TONY GUNAWAN អាយុ៣៨ឆ្នាំ មកពីចាកាតា ប្រទេសឥណ្ឌូនេស៊ី មានជម្ងឺមហារីកកូនកណ្តុរ
នៅក្នុងឆ្នាំ២០១៥ លោក TONY GUNAWAN បានដុះដុំសាច់តូចៗមួយចំនួននៅផ្នែកកញ្ចឹងកទាំងសងខាង ប៉ុន្តែគាត់មិនសូវបានជាយកចិត្តទុកដាក់ទៅលើវានោះទេ។ ដោយសារតែពេលវេលាចេះតែកន្លងផុតទៅ ដុំសាច់របស់លោក TONY GUNAWAN កាន់តែរីកធំឡើងៗ គាត់ក៏ចាប់ផ្តើមឈឺចុកចាប់និង មានអាការៈវិលមុខបន្តិចម្តងៗ។ ក្រោយមក ដោយស្ថិតក្រោមការជម្រុញ និងគាំទ្រពីសំណាក់ប្រពន្ធរបស់គាត់ គាត់ក៏បានសំរេចចិត្តទៅធ្វើការពិនិត្យសិខភាពនៅប្រទេសម៉ាឡេស៊ី លិទ្ធផលនៃការត្រួតពិនិត្យបង្ហាញឲ្យឃើញថាដុំសាច់បានឈានវិវឌ្ឍន៍ទៅជាដុំមហារីក តម្រូវឲ្យគាត់ត្រូវប្រញាប់ធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់។ ពួកគាត់ទាំងពីរមានអារម្មណ៍ថាខ្លាចនឹងទទួលស្គាល់លិទ្ធិផល បូករួមជាមួយនិងការភ័យខ្លាចក្នុងការវះកាត់ និងការចាក់ថ្នាំគីមី ដែលធ្វើឲ្យរូបគាត់រងការវាយប្រហារពីការព្យាបាលទាំងនេះ ម្យ៉ាងទៀតគាត់ត្រូវមើលថែរក្សាឪពុកម្តាយដែលចាស់ជរា ជាមួយនឹងបន្ទុកនៃកូនស្រីអាយុ៧ឆ្នាំ និងកូនប្រុស អាយុ៣ឆ្នាំម្នាក់ទៀតផង។
នៅពេលប្តីប្រពន្ធ លោកTONY GUNAWAN ខ្វល់ខ្វាយអំពីការជ្រើសរើយកមន្ទីរពេទ្យដែលល្អបំផុតនោះ ម្តាយមីងរបស់ពួកគាត់បានផ្តល់ជាយោបល់ឲ្យពួកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។ ម្តាយមីងរបស់ពួកគាត់ក៏ធ្លាប់ជាអ្នកជម្ងឺមហារីកសុដនម្នា់ក់ដែរ តែបន្ទាប់ពីការធ្វើការព្យាបាលម្តងរួចមក មិនបានប៉ុន្មានវាក៏បានរៀលដាលឡើងវិញ ក្រោយមកក៏បានទទួលការព្យាបាលនៅមន្ទីរពេទ្យក្វាងចូវទំនើប ក្រោយពីបានធ្វើការព្យបាលនៅមន្ទីរពេទ្យក្វាងចូវទំនើប ម្តាយមីងរបស់ពួកគាត់ក៏ទទួលបានលិទ្ធិផលល្អជាទីគាប់ចិត្ត សុខភាពក៏ប្រសើឡើងវិញដែរ។ ដោយសារការលើកទឹកចិត្តយ៉ាងខ្លាំងពីសំណាក់ម្តាយមីងរបស់ពួកគាត់ ពួកគាត់ក៏បានសំរេចចិត្ត មកព្យាបាលនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក នៅកំឡុងពេលមុនចូលឆ្នាំប្រពៃណីចិន។
បន្ទាប់ពីបានមកដល់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក លោក TONY GUNAWAN បានប្រញាប់ប្រញាល់ទៅទទួលយកការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ក្រោយមកលិទ្ធិផលគឺគាត់បានកើតជម្ងឺំហារីកកូនកណ្តុរ ដែលដុំមហារីកមានទំហំ 2x3cm ទៅហើយ។ ទ្វីបើជម្ងឺរបស់គាត់វិវឌ្ឍន៍ទៅកាន់ស្ថានភាពធ្ងន់ធ្ងរបន្តិចមែន
