាសែត“កាសែតពិភពលោក(World Daily)”បានសួរទៅកាន់អ្នកស្រីYueថា ៖ “នៅក្នុងសា្ថនភាពអ្វីដែលអ្នកស្រីប្រទះឃើញថាខ្លួនឯងកើតជំងឺមហារីកកស្បូននេះ?”អ្នកកាសែត MANILA STANDARD ក៏បានបន្តលើកជាចម្ងល់ដែលទាក់ទងទៅនឹងការទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យកា្វងចូវទំនើបផ្នែកមហា
រីក និង សា្ថនភាពសុខភាពបច្ចុប្បន្ន សួរទៅអ្នកស្រីYue។ ក្រឡេកទៅកាមេរា អ្នកស្រីYueបាននិយាយរំលឹកបទពិសោទនៃដំណើរប្រឆាំងនឹងមហារីករបស់ខ្លួន។
ត្រៀមខ្លូនទទួលទារណកម្មដែលជាការឈឺចាប់នៃជំងឺ
អ្នកស្រីYue មានជីវភាពដ៏មានសុភមង្គល ប៉ុន្តែនៅខែកុម្ភៈ ឆ្នាំ2011 ដោយគ្មានមូលហេតុអ្វីសោះប្រដាប់ភេទស្រាប់តែសុខៗធ្លាក់ឈាម ហើយពេលខ្លះមានការឈឺចាប់ផ្នែកខាងក្រោមពោះ និង ចុងត្រគាក។ ដោយការឈឺចាប់របស់អ្នកស្រីYue ក្នុងកំរិតដែលនាងអាចទ្រាំបានហើយក៏គ្មានប៉ះពាល់វាទៀត ប៉ុនែ្តអាការៈទាំងនេះធ្ងន់ធ្ងរឡើងៗ ដូចនេះអ្នកស្រីYueក៏ទៅពិនិត្យនៅមន្ទីរពេទ្យក្នុងប្រទេសភីលីពីន បានឃើញថាមានដុំសាច់ក្នុងកស្បូន ហើយបានដឹងពីគ្រូពេទ្យថានេះជាមហារីកកស្បូន បានអោយយោបល់ទៅធ្វើការវះកាត់ចោល តែត្រូវអ្នកស្រីYueបដិសេធន៍។ ដូចនេះអ្នកស្រីYueចាប់ផ្តើមរស់នៅដោយលាយភាពឈឺចាប់ជាមួយជំងឺជារៀងរាល់ថ្ងៃ។ ក្រុមគ្រួសារអ្នកស្រីបានឃើញរូបរាង្គកាយដែលទទួលរងទុក្ខអំពីជំងឺមហារីកហើយខ្សោយឡើងៗរបស់អ្នកស្រីបែបនេះ មានព្រួយបារម្ភ និង ឈឺចាប់ឥតឧបមា។
ក្រោយមកនៅខែកុម្ភៈ ឆ្នាំ2012 នៅក្រោយការណែនាំរបស់មិត្តភក្តិ អ្នកស្រីYueបានមកកាន់ការិយាល័យមនី្ទរពេទ្យកា្វងចូវទំនើបផ្នែកមហារីកនៅក្នុងប្រទេសភីលីពីនសាកសួរព័ត៌មាន និង ការណាត់ព្យាបាល។ ក្រុមការងារនៅការិយាល័យភីលីពីនបានកក់សំបុត្រយន្តហោះជូនអ្នកស្រីយៀក និង ក្រុមគ្រួសារជាអ្នកមកជាមួយ ហើយរៀបចំឡានដឹកជញ្ចួនដោយមិនគិតថ្លៃនៅអាកាសយានដ្ឋាន ដូចនេះអ្នកនាងYueក៏មកដល់មនី្ទរពេទ្យកា្វងចូវទំនើបផ្នែកមហារីកនាប្រទេសចិនធ្វើការព្យាបាលជំងឺមហារីកកស្បូន។
ការយកចិត្តទុកដាក់ប្រកបដោយមនុស្សធម៌នាំមកនូវភាពកក់ក្តៅ
ក្រោយពីមកដល់មន្ទីរពេទ្យ ក្រោមការជួយចាត់ចែងរបស់លោកគ្រូពេទ្យ អ្នកស្រីYueបានបំពេញបែបបទសំរាកពេទ្យរួចស្រេច គិលានុបដ្ឋាយិកា និង អ្នកបកប្រែបានណែនាំអំពីបរិយាកាសនៃមន្ទីរពេទ្យជូនចំពោះអ្នកស្រីYue ហើយបានសាកសួរទៅកាន់អ្នកស្រីថាមានកន្លែងអ្វីដែលត្រូវការអោយជួយឬអត់។ ពេលបានសា្តប់លឺភាសាសំដីដែលសិ្នទ្នស្នាលបានបំបាត់ភាពភ័យខ្លាចរបស់នាងដែលមកដល់កន្លែងដែលប្លែកមិនធ្លាប់បានសា្គល់ពីមុននេះ។ គ្រូពេទ្យបានសាកសួរពីអាការៈ រោគសញ្ញានៃជំងឺរបស់អ្នកស្រីYueយ៉ាងម៉ត់ចត់ ហើយលើកទឹកចិត្តនាងអោយរក្សាទឹកចិត្តស្រស់ស្រាយសុទិដ្ឋិនិយមទៅបង្ក្រាបជំងឺមហារីក។
