យើងខ្ញុំជាប្រជាជនកម្ពុជា រស់នៅខេត្តព្រះសីហនុ មកសំរាកព្យាបាលជម្ងឺមហារីកនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ ខ្ញុំសូមថ្លែងអំណរគុណដល់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកដ៏ជ្រាលជ្រៅចំពោះលោកវេជ្ជបណ្ឌិតដ៏ចំណានៗព្រមទំាងសហការីរបស់លោក ដែលខំព្យាបាល និងយកចិត្តទុកដាក់ថែទាំអ្នកជម្ងឺអស់ពីចិត្ត ពីថ្លើម ជាពិសេស ក្រុមលោកវេជ្ជបណ្ឌិតមិនរើសអើង មិនប្រកាន់ពូជសាសន៍ រឺជាជនជាតិ ណាមួយឡើយ ពេលខ្ញុំត្រលប់ទៅស្រុកកំណើតវិញ ខ្ញុំនឹងជួយផ្សព្វផ្សាយដល់អ្នកជម្ងឺផ្សេងៗទៀតដែលនៅប្រទេសរបស់ខ្ញុំមកព្យាបាលនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនេះ។
ចុងបញ្ចប់ ខ្ញុំសូមជូនពរដោយចិត្តស្មោះជូនដល់វេជ្ជបណ្ឌិត និងសហការីរបស់លោកប្រកបការងារដោយសប្បាយរីករាយ! ប្រកបការងារអ្វីឲ្យដូចបំណងប្រាថ្នា!
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកកាន់តែធ្វើកាន់តែល្អ!
អ្នកជម្ងឺមកពីកម្ពុជា ស្នាក់នៅគ្រែលេខ3 ជាន់ទី5 ឈ្មោះ ណា ប៉ូលី
ថ្ងៃទី9 ខែមេសា ឆ្នាំ2012