ចូលឆ្នាំថ្មីឆ្នាំរោង ២០១២ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនៅបន្ទប់ជាន់ទី៣ទទួលបាន លិខិតថ្លែងអំណរគុណដ៏ពិសេសមួយច្បាប់ ដែលមានអត្ថន័យដូចតទៅ៖ ប្រជារាស្រ្តក្រឡាប់ខ្លួនមិនភ្លេចម៉ៅសេតុន គ្រប់គ្នាមានបានមិនភ្លេចតឹងសៀវភីង មនុស្សលោកសែ្វងរកការព្យាបាលមិនភ្លេចមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។
លិខិតថ្លែងអំណរគុណមួយច្បាប់នេះចេញពីដៃអ្នកជម្ងឺវ៉ាងយ៉ូវហ័រជនជាតិចិនរស់នៅប្រទេសឥណ្ឌូនេស៊ី។ នៅខែវិច្ឆិកា ឆ្នាំ២០១១ អ្នកស្រីវ៉ាងមកពីប្រទេសឥណ្ឌូនេស៊ីបានមកមន្ទីរពេទ្យ ក្វាងចូវទំនើបផ្នែកមហារីក ពិនិត្យឃើញថាមានជម្ងឺមហារីកសុដន់ខាងស្តាំ ព្រមទាំងទទួលការ ព្យាបាលនៅទីនេះ ក្រោយពេលស្ថានភាពប្រសើរឡើងក៏ចេញពីមន្ទីរពេទ្យ។ នៅពេលចេញពី មន្ទីរពេទ្យ អ្នកស្រីវ៉ាងបានបាននិយាយថា “មនុស្សលោកស្វែងរកការព្យាបាលកុំភ្លេចទៅ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក”នេះជាសំលេងក្នុងចិត្តគាត់ ក៏ជាទទួលស្គាល់យ៉ាងខ្ពស់ ដល់បុគ្គលិកសុខាភិបាលរបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកយើង។
នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៣ នៅក្នុងបន្ទប់មួយក្នុងអគាមន្ទីរពេទ្យក្វាងចូវទំនើបផ្នែក មហារីកជាន់ទី៣ គឺអ្នកជម្ងឺមហារីកជនជាតិឥណ្ឌូនេស៊ី ឈ្មោះវ៉ាងយ៉ូវហ័រនិងស្វាមី ឈឹងយ៉ុងយានដែលទើបត្រលប់មកពីទេសចរណ៏នៅទីបេ និងម៉ុងហ្គោលីក្នុង ពួកគាត់កំពុងមើលទូរទស្សន៏។ ពេលឃើញពួកខ្ញុំមកដល់ គាត់និងស្វាមីបានក្រោកឡើងទទួល ស្វាគមន៏ពួកខ្ញុំ។ អ្នកស្រីវ៉ាងឆ្នាំនេះអាយុ៦៦ឆ្នាំ ក្រោយពេលបញ្ចប់ដំណើរទេសចរណ៏នៅទីបេ និងម៉ុងហ្គោលីក្នុងជាមួយស្វាមីរួច ក៏ត្រលប់មកព្យាបាលម្តងទៀតនៅមន្ទីរពេទ្យក្វាងចូវទំនើប ផ្នែកមហារីក។ អ្នកស្រីដ៏រីករាយម្នាក់នេះ មានស្មារតីភ្លឺស្វាង មុខមាត់ស្រស់បស់។ គាត់មាន ប្រសាសន៏យ៉ាងរីករាយថា ៖“ស្ថានភាពខ្ញុំពេលនេះល្អណាស់ ខ្ញុំនៅឥណ្ឌូនេស៊ី អ្នកគ្រប់គ្នាសុទ្ធ តែថាខ្ញុំមើលទៅមិនដូចជាអ្នកមានជម្ងឺម្នាក់សោះ”។
