ដុំមហារីកទទួលបាននូវការផ្គត់ផ្គង់អុកស៊ីសែន និងសារធាតុចិញ្ចឹមតាមរយៈឈាម។ វិធីព្យាបាលតាមរយៈការចាក់បញ្ចូលត្រូវបានគេប្រើប្រាស់ដើម្បីធ្វើការបិទសរសៃឈាម និងកាត់ផ្តាច់ការផ្គត់ផ្គង់ឈាមទៅដុំមហារីក ធ្វើឱ្យដុំមហារីកឃ្លានស្លាប់ សំរេចបាននូវគោលដៅទប់ស្កាត់នូវការរីកលូតលាស់ និងរីករាលដាលរបស់ដុំមហារីក។ វិធីនេះមានលក្ខណៈពិសេសដូចជា មិនចាំបាច់ធ្វើការវះកាត់ មុខរបួសតូច ផលប៉ះពាល់តិច ប្រសិទ្ធភាពខ្ពស់។ វិធីនេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការព្យាបាលជម្ងឺមហារីក។