បច្ចុប្បន្ននេះអ្នកស្រីYIអាយុ73ឆ្នាំ ក្រោយពីធ្វើការពិនិត្យនៅមន្ទីរពេទ្យធំមួយក្នុងប្រទេសអាមេរិកកាលពីឆ្នាំ2010 សំណាងអាក្រក់គាត់ក៏បានទទួលដឹងថាកើតមានជម្ងឺមហារីកសុដន់ នៅពេលនោះមន្ទីរពេទ្យបានផ្តល់ជាយោបល់ឲ្យគាត់ធ្វើការព្យាបាលដោយបាញ់កាំរស្មី និងថ្នាំប្រឆាំងជំងឺមហារីកហើយក៏ត្រូវបានគាត់បដិសេធន៍ ពីព្រោះគាត់មានការព្រួយបារម្ភពីផលប៉ះពាល់ដែលបណ្តាលមកពីវិធីព្យាបាលទាំងនោះជាខ្លាំង ។ ប៉ុន្តែជម្ងឺនេះមិនមេត្តាដល់រូបគាត់ទេ គឺចាប់ផ្ដើមតាំងពីមួយឆ្នាំមុនមកម្លេះ វាបានរីករាលដាលដោយគ្មានមេត្តាទៅដល់កូនកណ្តុរនានាក្នុងសារពាង្គកាយរបស់គាត់។
ចុងខែកក្កដាឆ្នាំនេះ អ្នកស្រីYIបានមកដល់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ លោក Pengដែលជាប្រធានឯកទេសប្រចាំនៃមន្ទីរពទ្យ បានកំនត់នូវវិធីព្យាបាលដោយការសំយោគចំរុះបញ្ចូលគ្នាដោយយោងទៅតាមស្ថានភាពជម្ងឺរបស់គាត់។ ខណៈពេលដែលអ្នកស្រីYIចូលសំរាកក្នុងមន្ទីរពេទ្យ ការសំរាន្ត ការបរិភោគអាហារគឺពុំមានភាពល្អប្រសើរនោះទេ និងគាត់តែងតែក្អក រាល់ពេលក្អកម្តងៗមានអារម្មណ៍ថប់ៗដើមទ្រូងពិបាកដកដង្ហើម។ គាត់ថែមទាំងមាននូវបញ្ហាទល់លាមកយ៉ាងធ្ងន់ធ្ងរ ហើមជើង ដែលបណ្តាលមកពីជម្ងឺដ៏កាចសាហាវនេះធ្វើទុក្ខបុកម្នេញគាត់។
ដោយឃើញម្តាយមានសភាពទន់ខ្សោយ កូនស្រីពីរនាក់របស់អ្នកស្រីYIមានការពិបាកចិត្តឥតឧបមា ប៉ុន្តែពួកគេនៅតែមានជំនឿទៅលើវេជ្ជបណ្ឌិត ថាអាចសំរាលការឈឺចាប់ និងទប់ស្កាត់នូវជម្ងឺ របស់ម្តាយពួកគាត់បាន។ លោកគ្រូពេទ្យព្យាបាលតែងតែមកពិនិត្យតាមបន្ទប់ជម្ងឺជារៀងរាល់ថ្ងៃ និងឆ្លើយតបនូវរាល់សំណួររបស់ពួកគាត់យ៉ាងល្អិតល្អន់ក្នុងការពន្យល់រៀបរាប់ពីវិធីព្យាបាល ការលើកទឹកចិត្តដើម្បីឲ្យគាត់ក្លាហានក្នុងការប្រឆាំងនឹងជម្ងឺមហារីក ។នេះគឺជារឿងតូចតាចទេ តែទង្វើទាំងអស់នេះបានធ្វើឲ្យគាត់ទទួលអារម្មណ៍ថាមានមនុស្សអានិតស្រលាញ់គាត់ជាច្រើននាក់ និងកាន់តែធ្វើឲ្យគាត់មានជំនឿចិត្តក្នុងការប្រឆាំងនឹងជម្ងឺមហារីកទៀតផង។ រយៈពេល20ថ្ងៃក្រោយមក អ្នកស្រីYIទទួលអារម្មណ៍ថានៅពេលយប់មិនសូវក្អកទៀតទេ ការចូលសំរាន្តមានការល្អប្រសើរច្រើនជាងមុន ការហើមជើងក៏ចាប់ផ្តើមមានការធូរស្បើយច្រើន ហើយក៏មិនសូវមានបញ្ហាទល់លាមកផងដែរ ចំនែកឯគុណភាពនៃជីវិតរប់គាត់ក៏មានភាពល្អប្រសើរជាងមុនច្រើនដែរ។
