អ្នកនាងឡោមានជម្ងឺឌីសឆ្អឹងកងចង្កេះលៀនចេញជាច្រើនឆ្នាំហើយ រហូតមកត្រូវញាំញីដោយការឈឺចាប់ចង្កេះនិងភ្លៅ។ ដើម្បីជៀសផុតពីរោគឌីសឆ្អឹងកងចង្កេះលៀនចេញ អ្នកនាងឡោធ្លាប់ទៅព្យាបាលនៅមន្ទីរពេទ្យជាច្រើនកន្លែង ប៉ុន្តែស្ថានភាពជម្ងឺមិនបានល្អប្រសើរទេ។ ទីបំផុតតាមការណែនាំរបស់មិត្តភក្ត អ្នកនាងឡោបានមកដល់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកទទួលការព្យាបាល។
ក្រោយពេលចូលសម្រាកព្យាបាល អ្នកនាងឡោទទួលការពិនិត្យយ៉ាងល្អិតល្អន់ វេជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកយោងតាមលទ្ធផលពិនិត្យរបស់អ្នកនាងឡោ ប្រើប្រាស់វិធីព្យាបាលផ្នែកឆ្អឹងស្នាមរបួសតូចបំផុតដើម្បីព្យាបាលរោគឌីសឆ្អឹងកងចង្កេះលៀនចេញរបស់អ្នកនាងឡោ។ ក្រោយព្យាបាលស្ថានភាពរាងកាយអ្នកនាងឡោមានភាពល្អប្រសើរ ការឈឺចង្កេះនិងភ្លៅក៏បានធូស្រាល។
កំលុងពេលសម្រាកព្យាបាលនៅជាន់ទី៣នៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក អ្នកនាងឡោទទួលបានការថែទាំម៉ត់ចត់យកចិត្តទុកដាក់ពីសំណាក់គិលានុបដ្ឋាយិកា។ ដើម្បីថ្លែងអំណរគុណការថែទាំរបស់គិលានុបដ្ឋាយិកា អ្នកនាងឡោបានសរសេរផ្ទាល់ដៃនូវកំណាព្យ៣បទកោតសសើរក្រុមគិលានុបដ្ឋាយិកា។
កោតសសើរគិលានុបដ្ឋាយិការដ៏ល្អ
ប្រធានគិលានុបដ្ឋានដឹកនាំពូកែ គិលានុបដ្ឋាយិកាស្រស់សោភាការងារប្រពៃ។
ទឹកមុខញញឹមរាក់ទាក់ដូចញាតិសន្តាន ម៉ឺងម៉ាត់មានទំនួលខុសត្រូវឥរិយាបថថ្លៃថ្លា។
ថែទាំល្អិតល្អន់សះស្បើយប្រសើរ បច្ចេកទេសស្ទាត់ជំនាញប្រតិបត្តិការល្អ។
ដោះស្រាយបញ្ហាទុក្ខលំបាកសេវាកម្មគាប់ចិត្ត មិនត្អូញត្អែរួញរាសីលធម៌ខ្ពង់ខ្ពស់។
ការងារសុវត្ថិភាពធ្វើបានពេញលេញ ពង្រឹងជម្រុញប្រពៃណីកេរ្តិ៍ឈ្មោះឧត្តម។
វិទ្យាស្ថានអាជីពយុវជនក្រុងក្វាងចូវ អ្នកនាងឡោ
ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២
កោតសសើរផ្នែកធម្មជាតិព្យាបាល
ផ្នែកធម្មជាតិព្យាបាលទើបចាប់ផ្តើមដំណើរការ ដំនឹងល្អសាយភាយអ្នកជម្ងឺមកកុះករ។
វេជ្ជបណ្ឌិតសង្ហាវ៉ាង ជឺហ៊ុយ ថែមម៉ោងព្យាយាមរវល់ឥតឈប់ឈរ។
បន្ថែមគិលានុបដ្ឋាយិកាឡាយ ស៊ាវលីង ស្រីស្អាតប្រុសសង្ហាសហការគ្នា។
ការងារខិតខំភ្លេចអស់អាត្មាគួរអោយកោតសរសើរ មកកាន់ផ្នែកនេះទាំងកាយឈឺចាប់។
សះស្បើយបានលឿនមុខស្រស់ប៉ប្រឹម ស្តីពាក្យលាហើយអរគុណអ្នក!
វិទ្យាស្ថានអាជីពយុវជនក្រុងក្វាងចូវ អ្នកនាងឡោ
ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២
កោតសសើរមន្ទីរពេទ្យក្វាងចូវទំនើបល្អ
ក្រុមការងារមន្ទីរពេទ្យមានថ្នាក់ដឹកនាំល្អ បែងចែកតួនាទីសហការសាមគ្គីល្អ។
គ្រប់ផ្នែកមុខនាទីការងារបានល្អ បច្ចេកទេសនិងក្រមសីលធម៌វេជ្ជបណ្ឌិតល្អ។
ប្រធានគិលានុបដ្ឋានដឹកនាំបានល្អ បុគ្គលិកគិលានុបដ្ឋាយិកាស្រស់ស្រភោប្រតិបត្តិការងារល្អ។
វេជ្ជបណ្ឌិតដឹកនាំដ៏ស្រស់ស្អាតស្នាមញញឹមល្អ យកអ្នកជម្ងឺជាសំខាន់សេវាកម្មល្អ។
វេជ្ជបណ្ឌិតនិងអ្នកជម្ងឺចុះសម្រុងគ្នាបានល្អ អ្នកជម្ងឺឆាប់ជាសះស្បើយល្អ។
អនាម័យបរិភោគស្នាក់នៅបរិយាកាសល្អ ការងារសុវត្ថិភាពរៀបចំបានល្អ។
កេរ្តិ៍ឈ្មោះរន្ទឺក្រៅប្រទេសកិត្តិនាមល្អ មន្ទីរពេទ្យក្វាងចូវទំនើបពិតជាល្អ។
វិទ្យាស្ថានអាជីពយុវជនក្រុងក្វាងចូវ អ្នកនាងឡោ
ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២