ជម្ងឺមហារីកបំពង់កជាមហារីកប្រភេទកាចដែលគេតែងជួបប្រទះ។ អត្រាជម្ងឺនេះកើនឡើងយ៉ាងលឿន ហើយក៏ដូចជាកំនើននៃនារីដែលជក់បារី។ អត្រាកើតជម្ងឺនេះរវាងបុរសនិងនារីក៏មានការផ្លាស់ប្តូរ។ ដូចនេះតើក្នុងវិស័យវេជ្ជសាស្រ្តមានវិធានការយ៉ាងណាខ្លះក្នុងការការពារព្យាបាលទៅ? ពួកយើងទាំងអស់គ្នាមកមើលជាមួយគ្នាទៅ។
វិធីវះកាត់មានច្រើនរបៀប សំខាន់បំផុតគឺស្ថាបនាដើម្បី ប្រសិទ្ធភាពព្យាបាលក្នុងពេលវែង និង អោយមុខងារសារពាង្គកាយជាសះស្បើយ។ ខណៈនោះទៅតាមការយល់ដឹងពីមហារីកបំពង់ករបស់មនុស្សកាន់តែវិវត្តន៍ឡើង ហើយការព្យាបាលក៏មានការវិវត្តន៍ឡើងដែរ។ គោលការណ៍ធំនៅពេលបច្ចុប្បន្នគឺ ៖ យោងតាមផ្នែកនៃកន្លែងបង្កមេរោគ និង បំនែងចែកប្រភេទក្នុងផ្នែកវេជ្ជសាស្រ្ត មូលហេតុជម្ងឺ ដោយកតា្តទាំងនេះធានាថានឹងសំអាតកាត់ចោលមហារីកគ្មានសល់ ថែមទាំងគិតគូរដល់ការជាសះស្បើយ និង ពង្រឹងមុខងារសារពាង្គកាយសារជាថ្មីផង។ ព្រោះ មានគំរោងការណ៍កាន់តែមានល្អចំពោះអ្នកជម្ងឺ។ ការវះកាត់ព្យាបាលមហារីកបំពង់ករួមមាន ៖ ការវះកាត់លើពាក់កណ្តាល និង កាត់ចោលផ្នែកខ្លះផ្សេងទៀត។ ការវះកាត់លើបំពង់កទាំងមូល និង ចាត់ចែងកូនកណ្តុរផ្នែកក។
ការព្យាបាលដោយវិទ្យុសកម្មរួមគ្នាជាមួយការវះកាត់មានប្រសិទ្ធភាពកាន់តែល្អ។ គ្រូពេទ្យយោងតាមដំណាក់កាលសា្ថនភាពមហារីកបំពង់កមិនដូចគ្នា ជ្រើសយកបម្រើបម្រាស់ការព្យាបាលដោយវិទ្យុសកម្មមុន ឬ ក្រោយការវះកាត់។
ការព្យាបាលតាមបែបគីមីសាស្រ្តជាធម្មតាមិនមែនជាវិធីព្យាបាលសំខាន់របស់មហារីកបំពង់កឡើយ។ សំខាន់នោះគឺ ប្រើចំពោះអ្នកជម្ងងឺមហារីកដំណាក់កាលចុងក្រោយជាវិធីសម្រួលអាការៈ។ ក៏ជាការព្យាបាលជំនួយបន្ថែមមុនពេលធ្វើការវះកាត់។
ការព្យាបាលតាមថ្នាំចិនគឺជាវិធានការមួយក្នុងការព្យាបាលរួមផ្សំគ្នា ស័ក្តិសមប្រើជាមួយអ្នកជម្ងឺខ្លះដែលក្រោយពេលព្យាបាលតាមការវះកាត់ និង ដោយវិទ្យុសកម្ម តាមបែបគីមីសាស្រ្តហើយមានការលាប់ឡើងវិញ។
ការព្យាបាលដោយចាក់បញ្ចូលគឺជាវិធីព្យាបាលបែបទំនើបថ្មីមួយ នៅក្នុងផ្នែកវេជ្ជសាស្រ្តព្យាបាលជម្ងឺមហារីកបំពង់កមានការពិសោធន៍ជាច្រើនរួចមកហើយ។ លទ្ធផលបញ្ជាក់ថាអាចទុកចិត្តបាន។ ការព្យាបាលមហារីកបំពង់កដោយចាក់បញ្ចូលសំខាន់ឆ្លងកាត់វិធីចាក់បញ្ចូលតាមសរសៃឈាម ឬ ស្ទាក់អោយសសៃឈាមគាំងជាប់។ វិធីចាក់បញ្ចូលតាមសរសៃឈាមគឺឆ្លងកាត់សរសៃឈាមក្រហមបញ្ចូលសារជាតិថ្នាំព្យាបាលមហារីក ធ្វើអោយក្នុងរយៈពេលខ្លីជាតិថ្នាំចូលទៅក្នុងដុំសាច់ បង្កើនភាពខាបនៃថ្នាំនៅផ្នែកខ្លះ ពន្យារយៈពេលមានប្រសិទ្ធភាពរបស់ថ្នាំ ក៏អាចកាត់បន្ថយការប៉ះពាល់ទៅដល់សរិរាង្គនៅក្បែរនោះផងដែរ។ ហើយការស្ទាក់អោយសរសៃឈាមគាំងជាប់គឺប្រើសារធាតុនៅនឹង ឬ សារធាតុរាវដែលធ្វើអោយសា្ទក់បញ្ចូលទៅក្នុងសរសៃដឹកនាំឈាមអោយដុំសាច់។ កាត់ផ្តាច់ការបញ្ជូនឈាមទៅអោយដុំសាច់ ធ្វើអោយដុំសាច់រួមតូច ហើយឈានដល់គោលដៅនៃការព្យាបាល។
អ្នកជម្ងឺមហារីកបំពងកនៅមុនពេលវះកាត់ ធ្វើការព្យាបាលដោយចាក់បញ្ចូល អាចធ្វើអោយដុំសាច់រួមតូច កាត់បន្ថយបរិវេណវះកាត់ ធានាក្នុងការធ្វើការវះកាត់ដោយបានជោគជ័យ។ ចំពោះអ្នកជម្ងឺដែលមិនអាចធ្វើកាវះកាត់ ក៏អាចប្រើវិធីនេះក្នុងការសម្រួលអាការៈ កាត់បន្ថយភាពឈឺចាប់ និង ពន្យាអាយុជីវិត។