ដូច្នេះហើយ អ្នកស្រីYI និងកូនស្រីរបស់គាត់មានអារម្មណ៍ភ្ញាក់ផ្អើល និង រំភើបជាខ្លាំង។ ការភា្ញក់ផ្អើលនៅត្រង់ថាមានភាពជាក់ស្តែងពីប្រសិទ្ធភាពព្យាបាលយ៉ាងពិតប្រាកដ និងសូមថ្លែងអំណរគុណចំពោះលោកវេជ្ជបណ្ឌិត និង ក្រុមគិលានុបដ្ឋាយិកាដែលធ្វើការបំរើសេវាកម្មយ៉ាងស្មោះអស់ពីចិត្ត និងភាពប៉ិនប្រសព្វក្នុងការព្យាបាលមើលថែអ្នកជំងឺ ។ ពួកគាត់បានសង្ខេបពាក្យសំដីថ្លែងអំណរគុណរាប់ពាន់ពាក្យជាសំបុត្រមួយច្បាប់ជា“ថ្លែងអំណរគុណចេញពីបេះដូងពិត”។
សួស្តីបុគ្គលិកគ្រប់រូបនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ៖
យើងខ្ញុំជាសមាជិកក្រុមគ្រួសារអ្នកស្រីYI។ ពួកខ្ញុំចង់ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងរាល់បុគ្គលិកផ្សេងៗទៀតទាំងអស់ ពីព្រោះអ្នកទាំងអស់គ្នាបានផ្តល់នូវកាដូមួយដ៏មានតំលៃជាទីបំផុតដល់អ្នកម្តាយរបស់ពួកខ្ញុំនោះគឺជំនឿចិត្តក្នុងការព្យាបាល និងប្រយុទ្ធប្រឆាំងនឹងជម្ងឺមហារីកដ៏កាចសាហាវនេះ។ ម្តាយរបស់ពួកខ្ញុំមិនត្រឹមតែមានសុខភាពល្អប្រសើរជាងមុនដោយសារតែក្រុមវេជ្ជបណ្ឌិតចំនានចំនានទាំងនោះប៉ុណ្ណោះទេ ហើយថែមទាំងទទួលអារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះកំលាំងចិត្តយ៉ាងមុតមាំ និង មានក្តីសណ្តោសប្រណីចំពោះក្នុងការកាត់បន្ថយសេចក្តីឈឺចាប់ពីអ្នកជម្ងឺ ព្រមទាំងទទួលបាននូវក្តីអានិតស្រលាញ់ពីសំណាក់អ្នកជម្ងឺមកពីក្រៅប្រទេសថែមទៀត។
បើទោះបីជាមានតែទេវតាទេដែលដឹងថានៅពេលដែលពួកយើងឈឺគ្រាណាមួយនោះ និងមានការឈឺចុកចាប់យ៉ាងធំធេង ប៉ុន្តែជម្ងឺ នេះអាចធ្វើឲ្យពួកយើងទទួលនូវកំលាំងដ៏ខ្លាំងក្លាម៉្យាង នោះគឺមកពីអ្នកទាំងអស់គ្នាបានផ្តល់ឲ្យពួកខ្ញុំនូវការអានិតស្រលាញ់ក្នុងការខិតខំមានៈប្រយុទ្ធប្រឆាំងនូវជម្ងឺនេះ។ ជូនពរឲ្យអ្នកទាំងអស់គ្នាខិតខំបន្តក្នុងការធ្វើឲ្យមនុស្សជាតិដែលស្ថិតក្នុងពិភពដ៏ខ្មៅងងឹតនេះដែលទទួលការឈឺចុកចាប់ដោយសារជម្ងឺដ៏កាចសាហាវនេះឲ្យមើលឃើញពីពន្លឺក្តីសង្ឃឹមថ្មីបន្តទៀត!
ជូនពរឲ្យទេវតាតាមថែរក្សាអ្នកទាំងអស់គ្នា!
Geug and Alex
ថ្ងៃ7 ខែតុលា ឆ្នាំ2012