អី្វទៅជាជំងឺឈឺឆ្អឹងកងក?
ជំងឺឈឺឆ្អឹងកងក ជាជំងឺដែលបណ្តាលមកពីបម្រែបម្រួលឆ្អឹងរួញចូលធ្វើអោយសសៃ ឬ ប្រលោះឆ្អឹងកងកមានលក្ខណៈប្រែប្រួល ណែនតួចចង្អៀត នាំអោយផ្តល់សំពាធ ឬ សង្កត់លើសសៃពួរបញ្ជាឈ្មោះថា(Spinal Cord) ប្រសាទដែលចែកចេញពីសសៃពួរបញ្ជា(Spinal Cord) ជាហេតុបង្កជាជំងឺ។ ក្នុងផ្នែកវេជ្ជសាស្រ្តបង្ហាញជំងឺឈឺឆ្អឹងកងកមានលក្ខណៈដូចជា៖ ឈឺដើមក និង សា្ម ស្ពឹកអវៈយវៈមួយកំណាត់លើ សាច់ដុំរួញស្វិត។ បើមានលក្ខណៈធ្ងន់គឺ៖ ជើងទាំងសងខាងរមួរ និង ពិបាកក្នុងការធ្វើដំណើរ ឬអាចឈានដល់ស្ពឹកអវៈយវៈទាំងអស់ ការបន្ទោរបង់តូចធំមិនប្រក្រតី និង ពិការអវៈយវៈតែម្តង។
ជំងឺឈឺឆ្អឹងកងក ជាជំងឺដែលតែងកើតឡើងលើមនុស្សវ័យចំនាស់ ប៉ុនែ្តដោយរបបការរស់នៅមានសភាពប្រែប្រួល និង ការថែទាំសុខភាពមិនសូវដិតដល់ ជំងឺឈឺឆ្អឹងកងកក៏អាចកើតឡើងលើមនុស្សវ័យក្មេងបានដែរ ហើយអត្រាកើតជំងឺបុរសខ្ពស់ជាងស្ត្រី។
តើគេចែកប្រភេទជំងឺឈឺឆ្អឹងកងកយ៉ាងដូចម្តេច?
យោងតាមផ្នែកវេជ្ជសាស្រ្តបង្ហាញជំងឺឈឺឆ្អឹងកងក ដោយផ្អែកលើផ្នែកប្រែប្រួលនៃជំងឺ សរីរាង្គដែលត្រូវសង្កត់ និង ទំងន់សង្កត់ ធ្វើអោយជំងឺឈឺឆ្អឹងកងកមានលក្ខណៈខុសគ្នាដែរ។ យោងតាមអាការៈក្នុងផ្នែកវេជ្ជសាស្រ្តជំងឺឈឺឆ្អឹងកងកអាចបែងចែកជាប្រភេទប្រសាទដែលចែកចេញពីសសៃពួរបញ្ជា(Spinal Cord) ប្រភេទសសៃពួរបញ្ជា (Spinal Cord) ប្រភេទសសៃឆ្អឹងកងក និង ប្រភេទសសៃប្រសាទកញ្ជឹងក។ ហើយអាការៈជំងឺឈឺឆ្អឹងកងកគ្រប់ប្រភេទអាចឃើញក្នុងវិស័យវេជ្ជសាស្រ្ត និង ជំងឺឈឺឆ្អឹងកងកប្រភេទមានលក្ខណៈច្របូកច្របល់។
មូលហេតុនៃការកើតជំងឺឈឺឆ្អឹងកងកមានអ្វីខ្លះ?
1. ការធ្វើការនឿយហត់ជាប្រចាំ ៖ ផ្នែកក្បាល និងក តែងនៅក្នុងសណ្ឋានតែមួយ ងាយក្នុងការកើតឡើងនៅសាច់ឆ្អឹងថ្មី ធ្វើអោយប៉ះពាល់ដល់ផ្នែកខ្លះនៃសសៃប្រសាទ និង សសៃឈាម បនា្ទប់មកវិវត្តន៍ទៅជាជំងឺឈឺឆ្អឹងកងក។
2. របួសខាងក្រៅ ៖ នៅមុនពេលត្រូវរបួសប្រសិនបើអ្នកមានផ្ទុកជំងឺឈឺឆ្អឹងកងកក្នុងកំរិតណាមួយទៅហើយនោះពេលត្រូវរបួសនឹងលេចចេញអាការៈភ្លាមៗ។
3. ចរិយាបទមិនល្អ ៖ អោនក្បាលធ្វើការងារជាប្រចាំ និង មើលទូរទស្សន៍ ឬ មើលសៀវភៅនៅលើគ្រែ ធ្វើអោយសាច់ដុំផ្នែកកស្ថិតក្នុងលក្ខណៈនឿយហត់ ងាយនឹងរបួសផ្នែកនៃកនេះ។
4. ទ្រង់ទ្រាយលូតលាស់នៅឆ្អឹងកងកមិនសូវល្អ ៖ កូនឆ្អឹងកងកតូចណែនចង្អៀតពីធម្មជាតិ និង ឆ្អឹងរួញចូល-ល- ជាមូលដ្ឋានដែលកើតជំងឹ។ អ្នកដែលមានចំនុចដូចខាងលើនេះមានអត្រាកើតជំងឺលើសពីមនុស្សធម្មតា2ដង។
តើជំងឺឈឺឆ្អឹងកងកមានរោគសញ្ញាអ្វីខ្លះ?
