លោក វូ ដែលមកពីប្រទេសវៀតណាម បានកើតជម្ងឺមហារីកប្លោកនោមអស់រយៈពេល២ឆ្នាំមកហើយ ដើម្បីស្វែងរកការព្យាបាលឲ្យកាន់តែល្អប្រសើរ គាត់បានមកដល់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ ខែកក្កដា ឆ្នាំ២០១២ នៅពេលដែលលោកវូមកដល់មន្ទីពេទ្យលើកទីមួយ គ្រូពេទ្យឯកទេសឆ្លងតាមរយៈការប្រជុំវិនិច្ឆ័យបានបង្កើតផែនការព្យាបាលចំរុះជូនគាត់ ធ្វើការព្យាបាលជម្ងឺមហារីកដោយវិធីព្យាបាលពន្លឺអភាសកម្ម។ នៅខែតុលា ពេលដែលមកព្យាបាលលើកទី២ ផ្តោតទៅលើស្ថានភាពជម្ងឺនាពេលបច្ចុប្បន្នរបស់លោកវូ ពេទ្យឯកទេសរបស់មន្ទីរពេទ្យបានធ្វើការព្យាបាលតាមវិធីចិញ្ចឹមកោសិកាជីវសាស្រ្ត វិធីចាក់បញ្ចូល-និងការព្យាបាលដោយសីតុណ្ហភាពកំដៅរួមបញ្ចូលគ្នា មានប្រសិទ្ធិភាពក្នុងការគ្រប់គ្រងស្ថានភាពជម្ងឺ។ ដោយទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់គិលានុបដ្ឋាយិកា លោកវូអាចចេញពីមន្ទីរពេទ្យបានយ៉ាងឆាប់រហ័ស។
នៅពេលចូលសំរាកមន្ទីរពេទ្យលើកទីពីរ ដោយសារក្រុមគ្រួសារលោកព្រួយបារម្ភចំពោះបរិស្ថាន និងសេវារបស់មន្ទីរពេទ្យមិនដូចអ្វីដែលគាត់បាននិយាយ ដូចនេះទើបពួកគាត់មកជាមួយជាពិសេស។ ក្នងអំឡុងពេលសម្រាកនៅមន្ទីរពេទ្យ ក្រុមគ្រួសារលោកវូ ទាំង៤នាក់បានទទួលនូវសេវាកម្មបន្ថែមមួយទៀតពីមន្ទីរពេទ្យ បានចូលរួមកម្មវិធីដំណើរកំសាន្តរយៈពេលមួយថ្ងៃនៅក្រុងក្វាងចូវ----សួនយៀកស៊ីវ ដែលរៀបចំដោយមន្ទីរពេទ្យ ទទួលបាននូវភាពទាក់ទាញពីវប្បធម៌ ការរស់នៅ និងទេសភាពដែលជាលក្ខណៈពិសេសនៃក្រុងក្វាងចូវ។ ដោយមានការកំដរពីគិលានុបដ្ឋាយិកាក្នុងរយៈពេលប៉ុន្មានថ្ងៃ ក្រុមគ្រួសាររបស់លោកវូបានយល់អំពីសេវាកម្មលក្ខណះបុគ្គលដាច់ដោយឡែករបស់មន្ទីរពេទ្យ និងការយកចិត្តទុកដាក់យ៉ាងដិតដល់ ដូច្នេះទើបទុកចិត្តអោយកូនប្រុសលោកវូបន្តនៅកំដរគាត់បន្តទៀត ហើយអ្នកផ្សេងទៀតក៏បានត្រលប់ទៅវៀតណាមវិញមុន។
នៅក្រោយពេលសមាជិកគ្រួសារ២រូបបានត្រលប់ទៅផ្ទះវិញ លោកវូយល់ថាគាត់ពុំចាំបាច់សំរាកនៅបន្ទប់ជម្ងឺធំទៀតឡើយ ហើយក៏ស្នើសុំប្តូរពីបន្ទប់ពិសេសទៅបន្ទប់ធម្មតាវិញ ប្រធានគិលានុបដ្ឋាយិកាក៏បានរៀបចំផ្លាស់ប្តូរបន្ទប់ជូនគាត់ភ្លាមៗដែរ ដើម្បីជួយសន្សំសំចៃថ្លៃសំរាកព្យាបាល ចំនុចបន្តិចបន្តួចនេះសុទ្ធតែធ្វើឲ្យលោកវូទទួលអារម្មណ៍ភក្តីភាព និងទឹកចិត្តកក់ក្តៅរបស់បុគ្គលិកពេទ្យ រាល់គ្នាគ្មានបែងចែកជាតិសាសន៍ មិនប្រកាន់លំអៀងបុគ្គល រស់នៅជាមួយគ្នាដូចគ្រួសារតែមួយអញ្ចឹង។ នៅពេលដែលចេញពីមន្ទីរពេទ្យ លោកវូបានសរសរលិខិតថ្លែងអំណរគុណមួយជាពិសេសដើម្បីសំដែងនូវមនោសញ្ចេតនារបស់គាត់។