អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកមានប្រសាសន៍ថា ៖ វិធីសាស្ត្រព្យាបាលមហារីកអណ្តាតមានច្រើនរបៀបណាស់ រួមមានដូចជា ការវះកាត់ ការបាញ់កាំរស្មី ការចាក់ថ្នាំគីមី ការព្យាបាលដោយការលើកកំពស់មុខងារប្រព័ន្ធការពាររាង្គកាយ ការព្យាបាលដោយការសំយោគបញ្ចូលគ្នារវាងពេទ្យចិនបុរាណនិងពេទ្យសម័យទំនើបបច្ចុប្បន្ន ខាងក្រោមនេះគឺជាការរៀបរាប់បកស្រាយពីការបែងចែកពីវិធីសាស្ត្រនៃការព្យាបាលមហារីកអណ្តាត។
មហារីកអណ្តាតដែលកើតនៅ2/3ផ្នែកខាងមុខនៃអណ្តាត គួរតែប្រើការវះកាត់ជាចំបង ដើម្បីធ្វើការព្យាបាលបូករួមជាមួយវិធីដទៃទៀត។ ចំនុចពិសេសរបស់មហារីកអណ្តាតរួមមាន វារីកសុះសាយពាសពេញសាច់ដុំរបស់អណ្តាត វាឆាប់រីករាលដាលទៅកូនកណ្តុរនៅផ្នែកក និងមានការរីករាលដាលទៅសរីរាង្គដទៃមានអត្រាខ្ពស់។ ដូច្នេះក្រៅពីដំណាក់កាល T1គេត្រូវធ្វើការព្យាបាលដោយវះកាត់ចោលនូវដុំមហារីក និងកូនកណ្តុរនៅផ្នែកកក្នុងពេលជាមួយគ្នា ។ វាអាចធ្វើឱ្យអ្នកជម្ងឺដែលមានវ័យចំណាស់សុខភាពខ្សោយទ្រុឌទ្រោម ឬក៏ចំពោះជម្ងឺដែលស្ថិតក្នុងដំណាក់កាល T1 T2 និងមានជម្ងឺប្រចាំកាយផ្សេងទៀតដែលមិនស័ក្តិសមធ្វើការវះកាត់ គឺគួរតែពិចារណាជ្រើសរើសវិធីសាស្ត្រផ្សេងៗទៀតដើម្បីព្យាបាល។
ចំពោះមហារីកអណ្តាតដំណាក់កាលដំបូង T1~T2 ជ្រើសយកវិធីការបាញ់កាំរស្មីគឺអាចទទួលបានប្រសិទ្ធភាពល្អប្រសើរ។ ចំនុចពិសេសនៃការបាញ់កាំរស្មីគឺថាក្រោយពេលដែលបាញ់កាំរស្មីហើយធ្វើឱ្យរូបសណ្ឋានខាងក្រៅ និងមុខងារផ្សេងៗមានប្រសិទ្ធភាពល្អ។
ភាពខុសប្លែកគ្នាខ្ពស់នៅដំណាក់កាលដំបូងនៃការព្យាបាលមហារីកអណ្តាតដោយការចាក់ថ្នាំគីមីគឺមានប្រសិទ្ធភាពល្អប្រសើរ មហារីកអណ្តាតដំណាក់កាលចុងក្រោយគួរតែជ្រើសយកការព្យាបាលបែបពហុព្យាបាល។ ជាទូទៅចំនុចសំខាន់ៗក្រៅពីការចាក់ថ្នាំគីមី ការបាញ់កាំរស្មី ការវះកាត់ គួរតែបន្ថែមការព្យាបាលដោយការលើកកំពស់មុខងារប្រព័ន្ធការពាររាង្គកាយ និងការព្យាបាលដោយការសំយោគបញ្ចូលគ្នារវាងពេទ្យចិនបុរាណនិងពេទ្យសម័យទំនើបបច្ចុប្បន្ន។
ការព្យាបាលដោយការលើកកំពស់មុខងារប្រព័ន្ធការពាររាង្គកាយគឺជាវិធីព្យាបាលមហារីកបែបជីវសាស្ត្រមួយប្រភេទ ការព្យាបាលនោះគឺសំដៅលើការដាក់បញ្ចូលនូវសារធាតុវិជ្ជមានប្រឆាំងមហារីកនៃការលើកកំពស់មុខងាររាង្គកាយចំពោះអ្នកជម្ងឺមហារីក ដើម្បីសំលាប់ដុំមហារីក ឬ ដើម្បីធ្វើឱ្យមុខងារប្រព័ន្ធការពាររាង្គកាយមានការតបតពីដុំសាច់ប្រឆាំងមហារីករបស់ខ្លួនប្រាណមនុស្ស ចំនុចពិសេសៗមានដូចខាងក្រោម ៖
1. អាចបង្កើនមុខងារប្រព័ន្ធការពាររាង្គកាយរបស់អ្នកជម្ងឺ ជាពិសេសគឺធ្វើឱ្យមហារីកប្រភេទកាចមួយចំនួនធំមាននូវការប្រសិទ្ធភាពក្នុងការប្រឆាំងមហារីកប្រភេទកាច និង មានប្រសិទ្ធភាពប្រឆាំងនឹងវីរុស។
2. នៅពេលដែលធ្វើការវះកាត់ ការចាក់បញ្ចូល វិទ្យុសកម្ម វិធីកករំលាយ ឬ ក្រោយពេលដែលព្យាបាលទៅប្រសិទ្ធភាពកាន់តែល្អ។
3. អ្នកជម្ងឺមហារីកមួយចំនួនទៀតមានការផ្អាកព្យាបាលជាបណ្តោះអាសន្នដោយមិនងាយនឹងធ្វើការវះកាត់ ការចាក់បញ្ចូល ឬការព្យាបាលផ្សេងៗទៀត ក៏អាចចាប់ផ្តើមធ្វើការព្យាបាលកោសិកាNK ដើម្បីលើកកំពស់មុខងារប្រព័ន្ធការពារក្នុងរាង្គកាយ។
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានរំលឹកថា ៖ មហារីកអណ្តាតបានគំរាមកំហែងសុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ ពេលដែលធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ថាមានជម្ងឺមហារីកអណ្តាតត្រូវតែប្រញាប់ប្រញាប់ធ្វើការព្យាបាល ប៉ន្តែវិធីព្យាបាលមានច្រើនរបៀបណាស់ ត្រូវតែយោងទៅតាមស្ថានភាពជម្ងឺខ្លួនឯងមកជ្រើសរើសនូវវិធីសាស្ត្រមួយដ៏ស័ក្តិសមមកធ្វើការព្យាបាល។