“ខ្ញុំមានការតក់ស្លុតណាស់នៅពេលដែលដឹងថាមានជម្ងឺមហារីកភ្លាម អារម្មណ៏នៅ ពេលនោះពិបាកនឹងពិពណ៌នាណាស់”សំដីអ្នកជម្ងឺចែមឆាយមកពីទីក្រុងភ្នំពេញប្រទេសកម្ពុជា ដែលជាមនុស្សចង់ឈ្នះគ្រប់រឿង ចង់ល្អឥតខ្ចោះគ្រប់រឿង គ្មានមធ្យោបាយស្វែងយល់ថា ហេតុអ្វីលះបង់ច្រើនយ៉ាងនេះហើយនៅតែទទួលបានលទ្ធផលបែបនេះទៀត?
ភរិយារបស់លោកចែមឆាយនិយាយថា“និយាយតាមត្រង់ ខ្ញុំក៏ពិបាកនឹងទទួលយកការពិត នេះដែរ។ ប៉ុន្តែ ក្រោយពេលតក់ស្លុតខ្ញុំបានប្រឹងប្រែងប្រមូលស្មារតីខ្លួនឯង មិនអោយខ្លួនឯង ស្ថិតក្នុងស្ថានភាពទាល់ច្រក ខ្ញុំដឹងច្បាស់ថាស្វាមីរបស់ខ្ញុំកំពុងរង់ចាំខ្ញុំរួមគ្នាតតាំងជាមួយ បិសាចជម្ងឺនេះជាមួយគ្នា។”
រឿងនេះត្រូវចាប់ផ្តើមនិយាយចាប់ពី៥ឆ្នាំមុន។ ឆ្នាំ២០០៧ លោកចែមឆាយបានចូលនិវត្តន៏ សំរាកនៅផ្ទះ សោយសុខភាពរីករាយជាមួយនឹងភរិយា។ នៅខែកក្កដា ពេលដែលលោកចែមឆាយបត់ជើងតូចក៏ស្រាប់តែមានអារម្មណ៏ថាឈឺចាប់ ដោយឈឺចាប់ច្រើនដងជាប់គ្នា គាត់បានទៅប្រទេសថៃពិនិត្យស៊ីធី ហើយបានឃើញថា មានដុំសាច់នៅផ្នែកចង្កេះស្តាំគាត់ ក្រោយពេលពិនិត្យកាន់តែច្បាស់ក៏ឃើញថាមាន ជម្ងឺមហារីកតំរង់នោម។
លោកចែមឆាយនឹងភរិយាបានរៀបរាប់ពីប្រវត្តិនៃការស្វែងរកការព្យាបាលរបស់ពួកគាត់នៅពេលនោះ៖“កាលនោះ ពួកយើងជ្រើសរើសព្យាបាលដោយការវះកាត់។ ក្រោយពេលវះកាត់និងព្យាបាល ស្ថានភាពជម្ងឺក៏អាចគ្រប់គ្រងបាន ហេតុនេះពួកយើងក៏ចេញ ពីមន្ទីរពេទ្យ។ កាលនោះពួកខ្ញុំស្មានថាបែបនេះគឺទុកថាជាសះស្បាយ ស្មានថាមហារីកលែង មកយាយីខ្លួនប្រាណគាត់ទៀតហើយ។ អ្នកណាទៅដឹងថា៣ឆ្នាំក្រោយមហារីកបានរើឡើងវិញ ម្យ៉ាងទៀតវារើកាន់តែខ្លាំង ”។ ឆ្នាំ២០១១ ស្ថានភាពជម្ងឺរបស់ចែមឆាយបានរើឡើងវិញ ក្រោយ ពេលលេបថ្នាំមួយចំនួនរួច ដោយសារមានប្រតិកម្មខ្លាំងពេកក៏បញ្ឈប់ការព្យាបាល។ ខែតុលា ឆ្នាំ២០១២ ក្រោយពេលលោកចែមឆាយនិងគ្រួសារបានធ្វើការពិគ្រោះពីបច្ចេកវិទ្យាព្យាបាល មហារីកយ៉ាងល្អិតល្អន់រួច ក៏បានមកមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកទទួលការព្យាបាល។ ឆ្លងកាត់ការទទួលការព្យាបាលដ៏យកចិត្តទុកដាក់ពីបុគ្គលិកសុខាភិបាលនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីករួច ទីបំផុតស្ថានភាពរបស់លោកចែមឆាយអាចគ្រប់គ្រងបាន។
