លោកZhengមកពីរាជធានីភ្នំពេញ ប្រទេសកម្ពុជាបានទទួលរងនូវជម្ងឺមហារីកតំរងនោមអស់ជាច្រើនឆ្នាំ នៅចងចាំបានថាការទទួលរងនូវជម្ងឺនោះគឺនៅក្នុងខែកក្កដា ឆ្នាំ2007 លោកZhengលេចចេញនូវអាការៈពិបាកបត់ជើងតូច ឈឺចង្កេះជាដើម ហើយបញ្ហាឈឺចង្កេះយ៉ាងខ្លាំងក្លានោះទៀតសោតបណ្តាលឲ្យលោកZhengពិបាកក្នុងការពិសារចំណីអាហារ សុខភាពទ្រុឌទ្រោមស្គមស្គាំង។ សមាជិកក្រុមគ្រួសាររបស់លោកបានជួបប្រទះនឹងបញ្ហានេះក៏ពិបាកចិត្តខ្លាំងណាស់ ហើយក៏នាំលោកZhengទៅធ្វើការពិនិត្យនៅប្រទេសថៃ។លទ្ធផលក្រោយពីការពិនិត្យបង្ហាញឲ្យឃើញថាលោកZhengមានជម្ងឺមហារីកតំរងនោម ដំណឹងនេះធ្វើឲ្យលោកZheng និងសមាជិកក្រុមគ្រួសាររបស់លោកពិបាកក្នុងការទទួលយកជាខ្លាំង។ លោកZheng និងសមាជិកក្រុមគ្រួសារនៅមិនទាន់មានភាពស្រលះពីភាពតក់ស្លុតទំាងនោះផង គ្រូពេទ្យក៏បានបង្ហាញថាចំាបាច់ត្រូវប្រញាប់ធ្វើការព្យាបាលវះកាត់ បន្ទាប់ពីមានការពិភាក្សាពីក្រុមគ្រួសារលោកZhengហើយក៏ទទួលការព្យាបាលភ្លាម។ ក្រោយការវះកាត់សុខភាពរបស់លោកZhengមានការប្រែប្រួលប្រសើរច្រើន ថែមទាំងត្រលប់មកប្រទេសកម្ពុជាវិញ កាលបរិច្ឆេទកំនត់ទៅពិនិត្យឡើងវិញបង្ហាញបានល្អណាស់ ខណៈពេលដែលលោកZheng និងសមាជិកក្រុមគ្រួសារចង់បោះបង់នូវបន្ទុកដ៏ធ្ងន់ធ្ងរនោះភ្លាម ក៏កើតមាននូវព័ត៌មានអាក្រក់។
ទទួលរងការឈឺចាប់ពីការរើឡើងវិញនៃជម្ងឺមហារីក
ពេលវេលាស្ងប់ស្ងាត់រយៈពេល4ឆ្នាំរបស់លោកZheng ខ្លួនគាត់ផ្ទាល់ស្មានតែរួចផុតពីការផ្តន្ទានៃជម្ងឺមហារីកតំរងនោមបាត់ទៅហើយ មិននឹកស្មានថាកាលពីខែតុលា ឆ្នាំ2011 គាត់ធ្វើការពិនិត្យម្តងទៀតក៏ប្រទះឃើញមានដុំសាច់មហារីកមួយដុំប្រហែលជា7*6cmនៅត្រង់ចង្កេះខាងស្តាំរបស់គាត់។ លោកគ្រូពេទ្យបង្ហាញថានេះគឺជាបាតុភាពការរើឡើងវិញក្រោយពីការវះកាត់ ក្រោយពីបានទទួលដឹងនូវដំណឹងនេះ លោកZhengមានការហួសចិត្ត និង មានក្តីរន្ធត់ចិត្តជាខ្លាំង។ ប៉ុន្តែគាត់មិនបោះបង់នូវជំនឿចិត្តក្នុងការប្រឆាំងជម្ងឺមហារីកឡើយ លោក និងសមាជិកក្រុមគ្រួសារបាននំាគ្នាខ្នះខ្នែងស្វែងរកពីមធ្យោបាយក្នុងការព្យាបាល។ សេចក្តីអស់សង្ឃឹមកើតមានម្តងហើយម្តងទៀតៗ ប៉ុន្តែលោកZhengនិងសមាជិកក្រុមគ្រួសារគឺមិនបោះបង់ការព្យាបាលឡើយ ស្រាប់តែពេលវេលាដ៏ល្អមួយបានមកដល់ ពួកគាត់បានប្រទះឃើញពីបច្ចេកវិទ្យាក្នុងការព្យាបាលជម្ងឹមហារីកដោយស្នាមរបួសតូចនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនៅលើទំព័រកាសែត ហើយក៏មានទីស្នាក់ការរាជធានីភ្នំពេញផងដែរ ក្រោយពីធ្វើការស្វែងយល់ និងពិគ្រោះយោបល់រួចរាល់មក ក្រោមការទៅជាមួយពីសំណាក់ក្រុមគ្រួសារ លោកZhengក៏ទទួលការព្យាបាលនៅមន្ទីរពេទ្យចិនក្វាងចូវទំនើបផ្នែកមហារីក។ មានការយកចិត្តទុកដាក់ពីសំណាក់បុគ្គលិកមន្ទីរពេទ្យធ្វើឲ្យអ្នកជម្ងឺលែងមានអារម្មណ៍ភ័យខ្លាចក្នុងការព្យាបាល
