“អាវុធសំងាត់” មួយប្រភេទដែលអាច “អាំងសំលាប់”កោសិកាមហារីកសុដន់ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ។ ក្នុងខណៈពេលមួយរំពេចដែលវាបញ្ចេញនូវរលកសំលេងរួមគ្នាដោយសីតុណ្ហភាពដ៏ខ្ពស់នឹងអាចសំលាប់កោសិកាមហារីកសុដន់ចោល ហើយអ្នកជម្ងឺមិនចាំបាច់ចាក់ថ្នាំស្ពឹក ព្រោះថាវាមិនអាចធ្វើអោយខ្លោចស្បែករបស់យើងនោះទេ ហើយក៏មិនចាំបាច់វះកាត់ដែរ។ នេះហើយគឺជាវិធីព្យាបាលថ្មីដែលមានឈ្មោះថា“ការព្យាបាលដោយកំដៅ”។
ការព្យាបាលដោយកំដៅមានប្រសិទ្ធភាពរារាំងការផ្លាស់ទីនៃដុំសាច់
ការព្យាបាលជម្ងឺមហារីកសុដន់ដោយកំដៅ គឺសំដៅលើការតំឡើងសីតុណ្ហភាពដុំសាច់សុដន់ ឬ តំឡើងសីតុណ្ហភាពលើផ្នែកខ្លះនៃដុំសាច់ កែប្រែមជ្ឈដ្ឋានដែលកោសិកាដុំសាច់រស់នៅ និង ធ្វើឲ្យវាប្តូរភេទ ហើយ ខូចសា្លប់ ជាវិធីដែលធ្វើឲ្យឈានដល់គោលដៅនៃការព្យាបាល។ ចរន្តភ្លើងពីរខ្សែដែលមានហ្វ្រេកង់មិនដូចគ្នាឆ្លងកាត់គ្នានៅក្នុងផ្នែកដ៏ជ្រៅនៃរាងកាយមនុស្ស ធ្វើអោយកើតចេញជាចរន្តបង្អាក់ នាំអោយសីតុណ្ហភាពនៃកោសិកាសរីរាង្គមហារីកឡើងដល់ 42.5℃~43.5℃ហើយបន្តបានរយៈពេលលើសពី40នាទី នាំឲ្យការលូតលាស់នៃកោសិកាមហារីកមានការរាំងស្ទះ ហើយសា្លប់ដោយបែបនេះ។ វាមានប្រសិទ្ធភាពបង្រ្កាបជាតិពុលរបស់កោសិកាមហារីក ក៏អាចជួយបង្កើនប្រសិទ្ធភាពព្យាបាលតាមគីមីសាស្រ្ត ការព្យាបាលតាមវិទ្យុសកម្មដែរ។ បង្កើនថាមពលប្រព័ន្ធការពាររាង្គកាយ រារាំងការផ្លាស់ទីនៃដុំសាច់។
សីតុណ្ហភាពខ្ពស់សំលាប់ចោលកោសិកាមហារីក
ខាងវេជ្ជបណ្ឌិតបង្ហាញថា ក្នុងសា្ថនភាពសរីរាង្គក្នុងខ្លួនមនុស្សជាធម្មតា សសៃឈាមរីកធំ លំហូរឈាមលឿន បញ្ចេញកំដៅបានរហ័ស។ ដោយសារតែសកម្មភាពបម្រែបម្រួលបែបនេះរបស់សារពាង្គកាយ ធានាបាននៅពេលឡើងកំដៅខាំ្លងដល់ 42.5℃~43.5℃ សរីរាង្គមិនមានការប៉ះពាល់ខ្លាំង ហើយអាចជួសជុលបាន។ តែសរីរាង្គមហារីកមិនដូចច្នេះទេ សសៃឈាមនៃដុំសាច់មានទ្រង់ទ្រាយខុសធម្មតា កាច់កុងរញេរញៃ ងាយនឹងសង្កត់ត្រូវប្តូររូបរាង ធ្វើអោយកា្លយជាការស្ទះសរសៃឈាម។ សរសៃឈាមនៃដុំសាច់ផ្គួបបញ្ចូលគ្នាតែកើតឡើងដោយកោសិកាតែមួយជាន់ ទន់ជ្រាយងាយនឹងបែកខូច។ ដោយសារតែសសៃឈាមទំរង់ចំលែកដែលកើតថ្មីនេះមានការធំធាត់មិនគ្រប់គ្រាន់ នៅពេលដែលទទួលកំដៅទៅក៏បាត់បង់សមត្ថភាពរៀបចំលើខ្លួនឯង សរសៃឈាមខ្មៅក៏មិនអាចហូរត្រលប់ក្រោយ ផ្នែកខ្លះនៃឈាមមានការគាំងស្ទះ បរិមាណឈាមហូរបានត្រឹមតែ 1%~15% នៃសរីរាង្គដែលប្រក្រតី ធ្វើអោយសរីរាង្គមហារីកពិបាកបញ្ចេញចំហាយក្តៅមកក្រៅ សីតុណ្ហភាពឡើងខ្ពស់។ សីតុណ្ហភាពនៃយសរីរាង្គមហារីកប្រភេទកាចបានមានសីតុណ្ហភាពលើសពីសរីរាង្គធម្មតាពី8~10%។ ដូចគ្នានោះបើដំណើរការតំឡើងកំដៅដោយផ្នែក បើសរីរាង្គធម្មតាកើនសីតុណ្ហភាពដល់ 40°C នោះសីតុណ្ហភាពក្នុងរាង្គកាយមហារីកនឹងកើនដល់ប្រហែល 48°C។ សីតុណ្ហភាពនេះគឺគ្រប់គ្រាន់អោយកោសិកាមហារីកក្តៅសា្លប់ ហើយសរីរាង្គធម្មតាមិនមានការប៉ះពាល់ឡើយ។ ជាធម្មតា ដុំសាច់កាន់តែធំ លំហូរនៃឈាមកាន់តែទើប ប្រសិទ្ធភាពនៃការព្យាបាលដោយកំដៅកាន់តែល្អ។ ប្រព័ន្ធការព្យាបាលដោយកំដៅក្នុងសារពាង្គកាយឆ្លងកាត់ការបង្កើនកំដៅសំលាប់កោសិកាមហារីកមិនមានការប៉ះពាល់ឡើយ។ មិនអាចកើតមានប្រតិកម្មដូចជា ៖ ខួរឆ្អឹងរងសំពាធ ជ្រុះសក់-ល-។
បង្កើនប្រសិទ្ធភាពព្យាបាលតាមគីមីសាស្រ្ត
ចំពោះការព្យាបាលមហារីកសុដន់ដំណាក់កាលចុងក្រោយ យើងអាចធ្វើការព្យាបាលដោយកំដៅបាន។ ដោយសារតែការព្យាបាលដោយការវះកាត់ តាមវិទ្យុសកម្ម តាមគីមីសាស្រ្ត ផ្នែកខ្លះការលូតលាស់សាច់ដុំខុសពីធម្មតា អ្នកជម្ងឺមហារីកសុដន់ដំណាក់កាលចុងក្រោយ ការស៊ូទ្រាំ ការទប់ទល់នឹងសារធាតុថ្នាំគីមី វិធីវះកាត់មានកំនត់ ប្រសិទ្ធភាពមិនល្អដូចការគិតឡើយ។ ការព្យាបាលជម្ងឺមហារីកសុដន់ដោយកំដៅមានប្រសិទ្ធភាពទៅសំលាប់កោសិកាមហារីកតែម្តង ក៏អាចបង្កើនប្រសិទ្ធភាពថ្នាំនៃការព្យាបាលតាមគីមីសាស្រ្តទៅលើកោសិកាមហារីកដែរ។ សមត្ថភាពដុំសាច់បញ្ចេញចំហាយក្តៅរបស់ដុំសាច់មិនល្អ នេះហើយដែលធ្វើអោយការព្យាបាលដោយកំដៅមានអត្ថិភាពក្នុងការតំឡើងកំដៅតាមចិត្ត។ តំឡើងសីតុណ្ហភាពខ្ពស់ទៅតាមផ្នែកអាចធ្វើអោយអង់ស៊ីមដុំសាច់អសកម្មភាព ដូចនេះធ្វើអោយមានប្រសិទ្ធភាពបង្រ្កាបមហារីក។ ការប្រើវិធីព្យាបាលដោយកំដៅ និង តាមបែបគីមីជាមួយគ្នា ក្នុងផ្នែកវេជ្ជសាស្រ្តមានប្រសិទ្ធភាពជួយគ្នាទៅវិញទៅមក។
ការប្រើវិធីព្យាបាលដោយកំដៅ និង តាមបែបគីមីជាមួយគ្នា អាចបង្កើនកំរិតជីវភាពរស់នៅ ពន្យាអាយុជីវិត ហើយអាចធ្វើអោយអាការៈរបស់អ្នកជម្ងឺមហារីកសុដន់ដំណាក់កាលចុងក្រោយខ្លះមានភាពធូរស្បើយ ហើយអ្នកជម្ងឺអាចទប់ទល់នឹងប្រតិកម្មមិនល្អតិចតួចខ្លះ។ ការប្រើវិធីព្យាបាលដោយកំដៅ និង តាមបែបគីមីជាមួយគ្នា ពិតជាវិធីដ៏មានប្រសិទ្ធភាពចំពោះអ្នកជម្ងឺមហារីកសុដន់ដំណាក់កាលចុងក្រោយ។ ប្រសិទ្ធភាពនៃការព្យាបាលសំរេចបានលើការប្រទះឃើញបានលឿន ព្យាបាលទាន់ពេលវេលា។ អ្នកជម្ងឺមិនត្រូវបាត់បង់ជំនឿចិត្តឡើយ ប្រសិនបើប្រទះឃើញមានជម្ងឺត្រូវមកកាន់មន្ទីរពេទ្យឱ្យបានឆាប់រហ័ស។