កាលពីខែមិថុនា ឆ្នាំ២០១២ អ្នកស្រីសា មកពីអាហ្រ្វិកខាងកើតរំពេចនោះរកឃើញមានដុំសាច់នៅលើសុដន់ខាងឆ្វេង អ្នកស្រីបានពិនិត្យនៅមន្ទីរពេទ្យក្នុងស្រុកត្រូវបានគេវិនិច្ឆ័យថាជាមហារីកសុដន់។ ប៉ុន្តែអ្នកស្រីមិនបានធ្វើការព្យាបាលប្រឆាំងមហារីកណាមួយឡើយ បីខែក្រោយមក ដុំសាច់នោះក៏រីកកាន់តែធំទៅៗ។ អ្នកស្រីនិងសមាជិកក្រុមគ្រួសារមានអារម្មណ៍អន្ទះសាក្រៃលែង ឆ្លងកាត់ការណែនាំក៏ធ្វើដំណើរឆ្ពោះទៅព្យាបាលនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ ក្រោយពេលឆ្លងកាត់ការព្យាបាលមួយកំប្លេរមក ស្ថានភាពជម្ងឺរបស់អ្នកស្រីសាទទួលបានការទប់ស្កាត់ ស្ថានភាពសុខភាពក៏ល្អប្រសើរ។ អំឡុងពេលព្យាបាល អ្នកស្រីសា និង បងស្រីទទួលអារម្មណ៍ពីការថែទាំយ៉ាងល្អិតល្អន់ពីមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ដូច្នេះហើយអ្នកស្រីក៏បានសរសេរនូវលិខិតថ្លែងអំណរគុណមួយច្បាប់។
ជូនចំពោះគ្រូពេទ្យ គិលានុបដ្ឋាយិកាគ្រប់រូបនៃមន្ទីរពេទ្យក្វាងចូវ៖
រយៈពេល៤៦ថ្ងៃមកនេះ ខ្ញុំពិតជាថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះបុគ្គលិកនិងគ្រូពេទ្យគ្រប់រូបដែលបានផ្តល់អោយខ្ញុំ និងប្អូនស្រីខ្ញុំនូវការយកចិត្តទុកដាក់ ភាពរីករាយ និងចំណងមិត្តភាពល្អ។ ខ្ញុំពិតជាអរគុណយ៉ាងក្រៃលែងនូវការព្យាបាលយ៉ាងឯកទេសជំនាញរបស់អ្នកទាំងអស់គ្នា។
ដោយសារមានជម្ងឺមហារីកទើបខ្ញុំមកពេទ្យ ខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំថាគ្រូពេទ្យនៅមន្ទីរពេទ្យនេះអាចព្យាបាលជម្ងឺមហារីករបស់ខ្ញុំអោយបានធូរស្បើយបន្តិចម្តងៗ។ ជាបន្ទាប់ ខ្ញុំនឹងត្រលប់មកធ្វើការពិនិត្យម្តងទៀត ដើម្បីការពាររើឡើងវិញនៃមហារីក។
ខ្ញុំមិនមែនជាអ្នកជម្ងឺដែលមានការសហការដ៏ពិសេសអ្វីទេ ប៉ុន្តែអ្នកទាំងអស់គ្នាតែងតែមានការយកចិត្តទុកដាក់ជារៀងរហូតមក។ សូមអរគុណអ្នកសម្រាប់ការយល់ដឹង។
សូមអរគុណចំពោះក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិកានិងសហការីក្នុងមន្ទីរពេទ្យទាំងអស់។ សូមអរគុណចំពោះគ្រូពេទ្យឡាយ គិលានុបដ្ឋាយិកាទទួលខុសត្រូវ គួក អ៊ីភីង អ្នកស្រីប្រធានតំបន់ជម្ងឺ តាយ វិនយ៉ាន លោកប្រធានផ្នែកមហារីក ផឹងស៊ាវឆឹ គ្រូពេទ្យថាំងសៀងជាន់ និង គ្រូពេទ្យឡ យានភីង។ សូមអរគុណដល់គ្រូពេទ្យផ្នែកវះកាត់ ជាវ យាន និងសាស្ត្រាចារ្យ ហ៊ូ។ ខ្ញុំក៏សូមអរគុណចំពោះប្រធានផ្នែកថែទាំនៅតំបន់ជម្ងឺជាន់ទី៥ ស៊ាវ យាន និង បុគ្គលិកក្រុមការងាររបស់គាត់ ដូចជា យានហុងយាន ថានអ៊ីឈាវ ចាំងហុងលី តឹងស៊ាវអ៊ីង ចូវស៊ាវយាន លូសៀលាន ចុងស៊ាវហ្វាង និង លីវស៊ូ។ ចុងបញ្ចប់ ខ្ញុំក៏សូមអរគុណចំពោះអ្នកបកប្រែភាសាអង់គ្លេស លូអានឈី និង ឆៃចាន់ហួយ។ សូមអរគុណដល់អ្នកទាំងអស់គ្នា។
ពិតជាអរគុណយ៉ាងក្រៃលែង ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា។
សាស៊ីយ៉ា(THAHIYA MOHAMED)