1. ផ្នែកក និង ស្មាចុករោយអាចសាយដល់ដើមក និង អវៈយវៈខាងលើផងដែរ។
2. ផ្នែកចង្កេះស្មាម្ខាងមានសំពាធធ្ងន់ អវៈយវៈខាងលើគ្មានកំលាំង ស្ពឹកម្រាមដៃ។
3. អារម្មណ៍នៅលើស្បែកនៃអវៈយវៈខាងលើធា្លក់ចុះ ដៃក្តាប់វត្ថុគ្មានកំលាំង។
4. អវៈយវៈខាងក្រោមគ្មានកំលាំង ដំណើរមិននឹងនរ ស្ពឹកដៃជើង។
5. បាត់បង់ការគ្រប់គ្រងលើការបន្ទោរបង់ធំ និងបន្ទោរបង់តូច មានការប៉ះពាល់លើសមត្ថភាពផ្លូវភេទ អាចឈានដល់ពិការអវៈយវៈទៀតផង។
6. អ្នកជំងឺឈឺឆ្អឹងកងកតែងវិលមុខ បើធ្ងន់ធ្ងរក៏មានការណែនដើមទ្រូងក្អួតចង្អោរ អ្នកជំងឹមួយភាគតួចមានការវិលមុខខ្លាំងនិងខ្យល់គ។
7.នៅពេលជំងឺឈឺឆ្អឹងកងកធ្វើអោយកញ្ជឹងកហត់នឿយធ្វើអោយកើតមានការឈឺក្បាល ព្រិលភ្នែក ឡើងហើមភ្នែកទាំងសងខាង ឬ ឡើងស្ងួត ហឹងត្រចៀក និង រំជួល ចិត្ត-ល-។
តើជំងឺឈឺឆ្អឹងកងកមានវិធីធ្វើរោគវិនិច្ឆ័យអ្វីខ្លះ?
1. ការពិនិត្យឆ្អឹងកងកតាមCT ៖ អាចពិនិត្យសា្ថនភាពបំលែងកំណើនកាល់ស្យូមរបស់ឆ្អឹងកងកយ៉ាងច្បាស់ អាចវិភាគរូបរាងច្បាស់លាស់នៃឆ្អឹងកងក។
2. ការពិនិត្យឆ្អឹងកងកតាមMRI ៖ អាចពិនិត្យសា្ថនភាពលើសសៃពួរបញ្ជា (Spinal Cord) ដែលត្រូវសង្កត់ពោយចេញក្រៅ ដើម្បីធ្វើការពិនិត្យត្រឹមត្រូវមុនការវះកាត់។
3. រូបអគ្គិសនីសាច់ដុំ ៖ សក្តិសមនឹងអ្នកជំងឹឆ្អឹងកងកដែលមានអាការៈសាច់ដុំគ្មានកំលាំង អាចត្រួតពិនិត្យដែលកំនត់វិភាគឃើញកនែ្លងនៃជំងឺសសៃប្រសាទផ្នែកខាងក្នុងដូចជា សសៃប្រសាទសាច់ដុំយ៉ាងច្បាស់លាស់ និង ឡើងរឹងនៅផ្នែកខាង លក្ខណៈសសៃប្រសាទប្រែប្រួល-ល-។
តើជំងឺឈឺឆ្អឹងកងកមានវិធីព្យាបាលអ្វីខ្លះ?
1. វិធីព្យាបាលដោយការការពារ ៖ វិធីព្យាបាលដោយការការពារសក្តិសមប្រើជាមួយអ្នកជំងឺដែលមានអាការៈជំងឺស្រាល ក្នុងនោះរួមមាន ៖ ការព្យាបាលដោយប្រើថ្នាំលេប ការព្យាបាលបែបសណ្តោង និងការព្យាបាលការហាត់ប្រាណ។
2. ការព្យាបាលដោយវះកាត់ ៖ អ្នកជំងឺឈឺឆ្អឹងកងកដែលរាងធ្ងន់ធ្ងរ និង ក្រោយពេលធ្វើការព្យាបាលដោយការការពារហើយគ្មានឃើញប្រសិទ្ធភាពនោះត្រូវប្រើការព្យាបាលដោយការវះកាត់ ក្នុងនោះរួមមាន ៖ ការវះកាត់ឆ្អឹងកមុន និងឆ្អឹងកក្រោយ។
3. ការព្យាបាលតាមវិទ្យាពេទ្យបុរាណចិន ៖ វិទ្យាពេទ្យបុរាណចិនធំធេញជ្រាលជ្រៅ ហើយមិនចាំបាច់ការកាំបិទ ហើយមានប្រសិទ្ធភាពសំរួលបង្កើនកំលាំងសារពាង្គកាយទាំងមូលអោយមានតុល្យភាព។
4. ការព្យាបាលការចាក់បញ្ចូលដោយបន្សល់មុខរបួសតូចលើឆ្អឹង ៖ ការព្យាបាលការចាក់បញ្ចូលដោយបន្សល់មុខរបួសតូចលើឆ្អឹងនៃមន្ទីរពេទ្យកា្វងចូវទំនើបផ្នែកមហារីកជាបច្ចេកវិទ្យាទំនើបថ្មីជាងគេបង្អស់ដូចជាឆ្លងកាត់តាមបច្ចេកទេសជាច្រើនមកព្យាបាលជំងឺឈឺឆ្អឹងកងក។
តើមានការតំហែទាំលើជំងឺឈឺឆ្អឹងកងកដូចមេ្តចខ្លះ?