ក្រោយពេលដឹងថាអ្នកស្រីវ៉ាងយ៉ូវហ័រមកពិនិត្យឡើងវិញ លោកវ៉ាងចុងហ័យ ប្រធានមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកក៏បានចុះសួរសុខទុក្ខអ្នកជម្ងឺ ជូនពរគាត់ឆាប់ជា សះស្បាយ។ នៅឆ្នាំ២០១១ អ្នកស្រីវ៉ាងយ៉ូវហ័រនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានដឹង ថាខ្លួនមានដុំសាច់កាចនៅលើសុដន់ ក្រោយពេលទទួលការព្យាបាលរួមបញ្ចូលរួច លទ្ធផលពិនិត្យ PET/CTរបស់គាត់មិនបានឃើញមានអ្វីមិនប្រក្រតីទេ។ ចូលឆ្នាំថ្មី២០១៣ ប្តីប្រពន្ធអ្នកស្រីវ៉ាងយ៉ូវហ័របានផ្ញើរកញ្ចប់ពណ៏ក្រហមមួយមកមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកជាន់ទី៣ ក្នុងនោះសសេរថា“មនុស្សលោកស្វែងរកការព្យាបាលកុំភ្លេចទៅ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក” ធ្វើអោយកក់ក្តៅដល់បុគ្គលិកសុខាភិបាលនៅជាន់ទី៣ ទាំងអស់។ “លើកនេះខ្ញុំទិញកញ្ចប់ក្រហមដែលមានអក្សរ‘សំណាងល្អ’ពណ៏ទឹកមាស” លោកឈឹងយ៉ុងយាន ស្វាមីរបស់អ្នកស្រីវ៉ាងយកកញ្ចប់ក្រហមចេញមក សសេរបណ្តើរនិយាយ បណ្តើរថា“ប្រសិទ្ធភាពព្យាបាលរបស់មន្ទីរពេទ្យអ្នកល្អ សេវាបំរើល្អ។ ពួកខ្ញុំទៅកន្លែងជាច្រើន នៅប្រទេសចិន ពួកខ្ញុំចេះប្រៀបធៀបនិងស្វែងយល់”។
ប្តីប្រពន្ធអ្នកជម្ងឺវ៉ាងយ៉ូវហ័រស្រួលនិយាយគ្នាណាស់ ពួកគាត់និយាយពីបទពិសោធន៏ ដំណើរទេសចរណ៏នៅប្រទេសចិន និយាយពីឥរិយាបថប្រឆាំងនឹងជម្ងឺមហារីក។ “រាល់ឆ្នាំ ពួកយើងមកទេសចរណ៏នៅប្រទេសចិន២ដង ទស្សនាភ្នំតាឈួនដែលមានឈ្មោះល្បីនៅ ប្រទេសចិន ខ្ញុំមានអារម្មណ៏ល្អ សុខភាពក៏ល្អឡើង។ ក្នុងរយះពេល៥ឆ្នាំ បើមហារីកមិនរើឡើង ក្នុងវេជ្ជសាស្រ្តបានន័យថាជាសះស្បាយហើយ ខ្ញុំមានជំនឿចិត្តនេះ។” និយាយរួច គាត់ក៏លាត់ អាវអោយអ្នកសសេរអត្ថបទមើលហើយថា៖ “មើលនេះ ស្នាមរបួសខ្ញុំតូចត្រូវទេ? វាសះស្បាយបានល្អ អ្នកឯកទេសនៅមន្ទីរពេទ្យរបស់អ្នកពិតជាអស្ចារ្យមែន។”
ក្នុងពេលជជែកគ្នា លោកឈឹងយ៉ុងយាន ស្វាមីរបស់អ្នកជម្ងឺវ៉ាងយ៉ូវហ័របានសសេរនៅលើ នាមបណ្ណរបស់គាត់ថា៖ ក្តីស្រលាញ់ មិនបែងចែកប្រទេស មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ធ្វើអោយអ្នកជម្ងឺពោលពេញដោយក្តីសង្ឃឹម។
អ្នកជម្ងឺវ៉ាងយ៉ូវហ័រចែករំលែកបទពិសោធន៏ព្យាបាលមហារីកសុដន់
រូបថតរួមគ្នារវាងវ៉ាងយ៉ូវហ័រនិងស្វាមី