ប៉ុន្តែដោយសារតែការរៀបរាប់យ៉ាងក្បោះក្បាយអំពីគំរោងការណ៍នៃការព្យាបាលរបស់វេជ្ជបណ្ឌិត និងបច្ចេកវិទ្យាទំនើបៗរបស់មន្ទីរពេទ្យរួចមក ក៏បានធ្វើឲ្យការភ័យខ្លាចនិងក្តីព្រួយបារម្មណ៍ របស់អ្នកទាំងពីរបានរលាយបាត់បន្តិចម្តងៗ។ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ លោក TONY GUNAWAN បាទទួលយកវិធីសាស្ត្រនៃការព្យាបាលក្នុងការចាក់បញ្ចូលជាលើកទី១ មុនការព្យាបាលដោយការចាក់បញ្ចូល លោក TONY GUNAWAN មានអារម្មណ៍តានតឹងយ៉ាងខ្លាំងអំពីជម្ងឺរបស់គាត់ ព្រោះគាត់មិនដឹងថាការព្យាបាលរបស់គាត់អាចបន្តរក្នុងរយៈពេលយូរប៉ុណ្ណា ដែលគាត់ពិបាកក្នុងការកំណត់ពីជិវិតនៃថ្ងៃអនាគតរបស់គាត់ ប៉ុន្តែក្រោយពីឆ្លងកាត់ការព្យបាលលើកនេះមក គាត់ក៏លែងមានភាពភ័យខ្លាច ព្រោះពេលវេលាព្យាបាលមានរយៈពេលខ្លីណាស់ ហើយគាត់គ្រាន់តែប្រើថ្នាំជំនួយបន្តិចបន្តួចនៅពេលដែលគាត់មានអារម្មណ៍ឈឺចាប់។ មកដល់ពេលនេះ លោក TONY GUNAWAN បានទទួលយកការព្យបាលដោយការចាក់បញ្ចូលជាលើកទី៤ ហើយក្រោយពេលដែលបញ្ចប់ការព្យាបាលលើកទី២រួចមក ដុំមហារីករបស់គាត់បានស្រកមកត្រឹមតែ 2x1cm ដោយកំឡុងពេលព្យាបាលលើកនោះមក សុខភាពរបស់គាត់បានធូរស្រាលយ៉ាងច្រើន លែងវិលមុខ ដុំមហារីកក៏លែងឈឺ ការទទួលទាននិង ការសំរាកសុទ្ធតែល្អប្រសើរ ហើយការព្យាបាលដោយវិធីសាស្ត្រចាក់បញ្ចូលនេះក៏មិនបានផ្តល់ផលប៉ះពាល់មិនល្អណាមួយដល់លោក TONY GUNAWAN ដែរ គ្មានការក្អួតចង្អោរ គ្មានការជ្រុះសក់ អារម្មណ៍ក៏ល្អជាងមុនដែរ។
ក្នុងកំឡុងពេលព្យាបាលនេះ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ក៏បានបន្សល់ទុកនូវការចងចាំដែលបំភ្លេចមិនបាន សេវាកម្មដ៏កក់ក្តៅ គិលានុបដ្ឋាកដ៏អត់ធ្មត់ ក៏ដូចជាបរិស្ថានដ៏ល្អដល់ពួកគាត់ទាំងពីរ។ ជាមួយនឹងការយកចិត្តទុកដាក់ពីវេជ្ជបណ្ឌិត ដែលញ៉ាំងឲ្យពួកគាត់អាចកាត់បន្ថយនូវភាពភ័យខ្លាចក្នុងការព្យាបាល និងក្តីបារម្មណ៏ដែល ពួកគាត់ត្រូវចាកចេញពីមាតុប្រទេសមកព្យាបាលនៅក្រៅប្រទេស។ ក្នុងកំឡុងពេលធ្វើបទសម្ភាសន៍លោក TONY GUNAWAN ក៏បានថ្លែងអំណរគុណដល់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក និងប្រពន្ធរបស់គាត់យ៉ាងក្រៃលែង ហើយពួកគាត់បានលើកទឹកចិត្តទៅដល់រាល់អ្នកជម្ងឺមហារីកទាំងអស់ថា៖ ចូរកុំអស់សង្ឃឹម និងបោះបង់ អ្នកជម្ងឺម្នាក់ៗសុទ្ធតែអាចស្វែងរកការព្យាបាលណាមួយដែលសាកសម!