មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានប្រើប្រាស់នូវវិធីព្យាបាលកករំលាយសំរាប់ធ្វើការព្យាបាលអ្នកជម្ងឺមហារីកដំណាក់កាលកណ្តាល និងដំណាក់កាលចុងក្រោយ។ វិធីព្យាបាលកករំលាយគឺជាវិធីព្យាបាលមួយដែលធ្វើការសំលាប់ដុំមហារីកដោយបន្សល់នូវស្នាមរបួសតូចមួយ និងមិនមានភាពឈឺចាប់ ដោយប្រែក្លាយជម្ងឺមហារីកពីការមិនអាចធ្វើការព្យាបាលបានទៅជាការអាចធ្វើការព្យាបាលបាន។ វិធីនេះធ្វើឱ្យដុំមហារីកកកក្លាយជាដុំទឹកកក តាមរយៈនេះធ្វើឱ្យដុំមហារីកខ្វះនូវការផ្គត់ផ្គង់អុកស៊ីសែនតាមរយៈសរសៃឈាម ឈានទៅដល់គោលដៅក្នុងការសំលាប់ដុំមហារីក។