ថ្ងៃបន្ទាប់អ្នកស្រីYueត្រូវបានគិលានុបដ្ឋាយិការៀបចំទៅធ្វើការពិនិត្យបញ្ជាក់ពីថាជាជំងឺមហារីកកស្បូន។ នៅពេលដែលអ្នកស្រីYueធ្វើការត្រួតពិនិត្យ ក្រុមគ្រួសារអ្នកស្រីក៏ទទួលបានការពិនិត្យសុខភាពដោយឥតគិតថ្លៃដែលផ្តល់ជូនពីមន្ទីរពេទ្យផងដែរ។ យោងតាមស្ថានភាពជំងឺរបស់នាង អ្នកជំនាញបានកំនត់ផែនការព្យាបាល ហើយនៅក្រោមការកំដរនៃអ្នកបកប្រែបានបកស្រាយពីដំណើរព្យាបាលរបស់នាងត្រូវប្រើប្រាស់ការបច្ចេកវិទ្យាព្យាបាលអ្វីខ្លះ ដើម្បីអោយអ្នកស្រីYueយល់ពីដំណើរព្យាបាលបានច្បាស់លាស់។ ក្រោយពេលឆ្លងកាត់ការព្យាបាលដោយការចាក់បញ្ចូល និង ការព្យាបាលបន្សល់មុខរបួសតូចនៃដុំសាច់ឆ្អឹងត្រគាក 4ដង។ ដុំសាច់របស់អ្នកស្រីYueបានរួមតូច ហើយបានមានអារម្មណ៍ធូរស្បើយជាងមុន។ គិលានុបដ្ឋាយិកាតែងយកចិត្តទុកដាក់ពីតម្រូវការរបស់អ្នកស្រីYue ថែទាំការរស់នៅ និង របបអាហាររបស់នាង។ អ្នកជំនាញសុខភាពបានរៀបចំអាហារពិសេសដែលមានជីជាតិខ្ពស់អោយនាងដើម្បីបង្កើនកំលាំងសុខភាព។ លោកគ្រូពេទ្យទៅបន្ទប់អ្នកជំងឺស្វែងយល់ពីស្ថានភាពជំងឺរបស់អ្នកស្រីYueជារៀងរាល់ថ្ងៃ។ អ្នកបកប្រែប្រើភាសាភីលីពីនមកនិយាយលេងជាមួយអ្នកស្រីយៀក។ គ្រួពេទ្យក៏បានរៀបចំកម្មេវិធីសំរាប់អ្នកស្រីយៀកអោយទៅដើរកំសាន្តនៅជើងភ្នំពពកស ទស្សនា“មហោស្រពទំនើប”និង ដើរកំសាន្ដក្នុងទីក្រុងក្វាងចូវជាមួយអ្នកជំងឺដទៃទៀត។ អ្នកស្រីYueចូលចិត្តចែករំលែកបទពិសោធន៍ប្រឆាំងនិងមហារីកទៅអ្នកជំងឺដទៃទៀត និង លើកទឹកចិត្តអ្នកទាំងអស់គ្នាអោយមានជំនឿចិត្តប្រឆាំងនឹងជំងឺមហារីក។
ទីបញ្ចប់ អ្នកកាសែត“កាសែតPEOPLE’S TONIGHT”សួរទៅអ្នកស្រីYueថា តើមនី្ទរពេទ្យកា្វងចូវទំនើបផ្នែកមហារីកមានអ្វីដែលអោយអ្នកស្រីចងចាំនិងដក់ជាប់ក្នុងចិត្តច្បាស់ជាងគេ? អ្នកស្រីYueបានឆ្លើយតបទាំងស្នាមញញឹមថា ៖ គឺសេវាកម្មនៃមនី្ទរពេទ្យកា្វងចូវទំនើបផ្នែកមហារីក។ ការយកចិត្តទុកដាក់ថែទាំគ្រប់ពេលវេលាមកលើខ្លួន ជំនាញពេទ្យច្បាស់លាស់ និង ឥរិយាបថដ៏សិ្នទ្ធសា្នល និង សេវាកម្មពិសេសៗជាច្រើនរបស់មន្ទីរពេទ្យសុទ្ធតែពោរពេញដោយមនុស្សធម៌ ហើយក៏ដោយសារសេវាកម្មដ៏ប្រពៃនេះធ្វើអោយខ្លួនមានទឹកចិត្តសុទិដិ្ឋនិយមទៅបង្ក្រាបជំងឺមហារីក។
ក្រោយពេលបញ្ចប់ការសំភាសន៍ អ្នកស្រីYue និង អ្នកកាសែតនៅមិនដាច់ចិត្តបញ្ចប់ការសំភាសន៍ អ្នកកាសែតចាប់ដៃអ្នកស្រីYueជូនពរគាត់អោយឆាប់ជាសះស្បើយ។
អ្នកកាសែតទាំងអស់បានបង្ហាញបា្រប់លោកប្រធានមនី្ទរពេទ្យWang ថាឆ្លងកាត់ការសំភាសន៍លើកនេះពូកគេបានយល់ដឹងអំពីមនី្ទរពេទ្យកា្វងចូវទំនើបផ្នែកមហារីកជាមនី្ទរពេទ្យដែល “ចិត្តស្រលាញ់ឥតព្រំដែន វិទ្យាពេទ្យឥតព្រំដែន”។ សង្ឃឹមថាមនី្ទរពេទ្យនាំមកនូវសុខភាព និង ក្តីសង្ឃឹមជូនប្រជាជនភីលីពីន។