“ទីនេះមិនត្រឹមតែមានបច្ចេកវិទ្យានាំមុខ គ្រូពេទ្យគិលានុប្បដ្ឋាយិកាមានទំនួលខុសត្រូវទេ តែសូម្បីបញ្ហាជម្ងឺ រឺជួបការលំបាកនៅក្នុងការរស់នៅប្រចាំថ្ងៃ ក៏មានគេជួយបកស្រាយ ព្រមទាំងដោះស្រាយបានយ៉ាងឆាប់រហ័សបំផុត។” និយាយដល់ដំណើរការព្យាបាលនៅមន្ទីរ ពេទ្យក្វាងចូវទំនើបផ្នែកមហារីក លោកចែមឆាយសសើរមិនដាច់ពីមាត់“មានម្តង ខ្ញុំមិនស្រួលខ្លួនពាក់កណ្តាលអាត្រាធ ក្រោយពេលពួកខ្ញុំផ្តល់ដំណឹងដល់បុគ្គលិកសុខាភិបាល ពួកគាត់ក៏ប្រញាប់មកដោះស្រាយបញ្ហារបស់ពួកខ្ញុំភ្លាមៗ គ្រូពេទ្យដែលមានទំនួលខុសត្រូវបែបនេះ ធ្វើអោយពួកខ្ញុំទុកចិត្តណាស់។”
ភរិយាលោកចែមឆាយនិយាយដោយរីករាយថា៖“បច្ចុប្បន្ន ដើម្បីអោយស្វាមីទទួលបាន ការសំរាកនិងព្យាបាលល្អបំផុត អាចនិយាយបានថាការរស់នៅរបស់ពួកខ្ញុំគឺបានកែប្រែទាំង ស្រុង។ ពីមុនពេលកូនៗមិននៅផ្ទះ គឺស្វាមីខ្ញុំជាអ្នកធ្វើម្ហូប ពេលនះទទួលការព្យាបាលនៅមន្ទីរ ពេទ្យក្វាងចូវទំនើបផ្នែកមហារីក ព្រោះមន្ទីរពេទ្យមានផ្ទះបាយ ហេតុនេះប្តូរខ្ញុំជាស្ត្រីមេផ្ទះវិញ រាល់ថ្ងៃគឺមើលថែការហូបចុកសំរាករបស់គាត់ គិតគូរផ្លាស់ប្តូរមុខម្ហូបនិងបង្កើនការបំប៉នដល់គាត់។”
ឆ្លងកាត់ការរួមគ្នាជាមួយគ្រួសារតតាំងនឹងជម្ងឺនេះរយះពេល៥ឆ្នាំ ខ្ញុំទទួលអារម្មណ៏ថា៖ សាច់ញាតិមិនត្រឹមតែជាការស្ថិតនៅបែបធម្មជាតិម្យ៉ាងទេ តែក៏ជាភារកិច្ច គុណធម៏ ព្រមទាំង ជាកំលាំងដ៏មានប្រសិទ្ធភាពម្យ៉ាងក្នុងការតតាំងនឹងជម្ងឺ។ នៅពេលចុងក្រោយនៃការសម្ពាសន៍ ចែមឆាយបានបកស្រាយប្រាប់ពួកខ្ញុំពីអ្វីដែលសំខាន់បំផុតដែលគាត់ទទួលក្រោយពេលតតាំងនឹងជម្ងឺមហារីករយះពេល៥ឆ្នាំមកនេះ។
រូបថតរួមគ្នារវាងលោកចែមឆាយនឹងភរិយា
លោកចែមឆាយចែករំលែកបទពិសោធព្យាបាលជម្ងឺមហារីកតំរង់នោម