1. ក្រោយការវះកាត់1ទៅ2សបា្តហ៍អ្នកជំងឺឈឺឆ្អឹងកងកត្រូវមានការធ្វើចលនាអវៈយវៈទាំងអស់ និង គន្លាក់ឆ្អឹងទាំងអស់អោយភាពរស់រវើក ដូចជាក្តាបដៃ លាដៃ-ល-។
2.នៅពេលអ្នកជំងឺឈឺឆ្អឹងកងកចុះពីគ្រែធ្វើចលនាផ្នែកកត្រូវរុំស៊ីម៉ង់អោយមានលំនឹង ហើយជៀសវាងការបង្វិលផ្នែកកហួសហេតុពេក។
3. អ្នកជំងឺឈឺឆ្អឹងកងកត្រូវការរុំស៊ីម៉ង់អោយមានលំនឹងពី2ទៅ4សបា្តហ៍ នៅពេលសំរាកលើគ្រែអាចដោះចេញបាន។
4. ក្រោយការវះកាត់អ្នកជំងឺឈឺឆ្អឹងកងកត្រូវបង្កើនការហ្វឹកហាត់ផ្នែកក ដូចជាអើតកមកមុខ ងើយទៅក្រោយ និង ងាកកឆ្វេងស្តំា-ល-។
5. អ្នកជំងឺឈឺឆ្អឹងកងកគួរគប្បីប្រយ័ត្នក្នុងការត្រូវរបួសដោយឧប្បតិ្តវហេតុ ដូចជាអើយកហួសហេតុ បង្វិលកហួសហេតុ និង រំញ័រផ្នែកកខ្លាំងពេក។
អាចទទួលបានការគាំទ្រអ្វីខ្លះ?
ការអនុវត្តន៍បង្ហាញថា ដោយសារសេវាកម្មក្រុមអ្នកកាន់វិន័យជាច្រើនទៀតសំរាប់ធ្វើតាមបញ្ជាអ្នកជម្ងឺឲ្យមានប្រសិទ្ធិភាព ស័ក្តិសម របបសេដ្ឋកិច្ចដ៏ល្អបំផុត និងអាចធ្វើឲ្យអ្នកជម្ងឺមហារីកស្បែកទទួលបានប្រសិទ្ធិភាពក្នុងការព្យាបាលឲ្យបានគ្រប់គ្រាន់។ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្កើតជាក្រុមសំរាប់ធ្វើការព្យាបាលមួយដែលមានការចូលរួមពីផ្នែកផ្សេងៗជាច្រើនសំរាប់ធ្វើរោគវិនិច្ឆ័យ និង ធ្វើការព្យាបាល តាមរយៈនេះយើងអាចលើកកំពស់ប្រសិទ្ធភាពនៃការព្យាបាល មួយផ្នែកទៀតយើងនឹងផ្ដល់សេវាដ៏ល្អជាទីគាប់ចិត្តដល់អ្នកជំងឺ ដូចនេះហើយអាចកាត់បន្ថយបន្ទុកដល់អ្នកជំងឺ។ ចំនែកឯការទំនាក់ទំនងព័ត៌មានរវាងអ្នកជំងឺ និងវេជ្ជបណ្ឌិតគឺអាចធ្វើឡើងតាមរយៈទូរស័ព្ទ ការជួបមុខដោយផ្ទាល់ អ៊ីម៉ែល(Email) អនឡាញ (Online) ដើម្បីជួយពួកគាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ សំរាប់អ្នកជំងឺយើងមានក្រុមតូចមួយផ្ទាល់សំរាប់ធ្វើការព្យាបាលដែលមានសមាសភាពដូចជា ៖ វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា អ្នកជំនាញផ្នែកអាហារូបត្ថម្ភ អ្នកបកប្រែ។ល។ ដើម្បីបំពេញតំរូវការដល់អ្នកជំងឺគ្រប់ស្រទាប់វណ្ណៈដែលមកពីបណ្ដាប្រទេសផ្សេងៗគ្នា។ អញ្ចឹងហើយធ្វើអោយអ្នកជំងឺស្ថិតនៅក្នុងបរិស្ថានមួយដែលអាចធ្វើការទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនបានយ៉ាងរលូន និងធ្វើការសហការបានយ៉ាងល្អប្រសើរក្នុងការព្យាបាល។