កាលពីខែសីហា ឆ្នាំ2012 លោកZhengបានមកកាន់មន្ទីរពេទ្យចិនក្វាងចូវទំនើបផ្នែកមហារីក ក្រោយពីចូលសំរាកក្នុងមន្ទីរពេទ្យ ក្រោមការជួយពីក្រុមគិលានុបដ្ឋាយិកាក៏បានរៀបចំសំណុំបែបបទបានយ៉ាងរហ័ស ថែមទាំងត្រូវបានរៀបចំចូលស្នាក់នៅក្នុងបន្ទប់ជម្ងឺ។ក្រុមគិលានុបដ្ឋាយិកាបានសួរនាំពីអាការៈរបស់លោកZhengដោយភាពទន់ភ្លន់អំណត់អត់ធ្មត់ជាទីបំផុត និងបានប្រាប់ថាលោកវេជ្ជបណ្ឌិតនឹងមកធ្វើការពិនិត្យព្យាបាលគាត់បន្តិចទៀតនេះ សូមលោកកុំបារម្ភ តាមរយៈសំដីនេះធ្វើឲ្យការភ័យខ្លាចរបស់លោកZhengរលាយបាត់អស់រលីង។ បន្តិចក្រោយមកលោកវេជ្ជបណ្ឌិត និងអ្នកបកប្រែក៏បានមកដល់ក្នុងបន្ទប់ជម្ងឺដើម្បីវិភាគឲ្យបានល្អិតល្អន់ពីរបាយការណ៍ការពិនិត្យស្ថានភាពជម្ងឺជូនដល់លោកZheng និងថែមទាំងឲ្យលោកខិតខំថែរក្សាសុខភាពឲ្យបានល្អពុះពារចំពោះការប្រឆាំងនឹងជម្ងឺមហារីក។ យោងទៅតាមស្ថានភាព និងអាការៈសុខភាពរបស់លោកZheng ក្រុមវេជ្ជបណ្ឌិត និងក្រុមអ្នកជំនាញបានប្រជុំគ្នាពិភាក្សា និងអភិវឌ្ឍន៍ពីមធ្យោបាយព្យាបាលដែលប្រកបដោយទេពកោសល្យ ថែមទាំងធ្វើការពន្យល់រៀបរាប់យ៉ាងលំអិតពីមធ្យោបាយព្យាបាល និងប្រសិទ្ធភាពព្យាបាលជូនដល់លោកZheng។ ជាបឋម អ្នកជំនាញផ្នែកមហារីកនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានប្រើប្រាស់នូវការព្យាបាលតាមវិធីកករំលាយ ក្រោយការវះកាត់ ក្រុមគិលានុបដ្ឋាយិកាតែងតែយកចិត្តទុកដាក់នូវតំរូវការរបស់លោកZheng និងបានបំប៉ននូវអាហារជូនដល់គាត់ លោកវេជ្ជបណ្ឌិតតែងតែទៅសួរនាំពីសុខភាពអ្នកជម្ងឺដល់បន្ទប់ជារៀងរាល់ថ្ងៃ ដោយសារតែមានការយកចិត្តទុកដាក់ និងថែទាំយ៉ាងដិតដល់ធ្វើឲ្យលោកZheng និងក្រុមគ្រួសាររបស់គាត់មានការរំភើបយ៉ាងក្រៃលែង។
ការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅតាមរយៈសំបុត្រ
ឆ្លងកាត់តាមរយៈការព្យាបាល គុណភាពនៃជីវិត និងការសំរាន្តរបស់លោក Zhengមានភាពល្អប្រសើរជាងមុន គាត់មានអារម្មណ៍ថាទាំងនេះគឺជាគុណសម្បត្តិរបស់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា អ្នកបកប្រែ និងបុគ្គលិកពាក់ព័ន្ធទាំងអស់ គាត់សូមធ្វើការថ្លែងអំណរគុណទៅដល់បុគ្គលិកមន្ទីរពេទ្យទាំងមូល។ សូមធ្វើការថ្លែងអំណរគុណទៅដល់វេជ្ជបណ្ឌិតដែលមានភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបសំរាប់ព្យាបាលជម្ងឺខ្ញុំ។ សូមធ្វើការថ្លែងអំណរគុណទៅគិលានុបដ្ឋាយិកា អ្នកបកប្រែ និងបុគ្គលិកពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់មើលថែរក្សាយ៉ាងស្មោះអស់ពីចិត្តដល់រូបខ្ញុំ។ តាមរយៈទង្វើនៃវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា អ្នកបកប្រែ និងបុគ្គលិកពាក់ព័ន្ធទាំងអស់ធ្វើឲ្យលោកZhengកាន់តែមានជំនឿចិត្តក្នុងការព្យាបាល។ការសំដែងនូវការដឹងគុណរបស់លោកZhengធ្វើឡើងតាមរយៈសំបុត្រមួយច្បាប់ គឺបានរៀបរាប់ពីការថ្លែងអំណរគុណ និងការជូនពរដល់បុគ្គលិកនៃមន្ទីរពេទ្យទាំងអស់គ្នា។